បើតាមការទស្សន៍ទាយជើងលេខនៅថ្ងៃនេះបានអោយដឹងថាមានឆ្នាំចំនួន៥ (ឆ្លូវ ថោះ រោង ច កុរ) ដែលមានដំណើររាសីមិនសូវល្អទេ ទើបធ្វើអោយឆ្នាំរបស់ពួកគេចាំបាច់ត្រូវតែស៊ែរចេញ ( បួងសួង ) សុំទេវតាទ្រព្យលើករាសីអោយខ្ពស់ត្រដែតឡើង ! ដូចនេះហើយសូមបួងសួងដល់ទេវតាទ្រព្យនៅឋានលើជាន់ទី៩ និង បារមីវត្ថុស័ក្តសិទ្ធក្នុងលោក ទេវត្តាឆ្នាំថ្មី ទេវតារក្សាឆ្នាំទាំង ១២ តាមថែរក្សារអ្នក អោយទទួលបាននូវលាភសំណាងធំចូល! ឈ្នះអស់សត្រូវមកពីគ្រប់ទិសត្រូវរលាយសាបសូន្យ និង មានតែសុភមង្គលក្នុងក្រុមគ្រួសារ មានទ្រព្យសម្បត្តិហូរហៀរ មានលាភធំចូល!!! ហេងចូលហេង! សាធុ...សាធុ...សាធុ...
ខាងក្រោមនេះជាការទស្សន៍ទាយដំណើររាសីរបស់ឆ្នាំទាំង៥ក្នុងថ្ងៃនេះ ៖
ឆ្នាំឆ្លូវ រាសីល្អជាមធ្យម។នៅថ្ងៃនេះទោះធ្វើអ្វីក៏ដោយលោកអ្នកតោងតែប្រយ័ត្នទើបឆ្លងផុតផលលំបាកទាំងពួងចំពោះមុខទៅរួច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការស្វែងរកផលកម្រៃទីជិតឆ្ងាយទោះជួបបញ្ហាលំបាកម្តេចម្តាតែយ៉ាងណាបើមានការខិតខំក៏អាចរកផលកម្រៃតក់ៗគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។ការធ្វើដំណើរទីជិតឆ្ងាយឱ្យប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។ រីឯបញ្ហាស្នេហាប្រុសស្រីមានការផ្លាស់ប្តូរនិងចិត្តរារែកច្រើនដោយពុំសូវទៀងទាត់ប៉ុន្មាននោះឡើយ៕
ឆ្នាំថោះ រាសីស្រុតចុះ។នៅថ្ងៃនេះបើទោះធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងពីព្រោះថារាល់ការធ្វើអ្វីមួយតែងមិនសូវឆ្លើយតបដូចសេចក្តីប្រាថ្នាប៉ុន្មានឡើយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរត្រូវចងចាំថាមិនត្រូវម៉ាក់ងាយមនុស្សឡើយពិសេសអ្នកមានមុខរបរដូចគ្នាបើពុំនោះទេនឹងជះឥទ្ធិពលអាក្រក់នៅពេលក្រោយជាក់ជាពុំខាន។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីត្រូវឃ្លាតពីគ្នាខ្លះហើយរកពេលវេលាបំពេញការងារទើបជាការប្រពៃបំផុត៕
ឆ្នាំរោង រាសីល្អជាមធ្យម។នៅថ្ងៃនេះបើទោះបីលោកអ្នកធ្វើអ្វីក៏ដោយចូរកុំឆាប់ជឿទុកចិត្តគេពេកហើយបើមានកិច្ចការអ្វីសំខាន់ទាក់ទងបញ្ហាប្រាក់កាសត្រូវចេះត្រួតពិនិត្យសមាសភាពមនុស្សឱ្យបានត្រឹមត្រូវទើបមិនត្រូវចាញ់បោកគេនាំឈឺចាប់។ក្នុងថ្ងៃនេះបើជាអ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញផ្លូវឆ្ងាយចូរប្រយ័ត្នគ្រោះចាញ់បោកគេនិងគ្រោះបាត់របស់របរ។ រីឯបញ្ហាស្នេហាកំលោះក្រមុំមិនមានការរីកលូតលាស់ទៅមុខទេគឺមានការថយក្រោយច្រើនជាង៕
ឆ្នាំច រាសីល្អជាមធ្យម។នៅថ្ងៃនេះការប្រកបការងារអ្វីឃើញថាជឿនលឿននិងតែងផ្តល់ផលល្អជាផ្លែផ្កាគ្រាន់កក់ក្តៅផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះលោកអ្នកជួបរឿងរកាំចិត្តច្រើនហើយការជួញទីជិតឆ្ងាយចូរប្រយ័ត្នមានជម្លោះវិវាទជាមួយក្រុមមនុស្សនៅក្បែរខ្លួនព្រោះមានភាពផុយស្រួយកើតរឿងប្រេះស្រាំណាស់។ រីឯសេចក្តីស្នេហាកំលោះក្រមុំមានការនឿយណាយនិងអស់សង្ឃឹមច្រើនធ្វើឱ្យរកាំចិត្តចំពោះគ្នាមិនតិចដែរទេ៕
ឆ្នាំកុរ រាសីល្អជាមធ្យម។យីអ៊ុនថ្ងៃនេះមិនគាប់ប្រសើរប៉ុន្មានទេពីព្រោះមានតែក្រុមមនុស្សចាំចាប់កំហុសនិងមើលបំណាំងច្រើន។ក្រៅពីនេះទោះលោកអ្នកធ្វើអ្វីក៏ដោយមិនត្រូវប្រញាប់ប្រញាល់មិនមើលមុខមើលក្រោយឡើយប្រយ័ត្នជួបរឿងខុសលើខុសហើយមិនទទួលបានផលអ្វីទាំងអស់។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរចូរប្រយ័ត្នប្រយែងជនខិលខូចនៅក្បែរខ្លួនពីព្រោះគេអាចមានបំណងមិនល្អចាំតែផ្តួលរំលំលោកអ្នកប៉ុណ្ណោះ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីត្រូវឃ្លាតពីគ្នាខ្លះហើយរកពេលវេលាបំពេញការងារទើបជាការប្រពៃបំផុត៕
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment