ហោរាសាស្ត្រប្រចាំថ្ងៃអាទិត្យ ទី០៣ ខែកញ្ញា ឆ្នាំ២០១៧

ឆ្នាំជូត រាសី​ល្អ​ជា​មធ្យម​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​ទទួល​រង​សម្ពាធ​មិន​តិច​ដែរ​ទេ​ម្ល៉ោះហើយ​ទោះ​ខិតខំ​ខ្លាំង​ក៏​ពុំ​ទទួល​ផ្លែផ្កា​ដូចជា​ទី​គាប់ចិត្ត​ដែរ​គឺ​បាន​ត្រឹម​មួយ​បង់កម្លាំង​ប៉ុណ្ណោះ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​អុជអាល​អ្វីមួយ​នាំឱ្យ​កើត​ការក្តៅក្រហាយ​បង្ក​ជា​ជម្លោះ​ជាមួយ​អ្នក​ដទៃ​ឡើង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​ចូរ​គប្បី​មាន​ការប្រយ័ត្នប្រយែង​ពិសេស​អ្នកបើកបរ​មិន​ត្រូវ​សេពគប់​គ្រឿង​ស្រវឹង​ដាច់ខាត​។​ បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​ក្រុម​មនុស្ស​ទី​៣​ចូល​មក​អុកឡុក​នាំ​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

ឆ្នាំឆ្លូវ ​រាសី​ខ្ពស់ត្រដែត​។​ ក្នុង​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​បើទោះបី​ធ្វើ​អ្វី​តែង​មាន​ការសហការ​និង​ជួយ​ជ្រោមជ្រែង​ពី​អ្នកដទៃ​ជា​និច្ច​។​ក្រៅពី​នេះ​បើ​លោក​អ្នក​ជា​អ្នក​ធ្វើ​ជំនួញ​បើ​ចង់​ទំនាក់ទំនង​ជួញដូរ​ឬ​ទំនាក់ទំនង​អតិថិជន​ចាស់​ថ្មី​តែង​មាន​ការសហការ​ពី​អតិថិជន​ជានិច្ច​។​ក្នុង​ពេល​នេះ​ដែរ​លាភ​សំណាង​មាន​ហូរ​ចូល​ខ្លះៗ​ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុង​ការពង្រីក​មុខ​ជំនួញ​ព្រោះ​ផ្លែផ្កា​ហុច​មក​វិញ​ឃើញ​ថា​អាចឆ្លើយតប​គួរ​ជាទី​ពេញចិត្ត​ប៉ុន្តែ​យ៉ាងណា​លោក​អ្នក​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​ព្រោះ​ងាយ​ជួបប្រទះ​ណាស់ដែរ​។ ​រីឯ​បញ្ហា​ប្រុស​ស្រី​លោកអ្នក​មិន​គប្បី​លង់លក់​តែ​ក្នុង​រឿង​សេចក្តីស្នេហា​ខុស​របៀប​ដែល​នាំឱ្យ​ខូចអនាគត​ដោយ​ប្រការ​ណាមួយ​៕

ឆ្នាំខាល ​រាសី​ល្អ​ជា​មធ្យម​។​ យីអ៊ុន​របស់​លោក​អ្នក​នៅថ្ងៃនេះ​ងាយ​ជួប​បញ្ហា​ច្រើន​ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ក៏​ដោយ​មិន​គប្បី​ធ្វេសប្រហែស​បាន​ទេ​ពីព្រោះ​មាន​តែ​ក្រុម​មនុស្ស​តាម​ចាប់​កំហុស​និង​វាយប្រហារ​តែប៉ុណ្ណោះ​។​ចំពោះ​ស្ត្រី​ចូរ​ប្រយ័ត្ន​កិច្ចការ​ផ្ទះសម្បែង​ក្លាយ​ជា​ជម្លោះ​វិវាទ​ណាមួយ​ជាមួយ​សមាជិក​គ្រួសារ​ដែល​នាំ​ឱ្យ​ក្តៅក្រហាយ​នៅ​មិន​សុខ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​រឿង​រកាំចិត្ត​ច្រើន​ហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ជា​មួយ​ក្រុម​មនុស្ស​នៅ​ក្បែរ​ខ្លួន​ពីព្រោះ​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់​។​ រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនសូវ​មាន​ការ​ចុះសម្រុង​គ្នា​ឡើយ​ព្រោះ​ម្នាក់ៗ​មានតែ​ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕

ឆ្នាំថោះ រាសី​ស្រុតចុះ​។​ នៅ​ថ្ងៃ​នេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នកសម្រេចចិត្ត​រឿង​សំខាន់​ឬ​ធ្វើ​អ្វីមួយ​ធំដុំ​ប៉ុន្មាន​ទេ​ពីព្រោះ​ថា​ផល​អាក្រក់​នោះ​ឃើញ​មាន​ច្រើន​ចំពោះមុខ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មាន​ការហូរ​ចេញ​និង​ហូរ​ចូល​មិន​ទៀងទាត់​ដូច្នេះ​មិនគួរ​ផ្សងព្រេង​ទៅ​បោះទុន​រកស៊ី​ធំដុំ​និង​យក​ទៅ​លេង​ល្បែងស៊ីសង​ទ្បើយ​នាំជាប់​កា​រកុនខ្លួន​។​ការរស់នៅ​ជួប​បញ្ហា​ប្រទាំង​ប្រទើស​បន្តិច​តែ​ក៏​មាន​ភាព​សុខដុម​ដូច​សព្វមួយដង​ទេ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​៕

ឆ្នាំរោង រាសី​ខ្ពស់ត្រដែត​។ ​នៅ​ថ្ងៃ​នេះ​បើ​ចង់​ធ្វើ​ការផ្លាស់ប្តូរ​អ្វី​ក៏​តែង​ហុច​ផល​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ហើយ​ផ្លែផ្កា​ក៏​តែង​ផ្តល់​ផល​ល្អ​នៅ​គ្រា​ខាងមុខ​ថែម​ទៀត​។​ក្រៅពី​នេះ​បើ​ចង់​បំពេញ​កិច្ច​ការងារ​អ្វីមួយ​គួរ​រួសរាន់​ព្រោះ​ធ្វើ​ច្រើន​ទទួលបាន​ផល​ច្រើន​ធ្វើ​តិច​បាន​ផល​តិច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទីជិត​ឆ្ងាយ​មាន​ភាព​កាក់កប​ល្អ​ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ទៀត​សោត​ក៏​ផ្តល់​ផ្លែផ្កា​គួរសម​។ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅ​មុខ​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕
ឆ្នាំម្សាញ់ រាសី​ខ្ពស់ត្រដែត​។​ អ្នក​កើត​ឆ្នាំ​ស្វា​នៅ​ខែ​នេះ​ដួង​រាសី​ល្អប្រសើរ​ហើយ​ថ្ងៃនេះ​ដួង​រាសី​ឡើង​ខ្ពស់​ថែម​ទៀត ហេតុ​នេះ​លោកអ្នក​អាច​ទទួល​ដំណឹង​ល្អ​និង​ពិសេស​អាច​មាន​ការផ្លាស់​ប្តូរ​អ្វីមួយ​ដែល​ប្រសើរ​ជាង​នេះ​ផង​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅ​ថ្ងៃនេះ​ដែរ​ប្រាក់​រត់​ចូល​ឬ​រត់​ចេញ​អាស្រ័យទៅលើ​មាត់​ហើយ​បើ​មិន​ចេះ​ប្រើ​ឱ្យ​ចំ​ទិស​ដៅ​ទេ​ប្រាក់កាស​នឹង​រត់​ចូល​ថង់​លុយ​អ្នកដទៃ​អស់​ពុំខាន​ទ្បើយ​។ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​លូតលាស់​និង​កំពុង​ផ្អែមល្ហែម​ល្អ​ប្រពៃ​៕
ឆ្នាំមមី រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​បើ​លោក​អ្នក​ធ្វើ​អ្វី​ឃើញថា​មាន​ការ​ជឿនលឿន​ទៅមុខ​និង​ហុច​ផ្លែផ្កា​គ្រាន់​ជា​ទី​កក់ក្តៅ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​គាប់​ប្រសើរ​ហើយ​ធ្វើ​អ្វី​ក៏​ជឿនលឿន​គួរសម​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​និង​ក្តី​សោមនស្ស​ជានិច្ច​។​ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កំពុង​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕
ឆ្នាំមមែ រាសី​ល្អ​ជា​មធ្យម​។ ​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​ជឿនលឿន​ទៅ​មុខ​សន្សឹមៗ​ដូចនេះ​បើ​លោកអ្នក​ខិតខំ​ប្រកប​ការងារ​ក៏​មាន​ការ​ឆាប់​ចម្រើន​លូតលាស់​និង​ផ្តល់​ផល​ល្អៗ​ជានិច្ច​។​ចំពោះ​បញ្ហា​ប្រាក់កាស​លោក​អ្នក​បាន​ធូរស្រាល​បន្តិច​វិញ​ហើយ​បើ​ប្រាថ្នា​ចង់បាន​អ្វី​មួយ​ក៏​ច្រើន​តែ​សម្រេច​ដូចក្តី​បំណង​ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​ការរស់នៅ​លោកអ្នក​ត្រូវ​បំបាត់​ភាព​ប្រកែប្រកាន់​ចេញពី​ខ្លួន​ខ្លះ​ទើប​ប្រសើរ​ដែល​មិន​មាន​បញ្ហា​អ្វី​កើតឡើង​នាំ​ត្រូវ​ឈឺ​ក្បាល​ច្រើន​។​ ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការរីកលូតលាស់​សន្សឹ​មៗ​តែបើ​ថយក្រោយ​វិញ​ឆាប់រហ័ស​ណាស់​និង​ពិសេស​ងាយ​បាក់បែក​ទៀតផង​៕
ឆ្នាំវក រាសី​ខ្ពស់ត្រដែត​។ ​នៅថ្ងៃនេះ​ឱកាសល្អៗ​មាន​ច្រើន​ហើយ​ពិសេស​មាន​អាច​មាន​ក្រុម​នុស្ស​ណែនាំ​អ្វីមួយ​ឱ្យមាន​ភាព​ភ្លឺ​ថ្លា​ជាង​នេះ​ផង​។​សម្រាប់​ពេល​វេលា​ល្អ​ក្នុង​ការសម្រេចចិត្ត​អ្វី​មួយ​នៅ​ថ្ងៃនេះ​គឺ​ម៉ោង​៧,០០​ទៅដល់​១០,៥៩​នាទី​ព្រឹក​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូ​របើ​លោកអ្នក​ចង់​បោះទុន​តូច​ធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំនោះ​ទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាង​មុខ​ជាក់​ជាពុំខាន​។​ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕
ឆ្នាំរកា រាសី​ស្រុតចុះ​។​ នៅ​ថ្ងៃនេះ​ជា​ថ្ងៃ​មិនល្អ​ឬ​ថ្ងៃ​ឆុង​ផង​ហេតុ​នេះ​បើ​ទោះបី​ធ្វើ​អ្វី​គប្បី​មាន​ការប្រយ័ត្នប្រយែង​ពីព្រោះ​ថា​ផល​មិនល្អ​ងាយ​ចូល​មក​យាយី​ជា​ង​សព្វមួយដង​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់​ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​តែង​កើត​មាន​ភាព​រកាំរកូស​មិន​ស្ទើរ​ដែរ​ទេ​។​ ចំណែក​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​បន្តិច​ពិសេស​កុំ​សេព​គ្រឿង​ស្រវឹង​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​ក្រុម​មនុស្ស​អុជអាល​នាំ​កើត​បញ្ហា​រកាំរកូស​កើតឡើង​៕
ឆ្នាំច រាសី​ខ្ពស់ត្រដែត​។ ​ក្នុងថ្ងៃនេះ​បើទោះបី​លោក​អ្នក​មាន​កិច្ចការ​ច្រើន​ត្រូវ​បំពេញ​និង​មានការ​ហត់នឿយ​បន្តិច​ក្តី​ប៉ុន្តែ​មិន​ឥតប្រយោជន៍​ឡើយ​ព្រោះ​តែង​ហុច​ផ្លែផ្កា​យ៉ាង​ល្អ​នៅពេល​ក្រោយ​វិញ​។​ក្រៅពី​នេះ​ការរស់នៅ​លោកអ្នក​ត្រូវ​បាន​ចាស់ទុំ​ឬ​ចៅហ្វាយនាយ​មើលឃើញ​ពី​គុណ​ស​ម្ប​តិ្ត​ហើយ​ផ្តល់​ភាពកក់ក្តៅ​ផ្លូវចិត្ត​ទៀតផង​។​បើ​ជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំ​សូវ​គាប់​ប្រសើរ​ទេ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ព្រោះ​លាភ​តូចធំ​ច្រើន​បោល​ហួស​ឬ​មិន​ក៏​ត្រូវ​គេ​ដណ្តើម​យក​អស់ៗ​មុន​តែ​យ៉ាងណា​មុខរបរ​របស់​លោក​អ្នក​មាន​ភាព​សុខដុម​ដូច​សព្វមួយដង​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ឱកាស​ល្អ​ប្រពៃ​គួរសម​៕
ឆ្នាំកុរ រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​បើ​លោកអ្នក​ចង់​ពឹងពាក់​ឬ​ខ្ចី​អ្វី​មួយ​ពី​អ្នកដទៃ​តែង​ហុច​នូវ​ផ្លែផ្កា​គ្រាន់​ជាទី​កក់ក្តៅ​ផង​។​ បើ​ជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ថ្ងៃនេះ​ដែរ​ការ​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មាន​ភាព​លូតលាស់​ទៅមុខ​ប្រពៃ​ហើយ​ការរក​ផល​កម្រៃ​ទៀត​សោត​ក៏​ល្មម​គ្រាន់​ជា​ទី​កក់ក្តៅ​ផងដែរ​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ ​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ក្នុង​ពេល​នេះ​ត្រូវ​ចេះ​ទប់ស្កាត់​ស្នេហា​ភ្លើតភ្លើន​ប្រយ័ត្ន​ជួប​រឿង​អាសន្ន​អន់ក្រ ណា​មួយ​នា​គ្រា​ខាងមុខ​៕

Share on Google Plus

About todayfortune

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment