សូមជូនហោរាសាស្ត្រប្រចាំថ្ងៃអាទិត្យ ទី២៧ ខែសីហា ឆ្នាំ២០១៧

ឆ្នាំជូត រាសី​ស្រុតចុះ​។​ អ្នក​កើត​ឆ្នាំ​កណ្តុរ​នៅថ្ងៃនេះ​បើ​ទោះ​បី​ធ្វើ​អ្វី​ក៏​ងាយ​ទទួលរង​ប៉ះទង្គិច​ណាស់​គប្បី​មាន​ការប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រកាំចិត្ត​ព្រោះតែ​ការ​ជួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​ហើយ​ទោះ​ខិតខំ​ប៉ុន​ណា​ក៏​បាន​ត្រឹម​មួយ​ទប់ទល់​ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​ប្រទាំង​ប្រទើស​និង​បញ្ហា​យាយី​ច្រើន​។​​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ការប្រទាំងប្រទើ​សនិប​ចាប់​កំហុស​គ្នា​ច្រើន​ព្រោះ​តែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​លុកលុយ​៕

ឆ្នាំឆ្លូវ ​រាសី​ខ្ពស់ត្រដែត​។​ ដំណើរ​ជីវិត​ល្អប្រសើរ​ម្ល៉ោះហើយ​នៅ​ថ្ងៃ​នេះ​តែង​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នកដាក់ពាក្យ​សុំ​ធ្វើការ​ឬ​ទំនាក់ទំនង​ការងារ​អ្វីមួយ​ពីព្រោះ​ថា​ផល​ល្អៗ​តែង​ឆ្លើយ​តប​មក​វិញ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មាន​ការ​ប្រជែង​គ្នា​ច្រើន​ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ព្រោះតែ​ការដណ្តើម​អតិថិជន​គ្នា​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ផ្អែមល្ហែម​និង​បើ​ចង់​រៀបចំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ប្រពៃ​ផង​៕

ឆ្នាំខាល រាសី​ល្អ​ជា​មធ្យម​។ ​នៅថ្ងៃនេះ​យីអ៊ុន​របស់​លោក​អ្នក​មិន​គាប់​ប្រសើរ​ទេ​ចូរ​ប្រយ័ត្ន​អារម្មណ៍​មួម៉ៅ​ក្តៅក្រហាយ​មិនដឹង​មុខក្រោយ​នាំ​កើតជា​រឿង​តូច​រឿង​ធំ​ណាមួយ​គេ​ចោមរោម​សម្អប់​បង្ក​ជះឥទ្ធិពល​អាក្រក់​រក​នឹកស្មាន​មិន​ដល់​។​ក្រៅពីនេះ​ការប្រកប​ការងារ​លោក​អ្នក​អាច​ជួប​រឿង​ជម្លោះ​កើតឡើង​ដូច្នេះ​គប្បី​មាន​ការប្រយ័ត្នប្រយែង​ហើយ​បើ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​ជា​ការ​ប្រពៃ​បំផុត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទីជិត​ឆ្ងាយ​លាភ​តូច​ធំ​ច្រើន​បោល​ហួសហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​តែម្តង​។ ​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រចែប្រច័ណ្ឌ​និង​មើលផ្លូវ​អាក្រក់​ចំពោះ​គ្នាច្រើន​៕

ឆ្នាំថោះ រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​ផ្តល់​ផល​ល្អ​សម្រាប់​ទំនាក់ទំនង​ការងារ​ឬ​រៀបចំ​ពិធី​អ្វី​មួយ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បើកហាង​ថ្មី​ឬ​ផ្លាស់​ប្តូរ​មុខរបរ​ថ្មី​ជា​ឱកាស​ប្រពៃ​មួយ​ដែរ​ព្រោះ​អាច​មាន​ការ​ជឿនលឿន​គ្រាន់​គួរសម​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ ​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​គួរ​ជាទី​កក់ក្តៅ​ផង​៕

ឆ្នាំរោង រាសី​ល្អ​ជាមធ្យម​។ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​ល្អប្រសើរ​ប៉ុន្តែ​យ៉ាងណា​សម្រាប់​ស្ត្រី​មាន​គ្រោះ​យាយី​នៅឡើយ​ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មិន​ភ្លឺ​ថ្លា​ដូច​គាប់​បំណង​ប៉ុន្មាន​នោះ​ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ថ្ងៃនេះ​ដែរ​បើ​ចង់​បោះទុន​តូចធំ​មិនមាន​អ្វី​ទាស់​ខុស​ទេ​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​ក៏​សម​ដូច​ប្រកប​មួយចំនួន​វិលត្រឡប់​មក​វិញ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​តែង​ជួប​សេចក្តី​សុខដុម​ដូច​សព្វមួយដង​ទេ​។ ​រីឯ​បញ្ហា​សម្ព័ន្ធ​គូ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា ៕

ឆ្នាំម្សាញ់ រាសី​ខ្ពស់ត្រដែត​។​ ក្នុងថ្ងៃនេះ​មានជោគ​មាន​សិរី​ហើយ​បើ​ទោះបី​ធ្វើ​អ្វី​ក៏ដោយ​តែង​មាន​ការរីកលូតលាស់​និង​មាន​ជោគជ័យ​គួរសម​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការ​ប្រជែង​គ្នា​ច្រើន​និង​ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នក​មាន​មុខរបរ​ដូច​គ្នា​ហេតុនេះ​គប្បី​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅ​មុខ​និង​ផ្អែមល្ហែម​ប្រពៃ​៕

ឆ្នាំមមី រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដួង​រាសី​របស់​លោក​អ្នក​ស្រុតចុះ​ហេតុនេះ​គប្បី​ប្រយ័ត្នប្រយែង​បញ្ហា​គ្រប់​រឿង​ពី​ព្រោះថា​បើ​ពុំ​នោះ​ផល​អាក្រក់​ងាយ​រត់​ចូល​ជាង​សព្វមួយដង​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ ប៉ុន្តែ​យ៉ាងណា​ផល​កម្រៃ​ក៏​មិនសូវ​ឆ្លើយតប​ដូច​សេចក្តី​ប៉ង​ប្រា ​ថ្នា​ទេ​ឬ​អាចនិយាយបាន​ថា​ទោះ​ប្រឹង​ទាល់តែ​បែកញើស​តែ​ផល​កម្រៃ​រក​សឹង​មិន​គ្រប់​ចិញ្ចឹម​គ្រួសារ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មាន​ការខ្វែងគំនិត​និង​ប្រឆាំង​គ្នា​មិនសូវ​លោះ​ពេល​នោះ​ទេ​៕

ឆ្នាំមមែ រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ដួង​រាសី​ធ្លាក់​ស្រុតចុះ​ម្ល៉ោះហើយ​បើ​ប្រកបការងារ​អ្វី​តែង​មាន​ការរាំងស្ទះ​និង​មាន​បញ្ហា​យាយី​ច្រើន​ដែរ​។​សម្រាប់​ដំណើរ​ជីវិត​ស្ត្រី​ក្នុង​ថ្ងៃ​នេះ​ឃើញថា​មិន​គាប់ប្រសើរ​ទេ​ដូចនេះ​ទោះ​ទៅណា​មក​ណា​គប្បី​មាន​ការប្រយ័ត្នប្រយែង​។​ក្រៅពី​នេះ​ដែរ​ឱ្យ​ប្រយ័ត្ន​រឿង​ឈឺខ្លួន​ដោយ​បញ្ហា​អ្វីមួយ​ចូល​មក​អុកឡុក​យាយី​និង​ពិសេស​ឱ្យ​ប្រយ័ត្ន​រឿង​បាត់​របស់រ​បរផង​។​ការប្រកប​របរ​រក​ស៊ី​ជួញដូរ​ជួប​ការលំបាក​រក​ផល​ចំណូល ឯ​ការចំណាយ​មាន​ខ្ពស់​ណាស់​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​វិញ​មាន​ការ​ថយក្រោយ​ដូចនេះ​ឱ្យ​ប្រយ័ត្ន​សម្តី​ប៉ប៉ាច់ប៉ប៉ោច​នាំ​កើត​ជម្លោះ​វិវាទ​ឈាន​ដល់​ការ​ប្រេះស្រាំ​យូរថ្ងៃ​៕

ឆ្នាំវក រាសី​ខ្ពស់ត្រដែត​។​នៅ​ថ្ងៃ​នេះ​មិន​ថា​រឿង​ផ្ទាល់ខ្លួន​ឬ​រឿង​ក្បែរ​ខ្លួន​តែង​មាន​ភាព​ភ្លឺ​ថ្លា​និង​ល្អប្រសើរ​។​សម្រាប់​ដួង​រាសី​លោក​អ្នកខ្លះ​អាច​បណ្តាក់​ទុន​រកស៊ី​នៅថ្ងៃនេះ​មាន​ការរីកដុះដាល​ប្រៀប​ដូច​ពាក្យចាស់​ថា​”​ដាក់ចុះ​ដុះ​ឡើង​តាម​ដៃ​”​ហើយ​ពិសេស​ជួប​សេចក្តី​ចម្រុងចម្រើន​បាន​ជាប់​យូរអង្វែង​ទៀតផង​។​ការប្រកប​ការងា​រវិ​ញ​មិន​ថា​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ឃើញ​ថា​លោក​អ្នក​បើ​ចង់​ផ្លាស់ប្តូរ​ការងារ​ឬ​ចង់​ធ្វើ​អ្វី​មួយ​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ជា​និច្ច ។ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ជួប​ភាព​រកាំចិត្ត​និង​មិន​សូវ​ទុកចិត្ត​ទុក​ថ្លើម​គ្នា​ប៉ុន្មាន​ទេ​៕

ឆ្នាំរកា រាសី​ល្អ​ជា​មធ្យម​។​ នៅថ្ងៃនេះ​លោកអ្នក​គប្បី​រក្សា​ភាព​នឹង​ធឺ​ង​ពីព្រោះ​ដំណើរ​ជីវិត​ពុំ​ល្អ​ប្រសើរ​ទេ​ហើយ​ពិសេស​ងាយ​ប៉ះទង្គិច​ជាមួយ​អ្នកដទៃ​ណាស់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​លោក​អ្នក​កុំ​គប្បី​មានការ​ទុក្ខព្រួយ​ច្រើន​ពេក​ព្រោះ​បើ​ទោះ​ផល​ចំណូល​តានតឹង​ពិតមែន​តែ​លោក​អ្នក​ក៏​មាន​ភាព​សុខដុម​ផងដែរ​។ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​ពុះកញ្ជ្រោល​ព្រោះតែ​ការសេព​កាមគុណ​ប្រយ័ត្ន​រែកពន់​ទុក្ខសោក​នៅ​គ្រាក្រោយ​ហើយ​អសោចកេរ្ត៍ឈ្មោះ​ថែមទៀត​៕

​ឆ្នាំច រាសី​ខ្ពស់ត្រដែត​។​ អ្នក​កើត​ឆ្នាំ​ច​នៅ​ថ្ងៃ​នេះ​ឃើញ​ថា​បើ​មាន​កិច្ចការងារ​អ្វី​លោក​អ្នក​អាច​សម្រុក​បាន​ហើយ​ពីព្រោះ​ថា​ផ្លែផ្កា​ទោះ​តូចធំ​ឃើញ​ថា​តែង​ផ្តល់​មក​វិញ​ជា​សន្សឹមៗ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោក​អ្នក​មិន​ធ្លាប់​ចេញ​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ហើយ​ចង់​សាកល្បង​មើល​ក៏​ជា​ការ​ល្អ​ប្រសើរ​ដែរ​ព្រោះ​តែង​ហុច​ផ្លែផ្កា​ដូច​សមប្រកប​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុង​មាន​ភាព​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

ឆ្នាំកុរ ​រាសី​ល្អ​ជា​មធ្យម​។​ នៅ​ក្នុង​ថ្ងៃនេះ​ការប្រកប​ការងារ​លោក​អ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​ជំនះ​ឧបសគ្គ​ធំៗ​ទៅ​រួច​ហើយ​បើ​ពុំនោះ​ទេ​នាំ​ជួប​ភាពបរាជ័យ​ជាក់​ជា​ពុំខាន​។​ការរស់នៅ​ក្នុង​រង្វង់​គ្រូ​សារ​ទាំង​ស្វាមីភរិយា​មើល​មុខ​គ្នា​មិនសូវ​ចំ​ប៉ុន្មាន​ទេ​គឺ​តែង​មាន​ការ​ពាក់មុខយក្ស​និង​ប្រឆាំង​គ្នា​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ឆបោក​យក​ទ្រព្យសម្បត្តិ​និង​ប្រើ​ល្បិច​បោកប្រាស់​ដោយ​ប្រការ​ណាមួយ​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ដំណើរ​ថយក្រោយ​ឥត​មាន​ការរីកលូតលាស់​ទៅ​មុខ​ទេ​ដូចនេះ​គប្បី​មាន​ការប្រយ័ត្នប្រយែង​៕



Share on Google Plus

About todayfortune

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment