ឆ្នាំសំណាងទាំង៧ ស្អែកថ្ងៃបុណ្យភ្ចុំធំ ៖ ជូត ខាល រោង ម្សាញ់ វក រកា កុរ ៖ ទេវតាលាភសំណាងនឹងប្រសិទ្ធពរជ័យ សិរីសួស្តី សុភមង្គលដល់ក្រុមគ្រួសារអ្នកហើយ ស៊ែរចេញ(បួងសួង)ទទួលយកពរជ័យនេះ !!

អស្ចារ្យណាស់! តាមការទស្សន៍ទាយក្នុងក្បួនហោរាសាស្ត្រសំរាប់ថ្ងៃនេះបានអោយដឹងថា មានឆ្នាំសំណាងចំនួន៧ ( ជូត ខាល រោង ម្សាញ់ វក រកា កុរ ) ដែលត្រៀមទទួលបាននូវការប្រសិទ្ធពរជ័យសិរីសួស្តី សុភមង្គលដល់ក្រុមគ្រួសារអ្នកពីទេវតាលាភសំណាងហើយ ព្រោះស្អែកចំថ្ងៃភ្ចុំធំ ជាថ្ងៃដែលទ្វាមេឃរបស់ទេវតាបើក ដើម្បីធ្វើការប្រសិទ្ធពរជ័យដល់សត្វលោកដែលមានឧប្បនិស្ស័យ ។
ហេតុដូចនេះហើយ យើងរាល់គ្នាត្រូវតាំងចិត្តជ្រះថ្លាលើកដៃបួងសួង សូមឲ្យម្ចាស់ឆ្នាំនីមួយៗទាំងអស់ អោយទទួលបាននូវ ជោគជ័យ លាភទ្រព្យ និង មហាសំណាង ក្រាស់ក្រែល បរិវាជុំទិស សត្រូវសាបសូន្យ ទុក្ខកង្វល់រលាយ និង មានតែសុភមង្គល ព្រមទាំងស្នាមញញឹមកើតឡើង គ្រប់ទិន្ទទិវារាត្រីនៅខែកញ្ញានេះ ! ព្រមទាំងធ្វើអោយការទស្សន៍ទាយនេះ ឆុត ស័ក្តសិទ្ធ ១០០% ផងទៅចុះ ! សាធុ...សាធុ...សាធុ... បើបានធ្វើការបួងសួងទទួលយកហើយនោះ ស៊ែរចេញភ្លាម !!! អ្នកនឹងទទួលបានសំណាងអស់មួយជីវិត ។


ខាងក្រោមនេះគឺជាការទស្សន៍ទាយឆ្នាំទាំង៧សំរាប់ថ្ងៃនេះ ៖

ឆ្នាំជូត​ ​​​រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​ល្អប្រសើរ​ដូចនេះ​អាច​សម្រេច​ចិត្ត​រឿង​សំខាន់​បាន​ពីព្រោះ​ថា​ផ្លែផ្កា​ល្អៗ​តែង​ហុច​មកវិញ​ជានិច្ច​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះ​ម៉ាយ​​មេ​ម៉ាយ​ក្តី​ជួប​រឿង​ការយល់​ខុស​និង​ភាព​ប្រចែប្រច័ណ្ឌ​ចូលលុកលុយ​ច្រើន​ដូចនេះ​ត្រូវ​កាត់បន្ថយ​ការបង្ក​ជម្លោះ​វិវាទ​ចេញពី​ខ្លួន​ខ្លះ​ទើប​ប្រសើរ​។


ឆ្នាំខាល​ ​​​រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​ដោយសារ​ដំណើរ​ជីវិត​ល្អប្រសើរ​ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នកសម្រេចចិត្ត​រឿង​សំខាន់​ឬ​រឿង​រាវ​ធំ​ណាមួយ​ពី​ព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយ​តប​មក​វិញ​ផង​។ រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅ​មុខ​និង​ផ្អែមល្ហែម​ប្រពៃ​។​


ឆ្នាំរោង រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​នៅ​តែ​ល្អប្រសើរ​ដដែល​ទេ​ហេតុនេះ​ទោះ​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អ​មកវិញ​ជា​និច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​ចង់​បោះទុន​តូច​ធំ​មិន​មាន​ទាស់​ខុស​អ្វី​ដែរ​គឺ​តែង​ហុច​ផ្លែផ្កា​មកវិញ​ដូចជា​ទី​គាប់ចិត្ត​ប៉ុន្តែ​យ៉ាងណា​ត្រូវ​ចេះ​ពិនិត្យ​ទីតាំង​និង​ស្ថានភាព​ឱ្យ​ស្រូល​បួល​ទើប​មិន​ត្រូវ​ជួប​រឿង​ផល​អាក្រក់​ឬ​ត្រូវ​ខាត​ឡុងចុង​នៅពេល​ណា​មួយ​មក​វិញ​។ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ការរីកលូតលាស់​ទៅមុខ​ល្អ​ហើយ​បើ​មាន​ជម្លោះ​វិវិទ​ហើយ​ចង់​ផ្សះផ្សា​ជា​ពេលវេលា​ល្អ​បំផុត​៕


ឆ្នាំម្សាញ់​​​ ​​​​​រាសី​ខ្ពស់ត្រដែត​។ ​ក្នុងថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មិន​ទទួល​រង​ការលំបាក​ដែរ​ហើយ​បញ្ហា​លទ្ធផល​ទៀត​សោត​ក៏​តែង​ហុច​មកវិញ​គ្រាន់​គាប់​ប្រសើរ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បើកហាង​ថ្មី​ឬ​ផ្លាស់​ប្តូរ​មុខរបរ​ថ្មី​ជា​ឱកាស​ប្រពៃ​មួយ​ដែរ​ព្រោះ​អាច​មាន​ការ​ជឿន​លឿន​គ្រាន់​គួរសម​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ ​រីឯ​​សេចក្តី​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​គួរ​ជាទី​កក់ក្តៅ​៕


ឆ្នាំវក រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃនេះ​លោក​អ្នក​ធ្វើ​អ្វី​ក៏​តែង​ជឿនលឿន​ទៅមុខ​និង​ហុច​ជា​លទ្ធផល​មកវិញ​គ្រាន់​កក់ក្តៅ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ដំណើរការ​ទៅមុខ​យ៉ាប់យ៉ឺន​បន្តិច​ពិតមែនតែ​ក៏​មាន​ភាព​សុខដុម​ប្រពៃ​ណាស់​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មាន​តែ​ក្រុម​មនុស្ស​អាណិត​ស្រឡាញ់​និង​ស្វាគមន៍​ជានិច្ច​។ ​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅ​មុខ​តិចតួច​ឯ​បើ​ថយក្រោយ​វិញ​នោះ​ឆាប់រហ័ស​ណាស់​គប្បី​មាន​ការប្រយ័ត្នប្រយែង​៕


ឆ្នាំរកា រាសី​ខ្ពស់ត្រដែត​។​ ក្នុង​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​បើ​លោកអ្នក​ចង់​ធ្វើ​អ្វីមួយ​តែង​ផ្តល់​ក្តីសង្ឃឹម​និង​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​។​ក្រៅពី​នេះ​បើ​លោក​អ្នក​មាន​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ​ក៏​តែង​ឆាប់​ចុះសម្រុង​គ្នា​និង​ទទួល​ជោគជ័យ​ច្រើន​ផង​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ជា​ឱកាស​ល្អ​ក្នុង​ការផ្លាស់ប្តូរ​មុខរបរ​ឬ​រើ​ទីកន្លែង​លក់ដូរ​ដោយ​អាច​ជួប​នូវ​ក្តីចម្រុងចម្រើន​លូតលាស់​ទៅ​មុខ​ជា​និច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​ ​គូគ្រង​ប្តី​ប្រពន្ធនិង​គូស្នេហា​កំលោះ​ក្រមុំ​មានការ​ស្រស់ស្រាយ​ហើយ​បើ​លោក​អ្នក​មាន​ទំនាស់​ទាស់​ទែង​គ្នា​ជា​ពេលវេលា​ល្អ​បំផុត​ក្នុង​ការដោះស្រាយ​ហើយ​៕


ឆ្នាំកុរ រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នកទំនាក់ទំនង​ការងារ​ការបណ្តាក់ទុន​ចរចា​ឬ​ធ្វើ​កិច្ចសន្យា​អ្វី​មួយ​ផង​។​ទោះបី​យ៉ាងណា​សម្រាប់​ស្ត្រី​នាពេល​នេះ​តោង​តែ​ប្រយ័ត្នប្រយែង​ពីព្រោះ​ថា​ផល​អាក្រក់​ងាយ​កើតឡើង​ណាស់​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម​ហើយ​បើ​ចង់​ជួញ​ឆ្ងាយ​ទៀត​សោត​ក៏​ហុច​ផ្លែផ្កា​និង​សុខដុម​ល្អ​ប្រពៃ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​លោក​អ្នក​មិនទាន់​មាន​គូគាប់​ពេលនេះ​ជា​ឱកាសល្អ​ក្នុង​ការស្វែងរក​បំផុត​៕



Share on Google Plus

About todayfortune

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment