ឆ្នាំជូត រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានការចម្រើនលូតលាស់ប្រពៃហេតុនេះផ្តល់ផលល្អក្នុងការប្រកបការងារ ទំនាក់ទំនងចរចាឬចុះហត្ថលេខាអ្វីមួយផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការលូតលាស់គួរសមហើយបើលោកអ្នកចង់បញ្ចេញទំនិញអ្វីមួយមានការព្យាយាមទំនាក់ទំនងតែងសម្រេចជោគជ័យដូចគាប់បំណង។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំពេលនេះបើលោកអ្នកចង់ធ្វើការជ្រើសរើសគូស្រករតែងជោគជ័យដូចគាប់បំណង៕
ឆ្នាំឆ្លូវ រាសីល្អជាមធ្យម។ ដំណើរជីវិតរបស់លោកអ្នកមានការរីកលូតលាស់សន្សឹមៗទៅមុខជានិច្ចហើយធ្វើអ្វីក៏តែងផ្តល់ជាផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តមួយចំនួនផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញជួបការលំបាកក្នុងការរកផលកម្រៃណាស់ឯការជួញទីជិតឆ្ងាយទៀតសោតកើតមានភាពរកាំរកូសច្រើននាំឱ្យពិបាកក្នុងការរែកពន់។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីគឺពុំទៀងទាត់ឡើយព្រោះជួនត្រូវចំណាយពេលដោះស្រាយច្រើនឬសាសងច្រើនហើយមានតែរឿងរាវអាក្រក់ថែមទៀត៕
ឆ្នាំខាល រាសីល្អជាមធ្យម។ ឆ្លងមកដល់ឆ្នាំថ្មីនេះនេះដំណើរជីវិតរបស់លោកអ្នកឃើញថាមានការជឿនលឿននិងមានភាពសុខដុមគ្រាន់កក់ក្តៅ។សម្រាប់ថ្ងៃនេះដែរការប្រកបការងារត្រូវប្រយ័ត្នក្រុមមនុស្សជុំវិញខ្លួនបន្តិចពីព្រោះគេងាយបង្កបញ្ហាឱ្យលោកអ្នកត្រូវរែកពន់ណាស់ផង។ចំពោះអ្នកអាជីវករវិញឃើញថាការធ្វើជំនួញតូចធំលាភច្រើនបោលហួសនិងធ្វើអ្វីៗមិនសូវសមដូចប្រកបប៉ុន្មានទេ។ សេចក្តីស្នេហាកំលោះក្រមុំកើតមានការយល់ច្រឡំនិងងាយកើតាមនទំនាស់ច្រើនចំពោះគ្នា៕
ឆ្នាំថោះ រាសីល្អជាមធ្យម។ លោកអ្នកកើតឆ្នាំខ្លាឈានមកដល់ពេលនេះដំណើរជីវិតភ្លឺថ្លាហើយធ្វើអ្វីឃើញថាមានភាពប្រសើរត្រឡប់មកវិញផង។សម្រាប់ថ្ងៃនេះវិញអ្នកប្រកបរបររកស៊ីជួញដូរជួបរឿងលាភតូចធំច្រើនបោលហួសនិងចាប់មិនសូវជាប់ប៉ុន្មានទេ។ការធ្វើដំណើរឆ្ងាយជិតគប្បីប្រយ័ត្នប្រយែងក្រុមមនុស្សយាយីបន្តិច។ រីឯសេចក្តីស្នេហាកំលោះក្រមុំជួនល្អជួនអាក្រក់ព្រោះតែម្នាក់ៗមានចិត្តចង់ឈ្នះចង់ចាញ់គ្នាមិនតិចដែរនោះទេ៕
ឆ្នាំរោង រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីក៏តែងមានសញ្ញាភ្លើងបៃតងបើករង់ចាំហើយទោះធ្វើអ្វីក៏តែងជឿនលឿនគួរសមជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយក្នុងថ្ងៃនេះមានភាពកាក់កបល្អហើយបើចង់ជួញផ្លូវឆ្ងាយទៀតសោតក៏ផ្តល់ផ្លែផ្កាគួរជាទីពេញចិត្តដែរ។ការធ្វើដំណើរឆ្ងាយជិតជួបតែភាពសុខដុមនិងក្រុមមនុស្សជួយជ្រោមជ្រែង។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹក៕
ឆ្នាំម្សាញ់ រាសីល្អជាមធ្យម។ ឈានមកដល់ពេលនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរម្ល៉ោះហើយទោះធ្វើអ្វីក៏តែងជឿនលឿននិងហុចផ្លែផ្កាមកវិញគ្រាន់ជាទីគាប់ចិត្ត។សម្រាប់ថ្ងៃនេះវិញអ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលជួបភាពតានតឹងហើយទាល់តែខិតខំខ្លាំងទើបអាចរកផលកម្រៃគ្រាន់កក់ក្តៅទៅរួច។ការធ្វើដំណើរឆ្ងាយជិតជួបបញ្ហាយាយីបន្តិចគប្បីប្រយ័ត្នប្រយែង។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពផុយស្រួយជម្លោះវិវាទគួរប្រយ័ត្នប្រយែងពាក្សសម្តីបន្តិចទើបជាការប្រពៃបំផុត៕
ឆ្នាំមមី រាសីស្រុតចុះ។ នៅថ្ងៃនេះបើលោកអ្នកមានអ្វីចូលកកូរផ្លូវចិត្តកុំគប្បីយកចិត្តទុកដាក់ច្រើនត្រូវធ្វើមិនដឹងមិនឮទើបបញ្ហាធំនឹងសល់តូចហើយពិសេសមិនត្រូវកើតបញ្ហាឈឺក្បាលច្រើនទៀតផង។សម្រាប់លោកអ្នកដែលប្រកបរបររកស៊ីជួញដូរមិនថាជួញទីជិតឆ្ងាយតែងអាចហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅតែយ៉ាងណាចូរប្រយ័ត្នក្រុមមនុស្សបាបមិត្តបង្កជម្លោះណាមួយកើតឡើង។ រីឯបញ្ហាស្នេហាកំលោះក្រមុំកើតមានមោហៈទោសៈច្រើនចូរប្រយ័ត្នជម្លោះវិវាទណាមួយកើតឡើងនាំឈានដល់ការបែកបាក់៕
ឆ្នាំមមែ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកចរចាឬសម្រុះសម្រួលអ្វីមួយពីព្រោះថាការទទួលជោគជ័យដូចគាប់បំណងនោះមានខ្ពស់។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។ក្នុងរង្វង់គ្រួសារបើលោកអ្នកមានជម្លោះវិវាទជាឱកាសល្អក្នុងការផ្សះផ្សាផងដែរ។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការយកចិត្តទុកដាក់និងផ្អែមល្ហែមល្អចំពោះគ្នាគ្រាន់បើ៕
ឆ្នាំវក រាសីស្រុតចុះ។ នៅថ្ងៃនេះឃើញថាដំណើរជីវិតជួបលើកំណាត់ផ្លូវរដិបរដុបច្រើនបន្តិចពិសេសងាយកើតបញ្ហាសៅហ្មងនិងរឿងរាវប៉ះទង្គិចផ្លូវចិត្តថែមទៀត។ចំពោះអ្នកប្រកបរបរកស៊ីជួញដូរវិញជួបរឿងរកាំចិត្តច្រើនហើយការជួញទីជិតឆ្ងាយចូរប្រយ័ត្នមានជម្លោះវិវាទជាមួយក្រុមមនុស្សនៅក្បែរខ្លួនព្រោះមានភាពផុយស្រួយជម្លោះវិវាទណាស់។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករពុំសូវល្អទេព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕
ឆ្នាំរកា រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថាមានការល្អប្រសើរគួរសម។ប៉ុន្តែយ៉ាងណាយ៉ាងណាមិនត្រូវសេពគប់ល្បែងស្រីស្រាប្រយ័ត្នផលល្អប្រែជាអាក្រក់មកវិញរកស្មានមិនដល់។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរមានការរីកលូតលាស់គួរសមម្ល៉ោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរថ្មីឬបណ្តាក់ទុនបន្ថែមព្រោះផ្លែផ្កាដែលទទួលបានតែងហុចមកវិញដូចសមប្រកបជានិច្ច។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខនិងផ្អែមល្ហែមដូចសព្វមួយដង៕
ឆ្នាំច រាសីខ្ពស់ត្រដែត។ នៅក្នុងអំឡុងពេលនេះលោកអ្នកមានការសុខទាំងកាយសប្បាយទាំងចិត្តគ្រាន់គាប់ប្រសើរ។ទោះបីយ៉ាងណាសម្រាប់ស្ត្រីលោកអ្នកនៅជួបបញ្ហាលំបាកផ្លូវចិត្តច្រើនដោយសារតែការគិតច្រើននោះតែម្តង។អ្នកអាជីវករនៅថ្ងៃនេះវិញមានការទិញចូលលក់ចេញគ្រាន់កម្រើកមួយៗផងដែរហើយបើចង់ជួញទីជិតឆ្ងាយផលកម្រៃឆ្លើយតបក៏គួរជាទីពេញចិត្តមួយចំនួនផង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំគប្បីមានការជ្រួលជ្រើមខុសបែបបទប្រយ័ត្នការសប្បាយក្លាយជាទុក្ខវិញ៕
ឆ្នាំកុរ រាសីល្អជាមធ្យម។ ឆ្លងចូលឆ្នាំថ្មីហើយលោកអ្នកតោងតែចេះប្រើបញ្ហាជាអាវុធប្រកបរបររកស៊ីជួញដូរឬរៀនសូត្រឱ្យបានខ្លាំងក្លាជាងមុនដើម្បីវិតផ្លាស់ប្តូរកាន់តែប្រសើរជាងនេះ។ក្រៅពីនេះត្រូវធ្វើខ្លួនឱ្យឧស្សាហ៍ទំនេរឱ្យតិចទើបផលជាផ្លែផ្កាហុចមកវិញ។ដោយឡែកនៅថ្ងៃនេះវិញសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរកុំលោភលន់ចង់បានច្រើនព្រោះលាភហេងមានការខ្សត់ខ្សោយប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពប្រទាំងប្រទើសព្រោះតែភាពប្រចែប្រច័ណ្ឌដឹកមុខ៕
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment