ឆ្នាំជូត រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបើទោះបីមានការប៉ះទង្គិចទៅលើអ្វីមួយក៏ដោយតែងហុចផលល្អមកវិញគ្រាន់ជាទីកក់ក្តៅដែរ។ការបំពេញការងារមានលក្ខណះពេញដៃពេញជើងនិងជោគជ័យ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានភាពកាក់កបកគួរសមទាំងការជួញទីជិតឆ្ងាយដោយអាចប្រមូលផលចំណូលត្រឡប់មកផ្ទះវិញដូចគាប់បំណង។រីឯបញ្ហាស្នេហាកំលោះក្រមុំកុំគប្បីលលេងជាមួយល្បែងកាមគុណប្រយ័ត្នជួបព្យុះជីវិតនាថ្ងៃខាងមុខចៀសពុំរួចហើយត្រូវមកខូចអនាគតភ្លឺស្វាងឥតអំពើ៕
ឆ្នាំឆ្លូវ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អទាំងនៅក្បែរខ្លួនឬនៅពីចម្ងាយថែមទៀត។ក្រៅពីនេះសម្រាប់លោកអ្នកដែលរង់ចាំបញ្ហាទាក់ទងប្រាក់កាស រង់ចាំការងារឬរង់ចាំចម្លើយសេចក្តីស្នេហាតែងមានការឆ្លើយតបផលល្អៗមកវិញជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរកំពុងមានភាពកាក់កបគួរសម ហើយជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំផង។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានការលូតលាស់ទៅមុខនិងកំពុងផ្អែមល្ហែមចំពោះគ្នាណាស់ដែរ៕
ឆ្នាំខាល រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកត្រូវចេះគ្រប់គ្រងអារម្មណ៍ឱ្យបានល្អនិងការប្រកបការងារត្រូវចេះមើលគេឯងទើបមិនមានបញ្ហាចោទឡើង។ ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពប៉ុន្មានទេគប្បីប្រយ័ត្នប្រយែង។ រីឯបញ្ហាស្នេហាកំលោះក្រមុំកុំចង់ទុំមុនស្រគាលប្រយ័ត្នកើតរឿងប្រុសប្រកែកស្រីប្រកាន់កើតរឿងធំអាប់ឱនអស់កិត្តិយស៕
ឆ្នាំថោះ រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកមានដំណើរជីវិតភ្លឺថ្លាហើយទោះកាន់កិច្ចការអ្វីក៏មានការជឿនលឿនទៅមុខគ្រាន់បើផងដែរ។ សម្រាប់ការធ្វើដំណើរទីជិតឆ្ងាយបើទោះបីថាមិនមានអ្វីបង្កការអុកឡុកយាយីក្តីតែក៏មានភាពសុខដុមគ្រាន់បើ។ សម្រាប់សេចក្តីស្នេហាកំលោះក្រមុំមានកាប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវជួនពាក់មុខយក្សដាក់គ្នាឬកើតការគុំគួនដោយប្រការណាមួយ៕
ឆ្នាំរោង រាសីខ្ពស់ត្រដែត។ នៅពេលនេះអ្វីៗឃើញថាមានភាពរលូនល្អហើយធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់និងផ្តល់ជាផ្លែផ្កាល្អៗមកវិញជានិច្ច។ អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីឆ្ងាយជិតតែងទទួលជោគជ័យដោយកើបផលចំណេញត្រឡប់មកផ្ទះវិញគួរជាទីកក់ក្តៅ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើចង់ផ្សះផ្សាជម្លោះវិវាទអ្វីមួយដែលកើតឡើងតាំងពីយូរមកហើយជាឱកាសល្អប្រពៃបំផុត៕
ឆ្នាំម្សាញ់រាសីល្អជាមធ្យម។នៅថ្ងៃនេះការប្រកបកិច្ចការងារអ្វីឃើញថាមានការជឿនលឿនទៅមុខយឺតហើយពិសេសងាយកើតបញ្ហាជាមួយអ្នកដទៃថែមទៀត។ អ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកមានការខិតខំហើយរវៀសរវៃក្នុងមុខទំនិញខ្លះក៏អាចរកផលចំណូលចូលធូរគ្រាន់ស្រួលចិត្តផង។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានភាពសុខដុមល្អតែយ៉ាងណាភាពប្រចែប្រច័ណ្ឌនៅតែលុកលុយនៅឡើយទេ៕
ឆ្នាំមមី រាសីខ្ពស់ត្រដែត។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគួរសមហើយទោះជួញទីជិតឆ្ងាយអាចរកផលកម្រៃគ្រាន់ចិញ្ចឹមគ្រួសាររស់។ ការធ្វើដំណើរទីជិតឆ្ងាយមានតែក្រុមមនុស្សជួយយកអាសានិងគាំពារជានិច្ច។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការស្រុះស្រួលគ្នាល្អហើយបើលោកអ្នកមិនទាន់មានគូគាប់ពេលនេះជាពេលវេលាល្អក្នុងការស្វែងរកផងដែរ៕
ឆ្នាំមមែរាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះរាល់ឧបទ្រពចង្រៃនិងរាល់ឧបសគ្គនានាបានត្រូវរលាយសាបសូន្យដូចនេះធ្វើឱ្យការប្រកបការងារមានការចម្រើនលូតលាស់និងមានភាពសុខដុមគ្រាន់បើ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាការចេញធ្វើជំនួញតាមផ្លូវទឹកផ្លូវអាកាសឬផ្លូវគោកក្តីការរកផលចំណូលមានចូលមួយៗគ្រាន់បន្សើមបំពង់កអញ្ចឹងដែរ។ សេចក្តីស្នេហាកំលោះក្រមុំបើចង់ទំនាក់ទំនងស្នេហាថ្មីថ្មោងដោយមានការចូលនិយាយដល់ចាស់ទុំតែងជោគជ័យដូចគាប់បំណង៕
ឆ្នាំវក រាសីល្អជាមធ្យម។នៅថ្ងៃនេះបើទោះបីលោកអ្នកធ្វើអ្វីៗក៏ដោយតែងមិនសូវសមដូចប្រកបទេគួរមានការអត់ធ្មត់បន្តិចទើបប្រសើរ។ចំពោះបញ្ហាការងារមានរឿងរ៉ាវតប់ប្រម៉ល់និងបញ្ហារកាំចិត្តច្រើនបន្តិចហើយទាល់តែចេះធ្វើគធ្វើថ្លង់ខ្លះទើបពុំមានរឿងរាវអាក្រក់ៗកើតឡើង។ អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរចូរប្រយ័ត្នគ្រោះចាញ់បោកគេនិងគ្រោះបាត់របស់របរដោយសារក្រុមមនុស្សកេងបន្លំបោកប្រាស់ដោយប្រការណាមួយ។ បញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានដំណើរទៅមុខយឺតហើយងាយថយក្រោយណាស់៕
ឆ្នាំរកា រាសីស្រុតចុះ។ក្នុងថ្ងៃនេះដោយសារដួងរាសីដាំក្បាលចុះម្ល៉ោះហើយទោះនិយាយស្តីអ្វីគប្បីមានការប្រយ័ត្នប្រយែងព្រោះថាងាយប៉ះទង្គិចជាមួយអ្នកដទៃណាស់។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរចូរប្រយ័ត្នក្រុមមនុស្សអុជអាលអ្វីមួយនាំឱ្យកើតការក្តៅក្រហាយបង្កជាជម្លោះជាមួយអ្នកដទៃឡើង។ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីចូរប្រយ័ត្នក្រុមមនុស្សទី៣ចូលមកអុកឡុកនាំកើតជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំច រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកចរចាឬនិយាយបញ្ហាអ្វីមួយជាមួយអ្នកដទៃពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បោះទុនតូចធំឃើញថាមិនមានទាស់ខុសអ្វីដែរព្រោះផ្លែផ្កាទទួលបានក៏ឆ្លើយតបគ្រាន់កក់ក្តៅ។ រីឯបញ្ហាគូរស្នេហ៍កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើមានផែនការអ្វីសម្រាប់រៀបចំជាគ្រួសារហើយខ្នះខ្នែងធ្វើតែងជោគជ័យដូចបំណង៕
ឆ្នាំកុរ រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះទោះប្រកបការងារអ្វីក៏ដោយលោកអ្នកមិនត្រូវទុកចិត្តអ្នកដទៃពេកឡើយព្រោះថាក្រុមមនុស្សចាំកេងចំណេញផលប្រយោជន៍ឬក្បត់បោកប្រាស់នោះក៏ច្រើនដែរ។ អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់ទៅមុខជាសន្សឹមៗដូចនេះលោកអ្នកមិនអាចធ្វើអ្វីធំដុំឬតក់ក្រហល់ដោយក្តីលោភលន់បានទេបើពុំនោះនឹងនាំខាតបង់ទៅវិញ។ សម្ព័ន្ធស្នេហាប្រុសស្រីកុំគប្បីមានការប្រកែប្រកាន់ច្រើននាំកើតក្តីជម្លោះវិវាទប៉ុណ្ណោះ៕
0 comments:
Post a Comment