ឆ្នាំជូត រាសីល្អជាមធ្យម។ នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកមានការចម្រើនលូតលាស់ជាសន្សឹមៗទៅមុខឥតមានអ្វីជាឧបសគ្គធំដុំក្នុងការឆ្លងកាត់នោះឡើយ។អ្នកប្រកបរបររកស៊ីជួញដូរមានការលូតលាស់យឺតហើយពិសេសងាយកើតបញ្ហារកាំរកូសថែមទៀត។ក្រៅពីនេះបើលោកអ្នកប្រកបជំនួញទីជិតឆ្ងាយមានការចម្រុងចម្រើននិងមានភាពសុខដុមប្រពៃណាស់ដែរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងលូតលាស់ទៅមុខប្រពៃ៕
ឆ្នាំឆ្លូវ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះមិនថាការងារតូចធំលោកអ្នកអាចសម្រុកពេញទីបានហើយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់គួរសមម្ល៉ោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរថ្មីឬបណ្តាក់ទុនបន្ថែមព្រោះផ្លែផ្កាដែលទទួលបានតែងហុចមកវិញដូចសមប្រកប។ការធ្វើដំណើរគ្រប់ទិសទីជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកំពុងសុខដុមនិងមានភាពផ្អែមល្ហែមគួរសម៕
ឆ្នាំខាល រាសីស្រុតចុះ។ នៅថ្ងៃនេះឃើញថាធ្វើអ្វីក៏តែងមានការរាំងស្ទះនិងមានបញ្ហាមិនល្អយាយីច្រើនដែរ។ការរស់នៅលោកអ្នកមិនត្រូវបង្កជម្លោះជាមួយអ្នកដទៃឡើយពីព្រោះអាចជះផលអាក្រក់ណាមួយមកវិញនៅពេលក្រោយដែលរកស្មានមិនដល់។សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរកុំសម្លឹងលាភធំដុំភ្លេចលាភតូចតាចព្រោះចំណូលបែបនេះសំបូរជាងសព្វមួយដង។ រីឯបញ្ហាស្នេហាប្រុសស្រីមានភាពផុយស្រួយជម្លោះវិវាទណាស់គប្បីមានការប្រយ័ត្នប្រយែងពាក្យសម្តីឱ្យបានខ្លាំងក្លា ៕
ឆ្នាំថោះ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារ ការបណ្តាក់ទុន,ការចរចាឬចុះហត្ថលេខាអ្វីមួយជាពេលវេលាល្អប្រពៃ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការប្រជែងគ្នាច្រើននិងពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផងគួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។ សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកចង់ផ្សំផ្គុំគ្រួសារឬរៀបអាពាហ៍ពិពាហ៍ជាពេលវេលាមួយល្អប្រពៃណាស់៕
ឆ្នាំរោង រាសីល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតោងតែចេះមើលមុខក្រោយពីព្រោះថាផលអាក្រក់នោះងាយកើតឡើងជាងសព្វមួយដងផង។លោកអ្នកទោះធ្វើអ្វីៗក៏ដោយត្រូវចេះប៉ាន់ប្រមាណហើយពុំត្រូវលោភលន់ទេបើមិនដូច្នេះនឹងជួបរឿងសោកកាជាក់ជាពុំខាន។សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរជួបលើបញ្ហាប្រទាំងប្រទើសច្រើនហើយផលកម្រៃទៀតសោតក៏ហូរចូលដោយតានតឹងផង។ សម្រាប់បញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តី មានការចាប់កំហុសព្រោះតែភាពចង់ឈ្នះគ្នាមានច្រើននាពេលនេះ៕
ឆ្នាំម្សាញ់ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបកិច្ចការងារដែលសំខាន់និងអាចសម្រុកបានពេញទីហើយពីព្រោះថាផ្លែផ្កាតែងងាយហុចមកវិញផង។អ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកកុំគប្បីមានអំនួតក្អេងក្អាងឱ្យសោះព្រោះទ្រព្យដែលបម្រុងរត់ចូលបែរជាអាចរត់ចេញទៅវិញទៀតផង។ការធ្វើដំណើរឆ្ងាយជិតមិនថាផ្លូវគោកផ្លូវទឹកឬផ្លូវអាកាសក្តីតែងមានភាពសុខដុមនិងក្រុមមនុស្សស្វាគមន៍រាក់ទាក់ជានិច្ច។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពស្រស់ស្រាយនិងផ្អែមដូចទឹកឃ្មុំ៕
ឆ្នាំមមី រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកដំណើរការងារនិងធ្វើជំនួញអ្វីមួយផង។ក្នុងរង្វង់គ្រួសារបើលោកអ្នកមានជម្លោះវិវាទជាឱកាសល្អក្នុងការផ្សះផ្សាហើយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការយកចិត្តទុកដាក់និងផ្អែមល្ហែមល្អចំពោះគ្នាគ្រាន់បើ៕
ឆ្នាំមមែ រាសីល្អជាមធ្យម។ ក្នុងពេលនេះទោះប្រកបការងារអ្វីក៏ដោយលោកអ្នកគួរធ្វើសន្សឹមៗកុំបំបោលប្រយ័ត្នដូចពាក្យចាស់ថា”កាន់តែលឿនកាន់តែខុសហើយក្រែងមិនបានដូចសេចក្តីប្រាថ្នា”។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយត្រូវរត់ទៅរកអតិថិជនហើយត្រូវស្វះស្វែងបន្តិចទើបរកប្រាក់ចំណូលគ្រាន់ចិញ្ចឹមជីវិតរស់ងាយស្រួលជាងនេះ។ទាំងស្ត្រីបុរសបើលោកអ្នកធ្វើដំណើរទៅណាមកណាគប្បីមានការប្រយ័ត្នប្រយែងបន្តិចពីព្រោះក្រុមមនុស្សតាមព្យាបាទយាយីច្រើន។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឱ្យប្រយ័ត្នភាពផ្អែមល្ហែមប្រែជាជូរចត់វិញព្រោះតែការប្រចែប្រច័ណ្ឌកំពុងមានការលុកលុយ ៕
ឆ្នាំវក រាសីខ្ពស់ត្រដែត។ ថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកភ្លឺថ្លាហើយធ្វើអ្វីក៏តែងមានភាពសុខដុមនិងពុំមានក្រុមមនុស្សយាយីច្រើននោះដែរ។សម្រាប់លោកអ្នកដែលប្រកបរបររកស៊ីជួញដូរក្នុងពេលនេះមានការរីកលូតលាស់គួរសមហើយបើចង់ពង្រីកមុខរបរថ្មីឬមានការបណ្តាក់ទុនរកស៊ីក្នុងអ្វីមួយតែងផ្តល់ផលល្អៗមកខ្លួនវិញយ៉ាងដូចសមប្រកប។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីជួបភាពរកាំចិត្តនិងមិនសូវទុកចិត្តទុកគ្នាប៉ុន្មានទេគឺភាពប្រចែប្រច័ណ្ឌកំពុងចូលលុកលុយច្រើន៕
ឆ្នាំរកា រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារ ចរចាឬសម្រេចចិត្តអ្វីមួយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញបើលោកអ្នកចង់បោះទុនតូចធំឃើញថាមិនមានទាស់ខុសអ្វីដែរព្រោះផ្លែផ្កាទទួលបានក៏ឆ្លើយតបគ្រាន់កក់ក្តៅជានិច្ច។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។ សម្ព័ន្ធគូស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើមានផែនការអ្វីសម្រាប់រៀបចំជាគ្រួសារហើយខ្នះខ្នែងធ្វើតែងជោគជ័យដូចគាប់បំណងពុំខាន៕
ឆ្នាំច រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកមានអារម្មណ៍ហត់នឿយនិងមានការស្មុគស្មាញច្រើនម្ល៉ោះហើយគប្បីមានការប្រយ័ត្នប្រយែងបន្តិច។ក្រៅពីនេះលោកអ្នកឱ្យប្រយ័ត្នប្រយែងបញ្ហាឈឺខ្លួនឈឺប្រាណឬឧប្បត្តិហេតុអ្វីមួយយាយី។ការប្រកបការងារក៏ដូច្នេះដែរបើមានក្រុមមនុស្សគេបង្កបញ្ហាល្អក់កករឬបង្កើតបញ្ហាអ្វីមួយមកទុកឱ្យគប្បីមានការអត់ធ្មត់ធ្វើគធ្វើថ្លង់ខ្លះទើបប្រសើរ។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរងាយថយក្រោយហើយងាយទាំងកើតជម្លោះវិវាទនិងឈានដល់ទាំងការបែកបាក់៕
ឆ្នាំកុរ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថានៅតែល្អប្រសើរទេហេតុនេះបើចង់ធ្វើអ្វីក៏តែងផ្តល់ជាផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តផង។ការរស់នៅមានភាពសុខដុមនិងក្នុងរង្វង់គ្រួសារបើមានបញ្ហាជម្លោះវិវាទជាពេលវេលាល្អក្នុងការដោះស្រាយផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញបើលោកអ្នកចង់បើកហាងថ្មីឬចេញប្រកបជំនួញអ្វីមួយជាឱកាសល្អប្រពៃបំផុត។ការធ្វើដំណើរឆ្ងាយជិតមានតែក្រុមមនុស្សស្វាគមន៍រាក់ទាក់និងអាណិតស្រឡាញ់ជានិច្ច។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយពេលនេះបើចង់ផ្សំផ្គុំគ្រួសារជាពេលវេលាល្អណាស់៕
0 comments:
Post a Comment