ឆ្លូវ ថោះ ម្សាញ់ វក រកា កុរ ស៊ែរចេញ(បួងសួង) សុំសេចក្តីសុខនិងមានទ្រព្យសម្បត្តិ លុយកាក់មាសប្រាក់ចូលហូរហៀរ !

សូមឲ្យឆ្នាំទាំង ៦ ខាងលើ មានឆ្នាំ ឆ្លូវ ថោះ ម្សាញ់ វក រកា កុរ មានដំណើររាសីខ្ពស់ត្រដែតឡើង ដោយបានស៊ែរចេញ(បួងសួង) ដល់ស្តេចទេវតា សុំលុយកាក់ មាសប្រាក់ចូលហូរហៀរ សូមអោយមានមាសមានប្រាក់ លុយកាក់ លាភទ្រព្យ មហាសំណាង ចូលមកក្នុងពេលឆាប់ៗនេះ ហើយសូមអោយជួបតែរឿងល្អៗ ចូលមកក្នុងជីវិត មានមនុស្សជាច្រើននាំគ្នាស្រលាញ់រាប់អាន សារទរ និង អបអររាល់រឿងរ៉ាវដែលអ្នកបំពេញ ព្រមទាំង មានតែមនុស្សល្អៗចាំជួយជ្រោមជ្រែង គ្រប់កាលៈទេសៈទាំងអស់ ។ ចំពោះរឿងលុយកាក់វិញ សូមកុំឲ្យខ្វះខាត គឺមានតែចាយវាយបរិបូណ៌ មិនចេះអស់ ។ ធ្វើដំណើរទៅទីជិតឬទីឆ្ងាយ មានតែអ្នកស្រលាញ់ ជួបតែសុខ ជួបតែរឿងសប្បាយៗ បើមានសត្រូវមកពីមុខ សូមអោយរំលង បើមក ពីក្រោយខ្នង សូមអោយវិនាស បើមានអ្នកណាក្តីប៉ងអាក្រក់ មកលើអ្នក សូមអោយ ធ្លាក់ ទៅលើរូបគេវិញចុះ ។ ហើយម៉្យាងទៀតសូមឲ្យរឿងស្នេហា គ្រួសារ ជួបតែ ស្នាមញញឹម និង សុភមង្គល កុំបីខានឡើយ ។ សាធុ...សាធុ...សាធុ...



ខាងក្រោមនេះគឺជាដំណើររាសីរបស់ឆ្នាំទាំង៦ដែលតំរូវឲ្យស៊ែរចេញដើម្បីធ្វើការបួងសួង ​​៖

ឆ្នាំឆ្លូវ រាសី​ល្អ​ជា​មធ្យម​។ ​យីអ៊ុន​របស់​លោក​អ្នក​ថ្ងៃនេះ​មាន​ដំណើរ​ជឿនលឿន​ទៅ​មុខ​យឺត​ហើយ​ពិសេស​បើ​ចង់​បំពេញការងារ​អ្វី​តែង​មិន​ផ្តល់​ផល​ជា​ផ្លែផ្កា​ដូច​គាប់​បំណង​ប៉ុន្មាន​ទេ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មិន​ត្រូវ​ឱ្យ​អតិថិជន​ជំពាក់​ប្រាក់​ច្រើន​ទ្បើយ​ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ​ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឫស្សី​បញ្ច្រាស​ចុង​ហើយ​ស្រួល​មិន​ស្រួល​កើតមាន​ជម្លោះ​វិវាទ​គ្នា​ថែមទៀត​។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​ប្រយ័ត្ន​ភាព​ប្រចែប្រច័ណ្ឌ​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

ឆ្នាំថោះ ​រាសី​ល្អ​ជា​មធ្យម​។ ​នៅ​ថ្ងៃនេះ​លោក​អ្នក​គប្បី​រួសរាន់​បំពេញការងារ​ពីព្រោះ​ថា​ផល​ល្អ​តែង​ឆ្លើយ​តប​មក​វិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មាន​ការហូរចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ការ​ជួញ​ធំដុំ​គប្បី​មាន​ការប្រយ័ត្នប្រយែង​ព្រោះថា​ងាយ​ចាញ់បោក​គេ​ណាស់​។​ក្នុង​ពេល​នេះ​ដែរ​ទាំង​ស្ត្រី​បុរស​ចូរ​ប្រយ័ត្ន​បញ្ហា​សុខភាព​បន្តិច​ព្រោះ​ថា​មិន​ទាន់​ឆ្លង​ផុត​ផល​អាក្រក់​នៅឡើយ​ដែរ​ទេ​។ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រូល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំម្សាញ់ រាសី​ល្អ​ជា​មធ្យម​។ ​ក្នុង​ថ្ងៃ​នេះ​បើ​លោក​អ្នក​ធ្វើ​អ្វី​ត្រូវ​សន្សឹមៗ​កុំ​បំបោល​នោះ​ផល​ល្អ​នឹង​ហុច​ឱ្យ​មក​វិញ​ដូចជា​ទី​គាប់​បំណង​ផង​។​ការប្រកប​ការងារ​ក៏​ដូច្នេះ​ដែរ​លោក​អ្នក​ត្រូវធ្វើ​ថ្នាក់​ធន​កណ្តាល​ឬ​មិន​សំខាន់​ពេក​ព្រោះថា​បើ​ធ្វើ​ធំ​ពេក​ឬ​សំខាន់​ខ្លាំង​ផ្លែផ្កា​ដែល​ហុច​មក​វិញ​មិន​សូវ​ដូច​គាប់​បំណង​នោះឡើយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោក​អ្នក​ឱ្យ​ប្រយ័ត្ន​ជនខិលខូច​តាម​លួច​បន្លំ​ឬ​បង្ក​រឿង​ដោយ​ប្រការ​ណាមួយ​។​ រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ខ្វាយខ្វល់​ព្រោះតែ​ការប្រឆាំង​គ្នា​នោះ​កើត​មាន​បន្តបន្ទាប់​៕

ឆ្នាំវក ​រាសី​ល្អ​ជា​មធ្យម​។​ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​ជួប​ភាព​រដិបរដុប​ច្រើន​ដូច្នេះ​ទោះ​ប្រកបការងារ​តូច​ធំ​គប្បី​មាន​ការប្រយ័ត្នប្រយែង​ព្រោះថា​បញ្ហា​អាក្រក់ៗ​នោះ​តែង​តាម​ជាប់​ជានិច្ច​។​សម្រាប់​លោក​អ្នក​ជា​កម្ម​ករ​ឬ​ប្រកប​ការងារ​ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ក្តី​ចូរ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​ណាមួយ​ជាមួយ​ក្រុម​មនុស្ស​ក្បែរ​ខ្លួន​នាំ​ឱ្យ​ជួប​ផល​លំបាក​នៅ​គ្រា​ក្រោយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការរក​ផល​ចំណូល​ជួប​ភាព​ប្រទាំង​ប្រទើស​និង​ពិសេស​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​អតិថិជន​ដែល​ទើបតែ​ស្គាល់គ្នា​ថ្មីៗ​តែម្តង​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ត្រូវ​ចេះ​ពូន​ជ្រោយ​សេចក្តីស្នេហា​របស់ខ្លួន​\​និង​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​ទើប​ប្រសើរ​៕

ឆ្នាំរកា ​រាសី​ស្រុតចុះ​។​ នៅ​ថ្ងៃនេះ​លោក​អ្នក​ធ្វើ​អ្វី​តោង​តែ​មាន​ការប្រយ័ត្នប្រយែង​បើ​ពុំនោះ​ទេ​ផល​មិនល្អ​ងាយ​កើត​ឡើង​នាំ​ជួប​ការលំបាក​ទាំង​ខ្លួនឯង​និង​ក្រុមគ្រួសារ​ថែមទៀត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោក​អ្នក​ជួប​រឿង​ខ្វាយខ្វល់​ច្រើន​ព្រោះតែ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​សម​ដូច​ប្រកប​ប៉ុន្មាន​ទេ​ច្រើន​ខក​បំណង​ច្រើនជាង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រូល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំកុរ រាសី​ល្អ​ជា​មធ្យម​។​ដំណើរ​ជីវិត​របស់​លោក​អ្នក​នៅ​ថ្ងៃ​នេះ​ធ្វើ​អ្វី​មាន​ការ​ចម្រើន​លូតលាស់​ទៅមុខ​យឺត​ណាស់​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួល​ជោគជ័យ​មក​វិញ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោក​អ្នក​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ពុំ​អាច​ទុកចិត្ត​ក្រុម​មនុស្ស​បាន​ទេ​ពិសេស​អតិថិជន​ជំពាក់​ប្រាក់កាស​ត្រូវ​តែ​ចេះ​ពិនិត្យ​សមាសភាព​ឱ្យបាន​ច្បាស់លាស់​បើ​ពុំ​នោះ​អាច​ត្រូវ​ចាញ់បោក​គេ​ហើយ​ត្រូវ​មក​ដេក​ឈឺចាប់​នៅពេល​ក្រោយ​។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានចិត្ត​រេ​ព្រោះតែ​សម្លឹង​អ្នកផ្សេង​ច្រើន​ម្ល៉ោះហើយ​បើ​មិនចេះ​កាត់បន្ថយ​ទេ​ប្រយ័ត្ន​កើត​រឿង​រាវ​រកាំរកូស​ចៀស​មិន​ផុត​៕
Share on Google Plus

About todayfortune

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment