តាមការទស្សន៍ទាយជើងលេខនៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ ឆ្នាំដែលមានដំណើររាសីខ្ពស់ជាងគេគឺមាន ឆ្នាំ (ជូត ខាល ម្សាញ់ មមី និង ច ) គឺពិតជាល្អណាស់ ដូចនេះហើយ យើងរាល់គ្នាត្រូវតាំងចិត្តជ្រះថ្លា ដើម្បីបួងសួងឲ្យកាន់តែ ស័ក្តសិទ្ធិ សូមឲ្យម្ចាស់ឆ្នាំនីមួយៗទាំងអស់ មានទេវតា វត្ថុស័ក្តសិទ្ធិក្នុងលោក អ្នកតារក្សារទិសទាំង៨ លោកតាឥសីនៅភ្នំគូលេន សូមតាមជួយថែរក្សាកូនចៅគ្រប់ៗគ្នា អោយទទួលបាននូវ លាភធំ សំណាងក្រាស់ក្រែល បរិវាជុំទិស សត្រូវសាបសូន្យ ទុក្ខកង្វល់រលាយ និង មានតែសុភមង្គល ព្រមទាំងស្នាមញញឹមកើតឡើង គ្រប់ទិន្ទទិវារាត្រីនៅក្នុងថ្ងៃច័ន្ទដើមសប្តាហ៍នេះផងចុះ! សាធុ...សាធុ...សាធុ...
ខាងក្រោមនេះគឺជាដំណើររាសីឆ្នាំទាំង៥សំរាប់ថ្ងៃនេះ ៖
ឆ្នាំជូត រាសីខ្ពស់ត្រដែត។ ដំណើរជីវិតល្អប្រសើរម្ល៉ោះហើយនៅថ្ងៃនេះតែងផ្តល់ផលល្អសម្រាប់លោកអ្នកដាក់ពាក្យសុំធ្វើការឬទំនាក់ទំនងការងារអ្វីមួយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលចំណូលបន្តិចព្រោះតែមានការប្រជែងគ្នាច្រើនហើយពិសេសប្រយ័ត្នមានជម្លោះវិវាទព្រោះតែការដណ្តើមអតិថិជនគ្នា។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពផ្អែមល្ហែមនិងបើចង់រៀបចំគ្រួសារជាពេលវេលាល្អប្រពៃផង៕
ឆ្នាំខាល ធាតុឈើ ពង្សយក្សស្រី រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកដាក់ពាក្យចូលធ្វើការឬសុំធ្វើការងារកន្លែងណាមួយពីព្រោះថាតែងទទួលផ្លែផ្កាល្អជាងអាក្រក់ជានិច្ច។ ក្រៅពីនេះក៏តែងផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារឬចរចាបញ្ហាអ្វីមួយថែមទៀត។ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីបើមានជម្លោះវិវាទហើយលោកអ្នកចង់ដោះស្រាយក៏ជាពេលវេលាល្អប្រពៃណាស់ដែរ៕
ឆ្នាំម្សាញ់ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបើទោះបីដួងរាសីល្អប្រសើរពិតមែនក្តីប៉ុន្តែទោះធ្វើអ្វីលោកអ្នកតោងតែប្រយ័ត្នប្រយែងផងដែរពីព្រោះថាផលជាផ្លែផ្កានោះមិនងាយបានដូចគាប់បំណងប៉ុន្មាននោះទេ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើមានញាតិមិត្តបបួលធ្វើអ្វីមួយឬត្រួសត្រាយឱ្យប្រកបរបររកស៊ីជួញដូរតែងហុចផ្លែផ្កាគួរជាទីពេញចិត្តតែយ៉ាងណាក៏ត្រូវប្រុងប្រយ័ត្នព្រោះយីអ៊ុនរបស់អ្នកក៏ស្ថិតនៅក្នុងគ្រោះចាញ់បោកគេដែរ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខដុមដូចសព្វមួយដង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃណាស់៕
ឆ្នាំមមី ធាតុភ្លើង ពង្សទេព្តាស្រី រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះមានជោគសិរីហើយទោះធ្វើអ្វីក៏តែងទទួលផ្លែផ្កាត្រឡប់មកវិញគ្រាន់ជាទីពេញចិត្តផង។ អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនត្រូវបង្អង់ដៃឡើយពុំនោះសោតទេឈានដល់ថ្ងៃមិនល្អវិញការរកផលកម្រៃនឹងជួបការលំបាកបំផុតមិនងាយដោះស្រាយជីវភាពបាននោះឡើយ។ ការធ្វើដំណើរជួបភាពសុខដុមដូចសព្វមួយដង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំត្រូវចេះអប់រំខ្លួនឯងឱ្យមែនទែនហើយបើឃើញថាមានស្នេហាភ្លើតភ្លើនត្រូវតែបោះបង់ចោលយ៉ាងប្រញាប់បើពុំនោះនឹងទទួលរែកពន់ផលលំបាកធ្ងន់ធ្ងរនៅពេលក្រោយ៕
ឆ្នាំច រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ហេតុនេះមិនថាលោកអ្នកប្រកបកិច្ចការតូចធំក៏តែងអាចទម្លុះទម្លាយនិងសម្រេចជោគជ័យគ្រាន់កក់ក្តៅមួយចំនួនផង។អ្នកប្រកបរបររកស៊ីជួញដូរប្រៀបដូចបានជា“ភ្លៀងធ្លាក់មួយមេឃស្រទ្បះ”ព្រោះអាចកម្ចាត់រាល់ឧបទ្រពចង្រៃទាំងពួងឱ្យវិនាសជាអហោសិកម្មអស់ហើយលោកអ្នកអាចប្រកបមុខរបរពេញដៃពេញជើងទ្បើងវិញ។ សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកពុំទាន់មានគូគាប់អាចមានដំណឹងលេចឮមិនដូច្នេះយ៉ាងហោចណាស់ក៏មានក្រុមមនុស្សចាប់អារម្មណ៍ផងដែរ៕
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment