តើពាក់ចិញ្ចៀន​ម្រាមដៃ​ណា​ ទើបធ្វើអោយ​មានជោគ​សំណាង​ខាង​សេចក្តីស្នេហា ?

​ការពាក់​ចិញ្ចៀន​នោះ​បើ​អ្នក​នៅ​លីវ​ឬក៏​មាន​ដៃគូ​ស្នេហា​ក្តី​គេ​ជឿថា​អាច​នាំមក​នូវ​ជោគ​សំណាង​ខាង​គូគាប់​យ៉ាង​ល្អ​។​ទោះបីយ៉ាងណា​ការ​ពាក់ចិញ្ចៀន​ទទួល​ជោគ​សំណាង​ឬ​អត់​ក៏​អាស្រ័យ​អ្នក​ជ្រើសរើស​ម្រាមដៃ​ពាក់​ផងដែរ​។​

តើពាក់ចិញ្ចៀន​ម្រាមដៃ​ណា​ ទើបធ្វើអោយ​មានជោគ​សំណាង​ខាង​សេចក្តីស្នេហា ?
-​បើ​ចង់​ឲ្យ​សេចក្តីស្នេហា​ជាប់​គង់វង្ស​និង​មិន​ងាយ​បាក់បែក​គួរ​ពាក់ចិញ្ចៀន​ត្រង់​”​ម្រាម​នាងដៃ​ឆ្វេង​”​។​
-​ចង់​មាន​មន្ត​ស្នេហ៍​ឲ្យ​ពាក់ចិញ្ចៀន​ត្រង់​”​ម្រាម​កូនដៃ​ខាងស្តាំ​”​។​
-​ចង់​មាន​ប្រាក់កាស​ហូរ​ចូល​ឲ្យ​ពាក់ចិញ្ចៀន​(​ម្រាម​កណ្តាល​ខាងស្តាំ​”​។​
-​ចង់​ឲ្យ​ចៀស​ផុតពី​រាល់​ឧបទ្រពចង្រៃ​ឲ្យ​ពាក់ចិញ្ចៀន​នៅត្រង់​”​ម្រាម​កណ្តាល​”(​ខាង​ណា​ក៏បាន​)​។​
-​ចង់​ឲ្យ​មាន​មន្ត​ស្នេហ៍​ក្នុង​ខ្លួន​និង​មនុស្ស​ចូលចិត្ត​ច្រើន​គួរ​ពាក់ចិញ្ចៀន​ត្រង់​”​ម្រាម​មេដៃ​”(​ខាង​ណា​ក៏បាន​)​។​
-​ចង់​ឲ្យ​មានជោគ​សំណាង​ក្នុង​សេចក្តីស្នេហា​ឲ្យ​ពាក់ចិញ្ចៀន​ត្រង់​”​ម្រាម​កូនដៃ​ខាងឆ្វេង​”​។​
-​ចង់​ឲ្យ​នរណាម្នាក់​ចាប់អារម្មណ៍​គួរ​ពាក់ចិញ្ចៀន​ត្រង់​”​ម្រាម​ច​ង្អុ​រ​ដៃ​ខាងឆ្វេង​”​។​
-​ចង់​ឲ្យ​មានជោគ​សំណាង​និង​ជីវិត​មាន​ភាពរលូន​ល្អ​ក្នុង​ផ្នែក​ផ្សេងៗ​ទៀត​ឲ្យ​ពាក់ចិញ្ចៀន​ត្រង់​”​ម្រាម​នាងដៃ​ខាងស្តាំ​”​។​

ទោះបីយ៉ាងណា​តាម​ជំនឿ​និង​ក្បួន​នោះគេ​ជឿថា​ការ​ពាក់ចិញ្ចៀន​គ្រប់​ម្រាម​មិនល្អ​ទៅវិញ​ទេ​នាំ​ឲ្យ​ច្របូកច្របល់​និង​នាំ​អាប់​ជោគ​លាភ​ផង ៕

Share on Google Plus

About todayfortune

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment