ជូត ឆ្លូវ រោង ម្សាញ់ មមែ រកា ច ទេវតាលាភសំណាងប្រទានលុយកាក់ចូលហូហៀរ !

តាមការទស្សន៍ទាយ ក្នុងថ្ងៃនេះ ហើយចំដើមខែកញ្ញា ខែថ្មី ទៀតនោះ (០១-០៩-២០១៧) ឃើញថាមាន ឆ្នាំដែលមានរាសីឡើងខ្ពស់មានដល់ទៅ ៧ ឯណោះ ពិតជាអស្ចារ្យណាស់ ព្រោះហេតុនេះហើយទើបធ្វើអោយរាសីនិងហុងស៊ុយរបស់ពួកគេឡើងខ្ពស់កប់ពពក រាសីបែបនេះគេហៅថារាសីទេវតាលាភសំណាងប្រទានពរជ័យ ទ្រព្យសម្បត្តិ មាសប្រាក់ ចូលហូរហៀរ! ដូចនេះដើម្បីអោយការទស្សទាយកាន់តែឆុត ១០០%នោះ សូមបួងសួង (ស៊ែរ) ដល់បារមីវត្ថុស័ក្តសិទ្ធិ ព្រះអង្គគ្រប់ព្រះអង្គ និង ទេវត្តាឆ្នាំថ្មី ព្រមទាំងទេវត្តាតាមថែរក្សាឆ្នាំទាំង ១២ តាមជួយប្រោសព្រំពួកគេ ដែលបានស៊ែរទៅហើយនោះ ឲ្យសម្រេចបាន ជោគជ័យ និងសម្រេចរាល់បំណងរបស់គេផងចុះ ព្រមទាំងធ្វើឲ្យ ការទស្សន៍ទាយខាងក្រោម ឆុតបាន ១០០% ផងដែរ ! សាធុ...សាធុ...សាធុ...

ខាងក្រោមនេះគឺជាការទស្សន៍ទាយរាសីរបស់ឆ្នាំទាំង៧សំរាប់ថ្ងៃនេះ ៖

ឆ្នាំជូត ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​មាន​ការ​ចម្រើន​លូតលាស់​ប្រពៃ​ហេតុ​នេះ​ផ្តល់​ផល​ល្អ​ក្នុងការ​ប្រកបការងារ ទំនាក់ទំនង​ចរចា​ឬ​ចុះ​ហត្ថលេខា​អ្វី​មួយ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការលូតលាស់​គួរសម​ហើយ​បើ​លោកអ្នក​ចង់​បញ្ចេញ​ទំនិញ​អ្វី​មួយ​មាន​ការព្យាយាម​ទំនាក់ទំនង​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​។ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ពេលនេះ​បើ​លោកអ្នក​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជោគជ័យ​ដូច​គាប់​បំណង​៕

ឆ្នាំឆ្លូវ រាសី​ល្អ​ជា​មធ្យម​។ ​ដំណើរ​ជីវិត​របស់​លោក​អ្នក​មាន​ការរីកលូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​ហើយ​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ជា​ផ្លែផ្កា​មកវិញ​គ្រាន់​ជា​ទី​ពេញចិត្ត​មួយចំនួន​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​កម្រៃ​ណាស់​ឯការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​កើត​មាន​ភាព​រកាំរកូស​ច្រើន​នាំ​ឱ្យ​ពិបាក​ក្នុងការ​រែកពន់​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​គឺ​ពុំ​ទៀងទាត់​ឡើយ​ព្រោះ​ជួន​ត្រូវ​ចំណាយ​ពេល​ដោះស្រាយ​ច្រើន​ឬ​សាសង​ច្រើន​ហើយ​មាន​តែ​រឿង​រាវ​អាក្រក់​ថែមទៀត​៕

ឆ្នាំរោង រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​បើ​លោក​អ្នក​ធ្វើ​អ្វី​ក៏​តែង​មាន​សញ្ញា​ភ្លើង​បៃតង​បើក​រង់ចាំ​ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​ជឿនលឿន​គួរសម​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្នុង​ថ្ងៃនេះ​មាន​ភាព​កាក់កប​ល្អ​ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ទៀត​សោត​ក៏​ផ្តល់​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួបតែ​ភាព​សុខដុម​និង​ក្រុម​មនុស្ស​ជួយ​ជ្រោមជ្រែង​។ រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​៕

ឆ្នាំម្សាញ់ រាសី​ល្អ​ជា​មធ្យម​។​ ឈាន​មកដល់​ពេលនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​ល្អប្រសើរ​ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​ជឿនលឿន​និង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជា​ទី​គាប់​ចិត្ត​។​សម្រាប់​ថ្ងៃ​នេះ​វិញ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​ជួប​ភាព​តានតឹង​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​គ្រាន់​កក់ក្តៅ​ទៅរួច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​បញ្ហា​យាយី​បន្តិច​គប្បី​ប្រយ័ត្នប្រយែង​។ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​គួរ​ប្រយ័ត្នប្រយែង​ពាក្សសម្តី​បន្តិចទើប​ជា​ការប្រពៃ​បំផុត​៕

ឆ្នាំមមែ រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នក​ចរចា​ឬ​សម្រុះសម្រួល​អ្វីមួយ​ពីព្រោះថា​ការទទួល​ជោគជ័យ​ដូច​គាប់​បំណង​នោះ​មាន​ខ្ពស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាស​ល្អ​ក្នុង​ការផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​ក្នុង​រង្វង់​គ្រួសា​របើ​លោក​អ្នក​មាន​ជម្លោះ​វិវាទ​ជា​ឱកាស​ល្អ​ក្នុង​ការផ្សះផ្សា​ផងដែរ​។​ រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ការ​យក​ចិត្ត​ទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​គ្រាន់បើ​៕

ឆ្នាំរកា រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នកឃើញ​ថា​មាន​ការល្អប្រសើរ​គួរសម​។​ប៉ុន្តែ​យ៉ាងណា​យ៉ាងណា​មិន​ត្រូវ​សេពគប់​ល្បែង​ស្រី​ស្រា​ប្រយ័ត្ន​ផល​ល្អ​ប្រែជា​អាក្រក់​មកវិញ​រក​ស្មាន​មិន​ដល់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅ​ថ្ងៃនេះ​ដែរ​មាន​ការរីកលូតលាស់​គួរសម​ម្ល៉ោះហើយ​ជា​ឱកាស​ល្អ​ក្នុង​ការពង្រីក​មុខរប​រ​ថ្មី​ឬ​បណ្តាក់​ទុន​បន្ថែម​ព្រោះ​ផ្លែផ្កា​ដែល​ទទួល​បាន​តែង​ហុច​មក​វិញ​ដូច​សមប្រកប​ជានិច្ច​។ ​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ការ​ជឿនលឿន​ទៅមុខ​និង​ផ្អែមល្ហែម​ដូច​សព្វមួយដង​៕

ឆ្នាំច ​រាសី​ខ្ពស់ត្រដែត​។​ នៅក្នុង​អំឡុង​ពេល​នេះ​លោក​អ្នក​មាន​ការ​សុខ​ទាំង​កាយ​សប្បាយ​ទាំង​ចិត្ត​គ្រាន់​គាប់ប្រសើរ​។​ទោះបី​យ៉ាងណា​សម្រាប់​ស្ត្រី​លោក​អ្នក​នៅ​ជួប​បញ្ហា​លំបាក​ផ្លូវ​ចិត្តច្រើន​ដោយសារ​តែ​ការគិត​ច្រើន​នោះ​តែម្តង​។​អ្នក​អាជីវករ​នៅ​ថ្ងៃ​នេះ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​កម្រើក​មួយៗ​ផងដែរ​ហើយ​បើ​ចង់​ជួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​ឆ្លើយតប​ក៏​គួរ​ជាទី​ពេញចិត្ត​មួយចំនួន​ផង​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​មានការ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​ការសប្បាយ​ក្លាយជា​ទុក្ខ​វិញ​៕



Share on Google Plus

About todayfortune

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment