ហោរាសាស្ត្រប្រចាំថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០១៧

សូមជូនហោរាសាស្ត្រប្រចាំថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០១៧ ៖


ឆ្នាំជូត រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃនេះ​លោក​អ្នក​ធ្វើ​អ្វី​ក៏ដោយ​តែង​ភ្លឺ​ថ្លា​និង​ជួប​តែ​ក្តី​សោមនស្ស​ច្រើន​។​លោកអ្នក​សម្រុក​ការងារ​បាន​ហើយ​ពីព្រោះ​ថា​ផល​ជា​ផ្លែផ្កា​ហុច​មកវិញ​គួរ​ជាទី​កក់ក្តៅ​ផង​។​ចំណែក​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​តែង​អាច​ទាក់ទាញ​អតិថិជន​ចាស់​ថ្មី​ឱ្យ​ចូល​មក​បាន​គួរ​ជាទី​ពេញចិត្ត​និង​ពិសេស​បើ​ចង់​ផ្លាស់​មុខរបរ​ថ្មី​ផង​តែង​សម​ដូច​ប្រកប​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​ ។ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​មាន​ការ​ចម្រើន​លូតលាស់​ទៅ​មុខ​ជា​និច្ច​៕


ឆ្នាំឆ្លូវ រាសី​ស្រុតចុះ​។ ​នៅ​ថ្ងៃ​នេះ​ទោះ​ធ្វើ​អ្វី​ក៏​ដោយ​ប្រយ័ត្ន​ទទួលរង​ការខូចខាត​អ្វីមួយ​រក​នឹកស្មាន​មិន​ដល់​។​ក្រៅពី​នេះ​បើ​មាន​ទំនាក់ទំនង​ការងារ​ឬ​ធ្វើ​អ្វីមួយ​ងាយ​ភ្លាំងភ្លាត់​ណាស់​គប្បី​ប្រយ័ត្នប្រយែង​ទើប​ចៀសផុត​ផល​លំបាក​ទាំងពួង​ទៅរួច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយ​ក្រោយ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕


ឆ្នាំខាល រាសី​ខ្ពស់ត្រដែត​។ ​នៅថ្ងៃនេះ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​លោកអ្នក​អាច​សម្រុក​ការងារ​បាន​ពេញទី​ហើយ​ពីព្រោះ​ផល​ល្អៗ​កំពុង​រង់ចាំ​ជានិច្ច​។​ ការប្រកប​ការងា​រ​សព្វបែបយ៉ាង​បើទោះបីជួ​បការ​លំបាកលំបិន​និងត្រូវ​ការ​ពេលវេលា​ក្តី​តែ​ក៏​អាច​ទទួល​លទ្ធផល​ល្អៗ​ជានិច្ច​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូ​របើ​លោកអ្នក​ចង់​បើក​របរ​រកស៊ី​ថ្មី​ឬ​ផ្លាស់​ទីកន្លែង​រកស៊ី​ជួញដូរ​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ជា​និច្ច ។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​មាន​ណាត់​គូ​ស្នេហា​ឬ​សាសង​អ្វីមួយ​តែង​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​៕


ឆ្នាំថោះ ​រាសី​ស្រុតចុះ​។​ នៅ​ថ្ងៃ​នេះ​បញ្ហា​តូចធំ​សម្រុកចូល​មក​យាយី​មិនតិច​ដែរ​ទេ​ម្ល៉ោះហើយ​លោកអ្នក​ត្រូវ​រក្សា​ភាព​នឹងធឹង​ដោយ​ធ្វើ​មិនដឹងមិនឮ​ចំពោះ​រឿង​រាវ​ខ្លះ​ទើប​ប្រសើរ​។​ ការរស់នៅ​ក្នុង​ផ្ទះសម្បែង​ក៏​ដូច្នេះ​ដែរ​គឺ​ងាយ​ទទួលរង​ប៉ះទង្គិច​ផង​ដូចនេះ​ត្រូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល ​ហើយ​ថែមទាំង​មាន​ការរំលោភ​បំពាន​ពី​អ្នក​មាន​មុខរបរ​ដូច​គ្នា​ទៀត​ផង​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ពេលយប់​ព្រលប់​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ងាយ​ទាំង​ឆាប់​ប្រកែប្រកាន់​និង​តានតឹង​សម្តី​ដាក់គ្នា​៕


ឆ្នាំរោង ​រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​លោកអ្នក​អាច​ទទួល​ដំណឹង​ល្អ​ឬ​មាន​បញ្ហា​អ្វី​មួយ​ចូល​មក​ឱ្យ​សប្បាយ​ចិត្ត​ផង​។​ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​ដែល​ធ្លាប់តែ​បោល​ហួស​ឬ​ហោះ​រំលង​ពេលនេះ​អាច​ឈោង​ចាប់​បាន​ខ្លះៗ​វិញ​ហើយ​។​ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោក​អ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ឬ​រៀប​អាពាហ៍ពិពាហ៍​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​៕


ឆ្នាំម្សាញ់ ​រាសី​ល្អ​ជា​មធ្យម​។ ​នៅ​ថ្ងៃ​នេះ​លោកអ្នក​ទោះ​ធ្វើ​អ្វីៗ​មិន​អាច​លោភលន់​បាន​ទេ​ពីព្រោះ​ងាយ​ខក​បំណង​និង​ជួប​ផល​លំបាក​តូចធំ​ណាស់​។​ការរស់នៅ​ក្នុង​ផ្ទះសម្បែង​ក៏​ងាយ​ផ្ទុះ​ជម្លោះ​វិវាទ​ណាស់​គប្បី​មាន​ការខន្តី​និង​បើក​ចិត្ត​ឱ្យ​ទូលាយ​ទើប​គ្មាន​រឿង​រាវ​ចម្រូងចម្រាស​កើតមានឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មុខ​ជំនួញ​ឆ្ងាយ​ជិត​មាន​ការប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន​ដូច្នេះ​គួរ​មាន​ការប្រយ័ត្តប្រយែង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មាន​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​គប្បី​មើលផ្លូវ​អាក្រក់​ចំពោះ​គ្នា​ប្រយ័ត្ន​កើត​ជា​ទម្លាប់​អាក្រក់​ហើយ​កើត​តែ​បញ្ហា មិនចេះចប់​មិនចេះហើយ​៕


ឆ្នាំមមី រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ស្ត្រី​ក្នុង​ការចាត់ចែង​ការងារ​អ្វីមួយ​ពីព្រោះ​ថា​ផល​ល្អៗ​តែង​ហុច​មកវិញ​ផង​។​សម្រាប់​ថ្ងៃ​នេះ​ដែរ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការ​ចម្រើន​លូតលាស់​និង​មាន​ជោគជ័យ​ល្អប្រសើរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ឱកាស​ល្អ​បំផុត​និង​បើ​មាន​ជម្លោះ​វិវាទ​ជា​ពេលវេលា​ល្អ​ក្នុង​ការផ្សះផ្សា​ទៀតផង​៕


ឆ្នាំមមែ ​រាសី​ខ្ពស់ត្រដែត​។ ​ក្នុងថ្ងៃនេះ​ទោះ​លោក​អ្នក​ប្រកប​កិច្ចការ​អ្វី​ក៏ដោយ​ក៏​អាច​ចាប់ផ្តើម ពេញដៃពេញជើង​បាន​ហើយ ។​ចំពោះ​បញ្ហា​ការងារ ប្រាក់កាស និង​សុខភាព​មិន​ចោទ​ជា​បញ្ហា​ទេ​និង​បើ​មាន​ការ​ឈ្មុសឈ្មុល​តែង​ជួប​សេចក្តីសម្រេច​ដូច​គាប់​បំណង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មាន​ការ​ប្រជែង​គ្នា​ច្រើន​ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ព្រោះតែ​ការដណ្តើម​អតិថិជន​គ្នា​។​ ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់​ហើយ​បើ​ចេះ​អត់ឱន​ឱ្យ​គ្នា​ខ្លះ​ទើប​អាច​គេច​ពី​រឿងរ៉ាវ​ចម្រូងចម្រាស​ទៅរួច​៕


ឆ្នាំវក រាសី​ស្រុតចុះ​។ ​នៅ​ថ្ងៃ​នេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​ចរចា​ឬ​ទំនាក់ទំនង​អ្វីមួយ​ឡើយ​។​ក្រៅពី​នេះ​បើ​ចង់​សម្រេចចិត្ត​រឿង​អ្វីមួយ​សំខាន់​ត្រូវ​មើលមុខមើលក្រោយ​ឱ្យបាន​ច្បាស់លាស់​បើ​ពុំនោះ​ទេ​នឹង​ជួប​ក្តីសោកស្តាយ​ពេល​ក្រោយ​ជាក់​ជា​ពុំខាន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​ផងដែរ​តែ​យ៉ាងណា​ចូរ​ប្រយ័ត្ន​គ្រោះ​បាត់​របស់របរ​និង​គ្រោះ​ចាញ់បោក​គេ​។​ បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មាន​ការ​ខ្វាយខ្វល់​ព្រោះ​តែ​ម្នាក់ៗ​កើតក្តី​រឿង​ប្រច័ណ្ឌ​ក្នុង​ខ្លួន​ច្រើន​៕


ឆ្នាំរកា រាសី​ខ្ពស់ត្រដែត​។ ​នៅក្នុង​អំឡុង​ពេល​នេះ​លោក​អ្នក​មាន​ការ​សុខ​ទាំង​កាយ​សប្បាយ​ទាំង​ចិត្ត​គ្រាន់​គាប់ប្រសើរ​។​ទោះបី​យ៉ាងណា​សម្រាប់​ស្ត្រី​លោក​អ្នក​នៅ​ជួប​បញ្ហា​លំបាក​ផ្លូវ​ចិត្តច្រើន​ដោយសារ​តែ​ការគិត​ច្រើន​នោះ​តែម្តង​។​អ្នក​អាជីវករ​នៅ​ថ្ងៃ​នេះ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​កម្រើក​មួយៗ​ផងដែរ​ហើយ​បើ​ចង់​ជួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​ឆ្លើយតប​ក៏​គួរ​ជាទី​ពេញចិត្ត​មួយចំនួន​ផង​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​មានការ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​ការសប្បាយ​ក្លាយជា​ទុក្ខ​វិញ​៕


ឆ្នាំច រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​ផ្តល់​ផល​ល្អ​សម្រាប់​ការសម្រេចចិត្ត​ការងារ​ឬ​បណ្តាក់​ទុន​រកស៊ី​អ្វី​មួយ​ពីព្រោះ​ថា​ផល​ជា​ផ្លែផ្កា​ឆ្លើយ​តប​មក​វិញ​គ្រាន់​ជា​ទី​ពេញចិត្ត​ជានិច្ច​។​បើ​ជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម​ហើយ​បើ​ចង់​ចរចា​រឿង​ទំនិញ​អ្វីមួយ​ផង​តែង​អាច​សម្រេច​ចប់​ចុង​ចប់​ដើម​ដូច​គាប់​បំណង​។​ ​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​មាន​ការរីកលូតលាស់​ទៅមុខ​និង​បើ​មាន​ការចង់​ផ្សំផ្គុំ​គ្រួសារ​ផង​ជា​ឱកាស​ល្អ​ប្រពៃ​បំផុត​៕


ឆ្នាំកុរ រាសី​ល្អ​ជា​មធ្យម​។​ ក្នុងថ្ងៃនេះ​បើទោះបី​ដួង​រាសី​ល្អ​មធ្យម​ពិតមែន​ប៉ុន្តែ​បើ​លោក​អ្នក​ខិតខំ​ប្រឹងប្រែង​កិច្ច​ការងារ​ក៏​តែង​ទម្លុះទម្លាយ​បាន​ជោគជ័យ​ដូច​គាប់​បំណង​ផង​។​ការរស់នៅ​ចូរ​ប្រយ័ត្ន​ជំងឺ​ចា​ស់លាប់​ឡើងវិញ​ពិសេស​ឱ្យ​ប្រយ័ត្ន​បញ្ហា​ចំណីចំណុក​ទើប​ជាការ​ប្រពៃ​បំផុត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខ​ដុម​ដោយ​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួបតែ​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​បញ្ហា​ចូលលុកលុយ​យាយី​ច្រើន​ដូចនេះ​ត្រូវ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការ​ប្រេះឆា​ផ្សះផ្សា​លែងកើត​៕


Share on Google Plus

About todayfortune

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment