ខាងក្រោមនេះគឺជាការទស្សន៍ទាយដំណើររាសីសំរាប់ឆ្នាំទាំង៩ក្នុងថ្ងៃនេះ ៖
ឆ្នាំខាល រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះការប្រកបការងារមានភាពរលូនល្អនិងធ្វើអ្វីក៏ជឿនលឿនទៅមុខគួរសម។ក្រៅពីនេះការទំនាក់ទំនងការងារឬចរចាអ្វីមួយក៏តែងសម្រេចជោគជ័យច្រើនផងដែរ។ការរៀបចំកិច្ចការងារឬចាត់ចែងបញ្ហាប្រាក់កាសតែងមានភាពរលូនល្អ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរពេលនេះប្រៀបដូចបានជា”ភ្លៀងធ្លាក់មួយមេមេឃស្រទ្បះ”ព្រោះអាចកំចាត់រាល់ឧបទ្រពចង្រៃទាំងពួងឱ្យវិនាសជាអហោសិកម្មអស់ហើយលោកអ្នកអាចប្រកបមុខរបរដោយពេញដៃពេញជើងហើយអាចរកផលកម្រៃគ្រាន់កក់ក្តៅ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខនិងកំពុងមានភាពស្រស់ស្រាយចំពោះគ្នាយ៉ាងប្រពៃ៕
ឆ្នាំថោះ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដួងរាសីឡើងខ្ពស់ដូចនេះបើមានបញ្ហាអ្វីគប្បីប្រញាប់ធ្វើការចរចាឬដោះស្រាយពីព្រោះថាផលល្អៗនោះតែងហុចឱ្យមកវិញជាងអាក្រក់ជានិច្ច។ទាំងស្ត្រីបុរសនាពេលនេះបើលោកអ្នកចង់ខ្ចីអ្វីមួយពីអ្នកដទៃតែងគេជួយជ្រោមជ្រែងនិងអាណិតស្រឡាញ់ផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ ប្រាក់កាសដែលធ្លាប់តែបោលហួសឬហោះរំលងពេលនេះអាចឈោងចាប់បានខ្លះៗវិញហើយ។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកចង់ផ្សំផ្គុំគ្រួសារឬរៀបអាពាហ៍ពិពាហ៍តែងសម្រេចជោគជ័យដូចគាប់បំណង៕
ឆ្នាំរោង រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតគាប់ប្រសើរគួរសមម្ល៉ោះហើយលោកអ្នកអាចមានរឿងគួរសប្បាយចិត្តនិងអាចមានដំណឹងល្អអ្វីមួយផ្តល់ឱ្យមានក្តីសង្ឃឹមផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ ប្រាក់កាសដែលធ្លាប់តែបោលហួសឬហោះរំលងពេលនេះអាចឈោងចាប់បានខ្លះៗវិញហើយ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅ និង ត្រឡប់មកវិញ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកចង់ផ្សំផ្គុំគ្រួសារឬរៀបអាពាហ៍ពិពាហ៍តែងសម្រេចជោគជ័យដូចគាប់បំណង៕
ឆ្នាំមមី រាសីស្រុតចុះ។ នៅថ្ងៃនេះមានការផ្លាស់ប្តូរអារម្មណ៍ហើយការប្រកបការងារក៏តែងរាំងស្ទះញឹកញាប់ច្រើនផង។ក្រៅពីនេះការរស់នៅលោកអ្នកចូរប្រយ័ត្នការមានទំនាស់សម្តីជាមួយក្រុមមនុស្សនៅក្បែរខ្លួនពិសេសអាចត្រូវគេស្តីបន្ទោសឬជេរស្តីក្នុងរឿងអ្វីមួយផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះមានភាពប្រទាំងប្រទើសទាំងក្នុងក្រុមគ្រួសារនិងអ្នកមានមុខរបរដូចគ្នា។ រីឯបញ្ហាស្នេហាប្រុសស្រីបើចង់យកនរណាម្នាក់ជាគូគាប់ត្រូវចេះពិនិត្យពិច័យឱ្យបានច្បាស់លាស់ទើបមិនត្រូវមករងកម្មនៅគ្រាខាងមុខ ៕
ឆ្នាំមមែ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងប្រាក់កាសឬការបណ្តាក់ទុនក្នុងរឿងអ្វីមួយផង។អ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនបើលោកអ្នកមានគម្រោងឬចង់ធ្វើអ្វីមួយគួររួសរាន់ធ្វើព្រោះផ្លែផ្កាដែលទទួលបានមកវិញគួរជាទីកក់ក្តៅដែរ។ចំណែកបើជាអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះមិនត្រូវយកភាពមោហៈទោសៈច្រើនទេប្រយ័ត្នឥតការអ្វីសោះនាំរឿងរាវដាក់ខ្លួនហើយជះឥទ្ធិពលអាក្រក់នៅពេលក្រោយថែមទៀត។ រីឯសេចក្តីស្នេហាប្រុសស្រីមានការនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អណាស់៕
ឆ្នាំវក រាសីល្អជាមធ្យម។ នៅថ្ងៃនេះបើទោះបីធ្វើអ្វីតែងជួបបញ្ហាលំបាកច្រើនបន្តិចតែយ៉ាងណាបើលោកអ្នកមានការព្យាយាមអត់ធ្មត់នោះភាពជោគជ័យតែងកើតមាននៅពេលក្រោយវិញផងដែរ។ក្នុងពេលនេះដោយសារលោកអ្នកជួបបញ្ហាចំណូលតិចតែការចំណាយនោះមានច្រើនគ្រប់សារពើដូចនេះត្រូវមានការប្រយ័ត្នប្រយែងក្រែងត្រូវជួបវិបត្តិថវិការក្នុងគ្រួសារ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងអំឡុងពេលនេះមុជមិនជ្រៅទៅមិនឆ្ងាយប៉ុន្មានទេហើយទាល់តែខិតខំខ្លាំងទើបសម្រេចកិច្ចការធំៗទៅរួច។ រីឯបញ្ហាសម្ព័ន្ធ ស្នេហាកំលោះក្រមុំមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាច្រើន៕
ឆ្នាំរកា រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរដូចនេះផ្តល់ផលល្អសម្រាប់លោកអ្នកចាត់ចែងការងារខ្លួនឯងពីព្រោះថាផលល្អៗតែងហុចមកវិញផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ ។ រីឯបញ្ហាស្នេហាកំលោះក្រមុំ មានការយកចិត្តទុកដាក់និងផ្អែមល្ហែមចំពោះគ្នាប្រពៃ៕
ឆ្នាំកុរ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារការបណ្តាក់ទុនចរចាឬធ្វើកិច្ចសន្យាអ្វីមួយផង។ទោះបីយ៉ាងណាសម្រាប់ស្ត្រីនាពេលនេះតោងតែប្រយ័ត្នប្រយែងពីព្រោះថាផលអាក្រក់ងាយកើតឡើងណាស់ផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសមហើយបើចង់ជួញឆ្ងាយទៀតសោតក៏ហុចផ្លែផ្កានិងសុខដុមល្អប្រពៃ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើលោកអ្នកមិនទាន់មានគូគាប់ពេលនេះជាឱកាសល្អក្នុងការស្វែងរកបំផុត៕
0 comments:
Post a Comment