សូមជូនហោរាសាស្ត្រប្រចាំថ្ងៃអង្គារ ទី០៣ ខែតុលា ឆ្នាំ២០១៧ ៖
ឆ្នាំជូត រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងប្រាក់កាស ការងារ ឬធ្វើកិច្ចសន្យាអ្វីមួយ។សម្រាប់ពេលវេលាល្អក្នុងការធ្វើអ្វីមួយនៅថ្ងៃនេះដែរគឺម៉ោង ៧,០០ទៅដល់៨,៥៩នាទីព្រឹក។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរមិនថាផ្លូវទឹកផ្លូវគោកឬផ្លូវអាកាសតែងអាចប្រមូលភោគផលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។ការធ្វើដំណើទីជិតឆ្ងាយមានតែភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការស្រុះស្រួលនិងមានភាពស្រស់ស្រាយប្រពៃ ៕
ឆ្នាំឆ្លូវ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អទាំងនៅក្បែរខ្លួនឬនៅពីចម្ងាយថែមទៀត។ក្រៅពីនេះសម្រាប់លោកអ្នកដែលរង់ចាំបញ្ហាទាក់ទងប្រាក់កាស រង់ចាំការងារឬរង់ចាំចម្លើយសេចក្តីស្នេហាតែងមានការឆ្លើយតបផលល្អៗមកវិញជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរកំពុងមានភាពកាក់កបគួរសម ហើយជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំផង។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានការលូតលាស់ទៅមុខនិងកំពុងផ្អែមល្ហែមចំពោះគ្នាណាស់ដែរ៕
ឆ្នាំខាល រាសីស្រុតចុះ។ នៅថ្ងៃនេះមានការប្រែប្រួលទាំងអារម្មណ៍និងកិច្ចការងារផងហេតុនេះគប្បីមានការប្រយ័ត្នប្រយែង។លោកអ្នកធ្វើអ្វីតែងជួបបញ្ហារាំងស្ទះនិងមានការប៉ះទង្គិចជាមួយមនុស្សក្បែរខ្លួនបន្តិចបន្តួចកើតឡើង ។ក្រៅពីនេះក៏មានដំណឹងមិនល្អនិងអាចមានការចោទប្រកាន់ដោយការជេរប្រទេចពីអ្នកដទៃថែមទៀត។ដោយឡែកនៅថ្ងៃនេះវិញសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរពិសេសស្ត្រីទាំងការជួញទីជិតឆ្ងាយជួបការលំបាកក្នុងការរកផលចំណូលហើយមានការរំលោភបំពានពីអ្នកមានមុខរបរដូចគ្នាទៀតផង។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំថោះ រាសីល្អជាមធ្យម។ នៅក្នុងអំឡុងពេលនេះមិនថាជាការងារ,បញ្ហាប្រាក់កាសរបស់លោកអ្នកមានការចម្រើនលូតលាស់និងហុចផលមកវិញគ្រាន់ជាទីពេញចិត្តមួយចំនួនផង។សម្រាប់នៅថ្ងៃនេះដែរអ្នកប្រកបរបររកស៊ីជួញដូរមិនសូវមានសកម្មភាពក្នុងការលក់ដូរប៉ុន្មានទេពោលគឺការជួញទីជិតឆ្ងាយមិនឡើងមិនចុះឡើយគឺមានភាពដូចសព្វមួយដង។ការធ្វើដំណើរឆ្ងាយជិតមិនសូវល្អប្រសើរទេគប្បីប្រយ័ត្នប្រយែង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកើតមានការរកាំចិត្តនិងប្រឆាំងគ្នាច្រើន៕
ឆ្នាំរោង រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះមិនថាជាការងារ,ការធ្វើអាជីវកម្មឬរឿងផ្ទាល់ខ្លួនអ្វីទេគឺតែងភ្លឺថ្លានិងហុចផលល្អៗត្រឡប់មកវិញផង។អ្នកអាជីវករទោះមានការជួញទីជិតឆ្ងាយតែងអាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕
ឆ្នាំម្សាញ់ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់ការលេងហ៊ុន ធ្វើកិច្ចសន្យា ចរចាឬទំនាក់ទំនងកិច្ចការងារអ្វីមួយតែងផ្តល់ផលល្អត្រឡប់មកវិញផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកទទួលរងការនឿយហត់និងទទួលរងសម្ពាធច្រើនប៉ុន្តែយ៉ាងណាឆ្លងចូលមកដល់ថ្ងៃនេះលោកអ្នកបានរួចផុតពីឧបទ្រពចោមរោមហើយភាពចម្រើនលូតលាស់បានចូលមកវិញ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សាដូច្នេះដែរ៕
ឆ្នាំមមី រាសីល្អជាមធ្យម។ អ្នកកើតឆ្នាំមមីនៅក្នុងអំឡុងពេលនេះលោកអ្នកតែងលេចចេញនូវបាតុភាពតានតឹងអារម្មណ៍ច្រើនហើយបញ្ហាមិនល្អនោះក៏យាយីច្រើនផងដែរ។នៅក្នុងរង្វង់គ្រួសារលោកអ្នកត្រូវចេះបើកចិត្តទូលាយនិងខិតខំចេះជួយរំលែកកិច្ចការងារផ្ទះសម្បែងខ្លះទើបគ្មានបញ្ហាចោទឡើង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញឃើញថាជួបការលំបាកក្នុងការផលកម្រៃបន្តិចពិសេសភាពប្រទាំងប្រទើសក៏ងាយកើតឡើងផងដែរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឃើញថាមានការថយក្រោយច្រើនជាងឈានទៅមុខ៕
ឆ្នាំមមែ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះមានជោគមានជ័យហើយធ្វើអ្វីឃើញថាតែងសមដូចប្រកបនោះមានច្រើនចំពោះមុខផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់បើករបរថ្មីឬមានការផ្លាស់ទីកន្លែងលក់ដូរក៏ល្អប្រពៃណាស់ដែរព្រោះតែងជួបភាពសុខដុមនិងចម្រើនលូតលាស់គួរសមដែរ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើលោកអ្នកមានការចូលនិយាយដល់ចាស់ទុំ ជាឱកាសល្អប្រពៃ៕
ឆ្នាំវក រាសីស្រុតចុះ។ នៅថ្ងៃនេះឃើញថាដំណើរជីវិតរបស់លោកអ្នកមិនសូវល្អប្រសើរទេហើយពិសេសបើចង់ខ្ចីអ្វីមួយពីអ្នកដទៃក៏តែងមិនឆ្លើយតបដូចក្តីបំណងនោះដែរ។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយត្រូវរត់ទៅរកអតិថិជនហើយត្រូវស្វះស្វែងបន្តិចទើបរកប្រាក់ចំណូលគ្រាន់បំពេញក្រពះទៅរួច។ រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីលោកអ្នកតោងតែចេះកាត់បន្ថយការចង់យកឈ្នះចាញ់គ្នាទើបគ្មានរឿងរាវចម្រូងចម្រាសកើតឡើង៕
ឆ្នាំរកា រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកមាន អារម្មណ៍ភ្លឺថ្លា បញ្ញាវាងវៃ ហេតុនេះទោះធ្វើអ្វីក៏មានការជឿនលឿនគួរសមជានិច្ច។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរវិញមានការរីកលូតលាស់ទៅមុខគួរសមហើយបើលោកអ្នកចង់បើករបរថ្មីឬចេញធ្វើជំនួញទីជិតឆ្ងាយតែងហុចផ្លែផ្កាគួរជាទីពេញចិត្ត។ការធ្វើដំណើរមិនថាពេលថ្ងៃឬយប់ព្រលប់ទេលោកអ្នកមិនត្រូវមានការផឹកគ្រឿងស្រវឹងឡើយប្រយ័ត្នជួបឧប្បត្តិហេតុណាមួយរកនឹកស្មានមិនដល់។ បញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកចង់ផ្សំផ្គុំគ្រួសារពេលនេះជាឱកាសល្អសម្រាប់ចូលនិយាយដល់ចាស់ទុំហើយ៕
ឆ្នាំច រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីត្រូវមើលមុខក្រោយបើពុំនោះនឹងនាំឱ្យផលអាក្រក់ណាមួយកើតចំពោះមុខ។ក្រៅពីនេះមិនថាការងារ បញ្ហាប្រាក់កាសឬការគ្រប់គ្រងការងារអ្វីតែងជួបនូវការខកបំណងច្រើន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបការលំបាកក្នុងការរកប្រាក់ចំណូលបន្តិចព្រោះលាភច្រើនបោលហួសនិងហោះរំលងជានិច្ច។ រីឯបញ្ហាស្នេហាប្រុសស្រីកុំលេងម៉េះម៉ោះច្រើននាំកើតជម្លោះវិវាទហើយមានតែរឿងរ៉ាវសៅហ្មងដាក់គ្នា៕
ឆ្នាំកុរ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តធ្វើការងារអ្វីមួយពីព្រោះថាផលជាផ្លែផ្កាតែងហុចមកវិញជានិច្ច។នាអំឡុងពេលនេះសម្រាប់លោកអ្នកកើតឆ្នាំរោងមុនធ្វើការសម្រចចិត្តអ្វីមួយគប្បីមានការប្រយ័ត្នប្រយែងពីព្រោះថានៅពេលសម្រេចចិត្តត្រូវគឺផលល្អតែងហុចមកវិញប៉ុន្តែបើសម្រេចចិត្តខុសវិញនោះច្បាស់ជាឈឺចិត្តពុំខាន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃជួបការលំបាកបន្តិចពីព្រោះថាលាភធំដុំច្រើនបោលហួសចាប់ពុំសូវជាប់ទេ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំវិញងាយកើតជម្លោះប៉ុន្តែក៏ងាយត្រូវគ្នាវិញដែរ៕
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment