ហោរាសាស្ត្រប្រចាំថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០១៧

សូមជូនហោរាសាស្ត្រប្រចាំថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០១៧ ៖


ឆ្នាំជូត រាសី​ល្អ​ជា​មធ្យម​។ ​នៅថ្ងៃនេះ​ដួង​រាសី​របស់​លោក​អ្នក​មាន​ការ​ចម្រើន​លូតលាស់​ជា​សន្សឹមៗ​ទៅមុខ​ឥតមាន​អ្វី​ជា​ឧបសគ្គ​ធំដុំ​ក្នុង​ការឆ្លងកាត់​នោះឡើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការលូតលាស់​យឺត​ហើយ​ពិសេស​ងាយ​កើត​បញ្ហា​រកាំរកូស​ថែម​ទៀត​។​ក្រៅពី​នេះ​បើ​លោក​អ្នក​ប្រកប​ជំនួញ​ទីជិត​ឆ្ងាយ​មាន​ការចម្រុងចម្រើន​និង​មាន​ភាព​សុខដុម​ប្រពៃ​ណាស់ដែរ​។ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​លូតលាស់​ទៅមុខ​ប្រ​​ពៃ​៕


ឆ្នាំឆ្លូវ រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​មិន​ថា​ការងារ​តូច​ធំ​លោកអ្នក​អាច​សម្រុក​ពេញទី​បាន​ហើយ​ពីព្រោះ​ថា​ផល​ល្អៗ​តែង​ឆ្លើយ​តប​មក​វិញ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការរីកលូតលាស់​គួរសម​ម្ល៉ោះហើយ​ជា​ឱកាស​ល្អ​ក្នុង​ការពង្រីក​មុខរប​រ​ថ្មី​ឬ​បណ្តាក់​ទុន​បន្ថែម​ព្រោះ​ផ្លែផ្កា​ដែល​ទទួល​បាន​តែង​ហុច​មក​វិញ​ដូច​សមប្រកប​។​ការធ្វើដំណើរ​គ្រប់ទិសទី​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុង​សុខដុម​និង​មាន​ភាព​ផ្អែមល្ហែម​គួរសម​៕


ឆ្នាំខាល រាសី​ស្រុតចុះ​។ ​នៅ​ថ្ងៃ​នេះ​ឃើញថា​ធ្វើ​អ្វី​ក៏​តែង​មាន​ការរាំងស្ទះ​និង​មាន​បញ្ហា​មិនល្អ​យាយី​ច្រើន​ដែរ​។​ការរស់នៅ​លោកអ្នក​មិន​ត្រូវ​បង្កជម្លោះ​ជាមួយ​អ្នក​ដទៃ​ឡើយ​ពីព្រោះ​អាច​ជះ​ផល​អាក្រក់​ណាមួយ​មក​វិញ​នៅពេល​ក្រោយ​ដែល​រក​ស្មាន​មិន​ដល់​។​សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​កុំ​សម្លឹង​លាភ​ធំដុំ​ភ្លេច​លាភ​តូចតាច​ព្រោះ​ចំណូល​បែប​នេះ​សំបូរ​ជាង​សព្វមួយដង​។​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់​គប្បី​មាន​ការប្រយ័ត្នប្រយែង​ពាក្យសម្តី​ឱ្យបាន​ខ្លាំងក្លា ៕


ឆ្នាំថោះ រាសី​ខ្ពស់ត្រដែត​។ ​នៅ​ថ្ងៃ​នេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នកទំនាក់ទំនង​ការងារ ការបណ្តាក់ទុន​,​ការចរចា​ឬ​ចុះហត្ថលេខា​អ្វីមួយ​ជា​ពេលវេលា​ល្អ​ប្រពៃ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ប្រជែង​គ្នា​ច្រើន​និង​ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នក​មាន​មុខរបរ​ដូច​គ្នា​ផង​គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ឬ​រៀប​អាពាហ៍ពិពាហ៍​ជា​ពេលវេលា​មួយ​ល្អ​ប្រពៃ​ណាស់​៕


ឆ្នាំរោង រាសី​ល្អ​ជា​មធ្យម​។ ​នៅ​ថ្ងៃនេះ​លោក​អ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ចេះ​មើល​មុខ​ក្រោយ​ពី​ព្រោះថា​ផល​អាក្រក់​នោះ​ងាយ​កើត​ឡើង​ជាង​សព្វមួយដង​ផង​។​លោកអ្នក​ទោះ​ធ្វើ​អ្វីៗ​ក៏​ដោយ​ត្រូវ​ចេះ​ប៉ាន់ប្រមាណ​ហើយ​ពុំ​ត្រូវ​លោភលន់​ទេ​បើ​មិន​ដូច្នេះ​នឹង​ជួប​រឿង​សោ​ក​កា​ជាក់​ជា​ពុំខាន​។​សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ថ្ងៃនេះ​ដែរ​ជួប​លើ​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​ហើយ​ផល​កម្រៃ​ទៀត​សោត​ក៏​ហូរ​ចូល​ដោយ​តានតឹង​ផង​។ ​សម្រាប់​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ា​យក្តី មានការ​ចាប់កំហុស​ព្រោះតែ​ភាព​ចង់​ឈ្នះ​គ្នា​មាន​ច្រើន​នាពេលនេះ​៕


ឆ្នាំម្សាញ់ រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នក​ប្រកប​កិច្ច​ការងារ​ដែល​សំខាន់​និង​អាច​សម្រុក​បាន​ពេញទី​ហើយ​ពីព្រោះ​ថា​ផ្លែផ្កា​តែង​ងាយ​ហុច​មក​វិញ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោក​អ្នក​កុំ​គប្បី​មាន​អំនួត​ក្អេងក្អាង​ឱ្យសោះ​ព្រោះ​ទ្រព្យ​ដែល​បម្រុង​រត់​ចូល​បែរជា​អាច​រត់​ចេញ​ទៅ​វិញ​ទៀត​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវ​អាកាស​ក្តី​តែង​មាន​ភាព​សុខដុម​និង​ក្រុម​មនុស្ស​ស្វាគមន៍​រាក់ទាក់​ជានិច្ច​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ស្រស់ស្រាយ​និង​ផ្អែម​ដូច​ទឹកឃ្មុំ​៕


ឆ្នាំមមី រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នក​ដំណើរកា​រងារ​និង​ធ្វើ​ជំនួញ​អ្វី​មួយ​ផង​។​ក្នុង​រង្វង់​គ្រួសា​របើ​លោក​អ្នក​មាន​ជម្លោះ​វិវាទ​ជា​ឱកាស​ល្អ​ក្នុង​ការផ្សះផ្សា​ហើយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាស​ល្អ​ក្នុង​ការផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​ រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ការ​យក​ចិត្ត​ទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​គ្រាន់បើ​៕


ឆ្នាំមមែ រាសី​ល្អ​ជា​មធ្យម​។ ​ក្នុង​ពេល​នេះ​ទោះ​ប្រកប​ការងារ​អ្វី​ក៏​ដោយ​លោក​អ្នក​គួរ​ធ្វើ​សន្សឹមៗ​កុំ​បំបោល​ប្រយ័ត្ន​ដូច​ពាក្យចាស់​ថា​”​កាន់តែ​លឿន​កាន់តែ​ខុស​ហើយ​ក្រែង​មិន​បាន​ដូច​សេចក្តីប្រាថ្នា​”​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ត្រូវ​រត់ទៅរក​អតិថិជន​ហើយ​ត្រូវ​ស្វះស្វែង​បន្តិច​ទើប​រក​ប្រាក់ចំណូល​គ្រាន់​ចិញ្ចឹម​ជីវិត​រស់​ងាយស្រួល​ជាង​នេះ​។​ទាំង​ស្ត្រី​បុរស​បើ​លោក​អ្នកធ្វើដំណើរ​ទៅ​ណា​មក​ណា​គប្បី​មាន​ការប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះ​ក្រុមមនុស្ស​តាម​ព្យាបាទ​យាយី​ច្រើន​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឱ្យ​ប្រយ័ត្ន​ភាព​ផ្អែមល្ហែម​ប្រែជា​ជូរចត់​វិញ​ព្រោះតែ​ការ​ប្រចែប្រច័ណ្ឌ​កំពុង​មាន​ការ​លុក​លុយ ៕


ឆ្នាំវក រាសី​ខ្ពស់ត្រដែត​។ ​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​ភ្លឺ​ថ្លា​ហើយ​ធ្វើ​អ្វី​ក៏​តែង​មាន​ភាព​សុខ​ដុម​និង​ពុំ​មាន​ក្រុម​មនុស្ស​យាយី​ច្រើន​នោះ​ដែរ​។​សម្រាប់​លោក​អ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ពេល​នេះ​មាន​ការរីកលូតលាស់​គួរសម​ហើយ​បើ​ចង់​ពង្រីក​មុខរបរ​ថ្មី​ឬ​មាន​ការបណ្តាក់ទុន​រក​ស៊ី​ក្នុង​អ្វី​មួយ​តែង​ផ្តល់​ផល​ល្អៗ​មក​ខ្លួន​វិញ​យ៉ាង​ដូច​សមប្រកប​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ជួប​ភាព​រកាំចិត្ត​និង​មិន​សូវ​ទុកចិត្ត​ទុក​គ្នា​ប៉ុន្មាន​ទេ​គឺ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​ចូលលុកលុយ​ច្រើន​៕


ឆ្នាំរកា រាសី​ខ្ពស់ត្រដែត​។ ​នៅ​ថ្ងៃ​នេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នកទំនាក់ទំនង​ការងារ ចរចា​ឬ​សម្រេចចិត្ត​អ្វីមួយ​ពីព្រោះ​ថា​ផល​ល្អៗ​តែង​ឆ្លើយ​តប​មក​វិញ​ជានិច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូច​ធំ​ឃើញថា​មិន​មាន​ទាស់ខុស​អ្វី​ដែរ​ព្រោះ​ផ្លែផ្កា​ទទួល​បាន​ក៏​ឆ្លើយតប​គ្រាន់​កក់ក្តៅ​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​ ​សម្ព័ន្ធ​គូ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​មាន​ផែនការ​អ្វី​សម្រាប់​រៀបចំ​ជា​គ្រួសារ​ហើយ​ខ្នះខ្នែង​ធ្វើ​តែង​ជោគជ័យ​ដូច​គាប់​បំណង​ពុំខាន​៕


ឆ្នាំច រាសី​ស្រុតចុះ​។ ​នៅ​ថ្ងៃនេះ​លោក​អ្នក​មាន​អារម្មណ៍​ហត់នឿយ​និង​មាន​ការ​ស្មុគស្មាញ​ច្រើន​ម្ល៉ោះហើយ​គប្បី​មាន​ការប្រយ័ត្នប្រយែង​បន្តិច​។​ក្រៅពីនេះ​លោក​អ្នក​ឱ្យ​ប្រយ័ត្នប្រយែង​បញ្ហា​ឈឺខ្លួន​ឈឺ​ប្រាណ​ឬ​ឧប្បត្តិហេតុ​អ្វីមួយ​យាយី​។​ការប្រកប​ការងារ​ក៏​ដូច្នេះ​ដែរ​បើ​មាន​ក្រុម​មនុស្ស​គេ​បង្កបញ្ហា​ល្អក់កករ​ឬ​បង្កើត​បញ្ហា​អ្វី​មួយ​មក​ទុក​ឱ្យ​គប្បី​មាន​ការអត់ធ្មត់​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​ប្រសើរ​។ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ងាយ​ថយក្រោយ​ហើយ​ងាយ​ទាំង​កើត​ជម្លោះ​វិវាទ​និង​ឈាន​ដល់​ទាំង​ការបែកបាក់​៕


ឆ្នាំកុរ រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នកឃើញ​ថា​នៅ​តែ​ល្អប្រសើរ​ទេ​ហេតុ​នេះ​បើ​ចង់​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ជា​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​ការរស់នៅ​មាន​ភាព​សុខ​ដុម​និង​ក្នុង​រង្វង់​គ្រួសា​របើ​មាន​បញ្ហា​ជម្លោះ​វិវាទ​ជា​ពេលវេលា​ល្អ​ក្នុង​ការដោះស្រាយ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​បើ​លោកអ្នក​ចង់​បើកហាង​ថ្មី​ឬ​ចេញ​ប្រកប​ជំនួញ​អ្វីមួយ​ជា​ឱកាស​ល្អ​ប្រពៃ​បំផុត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មាន​តែ​ក្រុម​មនុស្ស​ស្វាគមន៍​រាក់ទាក់​និង​អាណិត​ស្រឡាញ់​ជានិច្ច​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរ​ហើយ​ពេល​នេះ​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ណាស់​៕

Share on Google Plus

About todayfortune

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment