សូមជូនហោរាសាស្ត្រប្រចាំថ្ងៃពុធ ទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ៖
ឆ្នាំជូត រាសីស្រុតចុះ។ នៅថ្ងៃនេះបើលោកអ្នកចង់ធ្វើអ្វីមួយធំដុំគប្បីមានការប្រយ័ត្នប្រយែងពីព្រោះថាផលអាក្រក់នោះមានចំពោះមុខក៏ច្រើន។ អ្នកប្រកបរបររកស៊ីជួញដូរមានការប្រជែងគ្នាច្រើននិងពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផងគួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតឡើង។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ពីព្រោះជួនត្រូវរ៉ូវជួនទាស់ទែងគ្នា៕
ឆ្នាំឆ្លូវ រាសីខ្ពស់ត្រដែត។ ថ្ងៃនេះដួងរាសីរបស់លោកអ្នកមានជោគមានជ័យហើយដំណើរជីវិតមានភាពសុខដុមគ្រាន់គាប់ប្រសើរ។ទាំងស្ត្រីបុរសបើលោកអ្នកចង់ទំនាក់ទំនងបញ្ហាការងារឬទាក់ទងបញ្ហាប្រាក់កាសតែងឆាប់ទទួលជោគជ័យផងដែរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសមហើយផលកម្រៃទៀតសោតគ្រាន់កក់ក្តៅចិត្ត។ រីឯសេចក្តីស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមនិងជឿនលឿនទៅមុខជានិច្ច៕
ឆ្នាំខាល រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេហេតុនេះទោះធ្វើអ្វីគប្បីមានការប្រយ័ត្នប្រយែងបន្តិចពិសេសបញ្ហាឧប្បត្តិហេតុតែម្តង។ អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញដាច់មួយៗគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងផង ប៉ុន្តែយ៉ាងណាឱ្យប្រយ័ត្នគ្រោះចាញ់បោកគេបន្តិចព្រោះងាយជួបប្រទះណាស់។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីកុំចង់សាកល្បងកាមគុណពិសេសស្រី្តប្រយ័ត្នកើតរឿងធំខូចទាំងកិត្តិយសអស់ទាំងអនាគតភ្លឺស្វាង៕
ឆ្នាំថោះ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបើលោកអ្នកចង់ពឹងពាក់ឬខ្ចីអ្វីមួយពីអ្នកដទៃតែងហុចនូវផ្លែផ្កាគ្រាន់ជាទីកក់ក្តៅផង។ បើជាអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពលូតលាស់ទៅមុខប្រពៃហើយការរកផលកម្រៃទៀតសោតក៏ល្មមគ្រាន់ជាទីកក់ក្តៅផងដែរ។ ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាស្នេហាប្រុសស្រីក្នុងពេលនេះត្រូវចេះទប់ស្កាត់ស្នេហាភ្លើតភ្លើនប្រយ័ត្នជួបរឿងអាសន្នអន់ក្រ ណាមួយនាគ្រាខាងមុខ៕
ឆ្នាំរោង រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដួងរាសីល្អប្រសើរម្ល៉ោះហើយផ្តល់ផលល្អក្នុងការសម្រេចចិត្ត ចរចា ការធ្វើកិច្ចសន្យាឬការផ្លាស់ប្តូរកិច្ចការងារអ្វីមួយផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគួរសមហើយទោះជួញទីជិតឆ្ងាយអាចរកផលកម្រៃចូលផ្ទះគ្រាន់ជាទីកក់ក្តៅ។ ការធ្វើដំណើរទីជិតឆ្ងាយមានតែក្រុមមនុស្សជួយយកអាសារនិងគាំពារជានិច្ច។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំមានការស្រុះស្រួលនិងចេះអត់ឱនឱ្យគ្នាល្អប្រពៃណាស់៕
ឆ្នាំម្សាញ់ រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកជួបបញ្ហាលំបាកច្រើនបន្តិចហើយទោះធ្វើអ្វីក៏ពុំហុចផលដូចជាទីគាប់ចិត្តដែរ។ក្រៅពីនេះមានក្រុមមនុស្សតាមព្យាបាទយាយីហើយបើចេះអត់ធ្មត់មិនតបតដោយធ្វើចិត្តត្រជាក់នោះក៏ជាការប្រសើរដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនគប្បីហក់លោតខ្លាំងពេកឡើយព្រោះផលចំណូលប្រមូលមកវិញមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេនិងស្រួលមិនស្រួលត្រូវចំណាយកម្លាំងឥតអំពើថែមទៀត។ ការធ្វើដំណើរផ្លូវឆ្ងាយចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេបន្តិច។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំសូវលេងម៉េះម៉ោះច្រើននាំតែកើតជម្លោះវិវាទប៉ុណ្ណោះ៕
ឆ្នាំមមី រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់ការសម្រេចចិត្តរឿងសំខាន់ឬប្រកបកិច្ចការធំដុំអ្វីមួយផង។ ក្នុងថ្ងៃនេះដែរលោកអ្នកអាចបណ្តាក់ទុនរកស៊ីមិនថាតូចតាចឬធំដុំក្តីគឺតែងអាចហុចនូវផ្លែផ្កាសមប្រកបសឹងតែទាំងអស់។ ក្នុងផ្ទះសម្បែងបើមានជម្លោះវិវាទក្នុងគ្រួសារហើយលោកអ្នកចង់ធ្វើការដោះស្រាយមិនត្រឹមឆាប់ត្រូវរ៉ូវគ្នាទេថែមទាំងអាចប្រែមកផ្អែមល្ហែមយ៉ាងឆាប់រហ័សទៀតផង។ រីឯបញ្ហាគូស្នេហ៍ប្រុសស្រីកំពុងមានភាពស្រស់ស្រាយនិងផ្អែមល្ហែមប្រពៃ៕
ឆ្នាំមមែ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះការប្រកបការងារឃើញថាមានការជឿនលឿននិងហុចផលមកវិញគ្រាន់ជាទីកក់ក្តៅ។អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរទោះលោកអ្នកជួញទីជិតឆ្ងាយការរកផលកម្រៃមានហូរចូលមួយៗគ្រាន់បើនិងកំពុងកើតវាលកាលកុម្ពត្រជាក់ត្រជុំណាស់ដែរ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ រីឯសេចក្តីស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃណាស់៕
ឆ្នាំវក រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនសូវល្អប្រសើរទេម្ល៉ោះហើយនៅពេលនេះគប្បីបំពេញការងារឱ្យបានពេញទីដើម្បីឆ្លងដល់ខែក្រោយមិនជួបការលំបាក។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរទោះលោកអ្នកជួញទីជិតឆ្ងាយមិនថាផ្លូវគោក,ផ្លូវទឹកក្តីតែងហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅផងដែរ។ ការធ្វើដំណើរទាំងស្ត្រីបុរសឱ្យប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកើតមានការរកាំចិត្តនិងបង្កជម្លោះចំពោះគ្នាច្រើន៕
ឆ្នាំរកា រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងឬចរចាបញ្ហាអ្វីមួយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញផង។អ្នកប្រកបរបររកស៊ីជួញដូរវិញមានភាពកាក់កបគួរសមហើយបើមានជួញទីជិតឆ្ងាយទៀ់តសោតក៏អាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។ដំណើរចាកចេញក្រៅផ្ទះមានតែក្រុមមនុស្សស្វាគមន៍រាក់ទាក់និងក្រុមមនុស្សជួយជ្រោមជ្រែងជានិច្ច។ចូរលោកអ្នកធ្វើបុណ្យដាក់ទានដើម្បីសន្សំសេចក្តីសុខទៅគ្រាខាងមុខ។ រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំមានការផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃណាស់៕
ឆ្នាំច រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកល្អប្រសើរហេតុនេះគប្បីសម្រុកការងារតូចធំពីព្រោះថាផ្លែផ្កាល្អៗតែងហុចមកវិញផង។ ការរស់នៅមានក្រុមមនុស្សគាំទ្រពីសមត្ថភាពលោកអ្នកនិងពិសេសក្រុមអ្នកនៅលីវតែងមានភេទផ្ទុយគ្នាមកទំនាក់ទំនងថែមទៀត។នៅថ្ងៃនេះដែរមិនថាការងារតូចធំលោកអ្នកអាចបំពេញដោយមានការជឿនលឿនទៅមុខនិងចៅហ្វាយនាយមានការអាណិតស្រឡាញ់ចូលចិត្តច្រើនទៀតផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បោះទុនតូចធំឃើញថាមិនមានទាស់ខុសអ្វីដែរព្រោះផ្លែផ្កាទទួលបានក៏ឆ្លើយតបគ្រាន់កក់ក្តៅ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើចង់រៀបចំផ្សំផ្គុំគ្រួសារជាឱកាសល្អប្រពៃណាស់៕
ឆ្នាំកុរ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបើមានការប្រកបការងារតែងមានភាពរលូនល្អហើយពិសេសអាចបញ្ចប់តាមគោលដៅថែមទៀត។អ្នកអាជីវករទោះមានការជួញទីជិតឆ្ងាយតែងអាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីបើមានការផ្សំផ្គុំជាគ្រួសារល្អប្រពៃបំផុត៕
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment