ឆុតណាស់!! ឆ្លូវ ថោះ រោង មមី ច កុរ មានបំណងប៉ងប្រាថ្នាអ្វីនឹងបានសំរេច!

តាមការទស្សន៍ទាយដំណើររាសីរបស់អស់លោក លោកស្រីនៅក្នុងថ្ងៃនេះ (០៤ កញ្ញា ២០១៧) ឃើញថាមាន ឆ្នាំដែលមានរាសីឡើងខ្ពស់មានដល់ទៅ ៦ ឯណោះ គឺពិតជាអស្ចារ្យណាស់ ចំពោះដំណើរជីវិតរបស់ពួកគេហាក់មានភាពខុសប្លែក ប្រកបទៅដោយភាពរលូនទៅមុខជានិច្ច ដោយមិនមានបញ្ហាអ្វីមករាំងស្ទះឡើយ រាល់ការប្រកបកិច្ចការងារ ឬ ជំនួញជួញដូរមានការរីកចំរើនគួរអោយកត់សំគាល់ផងដែរ ដោយហេតុតែថ្ងៃនេះពួកគេមានរាសីឡើងខ្ពស់ត្រដែត ទើបធ្វើអោយពួកគេមានបំណងចង់ប៉ងប្រាថ្នាធ្វើអ្វីមួយនោះ ជាក់ច្បាស់ណាស់ថា នឹងបានទទួលលទ្ធផលដូចក្តីបំណងរបស់ពួកគេមិនខានឡើយ។ដូចនេះហើយដើម្បីអោយការទស្សទាយកាន់តែឆុត ១០០%នោះ សូមបួងសួង (ស៊ែរ) ដល់បារមីវត្ថុស័ក្តសិទ្ធិ ព្រះអង្គគ្រប់ព្រះអង្គ និង ទេវត្តាឆ្នាំថ្មី ព្រមទាំងទេវត្តាតាមថែរក្សាឆ្នាំទាំង ១២ តាមជួយប្រោសព្រំពួកគេ ដែលបានស៊ែរទៅហើយនោះ ឲ្យសម្រេចបាន ជោគជ័យ និងសម្រេចរាល់បំណងរបស់គេផងចុះ ព្រមទាំងធ្វើឲ្យ ការទស្សន៍ទាយខាងក្រោម ឆុតបាន ១០០% ផងដែរ ! សាធុ...សាធុ...សាធុ...


ខាងក្រោមនេះគឺជាការទស្សន៍ទាយដំណើររាសីរបស់ឆ្នាំទាំង៦សំរាប់ថ្ងៃនេះ ៖

ឆ្នាំឆ្លូវ រាសី​ខ្ពស់ត្រដែត​។ ​នៅ​ថ្ងៃ​នេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នកទំនាក់ទំនង​ការងារ ចរចា​ឬ​សម្រេចចិត្ត​អ្វីមួយ​ពីព្រោះ​ថា​ផល​ល្អៗ​តែង​ឆ្លើយ​តប​មក​វិញ​ជានិច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូច​ធំ​ឃើញថា​មិន​មាន​ទាស់ខុស​អ្វី​ដែរ​ព្រោះ​ផ្លែផ្កា​ទទួល​បាន​ក៏​ឆ្លើយតប​គ្រាន់​កក់ក្តៅ​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​ ​សម្ព័ន្ធ​គូ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​មាន​ផែនការ​អ្វី​សម្រាប់​រៀបចំ​ជា​គ្រួសារ​ហើយ​ខ្នះខ្នែង​ធ្វើ​តែង​ជោគជ័យ​ដូច​គាប់​បំណង​ពុំខាន​៕

ឆ្នាំថោះ រាសី​ខ្ពស់ត្រដែត​។ ​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នក​ក្នុង​ការប្រកប​មុខ​ជំនួញ​តូចធំ​ព្រោះថា​តែង​សម្រេច​ជោគជ័យ​និង​សម​ដូច​ប្រកប​ជានិច្ច​។​ក្រៅពី​នេះ​បើ​មាន​ការទំនាក់ទំនង​ការងារ​ឬ​ចរចា​ពី​បញ្ហា​អ្វីមួយ​គេ​តែង​សហការ​យ៉ាង​ល្អ​ផង​។​ចំណែក​អ្នក​ប្រកប​ការងារ​មិន​ថា​ឯកជន​ឬ​រាជការ​ក្តី​ឃើញថា​មាន​ការ​សុខកាយ​សប្បាយ​ចិត្ត​គួរសម​ហើយ​បើ​ចង់​ស្នើ​សុំ​អ្វី​មួយ​ពី​ចៅហ្វាយនាយ​គេ​តែង​អាណិត​ស្រឡាញ់​និង​ជួយ​ជ្រោមជ្រែង​អស់ពី​ចិត្ត​។​ ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ជូរចត់ មាន​ផ្អែមល្ហែម តែ​យ៉ាងណា​លោកអ្នក​តោង​តែ​ចេះ​ថែរក្សា​ចំណងស្នេហា​នេះ​ឱ្យបាន​ល្អ​ទើប​ប្រសើរ​ហោង​៕

ឆ្នាំរោង រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​បញ្ហា​ដែល​ធ្លាក់​ជ្រៅ​ឬ​ជួប​បញ្ហា​លំបាក​ប៉ុនណា​បើ​ចេះ​ពុះពារ​នោះ​ក៏​តែង​ទទួលបាន​ផល​មកវិញ​ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រក​សី​ើ​ជួញដូ​រមិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ ​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​កំពុង​មាន​ភាព​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​ប្រពៃ ៕

ឆ្នាំមមី ​រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​អារម្មណ៍​ភ្លឺ​ថ្លា​ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មាន​ការ​ចម្រើន​លូតលាស់​និង​ផ្តល់​ជា​ផ្លែផ្កា​នៅ​គ្រាក្រោយ​វិញ​។​នៅ​ថ្ងៃនេះ​ដែរ​តែង​ហុច​ផល​ល្អ​សម្រាប់​លោក​អ្នកដំណើរ​កិច្ច​ការងារ​ឬ​ចាប់ផ្តើម​ធ្វើ​អ្វីមួយ​ផង​។​ការ​ប្រកបការងារ​មានការ​ចម្រើន​លូតលាស់​និង​មាន​ភាព​សុខដុម​ដូច​សព្វមួយដង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវ​អាកាស​ក្តី​មាន​តែ​ក្រុម​មនុស្ស​អាណិត​ស្រឡាញ់​និង​ជួយ​ជ្រោមជ្រែង​។ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​ចាក់ទឹកមិនលិច​ឡើយ​៕

ឆ្នាំច រាសី​ខ្ពស់ត្រដែត​។ ​នៅ​ថ្ងៃ​នេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នកសម្រេចចិត្ត​រឿង​សំខាន់​អ្វី​មួយ​ពីព្រោះ​ថា​ផល​ជា​ផ្លែផ្កា​តែង​ហុច​មកវិញ​ជា​និច្ច​។​ក្រៅពីនេះ​លោក​អ្នក​អាច​ទទួល​ដំណឹង​ល្អ​អ្វីមួយ​ថែមទៀត​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​ហើយ​បើ​លោកអ្នក​ចង់​បើក​របរ​អ្វី​មួយ​តែង​សម​ដូច​ប្រកប​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។ ​រីឯ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​មិន​ថា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​៕

ឆ្នាំកុរ រាសី​ខ្ពស់ត្រដែត​។​​ នៅ​ថ្ងៃ​នេះ​សម្រាប់​កិច្ច​ការងារ​នានា​បើ​លោក​អ្នក​មាន​ការ​តាំងចិត្ត​ធ្វើ​តែង​ងាយ​ឆាប់​ចប់ ហើយ​ពិសេស​អាច​ទទួល​ផល​កម្រៃ​ច្រើន​ទៀតផង​។​ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​តែង​សម​ដូច​ប្រកប​ដោយ​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​ជាក់​ជា​ពុំខាន​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

Share on Google Plus

About todayfortune

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment