ហោរាសាស្ត្រប្រចាំថ្ងៃអង្គារ ទី០៥ ខែកញ្ញា ឆ្នាំ២០១៧

សូមជូនហោរាសាស្ត្រប្រចាំថ្ងៃអង្គារ ទី០៥ ខែកញ្ញា ឆ្នាំ២០១៧ ៖

ឆ្នាំជូត រាសី​ខ្ពស់ត្រដែត​។​នៅ​ថ្ងៃ​នេះ​បើ​ចង់​បញ្ចេញ​ប្រាក់កាស​ធ្វើ​អ្វី​មួយ​ក៏​តោង​តែ​ប្រយ័ត្ន​ការចំណាយ​ធំ​ផង​ដែរ​ពីព្រោះ​ថា​ផល​មិនល្អ​នោះ​ងាយ​កើត​ជាង​សព្វមួយដង​។​ទោះបី​យ៉ាងណា​ដោយសារ​ថ្ងៃនេះ​ដួង​រាសី​ល្អប្រសើរ​ម្ល៉ោះហើយ​ទោះ​ប្រកប​ការងារ​តូចធំ​ឃើញថា​មាន​ការ​ចម្រើន​លូតលាស់​ទៅ​មុខ​ជា​និច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ភាព​លូតលាស់​គួរសម​ហើយ​បើ​មានការ​ជួញ​ទីជិត​ឆ្ងាយ​ទៀ់ត​សោត​ក៏​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ស្រួល​ចិត្ត​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

ឆ្នាំឆ្លូវ រាសី​ល្អ​ជា​មធ្យម​។​នៅ​ថ្ងៃ​នេះ​ទោះ​ធ្វើ​អ្វី​ក៏​ដោយ​លោក​អ្នក​តោង​តែ​ប្រយ័ត្ន​ទើប​ឆ្លង​ផុត​ផល​លំបាក​ទាំងពួង​ចំពោះមុខ​ទៅរួច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការស្វែងរក​ផល​កម្រៃ​ទីជិត​ឆ្ងាយ​ទោះ​ជួប​បញ្ហា​លំបាក​ម្តេច​ម្តា​តែ​យ៉ាងណា​បើ​មាន​ការខិតខំ​ក៏​អាច​រក​ផល​កម្រៃ​ត​ក់ៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ការផ្លាស់ប្តូរ​និង​ចិត្ត​រារែក​ច្រើន​ដោយ​ពុំ​សូវ​ទៀងទាត់​ប៉ុន្មាន​នោះឡើយ​៕

ឆ្នាំខាល រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដួង​រាសី​របស់​លោក​អ្នក​នៅ​តែ​ល្អប្រសើរ​ដដែល​ទេ​ដូចនេះ​បើ​ចង់​ចាប់ផ្តើម​ប្រកប​ការងារ​អ្វីមួយ​ក៏​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​ចំណែក​ក្នុង​រង្វង់​គ្រួសារ​មាន​ភាព​ស្រុះស្រួល​និង​កំពុង​កើត​វា​លកាល​កុម្ព​ត្រជាក់ត្រជុំ​ប្រពៃ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ចេញ​ធ្វើ​ជំនួញ​ឆ្ងាយ​ជិត​មាន​ភាព​កាក់កប​គួរ​សមតែ​យ៉ាងណា​ត្រូវ​ប្រយ័ត្ន​ពាក្យសម្តី​បន្តិច​មិន​ដូច្នេះ​ជោគ​លាភ​ទាំងនេះ​នឹង​ត្រូវ​រលាយ​ដូច​អំបិល​ត្រូវ​ទឹក​អញ្ចឹង​។​ បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​មានការ​នឹករលឹក​និង​មាន​ភាព​ផ្អែមល្ហែម​ដូច​ទឹកឃ្មុំ​៕

ឆ្នាំថោះ រាសី​ស្រុតចុះ​។​នៅ​ថ្ងៃ​នេះ​បើ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​ពីព្រោះថា​រាល់​ការ​ធ្វើ​អ្វីមួយ​តែង​មិនសូវ​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ប៉ុន្មាន​ឡើយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ត្រូវ​ចងចាំ​ថា​មិន​ត្រូវ​ម៉ាក់​ងាយ​មនុស្ស​ឡើយ​ពិសេស​អ្នក​មាន​មុខរបរ​ដូច​គ្នា​បើ​ពុំនោះ​ទេ​នឹង​ជះឥទ្ធិពល​អាក្រក់​នៅពេល​ក្រោយ​ជាក់​ជាពុំខាន​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ត្រូវ​ឃ្លាត​ពីគ្នា​ខ្លះ​ហើយ​រក​ពេលវេលា​បំពេញការងារ​ទើប​ជា​ការ​ប្រពៃ​បំផុត​៕

ឆ្នាំរោង រាសី​ល្អ​ជា​មធ្យម​។​នៅ​ថ្ងៃ​នេះ​បើ​ទោះបី​លោក​អ្នក​ធ្វើ​អ្វី​ក៏​ដោយ​ចូរ​កុំ​ឆាប់​ជឿ​ទុកចិត្ត​គេ​ពេក​ហើយ​បើ​មាន​កិច្ចការ​អ្វី​សំខាន់​ទាក់ទង​បញ្ហា​ប្រាក់កាស​ត្រូវ​ចេះ​ត្រួតពិនិត្យ​សមាសភាព​មនុស្ស​ឱ្យបាន​ត្រឹមត្រូវ​ទើប​មិន​ត្រូវ​ចាញ់បោក​គេ​នាំ​ឈឺចាប់​។​ក្នុងថ្ងៃនេះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​បាត់​របស់របរ​។ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មិន​មាន​ការរីកលូតលាស់​ទៅ​មុខ​ទេ​គឺ​មាន​ការ​ថយ​ក្រោយ​ច្រើនជាង​៕

ឆ្នាំម្សាញ់ រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​ល្អប្រសើរ​ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​ក្នុងការ​ដំណើរការ​កិច្ច​ការងារ​ឬ​ចរចា​ធ្វើ​អ្វី​មួយ​ផង​។​បើ​ជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ថ្ងៃនេះ​ដែរ​ការ​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មាន​ភាព​លូតលាស់​ទៅមុខ​ប្រពៃ​ហើយ​ការរក​ផល​កម្រៃ​ទៀត​សោត​ក៏​ល្មម​គ្រាន់​ជា​ទី​កក់ក្តៅ​ផងដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាពកក់ក្តៅ​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

ឆ្នាំមមី រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​ល្អប្រសើរ​ម្ល៉ោះហើយ ផ្តល់​ផល​ល្អ​ក្នុង​ការចាប់​កាន់​កិច្ចការ​អ្វីមួយ​ដែល​ថ្មី​ឬ​សម្រេចចិត្ត​ធ្វើ​អ្វី​មួយ​ផង​។​សម្រាប់​ស្ត្រី​បើ​លោក​អ្នក​ជួប​បញ្ហា​ត្រូវ​រែកពន់​ការលំបាក ពេលនេះ​បាន​ធូរស្បើយ​ហើយ​ពិសេស​អាចមាន​ក្រុម​មនុស្ស​ចង្អុរបង្ហាញ​ផ្លូវដែល​ងាយស្រួល​ក្នុង​ការដោះស្រាយ​ទៀតផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិនត្រូវ​មាន​ចិត្ត​លោភលន់​ហួសប្រមាណ​ហើយ​មាន​ការរំលោភបំពាន​លើ​អ្នកដទៃ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​រឿង​រាវ​មក​អំពលទុក្ខ​។​ ​រីឯ​បញ្ហា​ស្នេហា​មាន​ភាព​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​គាប់ប្រសើរ​គួរសម​៕

ឆ្នាំមមែ រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​បើទោះបី​លោក​អ្នក​មាន​កិច្ចការ​ច្រើន​ត្រូវ​បំពេញ​និង​មានការ​ហត់នឿយ​បន្តិច​ក្តី​ប៉ុន្តែ​មិន​ឥតប្រយោជន៍​ឡើយ​ព្រោះ​តែង​ហុច​ផ្លែផ្កា​យ៉ាង​ល្អ​នៅពេល​ក្រោយ​វិញ​។​ក្រៅពី​នេះ​ការរស់នៅ​លោកអ្នក​ត្រូវ​បាន​ចាស់ទុំ​ឬ​ចៅហ្វាយនាយ​មើលឃើញ​ពី​គុណ​ស​ម្ប​តិ្ត​ហើយ​ផ្តល់​ភាពកក់ក្តៅ​ផ្លូវចិត្ត​ទៀតផង​។​បើ​ជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំ​សូវ​គាប់​ប្រសើរ​ទេ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ព្រោះ​លាភ​តូចធំ​ច្រើន​បោល​ហួស​ឬ​មិន​ក៏​ត្រូវ​គេ​ដណ្តើម​យក​អស់ៗ​មុន​តែ​យ៉ាងណា​មុខរបរ​របស់​លោក​អ្នក​មាន​ភាព​សុខដុម​ដូច​សព្វមួយដង​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ឱកាស​ល្អ​ប្រពៃ​គួរសម​៕

ឆ្នាំវក រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​អារម្មណ៍​ភ្លឺ​ថ្លា​ការប្រកប​ការងារ​អ្វី​តែង​ជឿនលឿន​ទៅ​មុខ​ជា​និច្ច​។​លោកអ្នក​អាច​ទទួល​ដំណឹង​ល្អ​ហើយ​ធ្វើ​អ្វី​ក៏​តែង​មាន​ភាពរលូន​ល្អ​ទៅ​មុខ​ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នក​ដទៃ​ឃើញថា​មិន​គាប់​ប្រសើរ​ប៉ុន្មាន​ទេ​ប៉ុន្តែ​បើ​ចង់​បោះទុន​តូចធំ​សម្រាប់​ខ្លួនឯង​វិញ​គឺ​មាន​ភាព​គាប់ប្រសើរ​ជាង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ពុំទាន់​មាន​គូគាប់​ជា​ឱកាសល្អ​ក្នុង​ការស្វែងរក​បំផុត​៕

ឆ្នាំរកា រាសី​ខ្ពស់ត្រដែត​។​អ្នក​កើត​ឆ្នាំ​ស្វា​នៅ​ខែ​នេះ​ដួង​រាសី​ល្អប្រសើរ​ហើយ​ថ្ងៃនេះ​ដួង​រាសី​ឡើង​ខ្ពស់​ថែម​ទៀត ហេតុ​នេះ​លោកអ្នក​អាច​ទទួល​ដំណឹង​ល្អ​និង​ពិសេស​អាច​មាន​ការផ្លាស់​ប្តូរ​អ្វីមួយ​ដែល​ប្រសើរ​ជាង​នេះ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅ​ថ្ងៃនេះ​ដែរ​ប្រាក់​រត់​ចូល​ឬ​រត់​ចេញ​អាស្រ័យទៅលើ​មាត់​ហើយ​បើ​មិន​ចេះ​ប្រើ​ឱ្យ​ចំ​ទិស​ដៅ​ទេ​ប្រាក់កាស​នឹង​រត់​ចូល​ថង់​លុយ​អ្នកដទៃ​អស់​ពុំខាន​ទ្បើយ​។ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​លូតលាស់​និង​កំពុង​ផ្អែមល្ហែម​ល្អ​ប្រពៃ​៕

ឆ្នាំច រាសី​ល្អ​ជា​មធ្យម​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​ឃើញ​ថា​ជឿនលឿន​និង​តែង​ផ្តល់​ផល​ល្អ​ជា​ផ្លែផ្កា​គ្រាន់​កក់ក្តៅ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​លោកអ្នក​ជួប​រឿង​រកាំចិត្ត​ច្រើន​ហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ជា​មួយ​ក្រុម​មនុស្ស​នៅ​ក្បែរ​ខ្លួន​ព្រោះ​មាន​ភាពផុយស្រួយ​កើត​រឿង​ប្រេះស្រាំ​ណាស់​។​ រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​នឿយណាយ​និង​អស់សង្ឃឹម​ច្រើន​ធ្វើឱ្យ​រកាំចិត្ត​ចំពោះ​គ្នា​មិន​តិច​ដែរ​ទេ​៕

ឆ្នាំកុរ ​រាសី​ល្អ​ជា​មធ្យម​។​យីអ៊ុន​ថ្ងៃនេះ​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ​ពីព្រោះ​មាន​តែ​ក្រុម​មនុស្ស​ចាំ​ចាប់កំហុស​និង​មើលបំណាំ​ង​ច្រើន​។​ក្រៅពី​នេះ​ទោះ​លោក​អ្នក​ធ្វើ​អ្វី​ក៏​ដោយ​មិន​ត្រូវ​ប្រញាប់ប្រញាល់​មិន​មើលមុខមើលក្រោយ​ឡើយ​ប្រយ័ត្ន​ជួប​រឿង​ខុស​លើ​ខុស​ហើយ​មិន​ទទួលបាន​ផល​អ្វី​ទាំងអស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ចូរ​ប្រយ័ត្នប្រយែង​ជនខិលខូច​នៅ​ក្បែរ​ខ្លួន​ពីព្រោះ​គេ​អាច​មាន​បំណង​មិនល្អ​ចាំតែ​ផ្តួលរំលំ​លោកអ្នក​ប៉ុណ្ណោះ​។​ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ត្រូវ​ឃ្លាត​ពីគ្នា​ខ្លះ​ហើយ​រក​ពេលវេលា​បំពេញការងារ​ទើប​ជា​ការ​ប្រពៃ​បំផុត​៕


Share on Google Plus

About todayfortune

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment