ហោរាសាស្ត្រប្រចាំថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០១៧

សូមជូនហោរាសាស្ត្រប្រចាំថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០១៧ ៖
ឆ្នាំជូត ​រាសី​ខ្ពស់ត្រដែត​។​នៅក្នុង​ថ្ងៃ​នេះ​បើ​លោក​អ្នកចេះ​មើល​ស្ថានការណ៍​ពិសេស​អ្នក​ធ្វើ​ជំនួញ​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ជា​និច្ច​។​ការរស់នៅ​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​កើប​ផលចំណេញ​ត្រឡប់មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផងដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​វិញ​ពុំសូវល្អ​ប៉ុន្មាន​ទេ​ចូរ​ប្រយ័ត្ន​សម្តី​ប៉ប៉ាច់ប៉ប៉ោច​នាំ​កើត​ជម្លោះ​វិវាទ​៕

ឆ្នាំឆ្លូវ រាសី​ស្រុតចុះ​។​ នៅ​ថ្ងៃ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ម្ល៉ោះហើយ​ធ្វើឱ្យ​មាន​ការប្រែប្រួល​ទាំង​ការងារ​និង​អារម្មណ៍​ផង​។​លោកអ្នក​ចូរ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​ជា​មួយ​ក្រុម​មនុស្ស​ដោយ​ប្រការ​ណាមួយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ដួង​រាសី​ពុំសូវល្អ​ទេ​ដូចនេះ​លោក​អ្នក​មិន​គប្បី​ហក់លោត​ខ្លាំងពេក​ឡើយ​ព្រោះ​ផល​ចំណូល​ប្រមូល​មក​វិញ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​និង​ស្រួល​មិន​ស្រួល​ត្រូវ​ចំណាយ​កម្លាំង​ឥតអំពើ​ថែម​ទៀត​។ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​លោកអ្នក​ត្រូវ​ចេះ​ពូន​ជ្រោយ​សេចក្តីស្នេហា​របស់ខ្លួន​កុំ​បង្កជម្លោះ​ទើប​ឈាន​ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​៕

ឆ្នាំខាល រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃនេះ​លោក​អ្នក​ធ្វើ​អ្វី​តែង​មាន​ការ​ចម្រើន​លូតលាស់​ទៅ​មុខ​ហើយ​ធ្វើ​អ្វី​ងាយស្រួល​ផង​។​ក្រៅពី​នេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នកទំនាក់ទំនង​ឬ​ចរចា​អ្វី​មួយ​ពីព្រោះ​ថា​ផល​សម្រេច​នោះ​ក៏​មាន​ខ្ពស់​ណាស់​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ពុំ​ទាស់​ខុស​អ្វី​ទ្បើយ​ពិសេស​ការចង់​បើកហា​ង​ថ្មី​ឬ​ផ្លាស់ប្តូរ​មុខរបរ​តែង​ហុច​ផល​ល្អៗ​មក​វិញ​ដូច​សមប្រកប​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ផ្អែមល្ហែម​ចាក់ទឹកមិនលិច​ប៉ុន្មាន​ទេ​៕

ឆ្នាំថោះ រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​លោកអ្នក​ប្រកប​កិច្ចការ​អ្វី​អាច​សម្រុក​ពេញទី​បាន​ហើយ​នឹង​ទោះ​ធ្វើ​អ្វី​តែង​ហុច​ផល​មកវិញ​គ្រាន់​គាប់ប្រសើរ​។​សម្រាប់​ពេល​វេលា​ល្អ​ក្នុង​ការធ្វើ​អ្វីមួយ​គឺ​ម៉ោង​១,០០​ទៅ​២,៥៩​នាទី​រសៀល​ហើយ​បើ​ប្រកប​កិច្ចការ​អ្វី​តែង​ហុច​ផល​មកវិញ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​បើ​ចង់​បើកហាង​ថ្មី​ឬ​ផ្លាស់​ទី​កន្លែង​លក់ដូរ​ជា​ឱកាស​ល្អ​ប្រពៃ​ណាស់​ព្រោះថា​អាច​ឆ្លើយតប​ផ្លែផ្កា​ដូចជា​ទី​កក់ក្តៅ​គ្រាន់បើ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​មាន​រៀប​អាពាហ៍ពិពាហ៍​ឬ​ចូល​ស្តីដណ្តឹង​តែង​សម្រេច​ដូច​គាប់​បំណង​៕

ឆ្នាំរោង រាសី​ល្អ​ជា​មធ្យម​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នកឃើញ​ថា​មិន​កើត​ជា​ផល​ល្អ​ប៉ុន្មាន​ទេ​គឺ​ធ្វើ​អ្វី​តែង​ខកបំណង​នោះ​មាន​ខ្ពស់​ផង​។​សម្រាប់​នៅ​ថ្ងៃនេះ​វិញ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅ​មុខ​ល្អ​ហើយ​បើ​ចង់​បើក​របរ​អ្វី​មួយ​ថ្មី​ផង​ក៏​ជា​ឱកាស​ល្អ​មួយចំនួន​ផងដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខ​ដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ការលូតលាស់​ទៅមុខ​និង​បើ​ចង់​ផ្សះផ្សា​ជម្លោះ​វិវាទ​ជា​ពេលវេលា​ល្អ​មួយ​ផងដែរ​៕

ឆ្នាំម្សាញ់ រាសី​ខ្ពស់ត្រដែត​។ ​នៅ​ថ្ងៃ​នេះ​ដោយសារ​យីអ៊ុន​ឡើង​ខ្ពស់​ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នក​បំពេញ​ការងា​រ​ផ្នែក​ប្រាក់កាស​ឬ​ការធ្វើ​កិច្ចសន្យា​អ្វី​មួយ​ផង​។​ការរស់នៅ​មាន​ភាព​សុខ​ដុម​និង​កំពុង​ស្រុះស្រួល​គ្នា​ប្រសើរ​គួរសម​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ទោះ​ចង់​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​គឺ​ផល​កម្រៃ​តែង​ហុច​មកវិញ​គួរសម​ផងដែរ​ប៉ុន្តែ​យ៉ាងណា​ប្រាក់កាស​កាន់​នៅ​ដៃ​មិនសូវ​ជាប់​ទេ​តែង​ហូរ​ធ្លាយ​ចេញ​ទៅ​វិញ​អស់ៗ​ពុំ​ឃើញ​សេសសល់​ឡើយ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

ឆ្នាំមមី រាសី​ស្រុតចុះ​។ ​នៅ​ថ្ងៃ​នេះ​បើ​លោក​អ្នក​ធ្វើ​អ្វី​មិន​អាច​មើល​រំលង​ពី​បញ្ហា​សុ​វត្តិភាព​បានទេ​ពិសេស​ងាយ​កើត​រឿង​រាវ​ចំបែងចិត្ត​ណាស់​ផង​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ធ្វើ​អ្វី​មិន​អាច​លោភលន់​បានដែរ​ត្រូវ​ចេះ​ធ្វើ​ដោយ​ក្តីសន្សឹមៗ​ហើយ គិត​ផលប្រយោជន៍​អ្នកដទៃ​ខ្លះ​ទើប​ការប្រកប​ជំនួញ​គ្មាន​រឿងរ៉ាវ​ប្រទាំង​ប្រទើស​កើតឡើង​ទៅ​រួច​។​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ជ្រើសរើស​គូស្រករ​ត្រូវ​ចេះ​ពិនិត្យពិច័យ​បន្តិច​ទើប​មិន​កម្មក្រាស​នៅ​គ្រា​ខាងមុខ​៕

ឆ្នាំមមែ រាសី​ខ្ពស់ត្រដែត​។ ​នៅ​ថ្ងៃ​នេះ​ដោយសារ​យីអ៊ុន​ឡើង​ខ្ពស់​ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នក​បំពេញ​ការងា​រ​ផ្នែក​ប្រាក់កាស​ឬ​ការធ្វើ​កិច្ចសន្យា​អ្វី​មួយ​ផង​។​ការរស់នៅ​មាន​ភាព​សុខ​ដុម​និង​កំពុង​ស្រុះស្រួល​គ្នា​ប្រសើរ​គួរសម​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ទោះ​ចង់​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​គឺ​ផល​កម្រៃ​តែង​ហុច​មកវិញ​គួរសម​ផងដែរ​ប៉ុន្តែ​យ៉ាងណា​ប្រាក់កាស​កាន់​នៅ​ដៃ​មិនសូវ​ជាប់​ទេ​តែង​ហូរ​ធ្លាយ​ចេញ​ទៅ​វិញ​អស់ៗ​ពុំ​ឃើញ​សេសសល់​ឡើយ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

ឆ្នាំ​វក រាសី ខ្ពស់​ត្រដែត​។ អ្នក​កើត​ឆ្នាំ​ស្វា​នៅ​ខែ​នេះ​ដួង​រាសី​ល្អប្រសើរ​ហើយ ថ្ងៃនេះ​ដួង​រាសី​ឡើង​ខ្ពស់​ថែម​ទៀត ហេតុ​នេះ​លោកអ្នក​អាច​ទទួល​ដំណឹង​ល្អ​និង​ពិសេស​អាច​មាន​ការផ្លាស់​ប្តូរ អ្វីមួយ​ដែល​ប្រសើរ​ជាង​នេះ​ផង​។ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​លូតលាស់​និង​កំពុង​ផ្អែមល្ហែម​ល្អ​ប្រពៃ​៕

ឆ្នាំរកា រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​ល្អប្រសើរ​ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​ក្នុងការ​ដំណើរការ​កិច្ច​ការងារ​ឬ​ចរចា​ធ្វើ​អ្វី​មួយ​ផង​។​បើ​ជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ថ្ងៃនេះ​ដែរ​ការ​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មាន​ភាព​លូតលាស់​ទៅមុខ​ប្រពៃ​ហើយ​ការរក​ផល​កម្រៃ​ទៀត​សោត​ក៏​ល្មម​គ្រាន់​ជា​ទី​កក់ក្តៅ​ផងដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាពកក់ក្តៅ​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

ឆ្នាំច រាសី​ខ្ពស់ត្រដែត​។​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ក៏​មាន​ដំណើរការ​ទៅមុខ​និង​មាន​ការ​ជឿនលឿន​គួរសម​ផង​។​ក្រៅពី​នេះ​ចំពោះ​ស្ត្រី​បើ​ចង់​ពឹងពាក់​នរណាម្នាក់​ពី​រឿង​អ្វី​ទោះ​តិចតួច​ឬ​ធំ​បន្តិច​ក្តី​តែង​មាន​ក្រុម​មនុស្ស​អាណិត​ស្រឡាញ់​និង​ជួយ​ជ្រោមជ្រែង​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មាន​ការ​ជឿនលឿន​ទៅមុខ​ល្អ​ហើយ​បើ​ចង់​បើ​ករបរ​អ្វី​មួយ​ថ្មី​ផង​ក៏​ជា​ឱកាស​ល្អ​ប្រពៃ​បំផុត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ការលូតលាស់​ទៅមុខ​និង​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ឱកាស​ល្អ​បំផុត​៕

ឆ្នាំកុរ រាសី​ល្អ​ជា​មធ្យម​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​មិន​គាប់​ប្រសើរ​ប៉ុន្មាន​ទេ​ដូចនេះ​គប្បី​មាន​ការប្រយ័ត្នប្រយែង​ព្រោះ​ធ្វើ​អ្វីៗ​តែង​ងាយ​មានការ​ភ្លាំងភ្លាត់​ណាស់​។​លោកអ្នក​អាច​ត្រូវបាន​គេ​បន្ទោស​ឬ​បង្ក​រឿង​អាក្រក់​ណាមួយ​កើតឡើង​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​តូចធំ​ពុំ​សូវ​មាន​សំបូរ​ទេ​ព្រោះ​បើ​មិន​បោល​ហួស​ក៏​ត្រូវ​អ្នក​ដទៃ​ដណ្តើម​យក​អស់ៗ​មុន​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​គួរ​មាន​ការយកចិត្តទុកដាក់​សុ​វត្តិភាព​ផ្ទាល់​ខ្លួន​បន្តិច​ទើប​ប្រសើរ​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តីកើតមាន​ភាព​ប្រទាំង​ប្រទើ​សនិង​ប្រឆាំង​គ្នា​ច្រើន​៕

Share on Google Plus

About todayfortune

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment