ខាងក្រោមនេះគឺជាដំណើររាសីរបស់ឆ្នាំទាំង៨សំរាប់ថ្ងៃនេះ ៖
ឆ្នាំជូត រាសីល្អជាមធ្យម។ នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកមានការចម្រើនលូតលាស់ជាសន្សឹមៗទៅមុខឥតមានអ្វីជាឧបសគ្គធំដុំក្នុងការឆ្លងកាត់នោះឡើយ។អ្នកប្រកបរបររកស៊ីជួញដូរមានការលូតលាស់យឺតហើយពិសេសងាយកើតបញ្ហារកាំរកូសថែមទៀត។ក្រៅពីនេះបើលោកអ្នកប្រកបជំនួញទីជិតឆ្ងាយមានការចម្រុងចម្រើននិងមានភាពសុខដុមប្រពៃណាស់ដែរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងលូតលាស់ទៅមុខប្រពៃ៕
ឆ្នាំឆ្លូវ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះមិនថាការងារតូចធំលោកអ្នកអាចសម្រុកពេញទីបានហើយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់គួរសមម្ល៉ោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរថ្មីឬបណ្តាក់ទុនបន្ថែមព្រោះផ្លែផ្កាដែលទទួលបានតែងហុចមកវិញដូចសមប្រកប។ការធ្វើដំណើរគ្រប់ទិសទីជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកំពុងសុខដុមនិងមានភាពផ្អែមល្ហែមគួរសម៕
ឆ្នាំថោះ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារ ការបណ្តាក់ទុន,ការចរចាឬចុះហត្ថលេខាអ្វីមួយជាពេលវេលាល្អប្រពៃ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការប្រជែងគ្នាច្រើននិងពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផងគួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។ សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកចង់ផ្សំផ្គុំគ្រួសារឬរៀបអាពាហ៍ពិពាហ៍ជាពេលវេលាមួយល្អប្រពៃណាស់៕
ឆ្នាំម្សាញ់ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបកិច្ចការងារដែលសំខាន់និងអាចសម្រុកបានពេញទីហើយពីព្រោះថាផ្លែផ្កាតែងងាយហុចមកវិញផង។អ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកកុំគប្បីមានអំនួតក្អេងក្អាងឱ្យសោះព្រោះទ្រព្យដែលបម្រុងរត់ចូលបែរជាអាចរត់ចេញទៅវិញទៀតផង។ការធ្វើដំណើរឆ្ងាយជិតមិនថាផ្លូវគោកផ្លូវទឹកឬផ្លូវអាកាសក្តីតែងមានភាពសុខដុមនិងក្រុមមនុស្សស្វាគមន៍រាក់ទាក់ជានិច្ច។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពស្រស់ស្រាយនិងផ្អែមដូចទឹកឃ្មុំ៕
ឆ្នាំមមី រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកដំណើរការងារនិងធ្វើជំនួញអ្វីមួយផង។ក្នុងរង្វង់គ្រួសារបើលោកអ្នកមានជម្លោះវិវាទជាឱកាសល្អក្នុងការផ្សះផ្សាហើយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការយកចិត្តទុកដាក់និងផ្អែមល្ហែមល្អចំពោះគ្នាគ្រាន់បើ៕
ឆ្នាំវក រាសីខ្ពស់ត្រដែត។ ថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកភ្លឺថ្លាហើយធ្វើអ្វីក៏តែងមានភាពសុខដុមនិងពុំមានក្រុមមនុស្សយាយីច្រើននោះដែរ។សម្រាប់លោកអ្នកដែលប្រកបរបររកស៊ីជួញដូរក្នុងពេលនេះមានការរីកលូតលាស់គួរសមហើយបើចង់ពង្រីកមុខរបរថ្មីឬមានការបណ្តាក់ទុនរកស៊ីក្នុងអ្វីមួយតែងផ្តល់ផលល្អៗមកខ្លួនវិញយ៉ាងដូចសមប្រកប។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីជួបភាពរកាំចិត្តនិងមិនសូវទុកចិត្តទុកគ្នាប៉ុន្មានទេគឺភាពប្រចែប្រច័ណ្ឌកំពុងចូលលុកលុយច្រើន៕
ឆ្នាំរកា រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារ ចរចាឬសម្រេចចិត្តអ្វីមួយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញបើលោកអ្នកចង់បោះទុនតូចធំឃើញថាមិនមានទាស់ខុសអ្វីដែរព្រោះផ្លែផ្កាទទួលបានក៏ឆ្លើយតបគ្រាន់កក់ក្តៅជានិច្ច។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។ សម្ព័ន្ធគូស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើមានផែនការអ្វីសម្រាប់រៀបចំជាគ្រួសារហើយខ្នះខ្នែងធ្វើតែងជោគជ័យដូចគាប់បំណងពុំខាន៕
ឆ្នាំកុរ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថានៅតែល្អប្រសើរទេហេតុនេះបើចង់ធ្វើអ្វីក៏តែងផ្តល់ជាផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តផង។ការរស់នៅមានភាពសុខដុមនិងក្នុងរង្វង់គ្រួសារបើមានបញ្ហាជម្លោះវិវាទជាពេលវេលាល្អក្នុងការដោះស្រាយផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញបើលោកអ្នកចង់បើកហាងថ្មីឬចេញប្រកបជំនួញអ្វីមួយជាឱកាសល្អប្រពៃបំផុត។ការធ្វើដំណើរឆ្ងាយជិតមានតែក្រុមមនុស្សស្វាគមន៍រាក់ទាក់និងអាណិតស្រឡាញ់ជានិច្ច។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយពេលនេះបើចង់ផ្សំផ្គុំគ្រួសារជាពេលវេលាល្អណាស់៕
0 comments:
Post a Comment