ហោរាសាស្ត្រប្រចាំថ្ងៃអាទិត្យ ទី១០ ខែកញ្ញា ឆ្នាំ២០១៧


សូមជូនហោរាសាស្ត្រប្រចាំថ្ងៃអាទិត្យ ទី១០ ខែកញ្ញា ឆ្នាំ២០១៧ ៖


ឆ្នាំជូត រាសី​ខ្ពស់ត្រដែត​។​ ការរស់នៅ​របស់​យើង​មាន​ពេល​ល្អ​និង​មិន​ល្អ​ជា​រឿង​ធម្មតា​។ ហេតុ​នេះ​ទោះ​ធ្វើ​អ្វីៗ​បើ​មាន​បញ្ហា​កើតឡើង​លោក​អ្នក​តោង​តែ​មិន​ព្រួយបារម្ភ​ឬ​គិត​ច្រើន​នោះ​ឡើយ​និង​ត្រូវ​ចេះ​តស៊ូ​ជាមួយ​បញ្ហា​ទើប​ប្រសើរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ប្រៀប​ដូច​បាន​ជា​”​ភ្លៀង​ធ្លាក់​មួយ​មេ​មេឃ​ស្រ​ទ្បះ​”​ព្រោះ​អាច​កំចាត់​រាល់​ឧបទ្រពចង្រៃ​ទាំងពួង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ហើយ​លោកអ្នក​អាច​ប្រកប​មុខរបរ​ពេញដៃពេញជើង​ទ្បើង​វិញ​។ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​នៅថ្ងៃនេះ​មាន​ការរីកលូតលាស់​ទៅមុខ​និង​កំពុង​ផ្អែមល្ហែម​ល្អ​ប្រពៃ​៕


ឆ្នាំឆ្លូវ រាសី​ស្រុតចុះ​។​ នៅ​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ម្ល៉ោះហើយ​ការប្រកប​ការងារ​អ្វី​ត្រូវ​ចេះ​មើល​មុខ​ក្រោយ​និង​ប្រយ័ត្នប្រយែង ហើយ​មិន​ត្រូវ​ប្រកប​កិច្ច​ការងារ​ដែល​សំខាន់​ឡើយ​បើ​ពុំនោះ​ផល​លំបាក​នឹង​មាន​ច្រើន​ចំពោះមុខ​ពុំខាន​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​គិត​ចង់​ធ្វើ​ជំនួញ​អ្វីមួយ​គប្បី​មាន​ការប្រយ័ត្នប្រយែង​ពុំនោះ​ទេ​បើ​មាន​ការចំណាយ​ប្រាក់កាស​ធ្វើ​អ្វី​មួយ​ពិតជា​ត្រូវ​ខាត​អសារ​បង់​ពុំខាន​។​ ​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិនសូវ​ចុះសម្រុង​គ្នា​ឡើយ​ព្រោះ​ជារឿយៗ​តែង​ចង់​ចាញ់ឈ្នះ​គ្នា​ជានិច្ច​៕


ឆ្នាំខាល រាសី​ល្អ​ជា​មធ្យម​។​ នៅថ្ងៃនេះ​ការប្រកប​ការងារ​ឃើញថា​មានការ​ជឿនលឿន​តិចតួច​ពិសេស​ងាយ​មាន​បញ្ហា​ច្រើន​ទៀតផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោក​អ្នក​មិន​គប្បី​ហក់លោត​ខ្លាំងពេក​ឡើយ​ព្រោះ​ផល​ចំណូល​ប្រមូល​មក​វិញ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​និង​ស្រួល​មិន​ស្រួល​ត្រូវ​ចំណាយ​កម្លាំង​ឥត​អំពើ​។ ​ការធ្វើដំណើរ​មិន​ត្រូវ​ប្រមាថ​ក្រុម​មនុស្ស​ឡើយ​ពី​ព្រោះ​ងាយ​បង្ក​គ្រោះថ្នាក់​ណាស់​ដែរ​។​ ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ផ្សំផ្គុំ​គ្រួសា​រតែង​សម្រេច​ដូច​បំណង និង​បើ​មាន​ជម្លោះ​វិវាទ​ជា​ពេលវេលា​ល្អ​ក្នុង​ការផ្សះផ្សា​ទៀតផង​៕


ឆ្នាំថោះ រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​បើ​មាន​ការបើក​ចរចា​អ្វី​ឃើញថា​មាន​ដំណើរការ​ទៅមុខ​ល្អ​និង​បើ​ចាប់ផ្តើម​កិច្ចការ​សំខាន់​អ្វី​ឃើញថា​ក៏​ផ្តល់​ផល​ល្អ​មក​វិញ​ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ចម្រើន​លូតលាស់​និង​បើ​ចង់​បង្កើត​អ្វី​ថ្មី​អាច​សឹង​និយាយ​ដូច​ពាក្យ​ចាស់​បាន​ថា​”​ដាក់ចុះ​ដុះ​តាម​ដៃ​”​ផង​។​ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​ល្អ​ប្រពៃ​៕


ឆ្នាំរោង រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​លោកអ្នក​អាច​សម្រុក​ការងារ​តូច​ធំ​បាន​ហើយ​ពីព្រោះ​ថា​ផល​ដែល​ជា​ផ្លែផ្កា​ល្អៗ​តែង​មាន​ខ្ពស់ជាង​អាក្រក់​ជា​និច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោក​អ្នក​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ត្រូវ​ចេះ​ធ្វើ​សត្រូវ​ឱ្យ​ក្លាយ​ជា​មិត្ត​ហើយ​ត្រូវ​ចេះ​បើក​ចិត្ត​ឱ្យ​ទូលាយ​ដោយ​មិន​ត្រូវ​យក​ភាព​ឈ្នានីស​ដាក់​ខ្លួន​នោះ​ទើប​អ្វីៗ​ល្អ​ប្រពៃ​បំផុត​។​ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណា​ស់​៕


ឆ្នាំម្សាញ់ រាសី​ស្រុតចុះ​។ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​មិន​ល្អ​ប្រសើរ​ទេ​ម្ល៉ោះហើយ​ចូរ​ប្រយ័ត្ន​បញ្ហា​ការដើរ​ឆ្ងាយ​បន្តិច​ពី​ព្រោះថា​ងាយ​ទទួល​រងគ្រោះ​ច្រើន​ជាង​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​បញ្ហា​លំបាក​ក្នុង​ការរក​ប្រាក់ចំណូល​បន្តិច​ហើយ​ពិសេស​លោកអ្នក​អាច​ជួប​ក្រុម​មនុស្ស​បង្កបញ្ហា​ណាមួយ​ផង​ដូចនេះ​ចូរ​ចេះ​ធ្វើ​ចិត្ត​ឱ្យ​ត្រជាក់​មិនអាច​ប្រើ​កំហឹង​ទល់​កំហល់​បានឡើយ​ប្រយ័ត្ន​រឿង​តូច​ក្លាយ​រីក​ជាធំ​។ ​ រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើសិន​មាន​ជម្លោះ​វិវាទ​ហើយ​មិន​គិតគូរ​ដោះស្រាយ​ឱ្យ​ទាន់ពេល​ប្រយ័ត្ន​ឈានដល់​ផ្លូវបំបែក​៕


ឆ្នាំមមី ​រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​ល្អប្រសើរ​ម្ល៉ោះហើយ​បើ​ចង់​សម្រេចចិត្ត​អ្វីមួយ​ក៏​តែង​ហុច​ផ្លែផ្កា​ដូច​ជាទី​ពេញចិត្ត​មួយចំនួន​មក​វិញ​ផង​។​ក្រៅពី​នេះ​បើ​លោកអ្នក​ចង់​បណ្តាក់​ទុន​រកស៊ី​នៅក្នុង​អំឡុង​ពេល​នេះ​ឃើញ​ថា​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះ​ថា​ផល​អាក្រក់​នោះ​ឃើញថា​មាន​លាយឡំ​ផងដែរ​។​ការរស់នៅ​ក្នុង​ថ្ងៃនេះ​ដែរ​ឃើញថា​មាន​ការចម្រើន​លូតលាស់​គួរសម​ដូច​នេះ​បើ​ចង់​ទំនាក់ទំនង​កិច្ច​ការងារ​អ្វីមួយ​ជាមួយ​អ្នក​ដទៃ​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ជា​និច្ច​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហកំលោះ​ក្រមុំ​បើ​ចង់​សាសង​ស្នេហា​ឬ​ទំនាក់ទំនង​ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ពេញ​ចិត្តជា​ពេលវេលា​ល្អ​ប្រពៃ​៕


ឆ្នាំមមែ ​រាសី​ខ្ពស់ត្រដែត​។ ​នៅ​ថ្ងៃ​នេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នកទំនាក់ទំនង​ការរកស៊ី​ជួញដូរ​និង​ទំនាក់ទំនង​ការងារ​អ្វីមួយ​ពីព្រោះ​ថា​ផ្លែផ្លា​តែង​ហុច​មកវិញ​ជា​និច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ ឯ​ផល​កម្រៃ​ទៀតសោត​គ្រាន់​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុម​មនុស្ស​ស្វាគមន៍​រាក់ទាក់​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ចេះ​អត់ឱន​ឱ្យ​គ្នា​ល្អ​ប្រពៃ​ណាស់​៕


ឆ្នាំវក រាសី​ខ្ពស់ត្រដែត​។​នៅ​ថ្ងៃ​នេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នកទំនាក់ទំនង​ការងារ​ពាក់ព័ន្ធ​បញ្ហា​ប្រាក់កាស​និង​ការចរចា​អ្វី​មួយ​ពីព្រោះ​ថា​ផល​ល្អៗ​តែង​ឆ្លើយ​តប​មក​វិញ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ថ្ងៃនេះ​ដែរ​ទោះ​គ្មាន​ចំណូល​អ្វី​ជា​ដុំកំភួន​តែ​ភាព​សុខដុម​មាន​ភាព​ប្រពៃ​ណាស់​។​ការរស់នៅ​មាន​ភាព​សុខដុម​ដូច​សព្វមួយដង​។​ រីឯ​បញ្ហា​ស្នេហា ប្រុស​ស្រី​មានការ​ចម្រើន​លូតលាស់​ទៅមុខ​និង​កំពុង​មាន​ភាព​ផ្អែមល្ហែម​ប្រពៃ​៕


ឆ្នាំរកា រាសី​ល្អ​ជា​មធ្យម​។​ ក្នុងថ្ងៃនេះ​ទោះ​លោក​អ្នក​ធ្វើ​អ្វី​ក៏​ដោយ​តែង​មាន​ការ​ចម្រើន​លូតលាស់​និង​មាន​ជោគជ័យ​ត្រឡប់​មក​វិញ​ផង​។​ក្នុង​ពេល​នេះ​ដែរ​លោក​អ្នក មាន​បញ្ហា​ក្នុង​ដំណើរ​ជីវិត​បន្តិចបន្តួច​យាយី​ពិសេស​ការងារ​ជួប​រឿង​ខ្វាយខ្វល់​ច្រើនតែ​យ៉ាងណា​ក៏​មិន​ជួប​ព្យុះ​ភ្លៀង​ដែល​រហូត​ស្រាយ​មិន​ចេញ​នោះ​ដែរ​។ ​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​មិន​ទាស់​ខុស​អ្វី​ទេ​តែ​យ៉ាងណា​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​មិន​ចាញ់បោក​គេ​។ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕


ឆ្នាំច រាសី​ល្អ​ជា​មធ្យម​។ ​នៅ​ថ្ងៃ​នេះ​បើ​ទោះ​ប្រកប​កិច្ចការ​តូចធំ​តោង​ត្រូវ​ចេះ​ដាក់ចិត្ត​ដាក់​កាយ​តស៊ូ​ហើយ​ត្រូវ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​ឆ្លង​គ្រា​លំបាក​ចំពោះមុខ​ទៅរួច​។​ ការរស់នៅ​កើត​មាន​ភាព​ប្រទាំង​ប្រទើស​ជាមួយ​ក្រុម​មនុស្ស​បន្តិច​តែ​យ៉ាងណា​ដំណើរ​ជីវិត​របស់​លោក​អ្នក​មាន​ភាព​សុខដុម​ល្អ​ដូច​សព្វមួយដង​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ប្រជែង​គ្នា​ច្រើន​និង​ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នក​មាន​មុខរបរ​ដូច​គ្នា​ផង​គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតឡើង​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​បង្ក​ការ​រកាំរកូស​ចំពោះ​គ្នាច្រើន​៕


ឆ្នាំកុរ រាសី​ខ្ពស់ត្រដែត​។​ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​ល្អប្រសើរ​ដូចនេះ​បើ​លោក​អ្នក​ប្រកប​កិច្ច​ការងារ​ហើយ​សង្ឃឹម​លើ​អ្វី​មួយ​តែង​ហុច​ផល​ល្អៗ​មកវិញ​គ្រាន់​កក់ក្តៅ​ចិត្ត​ផង​។​ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ថ្ងៃនេះ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​លោកអ្នក​អាច​រក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​បន្តិច​វិញ​ហើយ​មុខរបរ​ទៀត​សោត​ក៏​មាន​ភាព​សុខដុម​ល្អ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ភ្លឺ​ថ្លា​និង​ស្រស់ស្រាយ​ចំពោះ​គ្នា​ប្រពៃ​៕




Share on Google Plus

About todayfortune

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment