សូមជូនហោរាសាស្ត្រប្រចាំថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ៖
ឆ្នាំជូត រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកនៅតែល្អប្រសើរដដែលទេហេតុនេះទោះធ្វើអ្វីឃើញថាជឿនលឿននិងហុចផលមកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។ទោះបីយ៉ាងណាការធ្វើដំណើរចូរប្រយ័ត្នបញ្ហាមិនល្អរត់ចូលនាំពិបាកទប់ទល់មួយចំនួនផងដែរ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃ៕
ឆ្នាំឆ្លូវ រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរប៉ុន្តែយ៉ាងណាសម្រាប់ស្ត្រីមានគ្រោះយាយីនៅឡើយដូចនេះទោះធ្វើអ្វីក៏តែងមិនភ្លឺថ្លាដូចគាប់បំណងប៉ុន្មាននោះដែរ។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរបើចង់បោះទុនតូចធំមិនមានអ្វីទាស់ខុសទេព្រោះផ្លែផ្កាដែលទទួលបានមកវិញក៏សមដូចប្រកបមួយចំនួនវិលត្រឡប់មកវិញ។ការធ្វើដំណើរទីជិតឆ្ងាយតែងជួបសេចក្តីសុខដុមដូចសព្វមួយដងទេ។ រីឯបញ្ហាសម្ព័ន្ធគូស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយនិងផ្អែមល្ហែមប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា ៕
ឆ្នាំខាល រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះឃើញថាដំណើរជីវិតរបស់លោកអ្នកនៅតែល្អប្រសើរហើយបើចង់ធ្វើអ្វីផ្លែផ្កាតែងឆ្លើយតបមកវិញជានិច្ច។អ្នកអាជីវករនៅថ្ងៃនេះវិញមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសមហើយបើចង់ជួញទីជិតឆ្ងាយផលកម្រៃឆ្លើយតបក៏គួរជាទីពេញចិត្តដែរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំគប្បីមានការជ្រួលជ្រើមខុសបែបបទប្រយ័ត្នការសប្បាយក្លាយជាទុក្ខវិញ៕
ឆ្នាំថោះ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ដូចនេះផ្តល់ផលល្អសម្រាប់ស្ត្រីក្នុងការចាត់ចែងការងារអ្វីមួយពីព្រោះថាផលល្អៗតែងហុចមកវិញផង។សម្រាប់ថ្ងៃនេះដែរដោយសារដួងរាសីឡើងខ្ពស់ដូចនេះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់និងមានជោគជ័យល្អប្រសើរ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីបើចង់ផ្សំផ្គុំគ្រួសារជាឱកាសល្អបំផុតនិងបើមានជម្លោះវិវាទជាពេលវេលាល្អក្នុងការផ្សះផ្សាទៀតផង៕
ឆ្នាំរោង រាសីល្អជាមធ្យម។ នៅថ្ងៃនេះអ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនក្តីពុំផ្តល់ជោគលាភល្អទេដូច្នេះទោះធ្វើអ្វីក៏មិនអាចធ្វេសប្រហែសឬធ្វើដោយក្តីក្តៅក្រហាយបានឡើយបើពុំនោះទេនឹងជួបផលអាក្រក់ណាមួយមកវិញ។អ្នកប្រកបរបររកស៊ីជួញដូរទោះការជួញទីជិតឆ្ងាយតែងមានផលកម្រៃហូរចូលមួយៗអញ្ជឹងដែរហើយកំពុងមានភាពសុខដុមប្រពៃ ។ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពស្រុះស្រួលនិងផ្អែមល្ហែមប្រពៃ៕
ឆ្នាំម្សាញ់ រាសីស្រុតចុះ។ នៅថ្ងៃនេះដួងរាសីធ្លាក់ស្រុតចុះហេតុនេះយកល្អលោកអ្នកត្រូវប្រកបកិច្ចការងារចាស់ឬកិច្ចការងារសេសសល់ពីមុនមកក៏ប្រសើរដែរ។ក្រៅពីនេះលោកអ្នកមិនត្រូវខ្វាយខ្វល់ជាមួយក្រុមមនុស្សដែរពីព្រោះថាងាយកើតបញ្ហាអាក្រក់ណាស់ដែរ។ក្រៅពីនេះបើមានណាត់ជាមួយនរណាម្នាក់គប្បីទៅមុនពេលវេលានិងឯកសារក៏ត្រូវចេះត្រៀមឱ្យរៀបរយដែរ។អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយវិញពុំសូវគាប់ប្រសើរទ្បើយគួរមានការប្រយ័ត្នប្រយែងបន្តិចពីព្រោះមានតែក្រុមមនុស្សចាំផ្តួលរំលំដោយក្តីឈ្នានីស។ រីឯបញ្ហាស្នេហាប្រុសស្រីកុំគប្បីលេងម៉េះម៉ោះច្រើននាំកើតរឿងសៅហ្មងមានតែបញ្ហាប្រទាំងប្រទើសជាមួយគ្នាតែប៉ុណ្ណោះ៕
ឆ្នាំមមី រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះទោះលោកអ្នកប្រកបកិច្ចការអ្វីក៏ដោយក៏អាចចាប់ផ្តើម ពេញដៃពេញជើងបានហើយ ។ចំពោះបញ្ហាការងារ ប្រាក់កាស និងសុខភាពមិនចោទជាបញ្ហាទេនិងបើមានការឈ្មុសឈ្មុលតែងជួបសេចក្តីសម្រេចដូចគាប់បំណង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលចំណូលបន្តិចព្រោះតែមានការប្រជែងគ្នាច្រើនហើយពិសេសប្រយ័ត្នមានជម្លោះវិវាទព្រោះតែការដណ្តើមអតិថិជនគ្នា។ បញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានភាពផុយស្រួយជម្លោះវិវាទណាស់ហើយបើចេះអត់ឱនឱ្យគ្នាខ្លះទើបអាចគេចពីរឿងរ៉ាវចម្រូងចម្រាសទៅរួច៕
ឆ្នាំមមែ រាសីខ្ពស់ត្រដែត។ នៅក្នុងអំឡុងពេលនេះលោកអ្នកមានការសុខទាំងកាយសប្បាយទាំងចិត្តគ្រាន់គាប់ប្រសើរ។ទោះបីយ៉ាងណាសម្រាប់ស្ត្រីលោកអ្នកនៅជួបបញ្ហាលំបាកផ្លូវចិត្តច្រើនដោយសារតែការគិតច្រើននោះតែម្តង។អ្នកអាជីវករនៅថ្ងៃនេះវិញមានការទិញចូលលក់ចេញគ្រាន់កម្រើកមួយៗផងដែរហើយបើចង់ជួញទីជិតឆ្ងាយផលកម្រៃឆ្លើយតបក៏គួរជាទីពេញចិត្តមួយចំនួនផង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំគប្បីមានការជ្រួលជ្រើមខុសបែបបទប្រយ័ត្នការសប្បាយក្លាយជាទុក្ខវិញ៕
ឆ្នាំវក រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារអ្វីមួយពីព្រោះថាផលល្អៗតែងរង់ចាំជានិច្ច។ការប្រកបការងារតែងចាប់ផ្តើមដ៏ល្អនិងទទួលផ្លែផ្កាគ្រាន់ជាទីកក់ក្តៅ។អ្នកអាជីវករទោះមានការជួញទីជិតឆ្ងាយតែងអាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តី មានភាពផ្អែមល្ហែមនិងស្រស់ស្រាយចំពោះគ្នាប្រពៃ៕
ឆ្នាំរកា រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតភ្លឺថ្លាហើយធ្វើអ្វីឃើញថាជឿនលឿននិងផ្តល់ជាផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្ត។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរវិញមានការជឿនលឿនទៅមុខល្អហើយបើចង់បើករបរអ្វីមួយថ្មីផងក៏ជាឱកាសល្អប្រពៃបំផុត។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការលូតលាស់ទៅមុខនិងបើចង់ផ្សំផ្គុំគ្រួសារជាឱកាសល្អណាស់ដែរ៕
ឆ្នាំច រាសីស្រុតចុះ។ នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះហេតុនេះគួរប្រយ័ត្នប្រយែងនិងគិតឱ្យបានគ្រប់ជ្រុងជ្រោយទើបមិនមានបញ្ហាចោទឡើង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលទោះបីថាមានភាពរលូនល្អទៅមុខក្តីតែយ៉ាងណាក៏កើតមានភាពរកាំរកូសមិនតិចដែរទេហើយពិសេសលោកអ្នកឱ្យប្រយ័ត្នចំណូលពីព្រោះថាមិនងាយរកបានដោយងាយទេទាល់តែខិតខំខ្លាំងទើបរកប្រាក់កម្រៃគ្រាន់ចិញ្ចឹមឆ្នាំងបាយ ។ រីឯបញ្ហាស្នេហាកំលោះក្រមុំមិនមានការលូតលាស់ទៅមុខទេគឺមានការថយក្រោយច្រើនជាង៕
ឆ្នាំកុរ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរម្ល៉ោះហើយធ្វើឱ្យការប្រកបកិច្ចការអ្វីតែងជ្រះស្រឡះនិងទទួលផលនៅពេលក្រោយទៀតផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើហើយពិសេសបើមានបើករបរថ្មីៗផងផ្តល់ផលល្អគួរសម។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្ត ទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment