យើងរាល់គ្នាត្រូវតាំងចិត្តជ្រះថ្លា ដើម្បីបួងសួងសុំដំឡើងរាសីទាំងអស់គ្នា សូមទូលថ្វាយដល់ទេវតារាសី និង ទេវតាលាភទ្រព្យ ដែលពូកែ ស័ក្តសិទ្ធិនោះ សូមឲ្យម្ចាស់ឆ្នាំនីមួយៗទាំងអស់ មានទេវតាទាំងអស់ និង វត្ថុស័ក្តសិទ្ធិក្នុងលោក អ្នកតារក្សារទិសទាំង៨ លោកតាឥសីនៅភ្នំគូលេន ព្រះអង្គដងកើ និង គ្រប់អស់ទេវតាទាំងពួង សូមតាមជួយថែរក្សាកូនចៅគ្រប់ៗគ្នា អោយទទួលបាននូវ លាភធំ សំណាងក្រាស់ក្រែល បរិវាជុំទិស សត្រូវសាបសូន្យ ទុក្ខកង្វល់រលាយ និង មានតែសុភមង្គល ព្រមទាំងស្នាមញញឹមកើតឡើង គ្រប់ទិន្ទទិវារាត្រីនៅខែសីហានេះផងចុះ! សាធុ...សាធុ...សាធុ...
ខាងក្រោមនេះគឺជាដំណើររាសីឆ្នាំទាំង៨ដែលត្រូវបួងសួងដំឡើងរាសី ៖
ឆ្នាំជូត រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកចាប់ផ្តើមប្រកបកិច្ចការងារឬមានគម្រោងកិច្ចការសំខាន់អ្វីមួយ។ការរស់នៅមានភាពសុខដុមនិងមនុស្សជួយជ្រោមជ្រែង។ដោយឡែកអ្នកប្រកបរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសមហើយបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃក៏មានភាពល្អប្រសើរដែរតែត្រូវត្រួតពិនិត្យសមាសភាពឱ្យបានត្រឹមត្រូវប្រយ័ត្នត្រូវចាញ់បោកគេ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការរីកលូតលាស់និងមានភាពសុខដុមប្រពៃ៕
ឆ្នាំថោះ រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនសូវវល្អប្រសើរទេ ពីព្រោះថាតែងជួបបញ្ហាសៅហ្មងនិងរឿងរាវមិនល្អយាយីនាំឱ្យមិនសូវសុខស្រួលចិត្តឡើយ។ចំពោះបើលោកអ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះវិញតែងអាចទាក់ទាញអតិថិជនចាស់ថ្មីមួយចំនួនបានមកវិញនិងពិសេសបើចង់ផ្លាស់មុខរបរថ្មីផងតែងសមដូចប្រកបដូចគ្នា។ការធ្វើដំណើរឆ្ងាយជិតជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកចង់ផ្សំផ្គុំគ្រួសារជាឱកាសល្អប្រពៃបំផុត៕
ឆ្នាំម្សាញ់ រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះបើទោះបីដួងរាសីល្អប្រសើរពិតមែនក្តីប៉ុន្តែទោះធ្វើអ្វីលោកអ្នកតោងតែប្រយ័ត្នប្រយែងផងដែរពីព្រោះថាផលជាផ្លែផ្កានោះមិនងាយបានដូចគាប់បំណងប៉ុន្មាននោះទេ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើមានញាតិមិត្តបបួលធ្វើអ្វីមួយឬត្រួសត្រាយឱ្យប្រកបរបររកស៊ីជួញដូរតែងហុចផ្លែផ្កាគួរជាទីពេញចិត្តតែយ៉ាងណាក៏ត្រូវប្រុងប្រយ័ត្នព្រោះយីអ៊ុនរបស់អ្នកក៏ស្ថិតនៅក្នុងគ្រោះចាញ់បោកគេដែរ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខដុមដូចសព្វមួយដង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃណាស់៕
ឆ្នាំមមី រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងនិងត្រូវមានចិត្តត្រជាក់ដោយមិនត្រូវយកកំហឹងទល់កំហល់ជាដាច់ខាត។ក្រៅពីនេះលោកអ្នកខ្លះអាចទទួលរងការនឿយហត់ហួសពីការគិតទុកទៀតផង។អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមុខជំនួញឆ្ងាយជិតមានការប្រែប្រួលពីល្អមកអាក្រក់ច្រើនដូច្នេះគួរមានការប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លាពិសេសគ្រោះចាញ់បោកគេតែម្តង។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំជួបភាពប្រទាំងប្រទើសនិងប្រឆាំងគ្នាច្រើនព្រោះម្នាក់ៗយកភាពមានះដាក់ខ្លួន៕
ឆ្នាំមមែ រាសីស្រុតចុះ។នៅថ្ងៃនេះដំណើរជីវិតក្រឡាប់ចាក់ពីព្រោះដួងរាសីស្រុតចុះខ្លាំងហេតុនេះធ្វើឱ្យជួបបញ្ហាមិនល្អចូលយាយីច្រើនចំពោះមុខ។នៅថ្ងៃនេះដែរលោកអ្នកឱ្យប្រយ័ត្នបញ្ហាឈឺខ្លួនប្រាណឬឧប្បត្តិហេតុណាមួយកើតឡើងរកនឹកស្មានមិនដល់។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមិនត្រូវយកភាពច្រណែនឈ្នានីសដាក់ចំពោះមុខឬបង្ករឿងថ្នាំងថ្នាក់ចំពោះអ្នកដទៃប្រយ័ត្នកើតឧបទ្រពចង្រៃការលក់ដូរកាន់តែមិនដាច់។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការរកាំចិត្តច្រើនដោយសារម្នាក់ៗប្រកាន់ចិត្តខ្លាំងរៀងៗខ្លួន៕
ឆ្នាំវក រាសីល្អជាមធ្យម។នៅថ្ងៃនេះដោយសារដួងរាសីមិនល្អប្រសើរម្ល៉ោះហើយលោកអ្នកទទួលរងការហត់នឿយនិងមានបញ្ហាមិនល្អយាយីច្រើន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរពុំផ្តល់ផលល្អប៉ុន្មានទេចំពោះការចង់ផ្លាស់ប្តូរមុខរបរឬបើករបរថ្មីអ្វីមួយ។ការធ្វើដំណើរឆ្ងាយជិតពុំសូវមានសុវត្តិភាពទេគប្បីបន្ថែមការប្រុងប្រយ័ត្ន។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីជួបភាពនឿយណាយនិងអស់សង្ឃឹមចំពោះគ្នាច្រើន៕
ឆ្នាំច រាសីស្រុតចុះ។នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកក្រឡាប់ចាក់បានផ្លាស់ប្តូរមកធ្លាក់ស្រុតចុះវិញ ប៉ុន្តែយ៉ាងណាការប្រកបការងារឃើញថាបើ មានការប្រយ័ត្នប្រ យែងនោះបញ្ហាអាក្រក់ៗក៏មិនអាចចូលមកយាយីកើតដែរ។ការប្រកបការងាររាជការឬក្រុមហ៊ុនឯកជនទោះធ្វើអ្វីសន្សឹមៗបានហើយមិនអាចតក់ក្រហល់ឬយកកម្លាំងបាយមកប្រើបានឡើយនាំបញ្ហាខ្លះតូចតាចសោះបែររីកជាធំហួសពីការគិតទុកទៅទៀត។ សម្ព័ន្ធស្នេហាកំលោះក្រមុំកុំគប្បីប្រព្រឹត្តិល្បែងកាមគុណប្រយ័ត្នត្រូវរែកពន់ទុក្ខសោកដាក់ខ្លួនហើយខូចអនាគតភ្លឺស្វាងឥតអំពើ៕
ឆ្នាំកុរ រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកបើមានការតស៊ូខ្លាំងនោះឃើញថាផលឆ្លើយតបមកវិញក៏ឡើងខ្ពស់ទៅតាមនោះដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានការចូលមួយៗគ្រាន់បំពេញបំពង់អញ្ចឹងដែរតែយ៉ាងណាឱ្យប្រយ័ត្នការកើតជម្លោះវិវាទព្រោះតែក្រុមមនុស្សចាក់ដោតឆ្កឹះស្គៀល។ចំណែកការប្រកបការងារអ្វីលោកអ្នកមិនអាចលោភលន់បានឡើយព្រោះនាំឱ្យជះឥទ្ធិពលអាក្រក់នៅពេលណាមួយមកវិញនាំពិបាកក្នុងការតតាំង។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពកក់ក្តៅដោយសារម្នាក់ៗមានការយកចិត្តទុកដាក់ចំពោះគ្នា៕
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment