សូមជូនហោរាសាស្ត្រប្រចាំថ្ងៃច័ន្ទ ទី០៩ ខែតុលា ឆ្នាំ២០១៧ ៖
ឆ្នាំជូត រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពងាយផុយស្រួយជម្លោះវិវាទណាស់ដូច្នេះបើមានជម្លោះវិវាទណាមួយកើតឡើងដាច់ខាតមិនត្រូវយកកំហឹងទល់កំហល់បានទេបើមិនដូច្នេះអាចជួបបញ្ហាអាក្រក់ៗកើតឡើងនាំរែកពន់ផលលំបាកនៅពេលក្រោយប៉ុណ្ណោះ។ក្រៅពីនេះចំពោះស្ត្រីចូរប្រយ័ត្នជួបរឿងស៊យជាន់លើស៊យ។សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយហើយត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយប្រយ័ត្នជួបរឿងស៊យបោះទុនទៅហើយសូន្យឈឹងរកតែដើមមកវិញមិនឃើញ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការរកាំរកូសព្រោះជួនត្រូវរ៉ូវជួនទាស់ទែងគ្នា៕
ឆ្នាំឆ្លូវ រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកទោះធ្វើអ្វីគឺផ្លែផ្កាមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេពោលគឺច្រើនខកបំណងជាងសព្វមួយដង។សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយ ហើយត្រូវចេះពិនិត្យ ឱ្យបានគ្រប់ជ្រុងជ្រោយប្រយ័ត្នជួបរឿងស៊យបោះទុនទៅហើយសូន្យឈឹងរកតែដើមមកវិញមិនឃើញ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការរកាំរកូសព្រោះជួនត្រូវរ៉ូវជួនទាស់ទែងគ្នា៕
ឆ្នាំខាល រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកចរចាឬទំនាក់ទំនងអ្វីមួយពីព្រោះថាផលជាផ្លែផ្កាតែងហុចមកវិញជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ សម្ព័ន្ធស្នេហាប្រុសស្រីបើពុំទាន់មានគូគាប់ពេលនេះជាឱកាសល្អក្នុងការស្វែងរកបំផុត៕
ឆ្នាំថោះ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តទិញផ្ទះសម្បែង លេងហ៊ុន ការចរចាអ្វីមួយពីព្រោះថាផលល្អៗតែងហុចនៅពេលក្រោយវិញជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។ការធ្វើដំណើរទីជិតឆ្ងាយមានតែក្រុមមនុស្សអាណិតស្រឡាញ់និងជួយជ្រោមជ្រែងជានិច្ច។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីបើពុំទាន់មានគូគាប់ជាឱកាសល្អក្នុងការស្វែងរកហើយព្រោះអាចជួបគូព្រេងពិតដូចគាប់បំណងតែយ៉ាងណាស្ត្រីចូរប្រយ័ត្នប្រុសព្រានបន្តិចព្រោះលោកអ្នកក៏តែងងាយជួបណាស់ផង៕
ឆ្នាំរោង រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះមិនថាក្រុមគ្រួសារឬសេចក្តីស្នេហាគឺមានភាពស្រស់ស្រាយនិងភាពសុខដុមគួរសម។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគួរសមហើយទោះជួញទីជិតឆ្ងាយអាចរកផលកម្រៃចូលផ្ទះគ្រាន់ជាទីកក់ក្តៅផង។ការធ្វើដំណើរទីជិតឆ្ងាយមានតែក្រុមមនុស្សជួយយកអាសារនិងគាំពារជានិច្ច។រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងស្រស់ស្រាយប្រពៃ ៕
ឆ្នាំម្សាញ់ រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីគប្បីមានការប្រយ័ត្នប្រយែងពីព្រោះថាបើសម្រេចចិត្តអ្វីមួយខុសនាំបាត់បង់ប្រាក់កាសនិងពិសេសថែមទាំងខូចចិត្តថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរមានដំណើរការទៅមុខយ៉ាប់យ៉ឺនបន្តិចពិតមែនតែក៏មានភាពសុខដុមប្រពៃណាស់ផង។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេគប្បីបន្ថែមការប្រុងប្រយ័ត្ន។ រីឯសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខតិចតួចឯបើថយក្រោយវិញនោះឆាប់រហ័សណាស់គប្បីមានការប្រយ័ត្នប្រយែង៕
ឆ្នាំមមី រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបញ្ហាឧបទ្រពចង្រៃចៀសឆ្ងាយហើយបញ្ហាល្អៗបានហូរចូលហេតុនេះធ្វើឱ្យលោកអ្នកសប្បាយចិត្តសប្បាយកាយគ្រាន់គាប់ប្រសើរឡើងវិញ។បើលោកអ្នកកាន់កិច្ចការអ្វីគួរចាប់ផ្តើមឱ្យបានខ្លាំងក្លាហើយត្រូវចងចាំថាធ្វើតិចបានតិចធ្វើច្រើនបានទទួលផលច្រើនជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកចង់ចងសម្ព័ន្ធជាមួយនរណាម្នាក់ពេលនេះជាឱកាសល្អប្រពៃបំផុត៕
ឆ្នាំមមែ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តអ្វីមួយពីព្រោះថាផលល្អៗតែងមានច្រើនចំពោះមុខ។ក្រៅពីនេះបើចង់ស្នើសុំអ្វីមួយពីមនុស្សចាស់តែងសម្រេចដូចគាប់បំណងថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរដោយសារយីអ៊ុនកំពុងដាក់ស្រាប់ម្ល៉ោះហើយធ្វើឱ្យក្រុមមនុស្សតាមឈ្នានីសនិងព្យាបាទយាយីច្រើនដូច្នេះត្រូវរក្សាភាពស្ងប់ស្ងាត់ទើបចៀសផុតជម្លោះវិវាទទាំងពួងទៅរួច។ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការគិតផ្លូវអាក្រក់ចំពោះគ្នាច្រើនធ្វើឱ្យរកាំរកូសបន្តបន្ទាប់ ៕
ឆ្នាំវក រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតែងទទួលរងផលប៉ះទង្គិចហើយពិសេសធ្វើច្រើនបែរជាទទួលបានផលតិចថែមទៀត។ទោះបីយ៉ាងណាពេលវេលាល្អរបស់លោកអ្នកក្នុងថ្ងៃនេះគឺម៉ោង១១,០០ទៅដល់១២,៥៩នាទីថ្ងៃ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវចេះចាយវាយប្រាក់កាសក្បិតក្បៀតខ្លះកុំខ្ជះខ្ជាយដៃធំព្រោះបើមានប្រាក់ទុកក្នុងបង្វេចក្រែងអាចជួយដោះទាល់នូវរាល់គ្រាលំបាកនាថ្ងៃខាងមុខ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីចូរប្រយ័ត្នកើតជម្លោះវិវាទព្រោះតែការប្រកែប្រកាន់ច្រើន៕
ឆ្នាំរកា រាសីល្អជាមធ្យម។ នៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីតែងផុតដៃជើងពោលគឺមិនមានអ្វីដែលជាផ្លែផ្កាហុចធំដុំនោះឡើយ។ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវធ្វើអ្វីដោយតក់ក្រហល់ចង់បានភ្លាមៗទេពិសេសការបណ្តាក់ទុនរកស៊ីប្រយ័ត្នជួបរឿងស៊យអស់ប្រាក់កាសពីខ្លួនត្រូវមកដេកសោកស្តាយ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីកុំមានរឿងអ្វីយកកំហឹងទល់កំហល់ឱ្យសោះប្រយ័ត្នកើតជាជម្លោះវិវាទឈានដល់ការបែកបាក់ហើយត្រូវមកសោកការខ្លួនឯង៕
ឆ្នាំច រាសីល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នកទោះធ្វើអ្វីៗមិនអាចលោភលន់បានទេពីព្រោះងាយខកបំណងនិងជួបផលលំបាកតូចធំណាស់។ការរស់នៅក្នុងផ្ទះសម្បែងក៏ងាយផ្ទុះជម្លោះវិវាទណាស់គប្បីមានការខន្តីនិងបើកចិត្តឱ្យទូលាយទើបគ្មានរឿងរាវចម្រូងចម្រាសកើតមានឡើង។អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមុខជំនួញឆ្ងាយជិតមានការប្រែប្រួលពីល្អមកអាក្រក់ច្រើនដូច្នេះគួរមានការប្រយ័ត្តប្រយែង។ការធ្វើដំណើរទីជិតឆ្ងាយមានភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំគប្បីមើលផ្លូវអាក្រក់ចំពោះគ្នាប្រយ័ត្នកើតជាទម្លាប់អាក្រក់ហើយកើតតែបញ្ហា មិនចេះចប់មិនចេះហើយ៕
ឆ្នាំកុរ រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីគប្បីមានការប្រយ័ត្នប្រយែងពីព្រោះថាបើសម្រេចចិត្តអ្វីមួយខុសនាំបាត់បង់ប្រាក់កាសនិងពិសេសថែមទាំងខូចចិត្តថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរមានដំណើរការទៅមុខយ៉ាប់យ៉ឺនបន្តិចពិតមែនតែក៏មានភាពសុខដុមប្រពៃណាស់ផង។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេគប្បីបន្ថែមការប្រុងប្រយ័ត្ន។ រីឯសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខតិចតួចឯបើថយក្រោយវិញនោះឆាប់រហ័សណាស់គប្បីមានការប្រយ័ត្នប្រយែង៕
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment