ហោរាសាស្ត្រប្រចាំថ្ងៃអាទិត្យ ទី០១ ខែតុលា ឆ្នាំ២០១៧

សូមជូនហោរាសាស្ត្រប្រចាំថ្ងៃអាទិត្យ ទី០១ ខែតុលា ឆ្នាំ២០១៧ ៖


ឆ្នាំជូត រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​បើ​លោក​អ្នក​ធ្វើ​អ្វីមួយ​មាន​ការគិតគូរ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​តែង​ហុច​ផល​ល្អ​មក​វិញ​ទាំង​បញ្ហា​ការងារ បញ្ហា​ប្រាក់កាស​ឬ​រឿង​ ​ផ្ទាល់​ខ្លួន​ផង​។​ក្រៅពីនេះ​លោក​អ្នក​អាច​ទទួល​ដំណឹង​ល្អ​អ្វី​មួយ​ឱ្យ​សប្បាយចិត្ត​ថែម​ទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​លោកអ្នក​អាច​រក​ប្រាក់ចំណូល​គ្រាន់​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​រស់​ផង​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​ព្រោះ​តែ​ម្នាក់ៗ​មាន​ការយកចិត្តទុកដាក់​ចំពោះ​គ្នា​ប្រសើរ​ជាង​មុន​៕


ឆ្នាំឆ្លូវ រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នកឃើញ​ថា​ងាយ​ទទួលរង​ផល​ប៉ះទង្គិច​កើតឡើង​ផង​ហេតុនេះ​ទោះ​ធ្វើ​អ្វី​គប្បី​មាន​ការប្រយ័ត្នប្រយែង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅ​ថ្ងៃនេះ​ដែរ​បើ​មាន​បញ្ហា​អាក្រក់​ណាមួយ​កើតឡើង​លោក​អ្នក​តោង​តែ​ចេះ​គ្រប់គ្រង​អារម្មណ៍​និង​ដាស់តឿន​ខ្លួនឯង​គ្រប់​ពេលវេលា​នោះ​លោកអ្នក​នឹង​មើលឃើញ​បញ្ហា​ហើយ​អាច​ដោះស្រាយ​យ៉ាង​ធូរ​វិញ​ជាក់​ជា​ពុំខាន​។​ បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិន​ត្រូវ​ប្រកែប្រកាន់​ច្រើន​ឡើយ​នាំ​កើត​ជម្លោះ​វិវាទ​ប៉ុណ្ណោះ​៕


ឆ្នាំខាល រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​បើ​លោកអ្នក​ចង់​ធ្វើ​អ្វី​មួយ​អាច​សម្រុក​បាន​ហើយ​ពីព្រោះ​ថា​ផល​ល្អៗ​តែង​ចាំ​ឆ្លើយ​តប​មក​វិញ​ជា​និច្ច​។​បើ​លោកអ្នក​ចង់​ទំនាក់ទំនង​ឬ​ចង់​ផ្លាស់ប្តូរ​ការងារ​តូច​ធំ​ក៏​តែង​ឆ្លើយតប​ផល​ល្អៗ​មក​វិញ​ដូចជា​ទី​ពេញចិត្ត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូ​របើ​លោកអ្នក​ចង់​ចេញ​ធ្វើ​ជំនួញ​តូច​ធំ​ផ្លែផ្កា​ល្អៗ​តែង​ហុច​មកវិញ​ដូច​ជាទី​ពេញចិត្ត​ដែរ​។​ចូរ​លោក​អ្នក​ធ្វើ​បុណ្យ​ដាក់​ទាន​ខ្លះ​ដើម្បី​សន្សំ​សេចក្តីសុខ​ទៅ​គ្រា​ខាងមុខ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​ហើយ​បើ​ចង់​រៀបចំ​ផ្សំ​គ្រួសារ​ជា​ឱកាស​ល្អ​ប្រពៃ​៕


ឆ្នាំថោះ ​រាសី​ខ្ពស់ត្រដែត​។​នៅ​ថ្ងៃ​នេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នក​ឈោង​ចាប់​អ្វីមួយ​ពីព្រោះ​ថា​ផល​ល្អៗ​តែង​ឆ្លើយ​តប​មក​វិញ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការលូតលាស់​គួរសម​ហើយ​បើ​លោកអ្នក​ចង់​បញ្ចេញ​ទំនិញ​អ្វី​មួយ​មាន​ការព្យាយាម​ទំនាក់ទំនង​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​ រីឯ​បញ្ហា​គូ​ស្នេហា​កំលោះ​ក្រមុំ​ពេលនេះ​បើ​លោកអ្នក​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជោគជ័យ​ដូច​គាប់​បំណង​៕


ឆ្នាំរោង រាសី​ខ្ពស់ត្រដែត​។​នៅ​ថ្ងៃ​នេះ​បើ​លោក​អ្នក​ធ្វើ​អ្វីមួយ​មាន​ការគិតគូរ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​តែង​ហុច​ផល​ល្អ​មក​វិញ​ទាំង​បញ្ហា​ការងារ បញ្ហា​ប្រាក់កាស​ឬ​រឿង​ ​ផ្ទាល់​ខ្លួន​ផង​។​ក្រៅពីនេះ​លោក​អ្នក​អាច​ទទួល​ដំណឹង​ល្អ​អ្វី​មួយ​ឱ្យ​សប្បាយចិត្ត​ថែម​ទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​លោកអ្នក​អាច​រក​ប្រាក់ចំណូល​គ្រាន់​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​រស់​ផង​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​ព្រោះ​តែ​ម្នាក់ៗ​មាន​ការយកចិត្តទុកដាក់​ចំពោះ​គ្នា​ប្រសើរ​ជាង​មុន​៕


ឆ្នាំម្សាញ់ រាសី​ល្អ​ជា​មធ្យម​។​ ក្នុងថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​ដោយ​តោង​តែ​ប្រយ័ត្ន​ពី​ព្រោះ​ងាយ​ជួប​បញ្ហា​អាក្រក់​យាយី​ផង​។​ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ត្រូវ​ធ្វើ​អ្វី​ដោយ​តក់ក្រហល់​ចង់បាន​ភ្លាមៗ​ទេ​ពិសេស​ការបណ្តាក់ទុនរ​ក​ស៊ី​ប្រយ័ត្ន​ជួប​រឿង​ស៊យ​អស់​ប្រាក់​កាស​ពី​ខ្លួន​ត្រូវ​មក​ដេក​សោកស្តាយ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​មានរឿង​អ្វី​យក​កំហឹង​ទល់​កំហល់​ឱ្យសោះ​ប្រយ័ត្ន​កើតជា​ជម្លោះ​វិវាទ​ឈាន​ដល់​ការបែកបាក់​ហើយ​ត្រូវ​មក​សោក​ការ​ខ្លួនឯង​៕


ឆ្នាំមមី រាសី​ខ្ពស់ត្រដែត​។ ​ក្នុង​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​បើ​ប្រកប​ការងារ​អ្វី​តែង​ទទួលផល​ឆ្លើយ​តប​មក​វិញ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​មាន​ភាពរស់រវើក​គ្រាន់បើ​ឡើងវិញ​ហើយ​បើ​មាន​អតិថិជន​ជំពាក់​ប្រាក់​កាស​ខ្លះៗ​ក្តី​ក៏​មិន​ភ័យព្រួយ​ពី​ការ​គេ​មិន​យក​មក​សង​វិញ​ដែរ​។​ការធ្វើដំណើរ​ជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​មាន​ភាព​រកាំរកូស​ពេលនេះ​បាន​ប្រែ​មក​ប្រើ​សើរ​ឡើងវិញ ហើយ​ថែមទាំង​ល្អូកល្អិន​ផង​៕


ឆ្នាំមមែ រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​បើ​លោកអ្នក​ប្រកបការងារ​អ្វី​ឃើញថា​ជឿនលឿន​និង​អាច​កើប​នូវ​ស្នាដៃ​គ្រាន់​គាប់​ប្រសើរ​វិល​មក​ផ្ទះ​វិញ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូ​របើ​លោកអ្នក​ចង់​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​ក៏​ជា​ពេលវេលា​ល្អ​ណាស់​ដែរ​ពិសេស​បើ​ចង់​បើក​របរ​ថ្មីៗ​ឬ​ជួញ​ទីជិត​ឆ្ងាយ​ក៏​តែង​ហុច​ផ្លាផ្កា​គ្រាន់​គាប់ប្រសើរ​។ ការរស់នៅ​មាន​ភាព​សុខ​ដុម​និង​មានតែ​ការលូតលាស់​ទៅមុខ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពជឿនលឿន​ទៅមុខ​ហើយ​បើ​ចង់​ទំនាក់ទំនង​ស្នេហា​ថ្មីៗ​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕


ឆ្នាំវក រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​ជួប​ផល​លំបាក​ច្រើន​ម្ល៉ោះហើយ​ធ្វើឱ្យ​ការប្រកប​ការងារ​អ្វី​ឃើញ​ថា​ជួប​ផល​លំបាក​ត្រូវ​ឆ្លងកាត់​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ថា​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ឆបោក​យក​ទ្រព្យសម្បត្តិ​និង​ប្រើ​ល្បិច​បោកប្រាស់​ដោយ​ប្រការ​ណាមួយ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​ប្រទាំង​ប្រទើស​ជាង សព្វមួយដង​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ឥត​មាន​ការរីកលូតលាស់​ទៅ​មុខ​ទេ​ដូចនេះ​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕


ឆ្នាំរកា រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​បើ​មាន​ការបំពេញ​ការងារ​អ្វី​តែង​មាន​ភាពរលូន​ល្អ​និង​អាច​សម្រេច​ទាន់​គោលដៅ​ទៀតផង​។​ក្រៅពីនេះ​លោក​អ្នក​ក៏​តែង​មាន​ការយកចិត្តទុកដាក់​ពី​ចៅហ្វាយនាយ​និង​មាន​ការកោតសរសើរ​ក្នុង​រឿង​អ្វី​មួយ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាច​បោះទុន​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ដោយ​អាច​ទទួល​ផល​កម្រៃ​មក​វិញ​គួរ​ជាទី​ពេញចិត្ត​ហើយ​បើ​លោកអ្នក​ចង់​ជួញដូរ​ផ្លូវ​ឆ្ងាយ​ក៏​តែង​ហុច​ផ្លែផ្កា​ដូច​ការគ្រោងទុក​ផងដែរ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រុះស្រួល​គ្នា​ល្អ​ប្រពៃ​ណាស់​៕


ឆ្នាំច ​រាសី​ខ្ពស់ត្រដែត​។​នៅ​ថ្ងៃ​នេះ​សម្រាប់​ស្ត្រី​លោកអ្នក​អាច​សម្រុក​ការងារ​ពេញទី​បាន​ហើយ​ព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​ផងដែរ​។​សម្រាប់​ថ្ងៃ​នេះ​ដែរ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ផ្លូវទឹក​ផ្លូវគោក​ឬ​ផ្លូវ​អាកាស​ក្តី​លោក​អ្នកតែង​អាច​ប្រមូល​ភោគផល​ត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មាន​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ការស្រុះស្រួ​ល​និង​កំពុង​មាន​ភាព​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕


ឆ្នាំកុរ រាសី​ខ្ពស់ត្រដែត​។​នៅ​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​វិញ​ដូចនេះ​បញ្ហា​អាក្រក់ៗ​ទាំងឡាយ​នឹង​ត្រូវ​រលាយ​រលត់​អស់​ទៅហើយ​ទោះ​លោក​អ្នក​ប្រកប​ការងារ​មិន​ថា​តូចធំ​តែង​ទទួលជោគជ័យ​និង​មាន​ភាព​ស្រស់ស្រាយ​គួរសម​។​ក្នុង​ពេល​នេះ​មិន​ថា​ការងារ​បញ្ហា​ប្រាក់កាស​ទោះ​ធ្វើ​អ្វី​ក៏​មាន​ការរីកលូតលាស់​គួរសម​ដែរ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជា​ឱកាសល្អ​ក្នុង​ការផ្លាស់ប្តូរ​មុខរបរ​ឬ​រើ​ទីកន្លែង​លក់ដូរ​ដោយ​អាច​ជួប​នូវ​ក្តីចម្រុងចម្រើន​លូតលាស់​ទៅ​មុខ​ជា​និច្ច​។​ រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុង​ស្រស់ស្រាយ​ដូច​ត្រី​ក្នុង​ទឹក​៕



Share on Google Plus

About todayfortune

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment