សូមជូនហោរាសាស្ត្រប្រចាំថ្ងៃសុក្រ ទី១៣ ខែតុលា ឆ្នាំ២០១៧ ៖
ឆ្នាំជូត រាសីល្អជាមធ្យម។ នៅថ្ងៃនេះការប្រកបការងារឃើញថាជួបបញ្ហារាំងស្ទះនិងមានឧបសគ្គខ្លះៗយាយីហេតុនេះគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបឆ្លងផលំបាកទាំងនេះទៅរួច។អ្នកប្រកបរបររកស៊ីជួញដូរវិញការជួញទីជិតឆ្ងាយក្តីផលកម្រៃមានហូរចូលគ្រាន់បំពេញបំពង់អញ្ចឹងដែរតែយ៉ាងណាលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទដោយប្រការណាមួយផង។ បញ្ហាសេចក្តីស្នេហាកំលោះក្រមុំមិនសូវមានការលូតលាស់ទៅមុខទេហើយពិសេសងាយកើតជម្លោះវិវាទដោយសារការមិនសូវចេះអត់ឱនឱ្យគ្នា៕
ឆ្នាំឆ្លូវ រាសីល្អជាមធ្យម។ នៅថ្ងៃនេះការប្រកបការងារលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងពីព្រោះថាងាយកើតឡើងដោយសារមនុស្សនៅក្បែរខ្លួនឬមនុស្សពីចម្ងាយបង្កឡើងណាស់។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញបើចង់ទិញទំនិញឬចង់បញ្ចេញទំនិញអ្វីមួយគួររួសរាន់ទាន់មានឱកាសបើពុំនោះទេនឹងជួបបញ្ហាប្រឈមមុខការលក់មិនចេញទៀតពុំខាន។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើមិនទាន់មានគូគាប់ពេលនេះជាឱកាសល្អក្នុងការស្វែងរកបំផុត៕
ឆ្នាំខាល រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងសំខាន់ពីព្រោះថាផ្លែផ្កាល្អៗតែងហុចមកវិញជានិច្ច។ក្នុងថ្ងៃនេះដែរអំណោយផលល្អសម្រាប់លោកអ្នកចរចាទំនាក់ទំនងអ្វីមួយផងដែរ។អ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញមិនថាផ្លូវគោកផ្លូវទឹកផ្លូវអាកាសក្តីតែងមានភាពសុខដុមហើយផលកម្រៃទៀតសោតបានគ្រាន់បំពេញបំពង់អញ្ចឹងផង ។ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីកុំគប្បីយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើននាំតែកើតរឿងសៅហ្មងចំពោះគ្នាប៉ុណ្ណោះ៕
ឆ្នាំថោះ រាសីស្រុតចុះ។ ក្នុងថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយតែងជួបបញ្ហារញ្ជួយចិត្តឬមិនដូច្នេះក៏ជួបបញ្ហាលំបាកណាមួយចូលយាយីផង។ចំពោះអ្នកអាជីវករលោកអ្នកមិនត្រូវលោភលន់ចង់បានជ្រុលឬមានភាពច្រណែនឈ្នានីសមិនមើលមុខមើលក្រោយបើពុំនោះនឹងនាំផលលំបាកដាក់ខ្លួនទៅវិញទេ។ការធ្វើដំណើរឆ្ងាយជិតជួបតែបញ្ហាប្រទាំងប្រទើសនិងក្រុមមនុស្សបង្កបញ្ហា។ សម្ព័ន្ធស្នេហាកំលោះក្រមុំមិនត្រូវភ្លើតភ្លើននឹងសេចក្តីស្នេហាឡើយត្រូវចេះអប់រំខ្លួនឯងទើបប្រសើរបំផុត៕
ឆ្នាំរោង រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ដូចនេះការប្រកបការងារអ្វីក៏តែងជឿនលឿនទៅមុខនិងមានជោគជ័យត្រឡប់មកវិញផង។នៅថ្ងៃនេះដែរបើលោកអ្នកសម្រេចចិត្តរឿងរាវតូចធំក៏ដោយច្រើនតែទទួលផ្លែផ្កាមកវិញជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញចូរលោកអ្នកគប្បីបង្កើនការទំនាក់ទំនងជាមួយអ្នកដទៃឱ្យបានច្រើនព្រោះអាចទទួលផលប្រយោជន៍មកវិញជាក់ជាពុំខាន។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីត្រូវចេះយកចិត្តទុកដាក់ថែទាំចំណងស្នេហ៍ទើបមិនកើតរឿងបែកបាក់នៅគ្រាខាងមុខ៕
ឆ្នាំម្សាញ់ រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរហើយបើចង់ធ្វើអ្វីក៏តែងទទួលផលល្អៗមកវិញជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរមានការកម្រើកគួរសមហើយកំពុងមានភាពសុខដុមណាស់ផង។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើចង់ផ្សំផ្គុំគ្រួរសារជាឱកាសល្អបំផុតនិងបើមានជម្លោះវិវាទជាពេលវេលាល្អក្នុងការផ្សះផ្សារទៀតផង៕
ឆ្នាំមមី រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះមិនផ្តល់ផលល្អក្នុងការសម្រេចចិត្តរឿងសំខាន់អ្វីមួយឡើយពីព្រោះថាផលអាក្រក់នោះក៏មានច្រើនចំពោះមុខ។ការប្រកបរបររកស៊ីជួញដូរឃើញថាផលកម្រៃទោះលោកអ្នកខិតខំម្តេចម្តាមិនបានដូចជាទីពេញចិត្តទេគឺតែងខកបំណងច្រើនជាង។ សម្ព័ន្ធស្នេហាកំលោះក្រមុំកុំគប្បីដើរហើរមិនមើលមុខក្រោយពិសេសស្ត្រីប្រយ័ត្នជួបគ្រោះចាញ់បោកប្រុសព្រានត្រូវមកខូចអនាគតភ្លឺស្វាងហើយអស់ទាំងកិត្តិយសថែមទៀត៕
ឆ្នាំមមែ រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរដូចនេះអាចបានទទួលដំណឹងល្អពីមនុស្សក្បែរខ្លួនឬពីចម្ងាយផង។អ្នកអាជីវករទោះមានការជួញទីជិតឆ្ងាយតែងអាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។ការធ្វើដំណើរឆ្ងាយជិតជួបបញ្ហាប្រទាំងប្រទើសនិងរឿងរាវយាយីច្រើន។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕
ឆ្នាំវក រាសីស្រុតចុះ។ នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះដូចនេះការប្រកបការងារអ្វីក៏តែងជួបបញ្ហាលុកលុយច្រើនចំពោះមុខ។ទោះបីយ៉ាងណាសម្រាប់ស្ត្រីនៅថ្ងៃនេះមិនជួបបញ្ហាអ្វីចូលយាយីនាំជួបការលំបាកច្រើននោះដែរ។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរវិញជួបបញ្ហាស្មុគស្មាញនិងពិសេសមិនត្រូវឱ្យអតិថិជនជំពាក់ប្រាក់កាសឡើយប្រយ័ត្នទារវិញមិនបានកើតជំលោះវិវាទថែមទៀត។ រីឯបញ្ហាស្នេហាពិសេសបុរសកុំគប្បីចង់ទុំមុនស្រគាលប្រយ័ត្នជួបរឿងប្រុសប្រកែកស្រីប្រកាន់ស្រួលមិនស្រួលខូចកិត្តិយសហើយជាប់ទោសពៃរ៍ឥតអំពើ៕
ឆ្នាំរកា រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថានៅតែល្អប្រសើរដដែលទេ ដូចនេះផ្តល់ផលល្អសម្រាប់លោកអ្នកចរចា បណ្តាក់ទុន ឬចុះហត្ថលេខាអ្វីមួយផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនតូចធំមិនទាស់ខុសអ្វីដែរតែយ៉ាងណាត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយទើបមិនត្រូវអសាបង់ប្រាក់កាសដោយប្រការណាមួយ។ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការស្រុះស្រួលនិងផ្អែមល្ហែមល្អប្រពៃ៕
ឆ្នាំច រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកមានការសុខកាយសប្បាយចិត្តច្រើនហើយធ្វើអ្វីឃើញថាជឿនលឿនទៅមុខសន្សឹមៗជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរវិញបញ្ហាប្រាក់កាសនិងទ្រព្យសំណាងបានឡើងខ្ពស់ហើយបើមានការខិតខំតែងហូរចូលគួរសមផងដែរ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាស្នេហាប្រុសស្រីបើមានការទុំជោរ ហើយមិនត្រូវបង្អង់បន្តទៅទៀតបានទេជាឱកាសល្អបំផុតក្នុងការផ្សំផ្គុំគ្រួសារហើយ៕
ឆ្នាំកុរ រាសីស្រុតចុះ។នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះម្ល៉ោះហើយបើលោកអ្នកធ្វើអ្វីមិនធ្ងន់ធ្ងរនោះផលលំបាកក៏មិនកើតឡើងច្រើនដែរ។ការប្រកបការងារកើតមានភាពរកាំចិត្តបន្តិចតែយ៉ាងណាក៏មានភាពលូតលាស់សន្សឹមៗទៅមុខឥតមានថយក្រោយឡើយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានដំណើររិចរិលនិងថយក្រោយច្រើនម្ល៉ោះហើយទោះចង់រកប្រាក់ចំណូលចិញ្ចឹមជីវិតក៏ជួបការលំបាកដែរ។ រីឯបញ្ហាស្នេហាប្រុសស្រីមានតែការហួងហែងនិងប្រចែប្រច័ណ្ឌហួសហេតុច្រើន៕
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment