គ្រូហោរាចិនទាយឆុត ៖ ជូត ថោះ រោង ម្សាញ់ មមែ រកា កុរ អនាគតនឹងក្លាយជាអ្នកមាន !!

ខាងក្រោមនេះគឺជាឆ្នាំទាំង ៧ ដែលអនាគតទៅអាចនិឹងក្លាយជាអ្នកមាន ៖

ឆ្នាំជូត ៖ អ្នកគឺជាមនុស្សម្នាក់ដែលមានអត្តចរិករឹងមាំគួរឱ្យគោរព ស្ងប់ស្ងាត់ តែមិនចុះញ៉ម និង ចូលចិត្តជួយអ្នកដទៃ ជារឿយៗ ។ ទោះបីជីវិតរបស់អ្នកពេលនេះជួបប្រទះនូវភាពលំបាកបន្តិចក្តី តែក៏មិនលំបាកខ្លាំងដល់ថ្នាក់អ្នកទ្រាំមិនបានដែរ ហើយនាពេលខាងមុខបន្តិចទៀតនេះ អ្នកនឹងឆ្លងផុតរឿងរ៉ាវអាក្រក់ៗទាំងអស់នោះហើយក៏ព្រោះតែក្តីប្រឹងប្រែងនិងព្យាយាមក្នុងភារកិច្ច ឬ ការប្រកបការងារ ឬអាជីវកម្មរកស៊ីរបស់អ្នក។ ហេតុដូចនេះ អ្នកត្រូវតែមានភាពអត់ធ្មត់ឱយខ្លាំង ដើម្បីកុំឱ្យអ្នកដែល តែងតែចាំជួយជ្រោមជ្រែងអ្នក ប្រែជាខកបំណង។ វាសនាអ្នកនាថ្ងៃអនាគត នឹងប្រកបដោយភាពរុងរឿង និងជោគជ័យ ហើយអ្នក ក្លាយជាថៅកែ ឬអ្នកមានទ្រព្យហូរហៀរ នឹងស្មានមិនដល់ ផងដែរ ។

ឆ្នាំថោះ ៖ អ្នកកើតឆ្នាំថោះ នឹងត្រូវទទួលបានការប្រទានពរជ័យ និងលាភសំណាង ពីទេវតារក្សាឆ្នាំនេះ យ៉ាងច្រើនសន្ធឹកសន្ធាប់។ ប្រសិនបើអ្នកជាមនុស្សចូលចិត្តធ្វើបុណ្យធ្វើទាន និងចូលចិត្តជួយអ្នកដទៃថែមទៀតនោះ សំណាងអាក្រក់ គ្រោះកាច គ្រោះកម្ម គ្រោះចង្ រៃនឹងរលាយបាត់សូន្យឈឹង ពីអ្នកតែម្តង ហើយចាប់ពីពេលនេះតទៅ ជីវិតអ្នកនឹង មានតែរឿងល្អៗកើតឡើងចំពោះអ្នកជាហូរហែរ ទោះតិចក្តី ច្រើនក្តី ។ ហើយចំណុចដែលអ្នកគួរកែប្រែសំរាប់ខ្លួនអ្នក គឺត្រូវមានភាពរហ័សរហួនជាងសព្វថ្ងៃនេះ ចេះបង្កើត និងចាប់ឱកាសឱ្យបានជាប់ល្អកុំឱ្យរបូតបាត់ទៅវិញ ព្រោះថា ទេវត្តានឹងផ្តល់នូវឳកាសសំណាង ជាច្រើនដល់ អ្នក ដើម្បីអោយថ្ងៃអនាគតអ្នកអាចក្លាយ ជាមនុស្សមានមុខ មានមាត់ ធំដុំម្នាក់ ក្នុង សង្គម ។


ឆ្នាំរោង ៖ មនុស្សដែលកើតឆ្នាំរោង តែងតែមានអត្តចរិករឹងរូសពីកំណើត មិនថាធ្វើអ្វីទេ ពួកគេតែងតែឈ្លាសវៃក្នុងការដោះស្រាយនូវបញ្ហាដែលកើតមានឡើង ហើយតែងតែរកដំណោះដ៏សមស្របទៅតាមស្ថានភាពជាក់ស្តែង ថ្វីត្បិតតែដំណើរជីវិតរបស់ពួកគេមានភាពលំបាកតាំងពីតូចមក ជួបនូវបញ្ហាច្រើនរាប់មិនអស់ក៏ដោយ ក៏ពួកគេនៅតែមានភាពរឹងមាំក្នុងការបន្តដំណើរជីវិតទៅមុខជានិច្ច ដោយមានភាពឧស្សាហ៍ព្យាយាមនិងមានភាពច្នៃប្រឌិតពីកំណើតនោះ ពួកគេតែងតែសំរេចនូវគោលបំណងដែលពួកគេប៉ងប្រាថ្នាជានិច្ច ហេតុដូចនេះហើយទើបធ្វើអោយមនុស្សដែលកើតឆ្នាំរោង នឹងមានលុយកាក់ មាសប្រាក់ ទ្រព្យធន់ អាចក្លាយជាសេដ្ឋីអ្នកមានស្តុកស្តម្ភនៅថ្ងៃអនាគតផងដែរ។

ឆ្នាំម្សាញ់ ៖ មនុស្សដែលដើតឆ្នាំម្សាញ់ជាប្រភេទមនុស្សចិត្តក្តៅហើយលោភ ធ្វើអ្វីក៏ដោយតែងតែចង់បានផលលឿនៗ មិនសូវចេះគិតរៀបគំរោងវែងឆ្ងាយឡើយ ពួកគេមានចិត្តរឹងរូស មិនងាយចុះចាញ់នឹងអ្វីឡើយ បើទោះជាមានឧបសគ្គច្រើននៅចំពោះមុខក៏ដោយ ក៏ពួកគេនៅតែមានកំលាំងចិត្តនិងថាមពលប្រឈមនឹងបញ្ហាទាំងអស់ដែលកើតមានឡើង ពួកគេតែងមានភាពពុះកញ្ច្រោលក្នុងការរកស៊ីទទួលទាន ជំនួញជួញដូរ ហើយតែងតែទទួលបាននូវផលតបស្នងជាទីគាប់ចិត្តផងដែរ ដោយហេតុថាពួកគេមានចិត្តបុណ្យ ករុណាចំពោះមនុស្សទូទៅជុំវិញខ្លួននោះ ទើបធ្វើអោយពួកគេមានទ្រព្យសម្បត្តិ មាសប្រាក់លុយកាក់ច្រើន ហើយក្លាយជាអ្នកមានម្នាក់នៅក្នុងសង្គម។ 

ឆ្នាំមមែ ៖ អ្នកដែលកើតឆ្នាំនេះមានអត្តចរិករួសរាយរាក់ទាក់ នឹងចូលចិត្តភាពស្មោះត្រង់ មិនចូលចិត្តធ្វើអោយគេញចំណេញទៅលើអ្នកដៃឡើយហើយអ្នកគឺជាមនុស្សដែលមានការអត់ធ្មត់និងព្យាយាមខ្ពស់ ហើយឧស្សាហ៍ព្យាយាមក្នុងកិច្ចការទាំងឡាយ មិនថាការងារតូចឬធំទេ អ្នកតែងតែសំរេចបានជានិច្ច ដូចនេះហើយអ្នកតែងតែទទួលបានផលជាទីគាប់ចិត្តក្រោយពីសំរេចការងារអ្វីមួយ។ ទៅថ្ងៃអនាគតអ្នកប្រាកដជាមានទ្រព្យសម្បត្តិហូហៀរជាក់ជាមិនខានឡើយ ។

ឆ្នាំរកា ៖ អ្នកកើតឆ្នាំនេះ កើតពីតូចដូចមានជីវិតរាង កំសត់បន្តិច តែមិនជាអ្វីព្រោះ ក្នុងគ្រួសារគេ មានអ្នកចាំផ្តល់សេចក្តីស្រលាញ់ និង លើកទឹកចិត្តដល់គេ ជានិច្ច ។ គ្រប់ពេល គេតែងតែយល់ តែម្នាក់ឯងថា គេឯកោរ ប៉ុន្តែមិនមែនទេ ឳពុកម្តាយ និង បងប្អូន របស់គេ តែងតែនៅខាងគេ ជានិច្ច ប៉ុន្តែអ្នកទាំងនោះ មិនសូវជាបានបង្ហាញ អារម្មណ៍ពិតដាក់គេ ហើយ មិនបានប្រាប់ថាស្រឡាញ់គេ ឲ្យបានច្បាស់លាស់។ ប៉ុន្តែតាមពិតអ្នកទាំងអស់ ពិតជាស្រឡាញ់គេខ្លាំងណាស់។ ជោគវាសនាគេនាថ្ងៃអនាគត បានបង្ហាញប្រាប់ថាអ្នកត្រូវហត់នឿយនៅពេលអ្នកមានវ័យក្មេងនិងកណ្តាល តែបើឈានចូលដល់វ័យ ខ្ទង់ ៣០ក្រាស់ ទៅ ៤០ស្តើង នោះភាពលំបាកលំបិនទាំងអស់ នឹងត្រូវរសាយបាត់ទៅជំនួសមកវិញនៅភាពសុខដុមរមនា និងទ្រព្យសម្បត្តិចាយមិនអស់ឡើយ ។ ក្នុងនោះផងដែរ គេនឹងក្លាយជា ឪពុក ឬក៏ម្តាយ ដ៏ល្អ នៃកូនៗ របស់ពួកគេ នាថ្ងៃអនាគតផងដែរ ។


ឆ្នាំកុរ ៖ មនុស្សដែលកើតឆ្នាំកុរ មានចិត្តល្អ សារធាតុជាមនុស្ស តែចិត្តជាទេវតា តែងតែមានចិត្តទូលាយជានិច្ច មិនថាសាច់ញាតិបងប្អូន ឬ ក៏អ្នកដទៃទេ គេអាចពឹងពាក់បានជានិច្ច ដោយសារតែមនុស្សដែលកើតឆ្នាំកុរនេះមានសំពាយទ្រព្យសម្បត្តិពីអតីតជាតិនោះ ទើបធ្វើអោយពួកគេមានការប្រឹងប្រែងធ្វើអ្វីមួយតិចតួច តែអាចទទួលបានផលច្រើនជាទីគាប់ចិត្តផងដែរ ហើយជាពិសេសនោះ ពួកគេតែងតែមានមនុស្សចាំជួយជ្រោមជ្រែងនៅពេលដែលពួកគេជួបបញ្ហា ដូចនេះហើយទើបធ្វើអោយមនុស្សដែលកើតឆ្នាំកុរ នឹងអាចក្លាយជាអ្នកមានទ្រព្យធន់ និងមានមុខ មានមាត់នៅក្នុងសង្គមផងដែរ។

Share on Google Plus

About todayfortune

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment