ខាងក្រោមនេះជាការទស្សន៍ទាយរបស់ឆ្នាំទាំង៧នេះ ៖
ឆ្នាំឆ្លូវ រាសីខ្ពស់ត្រដែត។ ដំណើរជីវិតល្អប្រសើរម្ល៉ោះហើយនៅថ្ងៃនេះតែងផ្តល់ផលល្អសម្រាប់លោកអ្នកដាក់ពាក្យសុំធ្វើការឬទំនាក់ទំនងការងារអ្វីមួយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលចំណូលបន្តិចព្រោះតែមានការប្រជែងគ្នាច្រើនហើយពិសេសប្រយ័ត្នមានជម្លោះវិវាទព្រោះតែការដណ្តើមអតិថិជនគ្នា។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពផ្អែមល្ហែមនិងបើចង់រៀបចំគ្រួសារជាពេលវេលាល្អប្រពៃផង៕
ឆ្នាំថោះ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់ទំនាក់ទំនងការងារឬរៀបចំពិធីអ្វីមួយផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បើកហាងថ្មីឬផ្លាស់ប្តូរមុខរបរថ្មីជាឱកាសប្រពៃមួយដែរព្រោះអាចមានការជឿនលឿនគ្រាន់គួរសម។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯសេចក្តីស្នេហាប្រុសស្រីមានភាពស្រស់ស្រាយនិងផ្អែមល្ហែមគួរជាទីកក់ក្តៅផង៕
ឆ្នាំម្សាញ់ រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះមានជោគមានសិរីហើយបើទោះបីធ្វើអ្វីក៏ដោយតែងមានការរីកលូតលាស់និងមានជោគជ័យគួរសមផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការប្រជែងគ្នាច្រើននិងពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាហេតុនេះគប្បីមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងផ្អែមល្ហែមប្រពៃ៕
ឆ្នាំមមី រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះអារម្មណ៍ភ្លឺថ្លាការប្រកបការងារអ្វីតែងជឿនលឿនទៅមុខជានិច្ច។លោកអ្នកអាចទទួលដំណឹងល្អហើយធ្វើអ្វីក៏តែងមានភាពរលូនល្អទៅមុខដែរ។អ្នកប្រកបរបររកស៊ីជួញដូរបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃឃើញថាមិនគាប់ប្រសើរប៉ុន្មានទេប៉ុន្តែបើចង់បោះទុនតូចធំសម្រាប់ខ្លួនឯងវិញគឺមានភាពគាប់ប្រសើរជាង។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីបើពុំទាន់មានគូគាប់ជាឱកាសល្អក្នុងការស្វែងរកបំផុត៕
ឆ្នាំវក រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះមិនថារឿងផ្ទាល់ខ្លួនឬរឿងក្បែរខ្លួនតែងមានភាពភ្លឺថ្លានិងល្អប្រសើរ។សម្រាប់ដួងរាសីលោកអ្នកខ្លះអាចបណ្តាក់ទុនរកស៊ីនៅថ្ងៃនេះមានការរីកដុះដាលប្រៀបដូចពាក្យចាស់ថា”ដាក់ចុះដុះឡើងតាមដៃ”ហើយពិសេសជួបសេចក្តីចម្រុងចម្រើនបានជាប់យូរអង្វែងទៀតផង។ការប្រកបការងារវិញមិនថារាជការឬក្រុមហ៊ុនឯកជនឃើញថាលោកអ្នកបើចង់ផ្លាស់ប្តូរការងារឬចង់ធ្វើអ្វីមួយក៏តែងផ្តល់ផលល្អៗមកវិញជានិច្ច ។ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីជួបភាពរកាំចិត្តនិងមិនសូវទុកចិត្តទុកថ្លើមគ្នាប៉ុន្មានទេ៕
ឆ្នាំរកា រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះឱកាសល្អៗមានច្រើនហើយពិសេសមានអាចមានក្រុមនុស្សណែនាំអ្វីមួយឱ្យមានភាពភ្លឺថ្លាជាងនេះផង។សម្រាប់ពេលវេលាល្អក្នុងការសម្រេចចិត្តអ្វីមួយនៅថ្ងៃនេះគឺម៉ោង៧,០០ទៅដល់១០,៥៩នាទីព្រឹក។អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់បោះទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕
ឆ្នាំច រាសីខ្ពស់ត្រដែត។ អ្នកកើតឆ្នាំចនៅថ្ងៃនេះឃើញថាបើមានកិច្ចការងារអ្វីលោកអ្នកអាចសម្រុកបានហើយពីព្រោះថាផ្លែផ្កាទោះតូចធំឃើញថាតែងផ្តល់មកវិញជាសន្សឹមៗជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកមិនធ្លាប់ចេញធ្វើជំនួញផ្លូវឆ្ងាយហើយចង់សាកល្បងមើលក៏ជាការល្អប្រសើរដែរព្រោះតែងហុចផ្លែផ្កាដូចសមប្រកប។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកំពុងមានភាពស្រស់ស្រាយនិងផ្អែមល្ហែមប្រពៃណាស់៕
0 comments:
Post a Comment