សូមជូនហោរាសាស្ត្រប្រចាំថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ៖
ឆ្នាំជូត រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកប្រកបការងារអ្វីតែងជឿនលឿននិងហុចជាស្នាដៃមកវិញគ្រាន់ជាទីពេញចិត្តផង។លោកអ្នកអាចសម្រុកការងារពីព្រោះថាផលល្អៗតែងហុចមកវិញជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលទីជិតឆ្ងាយទោះពុំសូវផ្តល់ផលល្អពិតមែនតែក៏មានភាពសុខដុមប្រពៃ។ការធ្វើដំណើរឆ្ងាយជិតមានតែក្រុមមនុស្សជួយជ្រោមជ្រែងនិងអាណិតស្រឡាញ់ជានិច្ច។ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពជឿនលឿនទៅមុខនិងកំពុងមានភាពស្រុះស្រួលគ្នាប្រពៃ ៕
ឆ្នាំឆ្លូវ រាសីល្អជាមធ្យម។ នៅថ្ងៃនេះការប្រកបការងារឃើញថាជួបបញ្ហារាំងស្ទះនិងមានឧបសគ្គខ្លះៗយាយីហេតុនេះគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបឆ្លងផលំបាកទាំងនេះទៅរួច។អ្នកប្រកបរបររកស៊ីជួញដូរវិញការជួញទីជិតឆ្ងាយក្តីផលកម្រៃមានហូរចូលគ្រាន់បំពេញបំពង់អញ្ចឹងដែរតែយ៉ាងណាលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទដោយប្រការណាមួយផង។ បញ្ហាសេចក្តីស្នេហាកំលោះក្រមុំមិនសូវមានការលូតលាស់ទៅមុខទេហើយពិសេសងាយកើតជម្លោះវិវាទដោយសារការមិនសូវចេះអត់ឱនឱ្យគ្នា៕
ឆ្នាំខាល រាសីស្រុតចុះ។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេពិសេសឱ្យប្រយ័ត្នបញ្ហាល្អប្រែជាអាក្រក់និងការកើតឧប្បត្តិហេតុណាមួយឡើង។អ្នកប្រកបរបររកស៊ីជួញដូរចូរប្រយ័ត្នក្រុមមនុស្សអុជអាលនាំឱ្យកើតការក្តៅក្រហាយបង្កជាជម្លោះជាមួយអ្នកដទៃ។ការធ្វើដំណើរទីជិតឆ្ងាយឱ្យប្រយ័ត្នការជួយយកអាសាគេព្រោះច្រើនយកគុណប្តូរទោសវិញប៉ុណ្ណោះ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំចូរប្រយ័ត្នក្រុមមនុស្សទីបីចូលមកអុកឡុកនាំកើតជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំថោះ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារឬយកថ្ងៃនេះធ្វើបុណ្យទានអ្វីមួយផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់គួរសមម្ល៉ោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរថ្មីឬបណ្តាក់ទុនបន្ថែមព្រោះផ្លែផ្កាដែលទទួលបានតែងហុចមកវិញដូចសមប្រកប។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំ មានការជឿនលឿនទៅមុខនិងកំពុងស្រស់ស្រាយប្រពៃ៕
ឆ្នាំរោង រាសីស្រុតចុះ។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថាមានកម្រិតមធ្យមហេតុនេះទោះធ្វើអ្វីៗតែងជឿនលឿនទៅមុខសន្សឹមៗជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរលោកអ្នកជួបបញ្ហាខ្សត់ខ្សោយអតិថិជន ឯផលកម្រៃទៀតសោតអ្នកខ្លះរកបង្គ្រប់ឆ្នាំងបាយសឹងមិនគ្រាន់ផង។ការធ្វើដំណើរឆ្ងាយជិតជួបតែរឿងរាវមិនល្អនិងបញ្ហាច្រើនគប្បីប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការបែរខ្នងដាក់គ្នាច្រើនដោយសារភាពប្រចែប្រច័ណ្ឌកំពុងលុកលុយ ៕
ឆ្នាំម្សាញ់ រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះមិនផ្តល់ផលល្អក្នុងការសម្រេចចិត្តរឿងសំខាន់អ្វីមួយឡើយពីព្រោះថាផលអាក្រក់នោះក៏មានច្រើនចំពោះមុខ។ការប្រកបរបររកស៊ីជួញដូរឃើញថាផលកម្រៃទោះលោកអ្នកខិតខំម្តេចម្តាមិនបានដូចជាទីពេញចិត្តទេគឺតែងខកបំណងច្រើនជាង។ សម្ព័ន្ធស្នេហាកំលោះក្រមុំកុំគប្បីដើរហើរមិនមើលមុខក្រោយពិសេសស្ត្រីប្រយ័ត្នជួបគ្រោះចាញ់បោកប្រុសព្រានត្រូវមកខូចអនាគតភ្លឺស្វាងហើយអស់ទាំងកិត្តិយសថែមទៀត៕
ឆ្នាំមមី រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងនិងយកចិត្តត្រជាក់ដាក់ខ្លួនឱ្យបានកម្រិតខ្ពស់ទើបមិនមានបញ្ហាចោទឡើង។អ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយពុំនោះបើជួបរឿងស៊យអស់ប្រាក់កាសពីខ្លួនត្រូវមកដេកសោកស្តាយពុំខាន។ការធ្វើដំណើរទៅទិសឦសានឱ្យប្រយ័ត្នបញ្ហាអាក្រក់ចូលយាយីបន្តិច។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរប្រែប្រួលប្តូរផ្លាស់ពីព្រោះងាយទាំងផ្អែមល្ហែមហើយក៏ងាយទាស់ទែងគ្នាដែរ៕
ឆ្នាំមមែ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះការប្រកបការងារលោកអ្នកអាចសម្រុកពេញទីបានហើយពីព្រោះថាផ្លែផ្កាល្អៗតែងផ្តល់មកវិញជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទាំងស្ត្រីបុរសតែងផ្តល់ផលល្អហើយទោះចង់បណ្តាក់ទុនរកស៊ីឬធ្វើអ្វីមួយតែងហុចផ្លែផ្កាដូចសមប្រកបជានិច្ច។ការធ្វើដំណើរឆ្ងាយជិតជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពត្រជាក់ត្រជុំដូចទឹកអម្រិត៕
ឆ្នាំវក រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកខ្លះបានធូរកាយសប្បាយចិត្តគ្រាន់គាប់ប្រសើរបន្តិចវិញនិងពិសេសអាចទទួលបានអ្វីមួយថែមទៀត។សម្រាប់ស្ត្រីនៅពេលនេះដំណើរជីវិតមានភាពធូរស្បើយផ្លូវចិត្តវិញតែបុរសជួបភាពតានតឹងពោលគឺមិនសូវសុខស្រួលខ្លួនប៉ុន្មានឡើយ។អ្នកប្រកបរបររកស៊ីជួញដូរវិញនៅពេលនេះមុននឹងចង់ដាក់ទុនអ្វីមួយត្រូវចេះគិតគូរឱ្យបានច្បាស់លាស់សិនមុនអនុវត្តជាក្រោយទើបអាចទទួលផលសម្រេចល្អៗទៅរួច។ រីឯសេចក្តីស្នេហាប្រុសស្រីបើលោកអ្នកចង់ចូលនិយាយដល់ចាស់ទុំ ឬផ្សំផ្គុំគ្រួសារជាពេលវេលាល្អប្រពៃហើយ៕
ឆ្នាំរកា រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងសំខាន់ពីព្រោះថាផ្លែផ្កាល្អៗតែងហុចមកវិញជានិច្ច។ក្នុងថ្ងៃនេះដែរអំណោយផលល្អសម្រាប់លោកអ្នកចរចាទំនាក់ទំនងអ្វីមួយផងដែរ។អ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញមិនថាផ្លូវគោកផ្លូវទឹកផ្លូវអាកាសក្តីតែងមានភាពសុខដុមហើយផលកម្រៃទៀតសោតបានគ្រាន់បំពេញបំពង់អញ្ចឹងផង ។ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីកុំគប្បីយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើននាំតែកើតរឿងសៅហ្មងចំពោះគ្នាប៉ុណ្ណោះ៕
ឆ្នាំច រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះលោកអ្នកមានរឿងរ៉ាវថ្មីៗចូលមកច្រើនដូច្នេះត្រូវចេះតស៊ូអត់ធ្មត់តស៊ូការងារច្រើនទើបឆ្លងគ្រាលំបាកៗដែលកើតឡើងទាំងឡាយចំពោះមុខទៅរួច។ចំពោះការធ្វើអ្វីមួយវិញលោកអ្នកមិនត្រូវឆាប់ជឿសម្តីគេឡើយប្រយ័ត្នជួបផលលំបាកអ្វីមួយត្រូវដោះស្រាយនៅគ្រាខាងមុខ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃមិនត្រូវលោភលន់ឡើយបើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។ សម្ព័ន្ធស្នេហាប្រុសស្រីក្នុងពេលនេះវិញមានដំណើរថយក្រោយនិងងាយមានជម្លោះវិវាទណាស់៕
ឆ្នាំកុរ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ដូចនេះការប្រកបការងារអ្វីក៏តែងជឿនលឿនទៅមុខនិងមានជោគជ័យត្រឡប់មកវិញផង។នៅថ្ងៃនេះដែរបើលោកអ្នកសម្រេចចិត្តរឿងរាវតូចធំក៏ដោយច្រើនតែទទួលផ្លែផ្កាមកវិញជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញចូរលោកអ្នកគប្បីបង្កើនការទំនាក់ទំនងជាមួយអ្នកដទៃឱ្យបានច្រើនព្រោះអាចទទួលផលប្រយោជន៍មកវិញជាក់ជាពុំខាន។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីត្រូវចេះយកចិត្តទុកដាក់ថែទាំចំណងស្នេហ៍ទើបមិនកើតរឿងបែកបាក់នៅគ្រាខាងមុខ៕
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment