ឆ្នាំជូត រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកតោងតែចេះគ្រប់គ្រងអារម្មណ៍ឱ្យបានល្អពីព្រោះថាងាយផ្ទុះនូវបញ្ហាមិនល្អចោមរោមយាយីផង។លោកអ្នកតោងតែរក្សាភាពបស្ងប់ស្ងាត់ហើយប្រយ័ត្នប្រយែងគ្រប់រឿងទើបប្រសើរ។អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមានការហូរចេញនិងហូរចូលមិនទៀងទាត់ដូច្នេះមិនគួរផ្សងព្រេងទៅបោះទុនរកស៊ីធំដុំនិងយកទៅលេងល្បែងស៊ីសងទ្បើយនាំជាប់ការកុនខ្លួនដោយអស់ប្រាក់ទុនពីខ្លួននាំសត្រូវប្រមាថមើលងាយ។ បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំ បើចង់យកនរណាម្នាក់ជាគូគាប់ត្រូវចេះពិនិត្យពិច័យឱ្យបានច្បាស់លាស់ទើបមិនត្រូវរងកម្មនៅពេលគ្រាខាងមុខ៕
ឆ្នាំឆ្លូវ រាសីស្រុតចុះ។ នៅថ្ងៃនេះដំណើជីវិតរបស់លោកអ្នកមិនល្អប្រសើរទេហេតុនេះបើមានកិច្ចការអ្វីមួយអាចសម្រុកពេលនេះពេញទីបានហើយព្រោះថាផ្លែផ្កានៅហុចមកវិញគ្រាន់កក់ក្តៅ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយជួបផលលំបាកក្នុងការរកចំណូលណាស់ហើយទាល់តែខិតខំខ្លាំងទើបអាចរកប្រាក់ចំណេញចិញ្ចឹមឆ្នាំងបាយគ្រាន់រស់ស្រួលខ្លួន។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំកុំចង់ទុំមុនស្រគាលប្រយ័ត្នកើតរឿងធំគ្មាននរណាអាចជួយកើត៕
ឆ្នាំខាល រាសីខ្ពស់ត្រដែត។ នៅក្នុងអំឡុងពេលនេះលោកអ្នកមានការសុខទាំងកាយសប្បាយទាំងចិត្តគ្រាន់គាប់ប្រសើរ។ទោះបីយ៉ាងណាសម្រាប់ស្ត្រីលោកអ្នកនៅជួបបញ្ហាលំបាកផ្លូវចិត្តច្រើនដោយសារតែការគិតច្រើននោះតែម្តង។អ្នកអាជីវករនៅថ្ងៃនេះវិញមានការទិញចូលលក់ចេញគ្រាន់កម្រើកមួយៗផងដែរហើយបើចង់ជួញទីជិតឆ្ងាយផលកម្រៃឆ្លើយតបក៏គួរជាទីពេញចិត្តមួយចំនួនផង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំគប្បីមានការជ្រួលជ្រើមខុសបែបបទប្រយ័ត្នការសប្បាយក្លាយជាទុក្ខវិញ៕
ឆ្នាំថោះ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកនៅតែល្អប្រសើរដដែលទេហេតុនេះទោះធ្វើអ្វីឃើញថាជឿនលឿននិងហុចផលមកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។ទោះបីយ៉ាងណាការធ្វើដំណើរចូរប្រយ័ត្នបញ្ហាមិនល្អរត់ចូលនាំពិបាកទប់ទល់មួយចំនួនផងដែរ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃ៕
ឆ្នាំរោង រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះឃើញថាដំណើរជីវិតរបស់លោកអ្នកនៅតែល្អប្រសើរហើយបើចង់ធ្វើអ្វីផ្លែផ្កាតែងឆ្លើយតបមកវិញជានិច្ច។អ្នកអាជីវករនៅថ្ងៃនេះវិញមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសមហើយបើចង់ជួញទីជិតឆ្ងាយផលកម្រៃឆ្លើយតបក៏គួរជាទីពេញចិត្តដែរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំគប្បីមានការជ្រួលជ្រើមខុសបែបបទប្រយ័ត្នការសប្បាយក្លាយជាទុក្ខវិញ៕
ឆ្នាំម្សាញ់ រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានការចម្រើនលូតលាស់ជាសន្សឹមៗទៅមុខជានិច្ចហើយទោះធ្វើអ្វីក៏តែងជោគជ័យផងដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការជួបស្ថានភាពលំបាកក្នុងការរកប្រាក់ចំណូលឯការចាយវាយទៀតសោតគ្រប់សារពើធ្វើឱ្យមិនសូវសុខស្រួលខ្លួនប៉ុន្មានទេ។ការធ្វើដំណើរទៅទិសឧត្តរពុំសូវមានសុវត្តិភាពទេគប្បីមានការប្រយ័ត្នប្រយែងបន្តិច។ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរថយក្រោយនិងជម្លោះវិវាទចូលយាយីច្រើនដូចនេះត្រូវចេះសន្តោសប្រណីដល់គ្នាខ្លះទើបគ្មានបញ្ហារកាំរកូសកើតឡើង៕
ឆ្នាំមមី រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបើលោកអ្នកមានការណាត់ទុកជាមុនជាមួយអតិថិជនគឺតែងមានផ្លែផ្កានិងហុចផលល្អមកវិញជានិច្ច។ចំពោះអ្នកអាជីវករ ការជួញដូរមានការទិញចូលលក់ចេញគួរសមហើយទោះជួញទីជិតឆ្ងាយអាចរកផលកម្រៃគ្រាន់ចិញ្ចឹមឆ្នាំងបាយជានិច្ច។ការធ្វើដំណើរទីជិតឆ្ងាយមានតែក្រុមមនុស្សជួយយកអាសានិងគាំពារឥតមានអ្វីជួបការលំបាកនាំស្មុគស្មាញច្រើនទេ។ សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកមានជម្លោះវិវាទហើយចង់ផ្សះផ្សាជាពេលវេលាល្អបំផុតព្រោះមិនត្រឹមឆាប់ត្រូវរ៉ូវគ្នាទេថែមទាំងអាចប្តូរមកផ្អែមល្ហែមយ៉ាងឆាប់រហ័សទៀតផង៕
ឆ្នាំមមែ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ដូចនេះផ្តល់ផលល្អសម្រាប់ស្ត្រីក្នុងការចាត់ចែងការងារអ្វីមួយពីព្រោះថាផលល្អៗតែងហុចមកវិញផង។សម្រាប់ថ្ងៃនេះដែរដោយសារដួងរាសីឡើងខ្ពស់ដូចនេះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់និងមានជោគជ័យល្អប្រសើរ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីបើចង់ផ្សំផ្គុំគ្រួសារជាឱកាសល្អបំផុតនិងបើមានជម្លោះវិវាទជាពេលវេលាល្អក្នុងការផ្សះផ្សាទៀតផង៕
ឆ្នាំវក រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកភ្លឺថ្លាហើយធ្វើអ្វីក៏ឃើញថាតែងជឿនលឿនទៅមុខគ្រាន់គាប់ប្រសើរផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរមានការទិញចូលលក់ចេញគ្រាន់បើហើយពិសេសបើមានបើករបរថ្មីៗផងល្អប្រពៃណាស់។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្ត ទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕
ឆ្នាំរកា រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកតែងកើតនូវរឿងរាវមិនពេញចិត្តនិងមានរឿងរាវតប់ប្រម៉ល់ច្រើនផង។ការប្រកបការងារតែងកើតការរាំងស្ទះនិងពិសេសមិនសម្រេចដល់គោលដៅថែមទៀត។បើជាអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយ,ហើយត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយប្រយ័ត្នជួបរឿងស៊យបោះទុនទៅហើយសូន្យឈឹងរកតែដកដើមមកវិញមិនឃើញ ហើយថែមទាំងជំពាក់គេវ័ណ្ឌកថែមទៀត។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការរកាំរកូសព្រោះជួនត្រូវរ៉ូវជួនទាស់ទែងគ្នា៕
ឆ្នាំច រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះទោះលោកអ្នកប្រកបកិច្ចការអ្វីក៏ដោយក៏អាចចាប់ផ្តើម ពេញដៃពេញជើងបានហើយ ។ចំពោះបញ្ហាការងារ ប្រាក់កាស និងសុខភាពមិនចោទជាបញ្ហាទេនិងបើមានការឈ្មុសឈ្មុលតែងជួបសេចក្តីសម្រេចដូចគាប់បំណង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលចំណូលបន្តិចព្រោះតែមានការប្រជែងគ្នាច្រើនហើយពិសេសប្រយ័ត្នមានជម្លោះវិវាទព្រោះតែការដណ្តើមអតិថិជនគ្នា។ បញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានភាពផុយស្រួយជម្លោះវិវាទណាស់ហើយបើចេះអត់ឱនឱ្យគ្នាខ្លះទើបអាចគេចពីរឿងរ៉ាវចម្រូងចម្រាសទៅរួច៕
ឆ្នាំកុរ រាសីស្រុតចុះ។ នៅថ្ងៃនេះដោយសារដំណើរជីវិតមិនល្អប្រសើរម្ល៉ោះហើយលោកអ្នកធ្វើអ្វីក៏ដោយត្រូវមានចិត្តត្រជាក់ទើបចៀសផលអាក្រក់ទាំងពួងដែលចោមរោមទៅរួច។ចំពោះបញ្ហាសំខាន់ឬបញ្ហាប្រញាប់បន្ទាន់ត្រូវតែមានការប្រយ័ត្នប្រយែងទើបមិនមានផលអាក្រក់ចោទឡើង។លោកអ្នកត្រូវចេះពិភាក្សាជាមួយអ្នកដទៃហើយធ្វើអ្វីប្រយ័ត្នប្រយែងទើបមិនមានបញ្ហាចោទឡើង។អ្នកប្រកបរបររកស៊ីជួញដូរវិញជួបបញ្ហាលំបាកក្នុងការទាក់ទាញរកអតិថិជនបន្តិច ឯប្រាក់កម្រៃទៀ តសោតទាល់តែខិតខំខ្លាំងទើបរកប្រាក់ចំណូលចិញ្ចឹមគ្រួសារគ្រាន់ធូរទៅរួច។ រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំចូរប្រយ័ត្នការដើរពាសវាលកាលនាំកើតរឿងរ៉ាវអាក្រក់ណាមួយ ហើយជួបផលលំបាកនៅគ្រាខាងមុខមានតែទឹកភ្នែកជូតក្បាលជង្គង់៕
0 comments:
Post a Comment