សូមជូនហោរាសាស្ត្រប្រចាំថ្ងៃសៅរ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០១៧ ៖
ឆ្នាំឆ្លូវ រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះលោកអ្នកមានរឿងរ៉ាវថ្មីៗចូលមកច្រើនដូច្នេះត្រូវចេះតស៊ូអត់ធ្មត់តស៊ូការងារច្រើនទើបឆ្លងគ្រាលំបាកៗដែលកើតឡើងទាំងឡាយចំពោះមុខទៅរួច។ចំពោះការធ្វើអ្វីមួយវិញលោកអ្នកមិនត្រូវឆាប់ជឿសម្តីគេឡើយប្រយ័ត្នជួបផលលំបាកអ្វីមួយត្រូវដោះស្រាយនៅគ្រាខាងមុខ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃមិនត្រូវលោភលន់ឡើយបើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។ សម្ព័ន្ធស្នេហាប្រុសស្រីក្នុងពេលនេះវិញមានដំណើរថយក្រោយនិងងាយមានជម្លោះវិវាទណាស់៕
ឆ្នាំខាល រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះការប្រកបការងារលោកអ្នកអាចសម្រុកពេញទីបានហើយពីព្រោះថាផ្លែផ្កាល្អៗតែងផ្តល់មកវិញជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទាំងស្ត្រីបុរសតែងផ្តល់ផលល្អហើយទោះចង់បណ្តាក់ទុនរកស៊ីឬធ្វើអ្វីមួយតែងហុចផ្លែផ្កាដូចសមប្រកបជានិច្ច។ការធ្វើដំណើរឆ្ងាយជិតជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពត្រជាក់ត្រជុំដូចទឹកអម្រិត៕
ឆ្នាំថោះ រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារឬយកថ្ងៃនេះធ្វើបុណ្យទានអ្វីមួយផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់គួរសមម្ល៉ោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរថ្មីឬបណ្តាក់ទុនបន្ថែមព្រោះផ្លែផ្កាដែលទទួលបានតែងហុចមកវិញដូចសមប្រកប។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំ មានការជឿនលឿនទៅមុខនិងកំពុងស្រស់ស្រាយប្រពៃ៕
ឆ្នាំរោង រាសីស្រុតចុះ។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថាមានកម្រិតមធ្យមហេតុនេះទោះធ្វើអ្វីៗតែងជឿនលឿនទៅមុខសន្សឹមៗជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរលោកអ្នកជួបបញ្ហាខ្សត់ខ្សោយអតិថិជន ឯផលកម្រៃទៀតសោតអ្នកខ្លះរកបង្គ្រប់ឆ្នាំងបាយសឹងមិនគ្រាន់ផង។ការធ្វើដំណើរឆ្ងាយជិតជួបតែរឿងរាវមិនល្អនិងបញ្ហាច្រើនគប្បីប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការបែរខ្នងដាក់គ្នាច្រើនដោយសារភាពប្រចែប្រច័ណ្ឌកំពុងលុកលុយ ៕
ឆ្នាំម្សាញ់ រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកខ្លះបានធូរកាយសប្បាយចិត្តគ្រាន់គាប់ប្រសើរបន្តិចវិញនិងពិសេសអាចទទួលបានអ្វីមួយថែមទៀត។សម្រាប់ស្ត្រីនៅពេលនេះដំណើរជីវិតមានភាពធូរស្បើយផ្លូវចិត្តវិញតែបុរសជួបភាពតានតឹងពោលគឺមិនសូវសុខស្រួលខ្លួនប៉ុន្មានឡើយ។អ្នកប្រកបរបររកស៊ីជួញដូរវិញនៅពេលនេះមុននឹងចង់ដាក់ទុនអ្វីមួយត្រូវចេះគិតគូរឱ្យបានច្បាស់លាស់សិនមុនអនុវត្តជាក្រោយទើបអាចទទួលផលសម្រេចល្អៗទៅរួច។ រីឯសេចក្តីស្នេហាប្រុសស្រីបើលោកអ្នកចង់ចូលនិយាយដល់ចាស់ទុំ ឬផ្សំផ្គុំគ្រួសារជាពេលវេលាល្អប្រពៃហើយ៕
ឆ្នាំមមី រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកតោងតែប្រយ័ត្នប្រយែងការទទួលរងឈឺខ្លួនប្រាណឬបាត់បង់ប្រាក់កាសដោយប្រការណាមួយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញជួបផលលំបាកក្នុងការរកផលចំណូលណាស់ហើយការជួញជិតឆ្ងាយទៀតសោតជួបតែភាពរកាំរកូសមិនតិចនោះឡើយ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តី បើចង់ធ្វើការជ្រើសរើសគូស្រករពុំសូវល្អទេព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕
ឆ្នាំមមែ រាសីល្អជាមធ្យម។នៅថ្ងៃនេះសម្រាប់ជាស្ត្រីដំណើរជីវិតរបស់លោកអ្នកឃើញថាល្អប្រសើរប៉ុន្តែយ៉ាងណាសម្រាប់បុរសជួបគ្រោះយាយីច្រើនគប្បីមានការប្រយ័ត្នប្រយែង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនគប្បីជឿពាក្យញុះញង់ចាក់ដោតដោយក្រុមមនុស្សពេកឡើយប្រយ័ត្នឥតការអ្វីសោះមានសត្រូវនៅជុំវិញខ្លួនកាន់តែច្រើន ហើយនាំជួបស្ថានភាពលំបាកនៅគ្រាខាងមុខ។ រីឯបញ្ហាស្នេហាប្រុសស្រីបើស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយជាឱកាសល្អបំផុតក្នុងការផ្សំផ្គុំជាគ្រួសារ៕
ឆ្នាំវក រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកប្រកបការងារអ្វីតែងជឿនលឿននិងហុចជាស្នាដៃមកវិញគ្រាន់ជាទីពេញចិត្តផង។លោកអ្នកអាចសម្រុកការងារពីព្រោះថាផលល្អៗតែងហុចមកវិញជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលទីជិតឆ្ងាយទោះពុំសូវផ្តល់ផលល្អពិតមែនតែក៏មានភាពសុខដុមប្រពៃ។ការធ្វើដំណើរឆ្ងាយជិតមានតែក្រុមមនុស្សជួយជ្រោមជ្រែងនិងអាណិតស្រឡាញ់ជានិច្ច។ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពជឿនលឿនទៅមុខនិងកំពុងមានភាពស្រុះស្រួលគ្នាប្រពៃ ៕
ឆ្នាំរកា រាសីស្រុតចុះ។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេពិសេសឱ្យប្រយ័ត្នបញ្ហាល្អប្រែជាអាក្រក់និងការកើតឧប្បត្តិហេតុណាមួយឡើង។អ្នកប្រកបរបររកស៊ីជួញដូរចូរប្រយ័ត្នក្រុមមនុស្សអុជអាលនាំឱ្យកើតការក្តៅក្រហាយបង្កជាជម្លោះជាមួយអ្នកដទៃ។ការធ្វើដំណើរទីជិតឆ្ងាយឱ្យប្រយ័ត្នការជួយយកអាសាគេព្រោះច្រើនយកគុណប្តូរទោសវិញប៉ុណ្ណោះ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំចូរប្រយ័ត្នក្រុមមនុស្សទីបីចូលមកអុកឡុកនាំកើតជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំច រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរដូចនេះអាចសម្រេចចិត្តរឿងសំខាន់បានពីព្រោះថាផ្លែផ្កាល្អៗតែងហុចមកវិញជានិច្ច។ ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីជួបរឿងការយល់ខុសនិងភាពប្រចែប្រច័ណ្ឌចូលលុកលុយច្រើនដូចនេះត្រូវកាត់បន្ថយការបង្កជម្លោះវិវាទចេញពីខ្លួនខ្លះទើបប្រសើរ។
ឆ្នាំកុរ រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះទោះធ្វើអ្វីក៏តែងមិនទទួលរងការលំបាកដែរហើយបញ្ហាលទ្ធផលទៀតសោតក៏តែងហុចមកវិញគ្រាន់គាប់ប្រសើរផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បើកហាងថ្មីឬផ្លាស់ប្តូរមុខរបរថ្មីជាឱកាសប្រពៃមួយដែរព្រោះអាចមានការជឿនលឿនគ្រាន់គួរសម។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯសេចក្តីស្នេហាប្រុសស្រីមានភាពស្រស់ស្រាយនិងផ្អែមល្ហែមគួរជាទីកក់ក្តៅ៕
0 comments:
Post a Comment