សូមជូនហោរាសាស្ត្រប្រចាំថ្ងៃព្រហស្បតិ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ ២០១៧ ៖
ឆ្នាំឆ្លូវ រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានការចម្រើនលូតលាស់ប្រពៃហេតុនេះផ្តល់ផលល្អក្នុងការប្រកបការងារ ទំនាក់ទំនងចរចាឬចុះហត្ថលេខាអ្វីមួយផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការលូតលាស់គួរសមហើយបើលោកអ្នកចង់បញ្ចេញទំនិញអ្វីមួយមានការព្យាយាមទំនាក់ទំនងតែងសម្រេចជោគជ័យដូចគាប់បំណង។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំពេលនេះបើលោកអ្នកចង់ធ្វើការជ្រើសរើសគូស្រករតែងជោគជ័យដូចគាប់បំណង៕
ឆ្នាំខាល រាសីល្អជាមធ្យម។ លោកអ្នកកើតឆ្នាំខ្លាឈានមកដល់ពេលនេះដំណើរជីវិតភ្លឺថ្លាហើយធ្វើអ្វីឃើញថាមានភាពប្រសើរត្រឡប់មកវិញផង។សម្រាប់ថ្ងៃនេះវិញអ្នកប្រកបរបររកស៊ីជួញដូរជួបរឿងលាភតូចធំច្រើនបោលហួសនិងចាប់មិនសូវជាប់ប៉ុន្មានទេ។ការធ្វើដំណើរឆ្ងាយជិតគប្បីប្រយ័ត្នប្រយែងក្រុមមនុស្សយាយីបន្តិច។ រីឯសេចក្តីស្នេហាកំលោះក្រមុំជួនល្អជួនអាក្រក់ព្រោះតែម្នាក់ៗមានចិត្តចង់ឈ្នះចង់ចាញ់គ្នាមិនតិចដែរនោះទេ៕
ឆ្នាំថោះ រាសីស្រុតចុះ។នៅថ្ងៃនេះមិនផ្តល់ផលល្អសម្រាប់លោកអ្នកចុះកិច្ចសន្យាឬចរចារឿងសំខាន់ឡើយពីព្រោះថាងាយកើតបញ្ហាយាយីចំពោះមុខផង។ការរស់នៅជួបភាពប្រទាំងប្រទើសនិងពិសេសចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយក្នុងផ្ទះសម្បែង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនផ្តល់ផលល្អសម្រាប់ការផ្លាស់ប្តូរកន្លែងលក់ដូរឬបើកហាងថ្មីនោះឡើយ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានចិត្តរេច្រើនព្រោះតែសម្លឹងអ្នកផ្សេងច្រើនម្ល៉ោះហើយបើមិនចេះកាត់បន្ថយទេប្រយ័ត្នកើតរឿងរាវរកាំរកូសណាមួយឡើង៕
ឆ្នាំរោង រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះបើលោកអ្នកមានផែនការនិងមានគម្រោងការអ្វីមួយតែងហុចផលមកវិញគ្រាន់ជាទីកក់ក្តៅជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរវិញ ទោះជួញទីជិតឆ្ងាយតែងហុចផ្លែផ្កាមកវិញគួរសម ឯមុខរបរទៀតសោតក៏មាន ភាពសុខដុមល្អដូចសព្វមួយដង។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមគ្រាន់គាប់ប្រសើរ ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានដំណើរជឿនលឿនទៅមុខនិងកំពុងផ្អែមល្អែមប្រពៃណាស់៕
ឆ្នាំម្សាញ់ រាសីស្រុតចុះ។ នៅថ្ងៃនេះដួងរាសីធ្លាក់ស្រុតចុះហេតុនេះយកល្អលោកអ្នកត្រូវប្រកបកិច្ចការងារចាស់ឬកិច្ចការងារសេសសល់ពីមុនមកក៏ប្រសើរដែរ។ក្រៅពីនេះលោកអ្នកមិនត្រូវខ្វាយខ្វល់ជាមួយក្រុមមនុស្សដែរពីព្រោះថាងាយកើតបញ្ហាអាក្រក់ណាស់ដែរ។ក្រៅពីនេះបើមានណាត់ជាមួយនរណាម្នាក់គប្បីទៅមុនពេលវេលានិងឯកសារក៏ត្រូវចេះត្រៀមឱ្យរៀបរយដែរ។អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយវិញពុំសូវគាប់ប្រសើរទ្បើយគួរមានការប្រយ័ត្នប្រយែងបន្តិចពីព្រោះមានតែក្រុមមនុស្សចាំផ្តួលរំលំដោយក្តីឈ្នានីស។ រីឯបញ្ហាស្នេហាប្រុសស្រីកុំគប្បីលេងម៉េះម៉ោះច្រើននាំកើតរឿងសៅហ្មងមានតែបញ្ហាប្រទាំងប្រទើសជាមួយគ្នាតែប៉ុណ្ណោះ៕
ឆ្នាំមមី រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ដូចនេះផ្តល់ផលល្អសម្រាប់ស្ត្រីក្នុងការចាត់ចែងការងារអ្វីមួយពីព្រោះថាផលល្អៗតែងហុចមកវិញផង។សម្រាប់ថ្ងៃនេះដែរដោយសារដួងរាសីឡើងខ្ពស់ដូចនេះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់និងមានជោគជ័យល្អប្រសើរ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីបើចង់ផ្សំផ្គុំគ្រួសារជាឱកាសល្អបំផុតនិងបើមានជម្លោះវិវាទជាពេលវេលាល្អក្នុងការផ្សះផ្សាទៀតផង៕
ឆ្នាំមមែ រាសីស្រុតចុះ។នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកស្រុតចុះហេតុនេះគប្បីប្រយ័ត្នប្រយែងបញ្ហាគ្រប់រឿងពីព្រោះថាបើពុំនោះផលអាក្រក់ងាយរត់ចូលជាងសព្វមួយដងផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញ ប៉ុន្តែយ៉ាងណាផលកម្រៃក៏មិនសូវឆ្លើយតបដូចសេចក្តីប៉ងប្រា ថ្នាទេឬអាចនិយាយបានថាទោះប្រឹងទាល់តែបែកញើសតែផលកម្រៃរកសឹងមិនគ្រប់ចិញ្ចឹមគ្រួសារ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកើតមានការខ្វែងគំនិតនិងប្រឆាំងគ្នាមិនសូវលោះពេលនោះទេ៕
ឆ្នាំវក រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះមិនថារឿងផ្ទាល់ខ្លួនឬរឿងក្បែរខ្លួនតែងមានភាពភ្លឺថ្លានិងល្អប្រសើរ។សម្រាប់ដួងរាសីលោកអ្នកខ្លះអាចបណ្តាក់ទុនរកស៊ីនៅថ្ងៃនេះមានការរីកដុះដាលប្រៀបដូចពាក្យចាស់ថា”ដាក់ចុះដុះឡើងតាមដៃ”ហើយពិសេសជួបសេចក្តីចម្រុងចម្រើនបានជាប់យូរអង្វែងទៀតផង។ការប្រកបការងារវិញមិនថារាជការឬក្រុមហ៊ុនឯកជនឃើញថាលោកអ្នកបើចង់ផ្លាស់ប្តូរការងារឬចង់ធ្វើអ្វីមួយក៏តែងផ្តល់ផលល្អៗមកវិញជានិច្ច ។ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីជួបភាពរកាំចិត្តនិងមិនសូវទុកចិត្តទុកថ្លើមគ្នាប៉ុន្មានទេ៕
ឆ្នាំរកា រាសីខ្ពស់ត្រដែត។ ថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកភ្លឺថ្លាហើយធ្វើអ្វីក៏តែងមានភាពសុខដុមនិងពុំមានក្រុមមនុស្សយាយីច្រើននោះដែរ។សម្រាប់លោកអ្នកដែលប្រកបរបររកស៊ីជួញដូរក្នុងពេលនេះមានការរីកលូតលាស់គួរសមហើយបើចង់ពង្រីកមុខរបរថ្មីឬមានការបណ្តាក់ទុនរកស៊ីក្នុងអ្វីមួយតែងផ្តល់ផលល្អៗមកខ្លួនវិញយ៉ាងដូចសមប្រកប។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីជួបភាពរកាំចិត្តនិងមិនសូវទុកចិត្តទុកគ្នាប៉ុន្មានទេគឺភាពប្រចែប្រច័ណ្ឌកំពុងចូលលុកលុយច្រើន៕
ឆ្នាំច រាសីល្អជាមធ្យម។នៅថ្ងៃនេះឃើញថាដំណើរជីវិតរបស់លោកអ្នកស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបច្រើនពិសេសធ្វើច្រើនអាចខុសច្រើនទៀតផង។អ្នកប្រកបការងារទីខ្ពស់នៅថ្ងៃនេះពិសេសកម្មករសំណង់ចូរប្រយ័ត្នប្រយែងការទ្បើងទីខ្ពស់ក្រែងភ្លាត់ដៃជើងធ្លាក់ចុះគ្រោះថ្នាក់ដោយប្រការណាមួយ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីប្រយ័ត្នអ្នកដទៃអុជអាលនាំកើតជម្លោះវិវាទកើតឡើងហើយរីករាលដាលដល់ការចង់ចែកផ្លូវគ្នាថែមទៀត៕
ឆ្នាំកុរ រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះលោកអ្នកទទួលរងនូវឧបទ្រពចូលយាយីហើយកើតការមិនសប្បាយចិត្តក៏ច្រើន។ទាំងស្ត្រីបុរសពេលនេះនៅមានអំណោយផលល្អនៅឡើយដូចនេះបើចង់ធ្វើអ្វីក៏ដោយតែងហុចផ្លែផ្កាជាសន្សឹមៗជានិច្ច។ក្នុងអំឡុងពេលនេះដែរចំពោះលោកអ្នកដែលចង់ពង្រីកមុខរបររកស៊ីជួញដូរគឺពុំសូវទទួលផលប្រយោជន៍អ្វីឡើយគឺបានត្រឹមមួយបង់កម្លាំងច្រើនជាង។ការធ្វើដំណើរពេលយប់ព្រលប់គប្បីមានការបន្ថែមការប្រុងប្រយ័ត្នពិសេសរឿងឧប្បត្តិហេតុតែម្តង។ សេចក្តីស្នេហាប្រុសស្រីបើចង់ផ្តើមស្នេហ៍ជាមួយនរណាម្នាក់ងាយត្រូវរ៉ូវគ្នាហើយក៏ងាយព្រាត់ប្រាស់ទៅវិញផង៕
0 comments:
Post a Comment