អ្នកញៀន​ល្បែង​ឆ្នោត មាន​ជំនឿរ​បារមី​ក្លោងទ្វារ​ដំណាក់​ហ្លួង ទៅ​ដុស​ផ្សង​សុំ​លេខឆ្នោត នៅ​បាត់ដំបង​

បាត់ដំបង ៖ អ្នកញៀន​ល្បែង​ឆ្នោត​ផ្អើល​តៗ​គ្នា ទាំង​ប្រជាពលរដ្ឋ​អ្នកស្រុក​ភូមិ និង​អ្នករត់ម៉ូតូឌុប បាននាំគ្នា​ទៅ​ដុត​ធុ​ប​ដុត​ទៀន បន់ស្រន់​ផ្សង​ដុស​ក្អម​ដុំថ្ម និង​ក្លោងទ្វារ​ដំណាក់​ហ្លួង ដែល​ចាត់ទុកជា​វត្ថុ​បូរាណ ដើម្បី​សុំ​លេខឆ្នោត ទាំង​យួន និង​ទាំង​សៀម​ខ្មែរ​។​អាជ្ញាធរ និង​សមត្ថកិច្ច​បានបញ្ជាក់​ថា វា​ជា​សិទ្ធិ​ប្រជាពលរដ្ឋ ដែល​ពួកគាត់​មាន​ជំនឿរ​ទៅលើ​បារមី​អ្នកតា​រក្សា​ក្លោងទ្វារ​ដំណាក់​ហ្វួ​ង​បូរាណ ហើយ​គ្មាន​ន​ណា​ហ៊ាន​វាយ ឬ​ដក​ក្លោងទ្វារ​បូរាណ​ចេញ​ទេ​។​


​ប្រជាពលរដ្ឋ ដែល​ផ្អើល​នាំគ្នា​ទៅ​ដុត​ធួ​ប​ទៀន និង​ដុស​ដុំថ្ម​ក្លោងទ្វារ​សុំ​លេខឆ្នោត បាន​បញ្ជាក់ថា ក្លោងទ្វារ​ដំណាក់​ហ្លួង​នេះ មាន​បារមី​អ្នកតា​កាន់​ថែរក្សា​ពូកែ​ស័ក្ដិសិទ្ធិ​ណាស់ បាន​ជួយ​បង្ហាញ​លេខឆ្នោត​នៅលើ​បាតដៃ​របស់​យើង ពេល​ដុត​ធួ​ប​ទៀន​បន់ស្រន់​សុំ​លាភ​សំណាង ក្រោយពី​បាន​ដុស​ដុំថ្ម ឬ​ក្អម និង​ក្លោងទ្វារ​ថ្ម​បូរាណ​នេះ ហើយ​នាំគ្នា​ទៅ​ចាក់​លេខឆ្នោត​យួន​សៀម និង​ឆ្នោត​ខ្មែរ ត្រូវជា​ច្រើន​គ្នា​។​ស្ត្រី​ម្នាក់ បាន​និយាយថា រូបគាត់​ផ្អើល និង​ឮ​តៗ​គ្នា​ថា បារមី​អ្នកតា​រក្សា​ក្លោងទ្វារ​ដំណាក់​ហ្លួង​បូរាណ​ពូកែ​ស័ក្ដិសិទ្ធិ សុំ​លេខឆ្នោត​បាន​ត្រូវ​គ្រប់គ្នា​។ រូបគាត់ បាន​មកសុំ​ចំនួន ៦ ទៅ ៧ ដង​ហើយ មិនដែល​ត្រូវ​សោះ ប៉ុន្តែ​នៅតែ​មិនទាន់​ឈប់​ទេ នៅ​មក​ដុស​ដុំថ្ម​ក្លោងទ្វារ​បូរាណ​ផ្សង សុំ​លេខឆ្នោត​ក្រែង​ត្រូវ​នឹង​គេ​ដែរ​។​ ​ចំណែក​បុរស​ម្នាក់ ជា​អ្នករត់ម៉ូតូឌុប បាន​និយាយថា វា​ជា​វាសនា​ឬ​សំណាង​របស់​មនុស្ស​ម្នាក់ៗ និង​អ្នកមាន​ជំនឿរ​ជឿ​លើ​បារមី​អ្នកតា​រក្សា​ក្លោងទ្វារ​បូរាណ​នេះ​។​


​បុរស​រត់​ម៉ូតូ​ឌុន​រូបនេះ បាន​បញ្ជាក់ថា ក្លោងទ្វារ​បូរាណ​នេះ មាន​បារមី​ខ្លាំង​ហើយ​បានជា​អាជ្ញាធរ​សមត្ថកិច្ច មិន​ហ៊ាន​វាយបំផ្លាញ ឬ​ដកចេញ ទោះបីជា​ក្លោងទ្វារ​បូរាណ​នេះ នៅ​ទើស​ផ្លូវជាតិ​ក្ដី​។​
​ស្ត្រី​ម្នាក់ ជា​អ្នកលក់​ធុ​ប​ទៀន បាន​និយាយថា ប្រជាពលរដ្ឋ​ជាច្រើន​នាក់ បានមក​ដុត​ធុ​ប​ទៀន​ផ្សង​ដុស​ដុំថ្ម ក្អម និង​ក្លោងទ្វារ​ដំណាក់​ហ្លួង​នេះ ដើម្បី​សុំ​លេខឆ្នោត ដែល​ពួកគេ​មានជំនឿថា បារមី​អ្នកតា​រក្សា​ក្លោងទ្វារ​នេះ ពូកែ​ស័ក្ដិ​សិទ្ធ ហើយ​ខ្លះ​បានមក​ទិញ​ធុ​ប​ទៀន​ផ្កាចេក​ដូង​នៅទីនេះ ដើម្បី​សែន​ថ្វាយ​ដល់​បារមី​អ្នកតា​ជាច្រើន​នាក់​ផងដែរ​។ 


​ស្ត្រី​អ្នកលក់ដូរ​សម្ភា​រៈដ​ង្វា​យ​សក្ការៈ​នេះ បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​ជាច្រើន​ក្នុង​មួយថ្ងៃៗ ប៉ុន្តែ​មិនដឹងថា មកពី​ស្រុក​ខេត្ត​ណា​ទេ​។​
​ពាក់ព័ន្ធ​ករណីនេះ លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង បាន​លើកឡើងថា ក្លោងទ្វារ​ដំណាក់​ហ្លួង ដែល​នៅក្បែរ​ថ្នល់​នោះ ពុំមាន​វិធានការ​វាយបំផ្លាញ ឬ​ដកចេញ​ទេ គឺ​រក្សា​ទុកជា​វត្ថុ​បូរាណ​​ដោយសារ​មាន​បារមី​កាន់​ទាំង​មេជាង និង​ក្រុមគ្រូពេទ្យ​យោធា និង​អ្នកយក​វត្ថុ​ក្អម​ដុំថ្ម​ចេញទៅ​ទុក ធ្វើ​ឲ្យ​ឈឺ​ស្កាត់​ផងដែរ​៕

Share on Google Plus

About todayfortune

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment