សូមឲ្យឆ្នាំទាំង ៥ ខាងលើ មានឆ្នាំខាល ថោះ ម្សាញ់ វក និង ច មានដំណើររាសីឡើងខ្ពស់ត្រដែត មានតែរឿងល្អៗ ចូលមកក្នុងជីវិត មានមនុស្សជាច្រើននាំគ្នាស្រលាញ់រាប់អាន សារទរ និង អបអររាល់រឿងរ៉ាវដែលអ្នកបំពេញ ព្រមទាំង មានតែមនុស្សល្អៗចាំជួយជ្រោមជ្រែង គ្រប់កាលៈទេសៈទាំងអស់ ។ ចំពោះរឿងលុយកាក់វិញ សូមកុំឲ្យខ្វះខាត គឺមានតែចាយវាយបរិបូណ៌ មិនចេះអស់ ។ ធ្វើដំណើរទៅទីជិតឬទីឆ្ងាយ មានតែអ្នកស្រលាញ់ ជួបតែសុខ ជួបតែរឿងសប្បាយៗ បើមានសត្រូវមកពីមុខ សូមអោយរំលង បើមក ពីក្រោយខ្នង សូមអោយវិនាស បើមានអ្នកណាក្តីប៉ងអាក្រក់ មកលើអ្នក សូមអោយ ធ្លាក់ ទៅលើរូបគេវិញចុះ ។ ហើយម៉្យាងទៀតសូមឲ្យរឿងស្នេហា គ្រួសារ ជួបតែ ស្នាមញញឹម និង សុភមង្គល កុំបីខានឡើយ ។ សាធុ...សាធុ...សាធុ...
ខាងក្រោមនេះគឺជាដំណើររាសីរបស់ឆ្នាំទាំង៥ដែលតំរូវឲ្យស៊ែរចេញដើម្បីធ្វើការបួងសួង ៖
ឆ្នាំខាល រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះការប្រកបការងារមានភាពប្រទាំងប្រទើសនិងក្រុមមនុស្សបង្កផលលំបាកច្រើនដូច្នេះទាល់តែអត់ធ្មត់តស៊ូបន្តិចទើបឆ្លងគ្រាលំបាកៗទាំងនេះទៅរួច។ក្នុងរង្វង់គ្រួសារលោកអ្នកត្រូវតែចេះអត់ឱនឱ្យគ្នាទើបមានភាពសុខដុមនិងប្រាក់កាសមិនសូវហូរធ្លាយចេញអស់ៗពីខ្លួន។អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយមានការទិញចូលលក់ចេញគ្រាន់បើហើយពិសេសបើមានបើករបរថ្មីៗផងល្អប្រពៃគួរសម។ រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីមានការប្រឆាំងគ្នានិងចាប់កំហុសគ្នាច្រើន៕
ឆ្នាំថោះ រាសីល្អជាមធ្យម។ នៅថ្ងៃនេះបើលោកអ្នកមានបំពេញកិច្ចការងារអ្វីមួយគឺមិនអាចធ្វេសប្រហែសឬធ្វើទាំងមិនស្វែងរកភាពរីកចម្រើនបានឡើយបើពុំនោះទេដំណើរជីវិតលោកអ្នកនឹងជួបផលលំបាកនៅគ្រាខាងមុខណាមួយជាក់ជាពុំខាន។ការរស់នៅក្នុងរង្វង់គ្រួសារមានភាពសុខដុមនិងកំពុងស្រស់ស្រាយប្រពៃ។ចំពោះការប្រកបរបររកស៊ីជួញដូរការជួញឆ្ងាយឱ្យប្រយ័ត្នបន្តិចព្រោះសំបូរក្រុមមនុស្សបោកប្រាស់ច្រើនឯការជួញជិតការរកចំណូលជួបផលលំបាកបន្តិចហើយអ្នកខ្លះរកបង្គ្រប់ឆ្នាំងបាយសឹងមិនគ្រាន់ផង។ រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕
ឆ្នាំម្សាញ់ រាសីល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នកចូរប្រយ័ត្នការមានជម្លោះវិវាទសម្តីបន្តិចបន្តួចដោយសារការមិនចុះសម្រុងគ្នាឬការប្រឆាំងគ្នាទាំងនៅផ្ទះសម្បែងឬនៅផ្នែកខាងក្រៅដោយប្រការណាមួយកើតទ្បើង។ចំពោះការប្រកបការងារលោកអ្នកទោះធ្វើអ្វីក៏ដោយគឺជារឿយៗពុំសូវដំណើរការបានស្រួលទេព្រោះតែងមានរឿងរ៉ាវមកយាយីអុកទ្បុកជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរជួបផលលំបាកក្នុងការរកផលចំណូលណាស់ហើយការជួញជិតឆ្ងាយទៀតសោតជួបតែភាពរកាំរកូសនិងក្រុមបាបមិត្តតាមឈ្នានីសព្យាបាទយាយី។ រីឯបញ្ហាស្នេហាកំលោះក្រមុំ បើចង់ធ្វើការជ្រើសរើសគូស្រករពុំសូវល្អទេព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕
ឆ្នាំវក រាសីល្អជាមធ្យម។នៅថ្ងៃនេះបើទោះបីលោកអ្នកធ្វើអ្វីក៏ដោយចូរកុំឆាប់ជឿទុកចិត្តគេពេកហើយបើមានកិច្ចការអ្វីសំខាន់ទាក់ទងបញ្ហាប្រាក់កាសត្រូវចេះត្រួតពិនិត្យសមាសភាពមនុស្សឱ្យបានត្រឹមត្រូវទើបមិនត្រូវចាញ់បោកគេនាំឈឺចាប់។ក្នុងថ្ងៃនេះបើជាអ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញផ្លូវឆ្ងាយចូរប្រយ័ត្នគ្រោះចាញ់បោកគេនិងគ្រោះបាត់របស់របរ។ រីឯបញ្ហាស្នេហាកំលោះក្រមុំមិនមានការរីកលូតលាស់ទៅមុខទេគឺមានការថយក្រោយច្រើនជាង៕
ឆ្នាំច រាសីស្រុតចុះ។ នៅថ្ងៃនេះឃើញថាដំណើរជិវិតរបស់លោកអ្នកមិនល្អប្រសើរទេហេតុនេះបើឃើញស្ថានការណ៍ណាមួយមិនល្អគប្បីចៀសឱ្យឆ្ងាយហើយដាច់ខាតមិនត្រូវធ្វើចេះដឹងរឿងអ្នកដទៃពេកឡើយមិនដូច្នេះប្រយ័ត្នបានគ្រោះភ័យមកវិញ។សម្រាប់លោកអ្នកប្រកបរបររកស៊ីជួញដូរគប្បីមានការប្រយ័ត្នប្រយែងក្រុមមនុស្សសម្តីផ្អែមល្ហែមតែសំបកក្រៅប៉ុន្តែខាងក្នុងដូចផ្លែល្វាចាំតែឆ្លៀតឱកាសដើម្បីដណ្តើមផលប្រយោជន៍អ្វីមួយ។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមដូចសព្វមួយដង។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំវិញហាក់ដូចជាធ្លាក់ទាបចុះហើយមានការប្រឆាំងគ្នាច្រើនទៀតផង៕

0 comments:
Post a Comment