ឆ្នាំជូត រាសីខ្ពស់ត្រដែត។
ដំណើរជីវិតល្អប្រសើរម្ល៉ោះហើយនៅថ្ងៃនេះតែងផ្តល់ផលល្អសម្រាប់លោកអ្នកដាក់ពាក្យសុំធ្វើការឬទំនាក់ទំនងការងារអ្វីមួយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលចំណូលបន្តិចព្រោះតែមានការប្រជែងគ្នាច្រើនហើយពិសេសប្រយ័ត្នមានជម្លោះវិវាទព្រោះតែការដណ្តើមអតិថិជនគ្នា។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពផ្អែមល្ហែមនិងបើចង់រៀបចំគ្រួសារជាពេលវេលាល្អប្រពៃផង៕
ឆ្នាំឆ្លូវ រាសីស្រុតចុះ។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរដដែលទេហេតុនេះទោះធ្វើអ្វីគប្បីមានការប្រយ័ត្នប្រយែងទើបពុំមានបញ្ហាចោទឡើង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះដែរមិនថាជួញទីជិតឆ្ងាយតែងអាចហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅតែយ៉ាងណាចូរប្រយ័ត្នក្រុមមនុស្សបាបមិត្តបង្កជម្លោះណាមួយកើតឡើង។ការធ្វើដំណើរឆ្ងាយជិតជួបបញ្ហាប្រទាំងប្រទើសច្រើនគប្បីប្រយ័ត្នប្រយែង។ បញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនតិចតួចតែការថយក្រោយនោះមានច្រើនជាង៕
ឆ្នាំខាល រាសីស្រុតចុះ។ ក្នុងថ្ងៃនេះដោយសារដួងរាសីធ្លាក់ស្រុតចុះដូចនេះបើចង់ធ្វើអ្វីមួយក៏ដោយតោងតែប្រយ័ត្នប្រយែងបន្តិចទើបបញ្ហាអាក្រក់មិនអាចចូលមកដល់ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរដោយសារថ្ងៃនេះយីអ៊ុនកំពុងដាក់ស្រាប់ម្ល៉ោះហើយធ្វើឱ្យមានក្រុមមនុស្សតាមឈ្នានីសនិងព្យាបាទយាយីច្រើនដូច្នេះត្រូវរក្សាភាពស្ងប់ស្ងាត់ទើបចៀសផុតជម្លោះវិវាទទាំងពួងទៅរួច។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការគិតផ្លូវអាក្រក់ ចំពោះគ្នាច្រើនធ្វើឱ្យរកាំរកូសឥតសូវស្រួលចិត្ត នោះឡើយ៕
ឆ្នាំថោះ រាសីឡើងខ្ពស់។ ក្នុងថ្ងៃនេះមានជោគមានសិរីហើយបើទោះបីធ្វើអ្វីក៏ដោយតែងមានការរីកលូតលាស់និងមានជោគជ័យគួរសមផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការប្រជែងគ្នាច្រើននិងពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាហេតុនេះគប្បីមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងផ្អែមល្ហែមប្រពៃ៕
ឆ្នាំរោង រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះមានជោគមានសិរីហើយបើទោះបីធ្វើអ្វីក៏ដោយតែងមានការរីកលូតលាស់និងមានជោគជ័យគួរសមផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការប្រជែងគ្នាច្រើននិងពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាហេតុនេះគប្បីមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងផ្អែមល្ហែមប្រពៃ៕
ឆ្នាំម្សាញ់ រាសីខ្ពស់ត្រដែត។ ថ្ងៃនេះអ្វីៗតែងផ្តល់ផលល្អ។ អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយពុំទាស់ខុសអ្វីដែរពិសេសការចង់បើករបរអ្វីមួយថ្មីជាការល្អប្រពៃព្រោះផលល្អៗនឹងហុចឱ្យជានិច្ច។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានភាពជឿនលឿនទៅមុខនិងកំពុងមានភាពស្រស់ស្រាយប្រពៃ៕
ឆ្នាំមមី រាសីល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នកអាចទទួលរងនូវផលប៉ះទង្គិចនិងមានរឿងរាវយាយីមួយចំនួនត្រូវឆ្លងកាត់ផង។ដូចនេះទោះធ្វើអ្វីក៏ដោយតោងតែមានការអត់ធ្មត់បន្តិចទើបមិនមានបញ្ហាមិនល្អណាមួយឈានចូលកើត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើទោះបីលោកអ្នកចេញធ្វើជំនួញទីជិតឆ្ងាយមិនទាស់ខុសអ្វីទេព្រោះថាផ្លែផ្កាដែលទទួលបានក៏មានការរីកលូតលាស់ជាសន្សឹមៗគ្រាន់បំពេញបំពង់ដែរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំដើរហើរពាសវាលកាលឬប្រព្រឹត្តិស្នេហាភ្លើតភ្លើនប្រយ័ត្នជួបរឿងស៊យកើតរឿងធំគ្មាននរណាជួយស្រោចស្រង់រួច៕
ឆ្នាំមមែ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់ទំនាក់ទំនងការងារឬរៀបចំពិធីអ្វីមួយផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បើកហាងថ្មីឬផ្លាស់ប្តូរមុខរបរថ្មីជាឱកាសប្រពៃមួយដែរព្រោះអាចមានការជឿនលឿនគ្រាន់គួរសម។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯសេចក្តីស្នេហាប្រុសស្រីមានភាពស្រស់ស្រាយនិងផ្អែមល្ហែមគួរជាទីកក់ក្តៅផង៕
ឆ្នាំវក រាសីល្អជាមធ្យម។ នៅថ្ងៃនេះការប្រកបការងារឃើញថាមានការជឿនលឿនទៅមុខយឺតហើយពិសេសងាយកើតបញ្ហាប្រទាំងប្រទើសជាមួយអ្នកដទៃថែមទៀត ។ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកត្រូវចេះសន្សំទ្រព្យល្អិតល្អោចឡើងទៅកុំខំប្រមូលតែទ្រព្យធំព្រោះថ្ងៃនេះសម្បូរតែទ្រព្យល្អិតល្អោចប៉ុណ្ណោះ។ការធ្វើដំណើរទីជិតឆ្ងាយពុំគប្បីសេពគប់ល្បែងស្រីស្រាព្រោះមានតែនាំភាពទុក្ខសោកមកវិញប៉ុណ្ណោះ។ រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍កំលោះក្រមុំមានដំណើរថយក្រោយនិងប្រឆាំងគ្នាច្រើន៕
ឆ្នាំរកា រាសីស្រុតចុះ។ នៅថ្ងៃនេះមិនផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបកិច្ចការងារណាដែលសំខាន់ទេ ហើយពិសេសរាល់ការបំពេញការងារអ្វីគប្បីប្រយ័ត្នប្រយែងទើបប្រសើរ។ការរស់នៅបើជាស្ត្រីឱ្យប្រយ័ត្នក្រុមមនុស្សទម្លាក់កំហុសអ្វីមួយត្រូវរែកពន់ផង។អ្នកអាជីវករវិញជួបលើបញ្ហាប្រទាំងប្រទើសច្រើនហើយផលកម្រៃទៀតសោតក៏ហូរចូលដោយតឹងណាស់។ រីឯបញ្ហាស្នេហាប្រុសស្រីមានការចាប់កំហុសព្រោះតែភាពប្រចែប្រច័ណ្ឌកំពុងដឹកមុខ៕
ឆ្នាំច រាសីស្រុតចុះ។ នៅថ្ងៃនេះមិនផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបកិច្ចការងារណាដែលសំខាន់ពេកឡើយពីព្រោះថាផលអាក្រក់នោះឃើញថាងាយកើតឡើងចំពោះមុខផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកជួញទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកក្តីទោះចំណូលមិនច្រើនតែក៏មានភាពសុខដុមល្អ។ការធ្វើដំណើរទីជិតឆ្ងាយពេលទៅមានសុវត្តិភាពគួរសមតែពេលត្រឡប់មកវិញគប្បីបន្ថែមការប្រុងប្រយ័ត្នបន្តិចទើបប្រសើរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំជួនត្រូវរ៉ូវជួនរកាំចិត្តមិនសូវទៀតទាត់នោះឡើយ៕
ឆ្នាំកុរ រាសីល្អជាមធ្យម។ នៅក្នុងថ្ងៃនេះការប្រកបការងារលោកអ្នកទាល់តែខិតខំខ្លាំងទើបអាចជំនះឧបសគ្គធំៗទៅរួចហើយបើពុំនោះទេនាំជួបភាពបរាជ័យជាក់ជាពុំខាន។ការរស់នៅក្នុងរង្វង់គ្រូសារទាំងស្វាមីភរិយាមើលមុខគ្នាមិនសូវចំប៉ុន្មានទេគឺតែងមានការពាក់មុខយក្សនិងប្រឆាំងគ្នា។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយចូរប្រយ័ត្នក្រុមមនុស្សឆបោកយកទ្រព្យសម្បត្តិនិងប្រើល្បិចបោកប្រាស់ដោយប្រការណាមួយ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរថយក្រោយឥតមានការរីកលូតលាស់ទៅមុខទេដូចនេះគប្បីមានការប្រយ័ត្នប្រយែង៕
0 comments:
Post a Comment