ស្តេចឆ្នាំទាំង ៨ នេះ : សុទ្ធសឹងជាឆ្នាំទេវតាកាន់សីល៏ នាំលាភ នាំជ័យ ក៏ព្រោះតែពួកគេជាក្រុមមនុស្ស ដែល ៖
ឆ្នាំឆ្លូវ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ដូចនេះផ្តល់ផលល្អសម្រាប់ស្ត្រីក្នុងការចាត់ចែងការងារអ្វីមួយពីព្រោះថាផលល្អៗតែងហុចមកវិញផង។សម្រាប់ថ្ងៃនេះដែរដោយសារដួងរាសីឡើងខ្ពស់ដូចនេះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់និងមានជោគជ័យល្អប្រសើរ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីបើចង់ផ្សំផ្គុំគ្រួសារជាឱកាសល្អបំផុតនិងបើមានជម្លោះវិវាទជាពេលវេលាល្អក្នុងការផ្សះផ្សាទៀតផង៕
- មានសណ្តានចិត្តល្អ មានចិត្តបុណ្យកុសល ចូលចិត្តជួយដោះទុក្ខអ្នកមានអាសន្ន
- មានសមត្ថភាព ក្នុងការរកប្រាក់
- មាននិស្ស័យសុភាពរាបសារ ទន់ភ្លន់ មិនឆ្មើងឆ្មៃ វាយឬកដាក់អ្នកដ៏ទៃ
- មានគំនិតប្រាជ្ញាវៀងវៃ សំដីនិយាយមុះមុត មានគេកោតគោរព កោតក្រែងច្រើន
- ជាក្រុមឆ្នាំដែលមានទេវតាតាមថែរក្សា មានសំណាង ឈ្នះ អស់មារសត្រូវ ប្រាថ្នាអ្វីតែងបានសម្រេច និង អនាគតបានក្លាយជាសេដ្ឋី គហបតី ឬក៏ អភិជនជាន់ខ្ពស់។
ខាងក្រោមនេះគឺជាការទស្សន៍ទាយដំណើររាសីរបស់ឆ្នាំទាំង៨នៅក្នុងថ្ងៃនេះ ៖
ឆ្នាំឆ្លូវ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ដូចនេះផ្តល់ផលល្អសម្រាប់ស្ត្រីក្នុងការចាត់ចែងការងារអ្វីមួយពីព្រោះថាផលល្អៗតែងហុចមកវិញផង។សម្រាប់ថ្ងៃនេះដែរដោយសារដួងរាសីឡើងខ្ពស់ដូចនេះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់និងមានជោគជ័យល្អប្រសើរ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីបើចង់ផ្សំផ្គុំគ្រួសារជាឱកាសល្អបំផុតនិងបើមានជម្លោះវិវាទជាពេលវេលាល្អក្នុងការផ្សះផ្សាទៀតផង៕
ឆ្នាំខាល រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះទោះលោកអ្នកប្រកបកិច្ចការអ្វីក៏ដោយក៏អាចចាប់ផ្តើម ពេញដៃពេញជើងបានហើយ ។ចំពោះបញ្ហាការងារ ប្រាក់កាស និងសុខភាពមិនចោទជាបញ្ហាទេនិងបើមានការឈ្មុសឈ្មុលតែងជួបសេចក្តីសម្រេចដូចគាប់បំណង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលចំណូលបន្តិចព្រោះតែមានការប្រជែងគ្នាច្រើនហើយពិសេសប្រយ័ត្នមានជម្លោះវិវាទព្រោះតែការដណ្តើមអតិថិជនគ្នា។ បញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានភាពផុយស្រួយជម្លោះវិវាទណាស់ហើយបើចេះអត់ឱនឱ្យគ្នាខ្លះទើបអាចគេចពីរឿងរ៉ាវចម្រូងចម្រាស់ទៅរួច៕
ឆ្នាំថោះ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារពាក់ព័ន្ធបញ្ហាប្រាក់កាសនិងការចរចាអ្វីមួយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញគ្រាន់ទុកចិត្តជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរទោះគ្មានចំណូលអ្វីជាដុំកំភួនតែភាពសុខដុមមានភាពល្អប្រពៃ។ការរស់នៅមានភាពសុខដុមដូចសព្វមួយដង ។ រីឯបញ្ហាស្នេហាប្រុសស្រីមានការចម្រើនលូតលាស់ទៅមុខនិងកំពុងមានភាពផ្អែមល្ហែមប្រពៃ៕
ឆ្នាំម្សាញ់ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបើមានការបើកចរចាអ្វីឃើញថាមានការដំណើរការទៅមុខល្អនិងបើចាប់ផ្តើមកិច្ចការសំខាន់អ្វីឃើញថាក៏ផ្តល់ផលល្អមកវិញដែរ។អ្នកប្រកបរបររកស៊ីជួញដូរវិញមានភាពកាក់កបគួរសមហើយបើមានជួញទីជិតឆ្ងាយទៀ់តសោតក៏អាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការជឿនលឿនទៅមុខលឿនតែយ៉ាងណាឱ្យប្រយ័ត្នបើថយក្រោយនោះក៏លឿនវិញដែរ៕
ឆ្នាំមមែ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកនៅតែល្អប្រសើរដដែលទេហេតុនេះបើចង់បណ្តាក់ទុន ទំនាក់ទំនងការងារ ចរចា ឬធ្វើកិច្ចសន្យាអ្វីមួយតែងឆ្លើយតបមកវិញគ្រាន់ជាទីពេញចិត្ត។អ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយតែងសមដូចប្រកបដោយអាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្តជាក់ជាពុំខាន។ការធ្វើដំណើរមិនថាផ្លូវគោក,ផ្លូវទឹកឬផ្លូវអាកាសក្តីមានតែក្រុមមនុស្សអាណិតស្រឡាញ់និងជួយជ្រោមជ្រែង។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយនិងផ្អែមល្ហែមប្រពៃណាស់ផង៕
ឆ្នាំវក រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបើលោកអ្នកប្រកបកិច្ចការអ្វីអាចទម្លុះទម្លាយនិងទទួលផ្លែផ្កាមកវិញគ្រាន់កក់ក្តៅ។ចំពោះលោកអ្នកប្រកបរបររកស៊ីជួញដូរបើចង់រកច្រកល្អណាមួយសម្រាប់ប្រកបរបររកស៊ីជួញដូរត្រូវអត់ទ្រាំបន្តិចទៀតសិនហើយមើលខ្លួនឯងបើឃើញថាល្អហើយសឹមចាប់ផ្តើមធ្វើទើបទទួលភាពកាក់កបដូចសមបំណងទៅរួច។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីកុំគប្បីយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើននាំតែកើតរឿងសៅហ្មងចំពោះគ្នាប៉ុណ្ណោះ៕
ឆ្នាំរកា រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបើលោកអ្នកសម្រេចចិត្តរឿងបញ្ហាការជួញដូរអ្វីមួយតែងមានភាពចម្រើនលូតលាស់ទៅមុខនិងផ្តល់ជាលទ្ធផលគ្រាន់គាប់ប្រសើរ។អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយលោកអ្នកអាចទាក់ទាញអតិជនចាស់ថ្មីឱ្យចូលមកបានគួរជាទីពេញចិត្តនិងពិសេសបើចង់ផ្លាស់មុខរបរថ្មីផងតែងសមដូចប្រកប។ រីឯបញ្ហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកមានជម្លោះវិវាទពេលនេះជាឱកាសល្អក្នុងការផ្សះផ្សាបំផុតព្រោះមិនត្រឹមឆាប់ត្រូវរ៉ូវទេតែក៏ងាយមកផ្អែមល្ហែមទៀតផង៕
ឆ្នាំកុរ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រុកការងារដែលសំខាន់ឱ្យរួចរាល់ពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញផង។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះទោះចេញធ្វើជំនួញទីជិតឆ្ងាយលោកអ្នកត្រូវចេះធ្វើសត្រូវឱ្យក្លាយជាមិត្តហើយត្រូវចេះបើកចិត្តឱ្យទូលាយដោយមិនត្រូវយកភាពឈ្នានីសដាក់ខ្លួននោះទើបអ្វីៗពីអាក្រក់ប្រែមកល្អវិញ ។ រីឯបញ្ហាស្នេហាប្រុសស្រីមានការនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អប្រពៃណាស់ ៕
0 comments:
Post a Comment