(បញ្ចាក់៖ វីដេអូសូត្រនៅខាងក្រោម)។
ឆ្នាំជូត រាសីខ្ពស់ត្រដែត។ ការរស់នៅរបស់យើងមានពេលល្អនិងមិនល្អជារឿងធម្មតា។ ហេតុនេះទោះធ្វើអ្វីៗបើមានបញ្ហាកើតឡើងលោកអ្នកតោងតែមិនព្រួយបារម្ភឬគិតច្រើននោះឡើយនិងត្រូវចេះតស៊ូជាមួយបញ្ហាទើបប្រសើរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរពេលនេះប្រៀបដូចបានជា”ភ្លៀងធ្លាក់មួយមេមេឃស្រទ្បះ”ព្រោះអាចកំចាត់រាល់ឧបទ្រពចង្រៃទាំងពួងឱ្យវិនាសជាអហោសិកម្មអស់ហើយលោកអ្នកអាចប្រកបមុខរបរពេញដៃពេញជើងទ្បើងវិញ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំនៅថ្ងៃនេះមានការរីកលូតលាស់ទៅមុខនិងកំពុងផ្អែមល្ហែមល្អប្រពៃ៕
ឆ្នាំឆ្លូវ រាសីស្រុតចុះ។ នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះម្ល៉ោះហើយការប្រកបការងារអ្វីត្រូវចេះមើលមុខក្រោយនិងប្រយ័ត្នប្រយែង ហើយមិនត្រូវប្រកបកិច្ចការងារដែលសំខាន់ឡើយបើពុំនោះផលលំបាកនឹងមានច្រើនចំពោះមុខពុំខាន។ អ្នកប្រកបរបររកស៊ីជួញដូរវិញបើគិតចង់ធ្វើជំនួញអ្វីមួយគប្បីមានការប្រយ័ត្នប្រយែងពុំនោះទេបើមានការចំណាយប្រាក់កាសធ្វើអ្វីមួយពិតជាត្រូវខាតអសារបង់ពុំខាន។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមិនសូវចុះសម្រុងគ្នាឡើយព្រោះជារឿយៗតែងចង់ចាញ់ឈ្នះគ្នាជានិច្ច៕
ឆ្នាំខាល រាសីល្អជាមធ្យម។ នៅថ្ងៃនេះការប្រកបការងារឃើញថាមានការជឿនលឿនតិចតួចពិសេសងាយមានបញ្ហាច្រើនទៀតផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកមិនគប្បីហក់លោតខ្លាំងពេកឡើយព្រោះផលចំណូលប្រមូលមកវិញមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេនិងស្រួលមិនស្រួលត្រូវចំណាយកម្លាំងឥតអំពើ។ ការធ្វើដំណើរមិនត្រូវប្រមាថក្រុមមនុស្សឡើយពីព្រោះងាយបង្កគ្រោះថ្នាក់ណាស់ដែរ។ សម្ព័ន្ធស្នេហាប្រុសស្រីបើចង់ផ្សំផ្គុំគ្រួសារតែងសម្រេចដូចបំណង និងបើមានជម្លោះវិវាទជាពេលវេលាល្អក្នុងការផ្សះផ្សាទៀតផង៕
ឆ្នាំថោះ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបើមានការបើកចរចាអ្វីឃើញថាមានដំណើរការទៅមុខល្អនិងបើចាប់ផ្តើមកិច្ចការសំខាន់អ្វីឃើញថាក៏ផ្តល់ផលល្អមកវិញដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការចម្រើនលូតលាស់និងបើចង់បង្កើតអ្វីថ្មីអាចសឹងនិយាយដូចពាក្យចាស់បានថា”ដាក់ចុះដុះតាមដៃ”ផង។ ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយនិងផ្អែមល្ហែមល្អប្រពៃ៕
ឆ្នាំរោង រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកអាចសម្រុកការងារតូចធំបានហើយពីព្រោះថាផលដែលជាផ្លែផ្កាល្អៗតែងមានខ្ពស់ជាងអាក្រក់ជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកចេញធ្វើជំនួញទីជិតឆ្ងាយត្រូវចេះធ្វើសត្រូវឱ្យក្លាយជាមិត្តហើយត្រូវចេះបើកចិត្តឱ្យទូលាយដោយមិនត្រូវយកភាពឈ្នានីសដាក់ខ្លួននោះទើបអ្វីៗល្អប្រពៃបំផុត។ ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។ រីឯបញ្ហាស្នេហាប្រុសស្រីមានការនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អណាស់៕
ឆ្នាំម្សាញ់ រាសីស្រុតចុះ។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេម្ល៉ោះហើយចូរប្រយ័ត្នបញ្ហាការដើរឆ្ងាយបន្តិចពីព្រោះថាងាយទទួលរងគ្រោះច្រើនជាងសព្វមួយដង។អ្នកប្រកបរបររកស៊ីជួញដូរវិញជួបបញ្ហាលំបាកក្នុងការរកប្រាក់ចំណូលបន្តិចហើយពិសេសលោកអ្នកអាចជួបក្រុមមនុស្សបង្កបញ្ហាណាមួយផងដូចនេះចូរចេះធ្វើចិត្តឱ្យត្រជាក់មិនអាចប្រើកំហឹងទល់កំហល់បានឡើយប្រយ័ត្នរឿងតូចក្លាយរីកជាធំ។ រីឯសេចក្តីស្នេហាកំលោះក្រមុំបើសិនមានជម្លោះវិវាទហើយមិនគិតគូរដោះស្រាយឱ្យទាន់ពេលប្រយ័ត្នឈានដល់ផ្លូវបំបែក៕
ឆ្នាំមមី រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរម្ល៉ោះហើយបើចង់សម្រេចចិត្តអ្វីមួយក៏តែងហុចផ្លែផ្កាដូចជាទីពេញចិត្តមួយចំនួនមកវិញផង។ក្រៅពីនេះបើលោកអ្នកចង់បណ្តាក់ទុនរកស៊ីនៅក្នុងអំឡុងពេលនេះឃើញថាគប្បីប្រយ័ត្នប្រយែងបន្តិចពីព្រោះថាផលអាក្រក់នោះឃើញថាមានលាយឡំផងដែរ។ការរស់នៅក្នុងថ្ងៃនេះដែរឃើញថាមានការចម្រើនលូតលាស់គួរសមដូចនេះបើចង់ទំនាក់ទំនងកិច្ចការងារអ្វីមួយជាមួយអ្នកដទៃក៏តែងផ្តល់ផលល្អៗមកវិញជានិច្ច។ រីឯបញ្ហាសេចក្តីស្នេហកំលោះក្រមុំបើចង់សាសងស្នេហាឬទំនាក់ទំនងជាមួយមនុស្សដែលខ្លួនស្រឡាញ់ពេញចិត្តជាពេលវេលាល្អប្រពៃ៕
ឆ្នាំមមែ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការរកស៊ីជួញដូរនិងទំនាក់ទំនងការងារអ្វីមួយពីព្រោះថាផ្លែផ្លាតែងហុចមកវិញជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើ ឯផលកម្រៃទៀតសោតគ្រាន់ជាទីកក់ក្តៅ។ការធ្វើដំណើរទីជិតឆ្ងាយមានតែក្រុមមនុស្សស្វាគមន៍រាក់ទាក់។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។ រីឯបញ្ហាស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមនិងចេះអត់ឱនឱ្យគ្នាល្អប្រពៃណាស់៕
ឆ្នាំវក រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារពាក់ព័ន្ធបញ្ហាប្រាក់កាសនិងការចរចាអ្វីមួយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរទោះគ្មានចំណូលអ្វីជាដុំកំភួនតែភាពសុខដុមមានភាពប្រពៃណាស់។ការរស់នៅមានភាពសុខដុមដូចសព្វមួយដង។ រីឯបញ្ហាស្នេហា ប្រុសស្រីមានការចម្រើនលូតលាស់ទៅមុខនិងកំពុងមានភាពផ្អែមល្ហែមប្រពៃ៕
ឆ្នាំរកា រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះទោះលោកអ្នកធ្វើអ្វីក៏ដោយតែងមានការចម្រើនលូតលាស់និងមានជោគជ័យត្រឡប់មកវិញផង។ក្នុងពេលនេះដែរលោកអ្នក មានបញ្ហាក្នុងដំណើរជីវិតបន្តិចបន្តួចយាយីពិសេសការងារជួបរឿងខ្វាយខ្វល់ច្រើនតែយ៉ាងណាក៏មិនជួបព្យុះភ្លៀងដែលរហូតស្រាយមិនចេញនោះដែរ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនតូចធំមិនទាស់ខុសអ្វីទេតែយ៉ាងណាត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយទើបមិនចាញ់បោកគេ។ រីឯបញ្ហាស្នេហាប្រុសស្រីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕
ឆ្នាំច រាសីល្អជាមធ្យម។ នៅថ្ងៃនេះបើទោះប្រកបកិច្ចការតូចធំតោងត្រូវចេះដាក់ចិត្តដាក់កាយតស៊ូហើយត្រូវធ្វើគធ្វើថ្លង់ខ្លះទើបឆ្លងគ្រាលំបាកចំពោះមុខទៅរួច។ ការរស់នៅកើតមានភាពប្រទាំងប្រទើសជាមួយក្រុមមនុស្សបន្តិចតែយ៉ាងណាដំណើរជីវិតរបស់លោកអ្នកមានភាពសុខដុមល្អដូចសព្វមួយដង។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការប្រជែងគ្នាច្រើននិងពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផងគួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតឡើង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងនិងបង្កការរកាំរកូសចំពោះគ្នាច្រើន៕
ឆ្នាំកុរ រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះដំណើរជីវិតល្អប្រសើរដូចនេះបើលោកអ្នកប្រកបកិច្ចការងារហើយសង្ឃឹមលើអ្វីមួយតែងហុចផលល្អៗមកវិញគ្រាន់កក់ក្តៅចិត្តផង។ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះការធ្វើជំនួញទីជិតឆ្ងាយលោកអ្នកអាចរកផលកម្រៃមានភាពធូរស្បើយជាងមុនបន្តិចវិញហើយមុខរបរទៀតសោតក៏មានភាពសុខដុមល្អ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯសេចក្តីស្នេហាប្រុសស្រីមានភាពភ្លឺថ្លានិងស្រស់ស្រាយចំពោះគ្នាប្រពៃ៕
0 comments:
Post a Comment