ហោរាសាស្ត្រប្រចាំថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០១៧

សូមជូនហោរាសាស្ត្រប្រចាំថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០១៧ ៖

ឆ្នាំជូត​ ​​​រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​ល្អប្រសើរ​ដូចនេះ​អាច​សម្រេច​ចិត្ត​រឿង​សំខាន់​បាន​ពីព្រោះ​ថា​ផ្លែផ្កា​ល្អៗ​តែង​ហុច​មកវិញ​ជានិច្ច​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះ​ម៉ាយ​​មេ​ម៉ាយ​ក្តី​ជួប​រឿង​ការយល់​ខុស​និង​ភាព​ប្រចែប្រច័ណ្ឌ​ចូលលុកលុយ​ច្រើន​ដូចនេះ​ត្រូវ​កាត់បន្ថយ​ការបង្ក​ជម្លោះ​វិវាទ​ចេញពី​ខ្លួន​ខ្លះ​ទើប​ប្រសើរ​។
ឆ្នាំ​ឆ្លូវ​ ​រាសី​ល្អ​ជា​មធ្យម​។​ នៅក្នុង​ថ្ងៃ​នេះ​លោកអ្នក​អាច​ទទួល​រង​ផល​លំបាក​ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត​ដោយ​ក្នុងនេះ​គប្បី​មាន​ការ​ប្រយ័ត្ន​ក្រុម​មនុស្ស​​ទាំង​នៅ​ពី​ចម្ងាយ​និង​នៅ​ក្បែរ​ខ្លួន​ផង​។​ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​លោក​អ្នក​ត្រូវ​ចេះ​សន្សំទ្រព្យ​ល្អិតល្អោច​ឡើង​ទៅ​កុំ​ខំ​ប្រមូល​តែ​ទ្រព្យ​ធំ​ព្រោះ​ថ្ងៃ​នេះ​សម្បូរ​តែ​ទ្រព្យ​ល្អិតល្អោច​ប៉ុណ្ណោះ​។ ​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធឬ​គូស្នេហ៍​កំលោះ​ក្រមុំ​មានដំណើរ​ថយ​​ក្រោយ​និង​ប្រឆាំង​គ្នា​ច្រើន​៕
ឆ្នាំខាល​ ​​​រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​ដោយសារ​ដំណើរ​ជីវិត​ល្អប្រសើរ​ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នកសម្រេចចិត្ត​រឿង​សំខាន់​ឬ​រឿង​រាវ​ធំ​ណាមួយ​ពី​ព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយ​តប​មក​វិញ​ផង​។ រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅ​មុខ​និង​ផ្អែមល្ហែម​ប្រពៃ​។​
ឆ្នាំថោះ​ ​​រាសី​ល្អ​ជា​មធ្យម​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​គាប់​ប្រសើរ​គួរសម​ហើយ​បើ​ទោះបី​ធ្វើ​អ្វី​ក៏​តែង​មាន​ការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅ​មុខ​ជា​និច្ច​។​ ការរស់នៅ​ថ្ងៃ​នេះ​មិន​មាន​អ្វី​ប្រទាំង​ប្រទើស​គួរកត់សម្គាល់​ទេ​ហើយ​បើ​មាន​ការប្រយ័ត្នប្រយែង​នោះ​ដំណើរ​ជីវិត​មាន​ភាពរលូន​ល្អ​ដូច​សព្វមួយដង​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ បើ​ចង់​សាកល្បង​ជួញ​ឆ្ងាយ​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ជា​និច្ច​។​ ​រីឯ​​បញ្ហា​​សេច​ក្តី​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅ​មុខ​និង​មាន​ភាព​ស្រស់ស្រាយ​៕
ឆ្នាំរោង រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​នៅ​តែ​ល្អប្រសើរ​ដដែល​ទេ​ហេតុនេះ​ទោះ​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អ​មកវិញ​ជា​និច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​ចង់​បោះទុន​តូច​ធំ​មិន​មាន​ទាស់​ខុស​អ្វី​ដែរ​គឺ​តែង​ហុច​ផ្លែផ្កា​មកវិញ​ដូចជា​ទី​គាប់ចិត្ត​ប៉ុន្តែ​យ៉ាងណា​ត្រូវ​ចេះ​ពិនិត្យ​ទីតាំង​និង​ស្ថានភាព​ឱ្យ​ស្រូល​បួល​ទើប​មិន​ត្រូវ​ជួប​រឿង​ផល​អាក្រក់​ឬ​ត្រូវ​ខាត​ឡុងចុង​នៅពេល​ណា​មួយ​មក​វិញ​។ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ការរីកលូតលាស់​ទៅមុខ​ល្អ​ហើយ​បើ​មាន​ជម្លោះ​វិវិទ​ហើយ​ចង់​ផ្សះផ្សា​ជា​ពេលវេលា​ល្អ​បំផុត​៕
ឆ្នាំម្សាញ់​​​ ​​​​​រាសី​ខ្ពស់ត្រដែត​។ ​ក្នុងថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មិន​ទទួល​រង​ការលំបាក​ដែរ​ហើយ​បញ្ហា​លទ្ធផល​ទៀត​សោត​ក៏​តែង​ហុច​មកវិញ​គ្រាន់​គាប់​ប្រសើរ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បើកហាង​ថ្មី​ឬ​ផ្លាស់​ប្តូរ​មុខរបរ​ថ្មី​ជា​ឱកាស​ប្រពៃ​មួយ​ដែរ​ព្រោះ​អាច​មាន​ការ​ជឿន​លឿន​គ្រាន់​គួរសម​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ ​រីឯ​​សេចក្តី​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​គួរ​ជាទី​កក់ក្តៅ​៕
ឆ្នាំមមី ​​​​​​រាសី​ល្អ​ជា​មធ្យម​។​ នៅ​ខែ​ថ្មី​នេះ​លោកអ្នក​តោង​តែ​សម្រុក​ការងារ​ឱ្យបាន​ពេញទី​ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​ជានិច្ច​។​ ក្រៅពី​នេះ​បញ្ហា​ប្រាក់កាស​ក៏​តែង​មាន​លក្ខណៈ​ល្អ​ប្រសើរ​ដែរ​ពីព្រោះ​ថា​អាច​ទទួល​ផ្លែផ្កា​ដូច​ជាទី​ពេញចិត្ត​ទៀតផង​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញ​ដូរ​​នៅថ្ងៃនេះ​វិញ​លោក​អ្នក​ជួបប្រទះ​នូវ​រឿងរ៉ាវ​ប្រទាំង​ប្រទើស​ច្រើន​ហើយ​បើ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​មាន​ភាព​សុខដុម​ទៅរួច​។​ រីឯ​សេច​ក្តី​ស្នេហា​​ប្រុស​ស្រី​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ការគិត​ប្រចែប្រច័ណ្ឌ​ច្រើន​រៀងៗ​ខ្លួន​៕
ឆ្នាំមមែ ​​​​​​​​​រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​មិន​គាប់​ប្រសើរ​ប៉ុន្មាន​ទេ​ពីព្រោះ​ថា​ធ្វើ​អ្វី​ក៏​តែង​ជួប​បញ្ហា​ប៉ះទង្គិច​នឹង​មាន​រឿង​រាវ​យាយី​ផងដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ដោយសារ​ថ្ងៃនេះ​យីអ៊ុន​កំពុង​ដាក់​ស្រាប់​ម្ល៉ោះ​ហើយ​ធ្វើឱ្យ​មាន​ក្រុម​មនុស្ស​តាម​ឈ្នា​នីស​​និង ​ព្យាបាទ​យាយី​ច្រើន​ដូច្នេះ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ទើប​ចៀស​ផុត​ជម្លោះ​វិវាទ​ទាំងពួង​ទៅរួច​។ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ការគិត​ផ្លូវ​អាក្រក់​ចំពោះ​គ្នាច្រើន​​ធ្វើឱ្យ​រកាំរកូស​ឥត​សូវ​ស្បើយ​នោះឡើយ​៕
ឆ្នាំវក រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃនេះ​លោក​អ្នក​ធ្វើ​អ្វី​ក៏​តែង​ជឿនលឿន​ទៅមុខ​និង​ហុច​ជា​លទ្ធផល​មកវិញ​គ្រាន់​កក់ក្តៅ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ដំណើរការ​ទៅមុខ​យ៉ាប់យ៉ឺន​បន្តិច​ពិតមែនតែ​ក៏​មាន​ភាព​សុខដុម​ប្រពៃ​ណាស់​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មាន​តែ​ក្រុម​មនុស្ស​អាណិត​ស្រឡាញ់​និង​ស្វាគមន៍​ជានិច្ច​។ ​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅ​មុខ​តិចតួច​ឯ​បើ​ថយក្រោយ​វិញ​នោះ​ឆាប់រហ័ស​ណាស់​គប្បី​មាន​ការប្រយ័ត្នប្រយែង​៕
ឆ្នាំរកា រាសី​ខ្ពស់ត្រដែត​។​ ក្នុង​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​បើ​លោកអ្នក​ចង់​ធ្វើ​អ្វីមួយ​តែង​ផ្តល់​ក្តីសង្ឃឹម​និង​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​។​ក្រៅពី​នេះ​បើ​លោក​អ្នក​មាន​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ​ក៏​តែង​ឆាប់​ចុះសម្រុង​គ្នា​និង​ទទួល​ជោគជ័យ​ច្រើន​ផង​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ជា​ឱកាស​ល្អ​ក្នុង​ការផ្លាស់ប្តូរ​មុខរបរ​ឬ​រើ​ទីកន្លែង​លក់ដូរ​ដោយ​អាច​ជួប​នូវ​ក្តីចម្រុងចម្រើន​លូតលាស់​ទៅ​មុខ​ជា​និច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​ ​គូគ្រង​ប្តី​ប្រពន្ធនិង​គូស្នេហា​កំលោះ​ក្រមុំ​មានការ​ស្រស់ស្រាយ​ហើយ​បើ​លោក​អ្នក​មាន​ទំនាស់​ទាស់​ទែង​គ្នា​ជា​ពេលវេលា​ល្អ​បំផុត​ក្នុង​ការដោះស្រាយ​ហើយ​៕
ឆ្នាំ​ច ​រាសី​ស្រុតចុះ​។​ នៅ​ថ្ងៃ​នេះ​បើ​ទោះបី​ធ្វើ​អ្វី​ក៏​ដោយ​លោក​អ្នក​តោង​តែង​ប្រយ័ត្នប្រយែង​ពីព្រោះថា​ងាយ​កើត​បញ្ហា​មិនល្អ​យាយី​ណាស់​ដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើទោះបី​លោក​អ្នក​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​ទាស់​ខុស​អ្វី​ទេ​ព្រោះថា​ផ្លែផ្កា​ដែល​ទទួលបាន​ក៏​មាន​​ការ​រីកលូតលាស់​ជា​សន្សឹមៗ​គ្រាន់​បំពេញ​បំពង់​ជានិច្ច។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​ដើរហើរ​ពាស​វាល​កាល​ឬ​ប្រព្រឹត្តិ​ស្នេហា​ភ្លើតភ្លើន​ប្រយ័ត្ន​ជួប​រឿង​ស៊យ​កើត​រឿង​ធំ​គ្មាន​នរណា​ជួយ​ស្រោចស្រង់​រួច​។
ឆ្នាំកុរ រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នកទំនាក់ទំនង​ការងារ​ការបណ្តាក់ទុន​ចរចា​ឬ​ធ្វើ​កិច្ចសន្យា​អ្វី​មួយ​ផង​។​ទោះបី​យ៉ាងណា​សម្រាប់​ស្ត្រី​នាពេល​នេះ​តោង​តែ​ប្រយ័ត្នប្រយែង​ពីព្រោះ​ថា​ផល​អាក្រក់​ងាយ​កើតឡើង​ណាស់​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម​ហើយ​បើ​ចង់​ជួញ​ឆ្ងាយ​ទៀត​សោត​ក៏​ហុច​ផ្លែផ្កា​និង​សុខដុម​ល្អ​ប្រពៃ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​លោក​អ្នក​មិនទាន់​មាន​គូគាប់​ពេលនេះ​ជា​ឱកាសល្អ​ក្នុង​ការស្វែងរក​បំផុត​៕
Share on Google Plus

About todayfortune

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment