ហោរាសាស្ត្រប្រចាំថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០១៧

សូមជូនហោរាសាស្ត្រប្រចាំថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ៖


ឆ្នាំជូត រាសី​ល្អ​ជា​មធ្យម​។​ នៅ​ថ្ងៃនេះ​លោក​អ្នក​ធ្វើ​អ្វី​ឃើញថា​មានការ​ចម្រើន​លូតលាស់​និង​មាន​ការជួយ​ជ្រោមជ្រែង​ពី​អ្នក​ដទៃ​មួយចំនួន​ផង​។​នៅ​ថ្ងៃនេះ​ដែរ​បើ​លោក​អ្នក​មាន​បញ្ហា​អ្វី​មិន​ល្អ​កើត​ឡើង​គប្បី​ប្រឹងប្រែង​ដោះស្រាយ​នោះ​ទើប​បញ្ហា​មួយចំនួន​មិន​ធ្លាក់​កាន់តែ​ធ្ងន់ធ្ងរ​កើតឡើង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ការលំបាក​ក្នុង​ការរក​ចំណូល​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​គ្រាន់​ជា​ទី​កក់ក្តៅ​។​ ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​តែលតោល​និង​មាន​ការ​ខ្វាយខ្វល់​ពី​ជីវិត​អនាគត​របស់​ខ្លួន​រាប់រយ​ជំពូក​៕


ឆ្នាំឆ្លូវ រាសី​ខ្ពស់ត្រដែត​។ ​នៅ​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ស្ត្រី​ក្នុង​ការចាត់ចែង​ការងារ​អ្វីមួយ​ពីព្រោះ​ថា​ផល​ល្អៗ​តែង​ហុច​មកវិញ​ផង​។​សម្រាប់​ថ្ងៃ​នេះ​ដែរ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការ​ចម្រើន​លូតលាស់​និង​មាន​ជោគជ័យ​ល្អប្រសើរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ឱកាស​ល្អ​បំផុត​និង​បើ​មាន​ជម្លោះ​វិវាទ​ជា​ពេលវេលា​ល្អ​ក្នុង​ការផ្សះផ្សា​ទៀតផង​៕


ឆ្នាំខាល រាសី​ខ្ពស់ត្រដែត​។​ ក្នុងថ្ងៃនេះ​ទោះ​លោក​អ្នក​ប្រកប​កិច្ចការ​អ្វី​ក៏ដោយ​ក៏​អាច​ចាប់ផ្តើម ពេញដៃពេញជើង​បាន​ហើយ ។​ចំពោះ​បញ្ហា​ការងារ ប្រាក់កាស និង​សុខភាព​មិន​ចោទ​ជា​បញ្ហា​ទេ​និង​បើ​មាន​ការ​ឈ្មុសឈ្មុល​តែង​ជួប​សេចក្តីសម្រេច​ដូច​គាប់​បំណង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មាន​ការ​ប្រជែង​គ្នា​ច្រើន​ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ព្រោះតែ​ការដណ្តើម​អតិថិជន​គ្នា​។​ ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់​ហើយ​បើ​ចេះ​អត់ឱន​ឱ្យ​គ្នា​ខ្លះ​ទើប​អាច​គេច​ពី​រឿងរ៉ាវ​ចម្រូងចម្រាស់​ទៅរួច​៕


ឆ្នាំថោះ រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នកទំនាក់ទំនង​ការងារ​ពាក់ព័ន្ធ​បញ្ហា​ប្រាក់កាស​និង​ការចរចា​អ្វី​មួយ​ពីព្រោះ​ថា​ផល​ល្អៗ​តែង​ឆ្លើយ​តប​មក​វិញ​គ្រាន់​ទុកចិត្ត​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ថ្ងៃនេះ​ដែរ​ទោះ​គ្មាន​ចំណូល​អ្វី​ជា​ដុំកំភួន​តែ​ភាព​សុខដុម​មាន​ភាព​ល្អ​ប្រពៃ​។​ការរស់នៅ​មាន​ភាព​សុខដុម​ដូច​សព្វមួយដង ។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ចម្រើន​លូតលាស់​ទៅមុខ​និង​កំពុង​មាន​ភាព​ផ្អែមល្ហែម​ប្រពៃ​៕


ឆ្នាំរោង ​រាសី​ស្រុតចុះ​។ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​មិន​សូវ​ល្អ​ប្រសើរ​ទេ​ម្ល៉ោះហើយ​នាំ​កើតការ​ខ្វាយខ្វល់​ច្រើន​។​ក្រៅពី​នេះ​ការរស់នៅ​លោកអ្នក​តោង​តែ​ចងចាំ​ពាក្យចាស់​ថា​”​ភាព​រឹងរូស​នាំមក​នូវ​បញ្ហា​ចោមរោម​”​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ឃើញ​ថា​ផល​ចំណូល​នោះ​មិនសូវ​ឆ្លើយតប​ដូច​សេចក្តី​ប្រា​ថា្ន​ទេ​ពីព្រោះ​ថា​មានការ​ខកបំណង​ច្រើន​ជាង​ពិសេស​បើ​ធ្វើ​ជំនួញ​ថ្មីៗ​ផង​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​ការប៉ះទង្គិច​គ្នា​បន្តិច​ពី​ព្រោះ​រឿង​រាវ​តូចតាច​ងាយ​ប្រែ​រីក​ក្លាយ​ជា​ធំ​ហើយ​កើតជា​រឿង​ឈ្លោះប្រកែក​គ្នា​យូរថ្ងៃ​៕


ឆ្នាំម្សាញ់ រាសី​ខ្ពស់ត្រដែត​។ ​នៅ​ថ្ងៃ​នេះ​បើ​មាន​ការបើក​ចរចា​អ្វី​ឃើញថា​មាន​ការ​ដំណើរការ​ទៅមុខ​ល្អ​និង​បើ​ចាប់ផ្តើម​កិច្ចការ​សំខាន់​អ្វី​ឃើញ​ថា​ក៏​ផ្តល់​ផល​ល្អ​មកវិញ​ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ភាព​កាក់កប​គួរសម​ហើយ​បើ​មាន​ជួញ​ទីជិត​ឆ្ងាយ​ទៀ់ត​សោត​ក៏​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ការជឿន​លឿន​ទៅ​មុខ​លឿន​តែ​យ៉ាងណា​ឱ្យ​ប្រយ័ត្ន​បើ​ថយ​ក្រោយ​នោះ​ក៏​លឿន​វិញ​ដែរ​៕


ឆ្នាំមមី រាសី​ស្រុតចុះ​។​ នៅ​ថ្ងៃ​នេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោក​អ្នក​ស្ថិត​នៅលើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន​ហើយ​បញ្ហា​សៅហ្មង​ក៏​តែង​យាយី​ផងដែរ​។​ក្នុង​ថ្ងៃនេះ​លោក​អ្នក​អាច​ទទួល​ការរិះគន់​ឬ​ត្រូវគេ​ថា​ស្តីបន្ទោស​ផង​គប្បី​មាន​ការប្រយ័ត្នប្រយែង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ដោយសារ​យីអ៊ុន​កំពុង​ដាក់​ស្រាប់​ម្ល៉ោះហើយ​ធ្វើឱ្យមាន​ក្រុម​មនុស្ស​តាម​ឈ្នានីស​និង​ព្យាបាទ​យាយី​ច្រើន​ដូច្នេះ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ទើប​ប្រសើរ​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ការគិត​ផ្លូវ​អាក្រក់ ចំពោះ​គ្នាច្រើន​ធ្វើឱ្យ​រកាំរកូស​មិន​ស្ទើរ​ដែរ​ទេ​៕


ឆ្នាំមមែ រាសី​ខ្ពស់ត្រដែត​។ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​នៅ​តែ​ល្អប្រសើរ​ដដែល​ទេ​ហេតុនេះ​បើ​ចង់​បណ្តាក់ទុន ទំនាក់ទំនង​ការងារ ចរចា ឬ​ធ្វើ​កិច្ចសន្យា​អ្វីមួយ​តែង​ឆ្លើយ​តប​មក​វិញ​គ្រាន់​ជា​ទី​ពេញចិត្ត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​តែង​សម​ដូច​ប្រកប​ដោយ​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​ជាក់​ជា​ពុំខាន​។​ការធ្វើដំណើរ​មិន​ថា​ផ្លូវគោក​,​ផ្លូវទឹក​ឬ​ផ្លូវ​អាកាស​ក្តី​មាន​តែ​ក្រុម​មនុស្ស​អាណិត​ស្រឡាញ់​និង​ជួយ​ជ្រោមជ្រែង​។ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​ផង​៕


ឆ្នាំវក រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​បើ​លោក​អ្នក​ប្រកប​កិច្ចការ​អ្វី​អាច​ទម្លុះទម្លាយ​និង​ទទួល​ផ្លែផ្កា​មកវិញ​គ្រាន់​កក់ក្តៅ​។​ចំពោះ​លោក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​រក​ច្រក​ល្អ​ណាមួយ​សម្រាប់​ប្រកប​របរ​រកស៊ី​ជួញដូរ​ត្រូវ​អត់ទ្រាំ​បន្តិចទៀត​សិន​ហើយ​មើល​ខ្លួនឯង​បើ​ឃើញ​ថា​ល្អ​ហើយ​សឹម​ចាប់ផ្តើម​ធ្វើ​ទើប​ទទួល​ភាព​កាក់កប​ដូច​សមបំណង​ទៅរួច​។​ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​នាំ​តែ​កើត​រឿង​សៅហ្មង​ចំពោះ​គ្នា​ប៉ុណ្ណោះ​៕


ឆ្នាំរកា រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​បើ​លោក​អ្នក​សម្រេចចិត្ត​រឿង​បញ្ហា​ការជួញដូរ​អ្វីមួយ​តែង​មាន​ភាព​ចម្រើន​លូតលាស់​ទៅមុខ​និង​ផ្តល់​ជា​លទ្ធផល​គ្រាន់​គាប់ប្រសើរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​លោកអ្នក​អាច​ទាក់ទាញ​អតិ​ជន​ចាស់​ថ្មី​ឱ្យ​ចូល​មក​បាន​គួរ​ជាទី​ពេញចិត្ត​និង​ពិសេស​បើ​ចង់​ផ្លាស់​មុខរបរ​ថ្មី​ផង​តែង​សម​ដូច​ប្រកប​។​ ​រីឯ​បញ្ហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោក​អ្នក​មាន​ជម្លោះ​វិវាទ​ពេលនេះ​ជា​ឱកាស​ល្អ​ក្នុង​ការផ្សះផ្សា​បំផុត​ព្រោះ​មិន​ត្រឹម​ឆាប់​ត្រូវរ៉ូវ​ទេ​តែ​ក៏​ងាយ​មក​ផ្អែមល្ហែម​ទៀតផង​៕


ឆ្នាំច រាសី​ល្អ​ជា​មធ្យម​។ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នកឃើញ​ថា​ផល​ល្អ​និង​ផល​មិន​ល្អ​នៅ​លាយឡំ​គ្នា​ហេតុនេះ​បើ​ទោះ​បី​ធ្វើ​អ្វី​តោង​តែ​ប្រយ័ត្នប្រយែង​ពីព្រោះ​ថា​ផល​អាក្រក់​នៅ​ចំពោះមុខ​នោះ​មាន​ច្រើន​ដែល​ត្រូវ​ឆ្លងកាត់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ប្រាក់​កម្រៃ​មិន​ត្រូវ​លោភលន់​ឡើយ​បើ​ពុំនោះ​ទេ​ប្រយ័ត្ន​បាន​បាតដៃ​ទទេ​វិលត្រឡប់​មក​ផ្ទះ​វិញ​។ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ក្នុង​ពេល​នេះ​វិញ​មានដំណើរ​ថយ​ក្រោយ​និង​ងាយ​មាន​ជម្លោះ​វិវាទ​ណាស់​៕


ឆ្នាំកុរ ​រាសី​ខ្ពស់ត្រដែត​។ ​នៅ​ថ្ងៃ​នេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នក​សម្រុក​ការងារ​ដែល​សំខាន់​ឱ្យ​រួចរាល់​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយ​តប​មក​វិញ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​លោកអ្នក​ត្រូវ​ចេះ​ធ្វើ​សត្រូវ​ឱ្យ​ក្លាយ​ជា​មិត្ត​ហើយ​ត្រូវ​ចេះ​បើក​ចិត្ត​ឱ្យ​ទូលាយ​ដោយ​មិន​ត្រូវ​យក​ភាព​ឈ្នានីស​ដាក់​ខ្លួន​នោះ​ទើប​អ្វីៗ​ពី​អាក្រក់​ប្រែ​មក​ល្អ​វិញ ។​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ប្រពៃ​ណាស់ ៕


Share on Google Plus

About todayfortune

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment