ហោរាសាស្ត្រប្រចាំថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០១៧

សូមជូនហោរាសាស្ត្រប្រចាំថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ៖

ឆ្នាំជូត ​រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នក​ប្រកប​ការងារ​និង​កិច្ចការ​ដែល​ពាក់ព័ន្ធ​នឹង​ប្រាក់កាស​ផង​។​ក្រៅពីនេះ​ក៏​ផ្តល់​ផល​ល្អ​សម្រាប់​ការសម្រេចចិត្ត​កិច្ចការងារ​ធំដុំ​ឬ​ចាប់ផ្តើម​ប្រកប​ការងារ​អ្វីមួយ​ថែម​ទៀត​។​សម្រាប់​ពេល​វេលា​ល្អ​របស់​លោក​អ្នក​ក្នុងថ្ងៃនេះ​គឺ​ម៉ោង​៧,០០​ទៅដល់​៨,៥៩​នាទី​ព្រឹក​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​បញ្ហា​លំបាក​ក្នុង​ការរក​ប្រាក់ចំណូល​បន្តិច​ឯ​ប្រាក់កម្រៃ​ទៀតសោត​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​ចិញ្ចឹម​ឆ្នាំងបាយ​គ្រាន់​រស់​ស្រួលខ្លួន​។ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រចែប្រច័ណ្ឌ​និង​ចាប់កំហុស​គ្នាច្រើន​៕


​ឆ្នាំឆ្លូវ រាសី​ល្អ​ជា​មធ្យម​។​ នៅថ្ងៃនេះ​ការប្រកប​ការងារ​ឃើញថា​មានការ​ជឿនលឿន​សន្សឹមៗ​ពិសេស​ងាយ​កើត​បញ្ហា​ចំពោះ​មុខ​ច្រើន​ផង​គប្បី​ប្រយ័ត្នប្រយែង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួល​ជោគជ័យ​ជំនួញ​ធំៗ​ទៅ​កើត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ឃើញថា​មិនសូវ​ជឿនលឿន​ទៅ​មុខ​ទេ​ងាយ​កើត​បញ្ហា​ផង ។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មាន​ការប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕


​ឆ្នាំខាល រាសី​ខ្ពស់ត្រដែត​។ ​នាពេល​នេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​បាន​ប្រែ​មក​ធូរ​កាយ​សប្បាយចិត្ត​បន្តិច​វិញ​ក្រោយពី​ជួប​នូវ​បញ្ហា​ទុក្ខលំបាក​នា​កន្លងមក​។​សម្រាប់​នៅ​ថ្ងៃនេះ​ដែរ​ទោះ​ប្រកបការងារ​តូចធំ​កិច្ច​ការ​ចូល​មក​មាន​ភាពប្រសើរគួរ​សមហើ​យ​បើ​លោក​អ្នកស្រវាស្រទេញ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​ជានិច្ច​។​ចំពោះ​អ្នក​ធ្វើ​ជំនួញ​តែង​ហុច​ផល​និង​ទទួល​ប្រាក់ចំណេញ​គ្រាន់​ពេញចិត្ត​ផង ។ រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​គួរសម​៕


ឆ្នាំថោះ រាសី​ស្រុតចុះ​។ ​នៅ​ថ្ងៃ​នេះ​លោកអ្នក​ជួប​បញ្ហា​តានតឹង​ផ្លូវ​អារម្មណ៍​ច្រើន​បន្តិច​ហើយ​ពិសេស​ងាយ​កើត​រឿង​រាវ​ចំពោះ​មុខ​ផង​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ពេល​នេះ​ដែរ​លោក​អ្នក​មិន​គប្បី​មាន​ចិត្ត​ឆាប់​ប្រកែប្រកាន់​ឬ​ចិត្ត​ច្រណែនឈ្នានីស​លោភលន់​ច្រើន​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​យក​រឿង​រាវ​មក​ដាក់ខ្លួន​ហើយ​កើត​តែ​រឿង​រាវ​ឡើង​។​ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​រោគ​ជំងឺ​និង​បញ្ហា​ក្រុម​មនុស្ស​បៀតបៀន​យាយី​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​ចង់​សាកល្បង​កាមគុណ​ពិសេ​សស្រី្ត​ប្រយ័ត្ន​កើត​រឿង​ធំ​ខូច​ទាំង​កិត្តិយស​អស់ទាំង​អនាគត​ភ្លឺស្វាង​៕


ឆ្នាំរោង រាសី​ខ្ពស់ត្រដែត​។ ​នៅ​ថ្ងៃ​នេះ​លោកអ្នក​អាច​ទទួល​ដំណឹង​ល្អ​អ្វី​មួយ​ឱ្យ​សប្បាយចិត្ត​និង​ក្រៅពីនេះ​នៅ​មានជោគ​លាភ​ថែមទៀត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាព​កាក់កប​គួរសម​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ដោយ​អាច​ប្រមូល​ផល​ចំណូល​ត្រឡប់មកផ្ទះ​វិញ​ដូច​គាប់​បំណង​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ត្រូវ​ចៀស​ឱ្យ​ឆ្ងាយ​ជាមួយ​ល្បែង​កាមគុណ​ប្រយ័ត្ន​ជួប​ព្យុះ​ជីវិត​នា​ថ្ងៃ​ខាង​មុខ​ចៀស​ពុំ​រួច​ហើយ​ត្រូវ​មក​ខូចអនាគត​ភ្លឺស្វាង​ឥត​អំពើ​៕


ឆ្នាំម្សាញ់ រាសី​ស្រុតចុះ​។ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​ស្ថិត​នៅលើ​ផ្លូវ​រដិបរដុប​ច្រើន​ពិសេស​ងាយ​កើត​នូវ​រឿង​រាវ​ចម្រូងចម្រាស​ថែម​ទៀត​។​ថ្ងៃនេះ​ដែរ​លោក​អ្នក​ប្រយ័ត្នប្រយែង​ការបាត់​របស់របរ​និង​រោគ​ជំងឺ​ចោមរោម​ដោយ​ប្រការ​ណាមួយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​ចេះ​មាន​គំនិត​ផ្តួចផ្តើម​របរ​ថ្មីៗ​បន្ថែមទៀត​ឬ​រក​ប្រាក់​ចំណូល​បន្ថែម​ទើប​ជា​ការប្រសើរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។ ​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​បង្ក​ជម្លោះ​គ្នា​ច្រើន​៕


ឆ្នាំមមី ​រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​បើ​លោកអ្នក​រង់ចាំ​ដំណឹង​អាច​បាន​ទទួល​ដំណឹង​ល្អ​ឱ្យ​សប្បាយចិត្ត​ផង​។​អ្នក​ប្រកប​ការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​បើ​លោក​អ្នក​មាន​គម្រោង​ឬ​ចង់​ធ្វើ​អ្វី​មួយ​គួរ​រួសរាន់​ធ្វើ​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មក​វិញ​គួរ​ជាទី​កក់ក្តៅ​គ្រាន់បើ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ថ្ងៃនេះ​ដែរ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាសល្អ​ក្នុង​ការផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​៕


ឆ្នាំមមែ រាសី​ល្អ​ជា​មធ្យម​។ ​នៅក្នុង​ថ្ងៃ​នេះ​ដំណើរ​ជីវិត​ស្ថិតនៅ​លើ​កំណាត់​ផ្លូវ​ល្អ​ជា​មធ្យម​ម្ល៉ោះហើយ​ធ្វើឱ្យ​លោក​អ្នក​អាច​មាន​មធ្យោបាយ​ឬ​គំនិត​ថ្មីៗ​ក្នុង​ការបំពេញ​ការងា​រ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូ​របើ​លោកអ្នក​ចង់​បណ្តាក់​ទុន​រយះពេល​ខ្លីៗ​ឃើញថា​មិន​ទាស់​ខុស​អ្វី​ទេ​ព្រោះ​តែង​ហុច​ផ្លែផ្កា​គ្រាន់​ជា​ទី​កក់ក្តៅ​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​មាន​ជម្លោះ​វិវាទ​ត្រូវតែ​ប្រញាប់​ផ្សះផ្សារ​ទើប​ប្រសើរ​៕


ឆ្នាំវក រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នក​ចេញ​បំពេញ​កិច្ច​ការងារ​ឬ​សម្រេចចិត្ត​ក្នុង​រឿង​អ្វីមួយ​ផង​។​ក្រៅពីនេះ​លោក​អ្នក​អាច​ទទួល​ដំណឹង​ល្អ​ឬ​ទទួល​ជោគ​លាភ​អ្វីមួយ​ថែម​ទៀត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការរីកលូតលាស់​គួរសម​ម្ល៉ោះហើយ​ជា​ឱកាស​ល្អ​ក្នុង​ការពង្រីក​មុខរប​រ​ថ្មី​ឬ​បណ្តាក់​ទុន​បន្ថែម​ព្រោះ​ផ្លែផ្កា​ដែល​ទទួល​បាន​តែង​ហុច​មក​វិញ​ដូច​សមប្រកប​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕


ឆ្នាំរកា រាសី​ល្អ​ជា​មធ្យម​។​ នៅ​ថ្ងៃ​នេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោក​អ្នក​ជួប​នូវ​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​បន្តិច​ពិសេស​ងាយ​កើត​រឿង​រាវ​ជម្លោះ​វិវិា​ទ​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅ​ថ្ងៃនេះ​ដែរ​ទោះ​លោក​អ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវ​អាកាស​ក្តី​លាភ​ធំដុំ​កុំ​សូវ​សង្ឃឹម​ពេក​ពីព្រោះ​ច្រើន​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​គឺ​បាន​ត្រឹម​មួយ​សមរម្យ​ប៉ុណ្ណោះ​ហើយ​អ្នក​ខ្លះ​អាច​ត្រូវ​ខក​បំណង​ទៀតផង​។ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​លោក​អ្នក​មិន​គប្បី​ជឿ​ពាក្យ​សម្តី​ក្រុម​មនុស្ស​ពេក​ឡើយ​ព្រោះ​អ្នកខ្លះ​អុជអាល​ឱ្យតែ​លោកអ្នក​ធ្លាក់​ទឹក​ហើយ​គេ​ចាំ​ទះដៃ​ហ៊ោ​នៅពេល​ក្រោយ​ប៉ុណ្ណោះ​៕


ឆ្នាំច ​រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​មាន​ភាព​ល្អប្រសើរ​ហើយ​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផល​ជា​ផ្លែផ្កា​មកវិញ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​ចំណូល​ណាស់​ដូច្នេះ​គប្បី​មាន​ការអត់ធ្មត់​ក្នុង​មុខរបរ​បន្តិច​ទើប​ប្រសើរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ពុំ​សូវ​មាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​ពីព្រោះ​ងាយ​ប៉ះទង្គិច​និង​មាន​រឿង​រាវ​យាយី​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិនសូវ​ចុះសម្រុង​គ្នា​ប៉ុន្មាន​ទេ​ពីព្រោះ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕


ឆ្នាំកុរ រាសី​ខ្ពស់ត្រដែត​។​ ក្នុងថ្ងៃនេះ​រាល់​កិច្ច​ការងារ​បើ​ទោះបី​មិនមាន​អ្វី​ឃើញ​លេចចេញ​ជា​ដុំកំភួន​ពិតមែន​តែ​រាល់​កិច្ចការ​របស់​លោក​អ្នក​មាន​ការរីកលូតលាស់​ជា​សន្សឹមៗ​ហើយ​កំពុង​មាន​ភាព​សុខដុម​ណាស់ដែរ​។​ក្រៅពី​នេះ​បើ​លោកអ្នក​ចង់​មានការ​ពិគ្រោះ​ពិភាក្សា​ជាមួយ​អ្នក​ដទៃ​ក៏​តែង​ហុច​ផ្លែផ្កា​មកវិញ​គួរ​ជាទី​កក់ក្តៅ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោក​អ្នក​មិន​គប្បី​ជឿ​ពាក្យ​ញុះញង់​ចាក់​ដោយ​ក្រុម​មនុស្ស​ពេក​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​មាន​សត្រូវ​នៅ​ជុំវិញ​ខ្លួន​កាន់តែ​ច្រើន​ហើយ​នាំ​ជួប​ស្ថានភាព​លំបាក​នៅ​គ្រា​ខាងមុខ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរ​ហើយ​ជា​ឱកាស​ល្អ​បំផុត​ក្នុង​ការផ្សំផ្គុំ​ជា​គ្រួសារ​៕



Share on Google Plus

About todayfortune

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment