ហោរាសាស្ត្រប្រចាំថ្ងៃច័ន្ទ ទី០៤ ខែកញ្ញា ឆ្នាំ២០១៧

ឆ្នាំជូត រាសី​ល្អ​ជា​មធ្យម​។​ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នកឃើញ​ថា​មិន​គាប់​ប្រសើរ​ប៉ុន្មាន​ទេ​ពោល​គឺ​ដួង​រាសី​មធ្យម​ដែល​បញ្ហា​អាច​ប្រែ​ក្រឡាស់​ពី​ល្អ​មក​អាក្រក់​និង​អាក្រក់​មក​ល្អ​វិញ​បាន​គ្រប់ពេល​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំនោះ​ទេ​ប្រយ័ត្ន​បាន​បាតដៃ​ទទេ​វិលត្រឡប់​មក​ផ្ទះ​វិញ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិន​សូវ​មាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មាន​ការលេចចេញ​ប៉ាត​ភាព​រកាំរកូស​ខ្លះៗ​ដោយសារ​ការ​ប្រចែ​ច័ណ្ឌ​កំពុង​បិទបាំង​មុខ​៕
ឆ្នាំឆ្លូវ រាសី​ខ្ពស់ត្រដែត​។ ​នៅ​ថ្ងៃ​នេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នកទំនាក់ទំនង​ការងារ ចរចា​ឬ​សម្រេចចិត្ត​អ្វីមួយ​ពីព្រោះ​ថា​ផល​ល្អៗ​តែង​ឆ្លើយ​តប​មក​វិញ​ជានិច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូច​ធំ​ឃើញថា​មិន​មាន​ទាស់ខុស​អ្វី​ដែរ​ព្រោះ​ផ្លែផ្កា​ទទួល​បាន​ក៏​ឆ្លើយតប​គ្រាន់​កក់ក្តៅ​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​ ​សម្ព័ន្ធ​គូ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​មាន​ផែនការ​អ្វី​សម្រាប់​រៀបចំ​ជា​គ្រួសារ​ហើយ​ខ្នះខ្នែង​ធ្វើ​តែង​ជោគជ័យ​ដូច​គាប់​បំណង​ពុំខាន​៕
ឆ្នាំខាល រាសី​ល្អ​ជា​មធ្យម​។​ នៅ​ថ្ងៃ​នេះ​ដោយសារ​ដំណើរ​ជីវិត​ជួប​ភាព​រដិបរដុប​ដូចនេះ​ចូរ​ប្រយ័ត្ន​ការ​ត្រូវ​រិះគន់​ឬ​ត្រូវ​គេ​ថា​ស្តីបន្ទោស​ដោយ​ប្រការ​ណាមួយ​។​ការ​ប្រកបការងារ​មិនសូវ​មាន​ការរីកលូតលាស់​ទៅមុខ​ប៉ុន្មាន​ទេ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​ទទួល​ជោគជ័យ​ធំៗ​មួយចំនួន​ទៅ​រួច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ថ្ងៃនេះ​ដែរ​ទោះ​ធ្វើ​អ្វី​លោក​អ្នក​គួរ​ធ្វើ​សន្សឹមៗ​កុំ​បំបោល​ប្រយ័ត្ន​ដូច​ពាក្យចាស់​ថា​”​កា​ន់​តែ​លឿន​កាន់តែ​ខុស​ហើយ​ក្រែង​មិនបាន​ដូច​សេចក្តីប្រាថ្នា​” ។​ ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ឱ្យ​ប្រយ័ត្ន​ភាព​ផ្អែមល្ហែម​ប្រែជា​ជូរចត់​វិញ​ព្រោះតែ​ការ​ប្រចែប្រច័ ណ្ឌ​ច្រើន​៕
ឆ្នាំថោះ រាសី​ខ្ពស់ត្រដែត​។ ​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នក​ក្នុង​ការប្រកប​មុខ​ជំនួញ​តូចធំ​ព្រោះថា​តែង​សម្រេច​ជោគជ័យ​និង​សម​ដូច​ប្រកប​ជានិច្ច​។​ក្រៅពី​នេះ​បើ​មាន​ការទំនាក់ទំនង​ការងារ​ឬ​ចរចា​ពី​បញ្ហា​អ្វីមួយ​គេ​តែង​សហការ​យ៉ាង​ល្អ​ផង​។​ចំណែក​អ្នក​ប្រកប​ការងារ​មិន​ថា​ឯកជន​ឬ​រាជការ​ក្តី​ឃើញថា​មាន​ការ​សុខកាយ​សប្បាយ​ចិត្ត​គួរសម​ហើយ​បើ​ចង់​ស្នើ​សុំ​អ្វី​មួយ​ពី​ចៅហ្វាយនាយ​គេ​តែង​អាណិត​ស្រឡាញ់​និង​ជួយ​ជ្រោមជ្រែង​អស់ពី​ចិត្ត​។​ ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ជូរចត់ មាន​ផ្អែមល្ហែម តែ​យ៉ាងណា​លោកអ្នក​តោង​តែ​ចេះ​ថែរក្សា​ចំណងស្នេហា​នេះ​ឱ្យបាន​ល្អ​ទើប​ប្រសើរ​ហោង​៕
ឆ្នាំរោង រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​បញ្ហា​ដែល​ធ្លាក់​ជ្រៅ​ឬ​ជួប​បញ្ហា​លំបាក​ប៉ុនណា​បើ​ចេះ​ពុះពារ​នោះ​ក៏​តែង​ទទួលបាន​ផល​មកវិញ​ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រក​សី​ើ​ជួញដូ​រមិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ ​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​កំពុង​មាន​ភាព​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​ប្រពៃ ៕
ឆ្នាំម្សាញ់ រាសី​ស្រុតចុះ​។​ នៅ​ថ្ងៃ​នេះ​លោកអ្នក​អាច​ប្រកប​ការងារ​ដោយ​មាន​ការរីកលូតលាស់​សន្សឹមៗ​ប៉ុន្តែ​យ៉ាងណា​ត្រូវ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ផល​អាក្រក់​នោះ​ងាយ​កើត​ឡើង​ជាង​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ការ​ជួញ​ទីជិត​ឆ្ងាយ​លាភ​ប្រាក់កាស​ពុំ​មាន​សម្បូរ​ទេ​ដូច្នេះ​ទាល់តែ​លោកអ្នក​ខិតខំ​ខ្លាំង​ទើប​រក​ប្រាក់ចំណូល​គ្រប់គ្រាន់​ចិញ្ចឹម​គ្រួសារ​រស់​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​។​ ​រីឯ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​មាន​ការងាយ​ទាំង​ផ្អែមល្ហែម​និង​ងាយ​ទាំង​បែកបាក់​៕
ឆ្នាំមមី ​រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​អារម្មណ៍​ភ្លឺ​ថ្លា​ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មាន​ការ​ចម្រើន​លូតលាស់​និង​ផ្តល់​ជា​ផ្លែផ្កា​នៅ​គ្រាក្រោយ​វិញ​។​នៅ​ថ្ងៃនេះ​ដែរ​តែង​ហុច​ផល​ល្អ​សម្រាប់​លោក​អ្នកដំណើរ​កិច្ច​ការងារ​ឬ​ចាប់ផ្តើម​ធ្វើ​អ្វីមួយ​ផង​។​ការ​ប្រកបការងារ​មានការ​ចម្រើន​លូតលាស់​និង​មាន​ភាព​សុខដុម​ដូច​សព្វមួយដង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវ​អាកាស​ក្តី​មាន​តែ​ក្រុម​មនុស្ស​អាណិត​ស្រឡាញ់​និង​ជួយ​ជ្រោមជ្រែង​។ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​ចាក់ទឹកមិនលិច​ឡើយ​៕
ឆ្នាំមមែ ​រាសី​ស្រុតចុះ​។ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​មិន​សូវ​ល្អ​ប្រសើរ​ទេ​ម្ល៉ោះហើយ​នាំ​កើតការ​ខ្វាយខ្វល់​ច្រើន​។​ក្រៅពី​នេះ​ការរស់នៅ​លោកអ្នក​តោង​តែ​ចងចាំ​ពាក្យចាស់​ថា​”​ភាព​រឹងរូស​នាំមក​នូវ​បញ្ហា​ចោមរោម​”​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ឃើញ​ថា​ផល​ចំណូល​នោះ​មិនសូវ​ឆ្លើយតប​ដូច​សេចក្តី​ប្រា​ថា្ន​ទេ​ពីព្រោះ​ថា​មានការ​ខកបំណង​ច្រើន​ជាង​ពិសេស​បើ​ធ្វើ​ជំនួញ​ថ្មីៗ​ផង​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​ការប៉ះទង្គិច​គ្នា​បន្តិច​ពី​ព្រោះ​រឿង​រាវ​តូចតាច​ងាយ​ប្រែ​រីក​ក្លាយ​ជា​ធំ​ហើយ​កើតជា​រឿង​ឈ្លោះប្រកែក​គ្នា​យូរថ្ងៃ​៕
ឆ្នាំវក រាសី​ល្អ​ជា​មធ្យម​។​ ដំណើរ​ជីវិត​របស់​លោក​អ្នក​ក្នុង​ថ្ងៃ​នេះ​ឃើញថា​មាន​សុខដុម​គួរសម​ហើយ​ការប្រកប​ការងារ​អ្វី​មាន​ការរីកលូតលាស់​សន្សឹ​មៗ​ហើយ​ទោះ​ធ្វើ​អ្វីៗ​ក៏​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​កក់ក្តៅ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ការ​ជួញ​ទីជិត​ឆ្ងាយ​លាភ​ប្រាក់កាស​ពុំ​មាន​សម្បូរ​ទេ​ដូច្នេះ​ទាល់តែ​លោកអ្នក​ខិតខំ​ខ្លាំង​ទើប​រក​ប្រាក់ចំណូល​គ្រប់គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​ទៅរួច​។​ ​ចំណែក​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ការលូតលាស់​ទៅមុខ​និង​មាន​ភាព​ចុះសម្រុង​គ្នា​ល្អ​ណាស់ដែរ​៕
ឆ្នាំរកា រាសី​ស្រុតចុះ​។​ នៅ​ថ្ងៃនេះ​លោក​អ្នក​ងាយ​កើត​បញ្ហា​តប់ប្រម៉ល់​និង​រឿងរាវ​មិន​ល្អយា​យី​ផង​គប្បី​មាន​ការប្រយ័ត្នប្រយែង​បន្តិច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការរក​ផល​ចំណូល​នោះ​ជួប​ស្ថានភាព​តានតឹង​ខ្លាំង ហើយ​អ្នកខ្លះ​រក​ត្រឹម​បង្គ្រប់​ឆ្នាំ​ង​បាយ​សឹង​មិន​គ្រប់​ផង​។​ចំណែក​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​ព្រោះ​តែ​ការធ្វេសប្រហែស​ដោយ​ប្រការ​ណាមួយ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​គប្បី​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​រែកពន់​សេចក្តី​ទុក្ខសោក​មកវិញ​៕
ឆ្នាំច រាសី​ខ្ពស់ត្រដែត​។ ​នៅ​ថ្ងៃ​នេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នកសម្រេចចិត្ត​រឿង​សំខាន់​អ្វី​មួយ​ពីព្រោះ​ថា​ផល​ជា​ផ្លែផ្កា​តែង​ហុច​មកវិញ​ជា​និច្ច​។​ក្រៅពីនេះ​លោក​អ្នក​អាច​ទទួល​ដំណឹង​ល្អ​អ្វីមួយ​ថែមទៀត​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​ហើយ​បើ​លោកអ្នក​ចង់​បើក​របរ​អ្វី​មួយ​តែង​សម​ដូច​ប្រកប​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។ ​រីឯ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​មិន​ថា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​៕
ឆ្នាំកុរ រាសី​ខ្ពស់ត្រដែត​។​​ នៅ​ថ្ងៃ​នេះ​សម្រាប់​កិច្ច​ការងារ​នានា​បើ​លោក​អ្នក​មាន​ការ​តាំងចិត្ត​ធ្វើ​តែង​ងាយ​ឆាប់​ចប់ ហើយ​ពិសេស​អាច​ទទួល​ផល​កម្រៃ​ច្រើន​ទៀតផង​។​ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​តែង​សម​ដូច​ប្រកប​ដោយ​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​ជាក់​ជា​ពុំខាន​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

Share on Google Plus

About todayfortune

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment