ហោរាសាស្ត្រប្រចាំថ្ងៃសុក្រ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧

សូមជូនហោរាសាស្ត្រប្រចាំថ្ងៃសុក្រ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ៖

ឆ្នាំជូត រាសី​ល្អ​ជា​មធ្យម​។ ​នាពេល​នេះ​មិន​ថា​អារម្មណ៍​ឬ​គំនិត​មាន​ការប្រែប្រួល​ច្រើន​ហេតុនេះ​គប្បី​មាន​ការប្រយ័ត្នប្រយែង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខ​ដុម​ដោយ​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួបតែ​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​បញ្ហា​ចូលលុកលុយ​យាយី​ច្រើន​ដូចនេះ​ត្រូវ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការ​ប្រេះឆា​ផ្សះផ្សា​លែងកើត​៕

ឆ្នាំឆ្លូវ រាសី​ល្អ​ជា​មធ្យម​។ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​មិន​គាប់​ប្រសើរ​ប៉ុន្មាន​ទេ​ម្ល៉ោះហើយ​រាល់​ការបំពេញ​ការងារ​ងាយ​ត្រូវ​គេ​បំពាន​ណាស់​គប្បី​មាន​ការប្រយ័ត្នប្រយែង​បន្តិច​។​ក្រៅពី​នេះ​បើ​លោក​អ្នក​មាន​ការ​ពឹងពាក់​ឱ្យ​នរណា​ធ្វើ​អ្វី​មួយ​គប្បី​ចេះ​ត្រូតពិនិត្យ​មនុស្ស​ព្រោះ​អាច​ត្រូវ​គេ​កេងប្រវ័ញ្ច​ឬ​បោកប្រាស់​ផងដែរ​។​ចំ​ពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ផល​ចំណូល​មាន​ហូរ​ចូល​តក់ៗ​គ្រាន់​ផ្សើម​បំពង់​ក​អញ្ចឹង​ដែរ​តែ​អ្នក​ជួញ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​។ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មាន​ការ​ប្រចែប្រច័ណ្ឌ​និង​ចាប់កំហុស​គ្នាច្រើន​៕

ឆ្នាំខាល រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ការ​ប្រកបការងារ​មាន​ភាពរលូន​ល្អ​និង​ធ្វើ​អ្វី​ក៏​ជឿនលឿន​ទៅ​មុខ​គួរសម​។​ក្រៅពី​នេះ​ការទំនាក់ទំនង​ការងារ​ឬ​ចរចា​អ្វីមួយ​ក៏​តែង​សម្រេច​ជោគជ័យ​ច្រើន​ផង​ដែរ​។​ការរៀបចំ​កិច្ច​ការងារ​ឬ​ចាត់ចែង​បញ្ហា​ប្រាក់កាស​តែង​មាន​ភាពរលូន​ល្អ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ប្រៀប​ដូច​បាន​ជា​”​ភ្លៀង​ធ្លាក់​មួយ​មេ​មេឃ​ស្រ​ទ្បះ​”​ព្រោះ​អាច​កំចាត់​រាល់​ឧបទ្រពចង្រៃ​ទាំងពួង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ហើយ​លោកអ្នក​អាច​ប្រកប​មុខរបរ​ដោយ​ពេញដៃពេញជើង​ហើយ​អាច​រក​ផល​កម្រៃ​គ្រាន់​កក់ក្តៅ​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ការ​ជឿនលឿន​ទៅមុខ​និង​កំពុង​មាន​ភាព​ស្រស់ស្រាយ​ចំពោះ​គ្នា​យ៉ាង​ប្រពៃ​៕

ឆ្នាំថោះ រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​បើ​មាន​បញ្ហា​អ្វី​គប្បី​ប្រញាប់​ធ្វើការ​ចរចា​ឬ​ដោះស្រាយ​ពីព្រោះ​ថា​ផល​ល្អៗ​នោះ​តែង​ហុច​ឱ្យ​មក​វិញ​ជាង​អាក្រក់​ជានិច្ច​។​ទាំង​ស្ត្រី​បុរស​នាពេល​នេះ​បើ​លោកអ្នក​ចង់​ខ្ចី​អ្វី​មួយ​ពី​អ្នកដទៃ​តែង​គេ​ជួយ​ជ្រោមជ្រែង​និង​អាណិត​ស្រឡាញ់​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ប្រាក់កាស​ដែល​ធ្លាប់តែ​បោល​ហួស​ឬ​ហោះ​រំលង​ពេលនេះ​អាច​ឈោង​ចាប់​បាន​ខ្លះៗ​វិញ​ហើយ​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោក​អ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ឬ​រៀប​អាពាហ៍ពិពាហ៍​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​៕

ឆ្នាំរោង រាសី​ខ្ពស់ត្រដែត​។ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​គាប់ប្រសើរ​គួរសម​ម្ល៉ោះហើយ​លោកអ្នក​អាច​មាន​រឿង​គួរ​សប្បាយចិត្ត​និង​អាច​មាន​ដំណឹង​ល្អ​អ្វីមួយ​ផ្តល់ឱ្យ​មាន​ក្តីសង្ឃឹម​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ប្រាក់កាស​ដែល​ធ្លាប់តែ​បោល​ហួស​ឬ​ហោះ​រំលង​ពេលនេះ​អាច​ឈោង​ចាប់​បាន​ខ្លះៗ​វិញ​ហើយ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ និង ត្រឡប់មកវិញ​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោក​អ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ឬ​រៀប​អាពាហ៍ពិពាហ៍​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​៕

ឆ្នាំម្សាញ់ រាសី​ស្រុតចុះ​។ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​មិន​ល្អ​ប្រសើរ​ទេ​ហេតុនេះ​លោកអ្នក​តោង​តែ​ប្រកប​ការងារ​ដែល​មិន​សំខាន់​ឬ​ធំដុំ​ពេក​ទើប​ប្រសើរ​។​ក្រៅពី​នេះ​ធ្វើ​អ្វីៗ​ត្រូវចិត្ត​ត្រជាក់​ទើប​មិន​មាន​បញ្ហា​មិន​ល្អ​ណា​មួយ​យាយី​កើត​។​ការរស់នៅ​ងាយ​កើត​បញ្ហា​ជម្លោះ​ជាមួយ​អ្នក​ដទៃ​ណាស់​គប្បី​ប្រយ័ត្នប្រយែង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​អុជអាល​អ្វីមួយ​នាំឱ្យ​កើត​ការក្តៅក្រហាយ​បង្ក​ជា​ជម្លោះ​ជាមួយ​អ្នក​ដទៃ​ឡើង​។​ ​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​ជួប​រឿង​ទុក្ខ​ប៉ុន​ភ្នំ​ចង់​ទៅ​មុខ​មិន​រួច​ថយក្រោយ​ក៏​មិន​កើត​៕

ឆ្នាំមមី ​រាសី​ស្រុតចុះ​។ ​នៅថ្ងៃនេះ​មាន​ការផ្លាស់ប្តូរ​អារម្មណ៍​ហើយ​ការ​ប្រកបការងារ​ក៏​តែង​រាំងស្ទះ​ញឹកញាប់​ច្រើន​ផង​។​ក្រៅពី​នេះ​ការរស់នៅ​លោកអ្នក​ចូរ​ប្រយ័ត្ន​ការ​មានទំនាស់​សម្តី​ជាមួយ​ក្រុម​មនុស្ស​នៅ​ក្បែរ​ខ្លួន​ពិសេស​អាច​ត្រូវ​គេ​ស្តីបន្ទោស​ឬ​ជេ​រស្តី​ក្នុង​រឿង​អ្វីមួយ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​មាន​ភាព​ប្រទាំង​ប្រទើស​ទាំង​ក្នុង​ក្រុមគ្រួសារ​និង​អ្នក​មាន​មុខរបរ​ដូច​គ្នា​។​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​យក​នរណាម្នាក់​ជា​គូគាប់​ត្រូវ​ចេះ​ពិនិត្យពិច័យ​ឱ្យបាន​ច្បាស់លាស់​ទើប​មិន​ត្រូវ​មក​រងកម្ម​នៅ​គ្រា​ខាងមុខ ៕

ឆ្នាំមមែ រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នកសម្រេចចិត្ត​រឿង​ប្រាក់កាស​ឬ​ការបណ្តាក់ទុន​ក្នុង​រឿង​អ្វី​មួយ​ផង​។​អ្នក​ប្រកប​ការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​បើ​លោក​អ្នក​មាន​គម្រោង​ឬ​ចង់​ធ្វើ​អ្វី​មួយ​គួរ​រួសរាន់​ធ្វើ​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មក​វិញ​គួរ​ជាទី​កក់ក្តៅ​ដែរ​។​ចំណែក​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​មិន​ត្រូវ​យក​ភាព​មោហៈ​ទោសៈ​ច្រើន​ទេ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​រឿង​រាវ​ដាក់​ខ្លួន​ហើយ​ជះឥទ្ធិពល​អាក្រក់​នៅពេល​ក្រោយ​ថែមទៀត​។​ ​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

ឆ្នាំវក រាសី​ល្អ​ជា​មធ្យម​។​ នៅ​ថ្ងៃ​នេះ​បើ​ទោះបី​ធ្វើ​អ្វី​តែង​ជួប​បញ្ហា​លំបាក​ច្រើន​បន្តិច​តែ​យ៉ាងណា​បើ​លោក​អ្នក​មាន​ការព្យាយាម​អត់ធ្មត់​នោះ​ភាពជោគជ័យ​តែង​កើតមាន​នៅពេល​ក្រោយ​វិញ​ផង​ដែរ​។​ក្នុង​ពេល​នេះ​ដោយសារ​លោក​អ្នក​ជួប​បញ្ហា​ចំណូល​តិច​តែ​ការចំណាយ​នោះ​មាន​ច្រើន​គ្រប់​សារពើ​ដូចនេះ​ត្រូវ​មាន​ការប្រយ័ត្នប្រយែង​ក្រែង​ត្រូវ​ជួប​វិបត្តិ​ថវិការ​ក្នុង​គ្រួសារ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​អំឡុង​ពេល​នេះ​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​សម្រេច​កិច្ចការ​ធំៗ​ទៅរួច​។ ​រីឯ​បញ្ហា​សម្ព័ន្ធ ស្នេហា​កំលោះ​ក្រមុំ​មាន​ការប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​៕

ឆ្នាំរកា រាសី​ខ្ពស់ត្រដែត​។ ​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​ល្អប្រសើរ​ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នកចាត់ចែង​ការងារ​ខ្លួនឯង​ពីព្រោះ​ថា​ផល​ល្អៗ​តែង​ហុច​មកវិញ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាស​ល្អ​ក្នុង​ការផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ ។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ មាន​ការយកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​ប្រពៃ​៕

ឆ្នាំច ​រាសី​ស្រុតចុះ​។ ​នៅថ្ងៃនេះ​ដួង​រាសី​ស្រុតចុះ​ម្ល៉ោះហើយ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ងាយ​កើត​បញ្ហា​មិន​ល្អ​ជាង​សព្វមួយដង​។​លោកអ្នក​តោង​តែ​ដឹង​ថា​អ្វី​ក៏ដោយ​បើ​មាន​ការប្រុងប្រយ័ត្ន​នោះ​ផង​ប៉ះទង្គិច​ក៏​តែង​កើត​តិចតួច​ដោយ​មិន​ធ្ងន់ធ្ងរ​នោះ​ឡើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការទិញចូល​លក់​ចេញ​មាន​សភាព​គ្រាន់​រស់​រវើក​គួរសម​ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នក​ដទៃ​ក៏​មាន​ភាព​ល្អ​ប្រសើរ​ដែរ​តែ​ត្រូវ​ត្រួតពិនិត្យ​សមាសភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោក​អ្នក​មិនទាន់​មាន​គូគាប់​ហើយ​ចង់​ទំនាក់ទំនង​នរណាម្នាក់​តែង​ជោគជ័យ​៕

ឆ្នាំកុរ រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នកទំនាក់ទំនង​ការងារ​ការបណ្តាក់ទុន​ចរចា​ឬ​ធ្វើ​កិច្ចសន្យា​អ្វី​មួយ​ផង​។​ទោះបី​យ៉ាងណា​សម្រាប់​ស្ត្រី​នាពេល​នេះ​តោង​តែ​ប្រយ័ត្នប្រយែង​ពីព្រោះ​ថា​ផល​អាក្រក់​ងាយ​កើតឡើង​ណាស់​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម​ហើយ​បើ​ចង់​ជួញ​ឆ្ងាយ​ទៀត​សោត​ក៏​ហុច​ផ្លែផ្កា​និង​សុខដុម​ល្អ​ប្រពៃ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​លោក​អ្នក​មិនទាន់​មាន​គូគាប់​ពេលនេះ​ជា​ឱកាសល្អ​ក្នុង​ការស្វែងរក​បំផុត​៕


Share on Google Plus

About todayfortune

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment