សូមជូនហោរាសាស្ត្រប្រចាំថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០១៧ ៖
ឆ្នាំជូត រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកមានអារម្មណ៍ភ្លឺថ្លាហើយពិសេសអាចមានដំណឹងល្អថែមទៀត។ក្រៅពីនេះបើមានការប្រកបការងារតែងត្រូវចៅហ្វាយនាយឬអ្នកគ្រប់គ្រងពេញចិត្តដែលផ្តល់ផលប្រយោជន៍អ្វីមួយឱ្យសប្បាយចិត្ត។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការចម្រើនលូតលាស់និងបើចង់រើទីកន្លែងលក់ដូរឬផ្លាស់ប្តូរកន្លែងលក់ដូរអ្វីមួយតែងផ្តល់ផលល្អផងដែរ។ បញ្ហាសេចក្តីស្នេហាប្រុសស្រីមានការស្រស់ស្រាយនិងផ្អែមល្ហែមប្រពៃណាស់៕
ឆ្នាំឆ្លូវ រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយមិនអាចធ្វេសប្រហែសឬធ្វើដោយចិត្តប្រមាថបានទេពីព្រោះថាផលមិនល្អនោះងាយយាយីផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញការជួញទីជិតឆ្ងាយជួបផលលំបាកក្នុងការរកប្រាក់ចំណូលបន្តិចនិងក្រៅពីនេះលោកអ្នកគួរប្រយ័ត្នប្រយែងពីការមានជម្លោះវិវាទថែមទៀត ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមិនមានឧបសគ្គអ្វីគួរជាទីកត់សម្គាល់ទេគឺដូចតែសព្វមួយដង៕
ឆ្នាំខាល រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបើលោកអ្នកចង់ទំនាក់ទំនងឬចរចាបញ្ហាការងារអ្វីមួយតែងសម្រេចជោគជ័យមកវិញផង។អ្នកប្រកបរបររកស៊ីជួញដូរពេលនេះប្រៀបដូចបានជា”ភ្លៀងធ្លាក់មួយមេមេឃស្រទ្បះ”ព្រោះអាចកំចាត់រាល់ឧបទ្រពចង្រៃទាំងពួងឱ្យវិនាសជាអហោសិកម្មអស់ហើយលោកអ្នកអាចប្រកបមុខរបរពេញដៃពេញជើងទ្បើងវិញ។ការធ្វើដំណើរទីជិតឆ្ងាយមានតែក្រុមមនុស្សស្វាគមន៍រាក់ទាក់និងជួយជ្រោមជ្រែង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការលូតលាស់ទៅមុខនិងផ្អែមល្ហែមប្រពៃ៕
ឆ្នាំថោះ រាសីស្រុតចុះ។ នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះម្ល៉ោះហើយស្ត្រីតោងតែប្រយ័ត្នប្រយែងពីព្រោះងាយកើតបញ្ហាចំពោះមុខជាងសព្វមួយដង។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរពុំសូវមានការលូតលាស់ទៅមុខទេគឹមានការថយក្រោយច្រើនជាងហើយទាល់តែខិតខំខ្លាំងទើបទទួលផលកម្រៃគ្រាន់ជាទីកក់ក្តៅ។ការធ្វើដំណើរឆ្ងាយជិតជួបភាពប្រទាំងប្រទើសនិងបញ្ហារត់ចូលច្រើនបន្តិចគប្បីប្រយ័ត្នប្រយែង។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការប្រឆាំងនិងមានការចាប់កំហុសគ្នាច្រើន៕
ឆ្នាំរោង រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបើលោកអ្នកដំណើរការកិច្ចការងារអ្វីតែងងាយឆាប់ចប់និងទទួលផលលឿនថែមទៀត។ក្រៅពីនេះលោកអ្នកអាចទទួលដំណឹងល្អអ្វីមួយឱ្យសប្បាយចិត្តផង។អ្នកប្រកបរបររកស៊ីជួញដូរមិនថាផ្លូវទឹកផ្លូវគោកឬផ្លូវអាកាសតែងអាចប្រមូលភោគផលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។ការធ្វើដំណើទីជិតឆ្ងាយមានតែភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការស្រុះស្រួលនិងមានភាពស្រស់ស្រាយប្រពៃ ៕
ឆ្នាំម្សាញ់ រាសីស្រុតចុះ។ នៅថ្ងៃនេះមិនផ្តល់ផលល្អសម្រាប់ចរចាឬទំនាក់ទំនងអ្វីមួយឡើយ។ក្រៅពីនេះបើចង់សម្រេចចិត្តរឿងអ្វីមួយសំខាន់ត្រូវមើលមុខមើលក្រោយឱ្យបានច្បាស់លាស់បើពុំនោះទេនឹងជួបក្តីសោកស្តាយពេលក្រោយជាក់ជាពុំខាន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកផងដែរតែយ៉ាងណាចូរប្រយ័ត្នគ្រោះបាត់របស់របរនិងគ្រោះចាញ់បោកគេ។ បញ្ហាសេចក្តីស្នេហាកំលោះក្រមុំកើតមានការខ្វាយខ្វល់ព្រោះតែម្នាក់ៗកើតក្តីរឿងប្រច័ណ្ឌក្នុងខ្លួនច្រើន៕
ឆ្នាំមមី រាសីល្អជាមធ្យម។ នៅថ្ងៃនេះទាំងស្ត្រីបុរសបើចង់ធ្វើអ្វីមួយក៏ដោយតែងជួបលើកំណាត់ផ្លូវតានតឹងដោយមានសភាពពិបាករុលទៅមុខព្រោះជួបតែភាពប្រទាំងប្រទើសហើយក្រុមមនុស្សនៅជុំវិញខ្លួនចាំតែឈ្នានីសនិងមើលបំណាំងបង្ករឿង។ការរស់នៅលោកអ្នកមានបញ្ហាច្រើនលើបញ្ហាប្រាក់កាសដូច្នេះចូរប្រយ័ត្នការកើតមានជម្លោះណាមួយព្រោះតែបញ្ហានេះ។អ្នកប្រកបរបររកស៊ីជួញដូរជួបផលលំបាកក្នុងការរកផលចំណូលណាស់ហើយការជួញជិតឆ្ងាយទៀតសោតជួបតែភាពរកាំរកូសមិនស្ទើរដែរទេ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនល្អជួនអាក្រក់នាំឱ្យខ្វាយខ្វល់ជាញឹកញាប់ ៕
ឆ្នាំមមែ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់ការសម្រេចចិត្តការងារឬបណ្តាក់ទុនរកស៊ីអ្វីមួយពីព្រោះថាផលជាផ្លែផ្កាឆ្លើយតបមកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។បើជាអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសមហើយបើចង់ចរចារឿងទំនិញអ្វីមួយផងតែងអាចសម្រេចចប់ចុងចប់ដើមដូចគាប់បំណង។ រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំមានការរីកលូតលាស់ទៅមុខនិងបើមានការចង់ផ្សំផ្គុំគ្រួសារផងជាឱកាសល្អប្រពៃបំផុត៕
ឆ្នាំវក រាសីស្រុតចុះ។ នៅថ្ងៃនេះទោះធ្វើអ្វីក៏ដោយប្រយ័ត្នទទួលរងការខូចខាតអ្វីមួយរកនឹកស្មានមិនដល់។ក្រៅពីនេះបើមានទំនាក់ទំនងការងារឬធ្វើអ្វីមួយងាយភ្លាំងភ្លាត់ណាស់គប្បីប្រយ័ត្នប្រយែងទើបចៀសផុតផលលំបាកទាំងពួងទៅរួច។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានដំណើរថយក្រោយចូរប្រយ័ត្នជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំរកា រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកអាចចាត់ចែងឬដំណើរការងារអ្វីមួយតែងសម្រេចជោគជ័យមកវិញផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកជួញទីជិតឆ្ងាយមិនថាផ្លូវគោក,ផ្លូវទឹកក្តីតែងហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅផងដែរ។ការធ្វើដំណើរទាំងស្ត្រីបុរសឱ្យប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពជឿនលឿនទៅមុខនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕
ឆ្នាំច រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបើមានកិច្ចការងារអ្វីលោកអ្នកគប្បីរួសរាន់បំពេញពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។ចំពោះការប្រកបការងារសព្វបែបយ៉ាងបើទោះបីជួបការលំបាកលំបិននិងត្រូវការពេលវេលាក្តីប៉ុន្តែក៏អាចទទួលលទ្ធផលល្អៗនៅពេលក្រោយជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរពេលនេះទោះជួញទីជិតឆ្ងាយក៏លោកអ្នកអាចរកផលចំណូលគ្រាន់ចិញ្ចឹមឆ្នាំងបាយយ៉ាងធូរជាងមុនបន្តិចដែរ។ បញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីបើលោកអ្នកពុំទាន់មានគូគាប់ហើយចង់ស្វែងរកជាឱកាសប្រពៃបំផុត៕
ឆ្នាំកុរ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតែងភ្លឺថ្លានិងជួបតែក្តីសោមនស្សច្រើន។លោកអ្នកសម្រុកការងារបានហើយពីព្រោះថាផលជាផ្លែផ្កាហុចមកវិញគួរជាទីកក់ក្តៅផង។ចំណែកបើជាអ្នកប្រកបរបររកស៊ីជួញដូរតែងអាចទាក់ទាញអតិថិជនចាស់ថ្មីឱ្យចូលមកបានគួរជាទីពេញចិត្តនិងពិសេសបើចង់ផ្លាស់មុខរបរថ្មីផងតែងសមដូចប្រកបជានិច្ច។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងមានការចម្រើនលូតលាស់ទៅមុខជានិច្ច៕
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment