ឆ្នាំទាំង ៩ នេះ : សុទ្ធសឹងជាឆ្នាំទេវតាកាន់សីល៏ នាំលាភ នាំជ័យ ក៏ព្រោះតែពួកគេជាក្រុមមនុស្ស ដែល ៖
- មានសណ្តានចិត្តល្អ មានចិត្តបុណ្យកុសល ចូលចិត្តជួយដោះទុក្ខអ្នកមានអាសន្ន
- មានសមត្ថភាព ក្នុងការរកប្រាក់
- មាននិស្ស័យសុភាពរាបសារ ទន់ភ្លន់ មិនឆ្មើងឆ្មៃ វាយឬកដាក់អ្នកដ៏ទៃ
- មានគំនិតប្រាជ្ញាវៀងវៃ សំដីនិយាយមុះមុត មានគេកោតគោរព កោតក្រែងច្រើន
- ជាក្រុមឆ្នាំដែលមានទេវតាតាមថែរក្សា មានសំណាង ឈ្នះ អស់មារសត្រូវ ប្រាថ្នាអ្វីតែងបានសម្រេច និង អនាគតបានក្លាយជាសេដ្ឋី គហបតី ឬក៏ អភិជនជាន់ខ្ពស់។
ឆ្នាំជូត រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីមួយមានការគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយតែងហុចផលល្អមកវិញទាំងបញ្ហាការងារ បញ្ហាប្រាក់កាសឬរឿង ផ្ទាល់ខ្លួនផង។ក្រៅពីនេះលោកអ្នកអាចទទួលដំណឹងល្អអ្វីមួយឱ្យសប្បាយចិត្តថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានភាពធូរស្បើយជាងមុនដោយលោកអ្នកអាចរកប្រាក់ចំណូលគ្រាន់សម្រាប់ផ្គត់ផ្គង់គ្រួសាររស់ផង។ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានភាពស្រស់ស្រាយព្រោះតែម្នាក់ៗមានការយកចិត្តទុកដាក់ចំពោះគ្នាប្រសើរជាងមុន៕
ឆ្នាំខាល រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបើលោកអ្នកចង់ធ្វើអ្វីមួយអាចសម្រុកបានហើយពីព្រោះថាផលល្អៗតែងចាំឆ្លើយតបមកវិញជានិច្ច។បើលោកអ្នកចង់ទំនាក់ទំនងឬចង់ផ្លាស់ប្តូរការងារតូចធំក៏តែងឆ្លើយតបផលល្អៗមកវិញដូចជាទីពេញចិត្ត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ចេញធ្វើជំនួញតូចធំផ្លែផ្កាល្អៗតែងហុចមកវិញដូចជាទីពេញចិត្តដែរ។ចូរលោកអ្នកធ្វើបុណ្យដាក់ទានខ្លះដើម្បីសន្សំសេចក្តីសុខទៅគ្រាខាងមុខ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយហើយបើចង់រៀបចំផ្សំគ្រួសារជាឱកាសល្អប្រពៃ៕
ឆ្នាំថោះ រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកឈោងចាប់អ្វីមួយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរវិញមានការលូតលាស់គួរសមហើយបើលោកអ្នកចង់បញ្ចេញទំនិញអ្វីមួយមានការព្យាយាមទំនាក់ទំនងតែងសម្រេចជោគជ័យដូចគាប់បំណង។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។ រីឯបញ្ហាគូស្នេហាកំលោះក្រមុំពេលនេះបើលោកអ្នកចង់ធ្វើការជ្រើសរើសគូស្រករតែងជោគជ័យដូចគាប់បំណង៕
ឆ្នាំរោង រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីមួយមានការគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយតែងហុចផលល្អមកវិញទាំងបញ្ហាការងារ បញ្ហាប្រាក់កាសឬរឿង ផ្ទាល់ខ្លួនផង។ក្រៅពីនេះលោកអ្នកអាចទទួលដំណឹងល្អអ្វីមួយឱ្យសប្បាយចិត្តថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានភាពធូរស្បើយជាងមុនដោយលោកអ្នកអាចរកប្រាក់ចំណូលគ្រាន់សម្រាប់ផ្គត់ផ្គង់គ្រួសាររស់ផង។ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានភាពស្រស់ស្រាយព្រោះតែម្នាក់ៗមានការយកចិត្តទុកដាក់ចំពោះគ្នាប្រសើរជាងមុន៕
ឆ្នាំមមី រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ដូចនេះបើប្រកបការងារអ្វីតែងទទួលផលឆ្លើយតបមកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញមានភាពរស់រវើកគ្រាន់បើឡើងវិញហើយបើមានអតិថិជនជំពាក់ប្រាក់កាសខ្លះៗក្តីក៏មិនភ័យព្រួយពីការគេមិនយកមកសងវិញដែរ។ការធ្វើដំណើរជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំបើមានភាពរកាំរកូសពេលនេះបានប្រែមកប្រើសើរឡើងវិញ ហើយថែមទាំងល្អូកល្អិនផង៕
ឆ្នាំមមែ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបើលោកអ្នកប្រកបការងារអ្វីឃើញថាជឿនលឿននិងអាចកើបនូវស្នាដៃគ្រាន់គាប់ប្រសើរវិលមកផ្ទះវិញផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់សម្រេចចិត្តធ្វើអ្វីមួយក៏ជាពេលវេលាល្អណាស់ដែរពិសេសបើចង់បើករបរថ្មីៗឬជួញទីជិតឆ្ងាយក៏តែងហុចផ្លាផ្កាគ្រាន់គាប់ប្រសើរ។ ការរស់នៅមានភាពសុខដុមនិងមានតែការលូតលាស់ទៅមុខ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពជឿនលឿនទៅមុខហើយបើចង់ទំនាក់ទំនងស្នេហាថ្មីៗជាពេលវេលាល្អប្រពៃបំផុត៕
ឆ្នាំរកា រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបើមានការបំពេញការងារអ្វីតែងមានភាពរលូនល្អនិងអាចសម្រេចទាន់គោលដៅទៀតផង។ក្រៅពីនេះលោកអ្នកក៏តែងមានការយកចិត្តទុកដាក់ពីចៅហ្វាយនាយនិងមានការកោតសរសើរក្នុងរឿងអ្វីមួយផង។អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកអាចបោះទុនរកស៊ីចូលហ៊ុនជាមួយអ្នកដទៃដោយអាចទទួលផលកម្រៃមកវិញគួរជាទីពេញចិត្តហើយបើលោកអ្នកចង់ជួញដូរផ្លូវឆ្ងាយក៏តែងហុចផ្លែផ្កាដូចការគ្រោងទុកផងដែរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងស្រុះស្រួលគ្នាល្អប្រពៃណាស់៕
ឆ្នាំច រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះសម្រាប់ស្ត្រីលោកអ្នកអាចសម្រុកការងារពេញទីបានហើយព្រោះថាផលល្អៗតែងហុចមកវិញផងដែរ។សម្រាប់ថ្ងៃនេះដែរអ្នកប្រកបរបររកស៊ីជួញដូរមិនថាផ្លូវទឹកផ្លូវគោកឬផ្លូវអាកាសក្តីលោកអ្នកតែងអាចប្រមូលភោគផលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។ការធ្វើដំណើរទីជិតឆ្ងាយមានភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការស្រុះស្រួលនិងកំពុងមានភាពស្រស់ស្រាយប្រពៃណាស់៕
ឆ្នាំកុរ រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់វិញដូចនេះបញ្ហាអាក្រក់ៗទាំងឡាយនឹងត្រូវរលាយរលត់អស់ទៅហើយទោះលោកអ្នកប្រកបការងារមិនថាតូចធំតែងទទួលជោគជ័យនិងមានភាពស្រស់ស្រាយគួរសម។ក្នុងពេលនេះមិនថាការងារបញ្ហាប្រាក់កាសទោះធ្វើអ្វីក៏មានការរីកលូតលាស់គួរសមដែរ។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬរើទីកន្លែងលក់ដូរដោយអាចជួបនូវក្តីចម្រុងចម្រើនលូតលាស់ទៅមុខជានិច្ច។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងកំពុងស្រស់ស្រាយដូចត្រីក្នុងទឹក៕
0 comments:
Post a Comment