ហោរាសាស្ត្រប្រចាំថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០១៧

សូមជូនហោរាសាស្ត្រប្រចាំថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ៖


ឆ្នាំជូត រាសី​ល្អ​ជា​មធ្យម​។ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នកងា​យ​ទទួលរង​ផល​ប៉ះទង្គិច​ណាស់ដែរ​ហេតុ​ដូច្នេះ​ចូរ​ប្រយ័ត្ន​ការកើត​ជម្លោះ​វិវាទ​ព្រោះតែ​សត្រូវ​គេ​ចង់​ចាញ់ឈ្នះ​ក្នុង​រឿង​អ្វីមួយ​ឡើង​។​ក្នុង​រង្វង់​គ្រួសារ​វិញ​ស្វាមីភរិយា​មាន​ភាព​ប្រទាំង​ប្រទើស​ដូច្នេះ​ត្រូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ទៅវិញទៅមក​ទើប​រក្សា​ភាព​សុខដុម​បាន​យូរអង្វែង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មួយ​រយះ​ពេលនេះ​មានការ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​ចំណូល​បន្តិច ហេតុនេះ​គប្បី​មាន​ការអត់ធ្មត់​ក្នុង​មុខរបរ​ទើប​ប្រ​សើរ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិនសូវ​ចុះសម្រុង​គ្នា​ប៉ុន្មាន​ទេ​ពីព្រោះ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕


ឆ្នាំឆ្លូវ ​រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃនេះ​មាន​ការ​ចម្រើន​លូតលាស់​ផ្នែក​ខាង​ការងារ​ហើយ​ធ្វើ​អ្វី​ក៏​តែង​មាន​ភាព​សុខដុម​គួរសម​។​ក្រៅពី​នេះ​បើ​លោក​អ្នក​ទៅ​កាន់​ទីកន្លែង​ណា​ក៏​ដោយ​មាន​តែ​ក្រុម​មនុស្ស​ស្វាគមន៍​រាក់ទាក់​និង​អាណិត​ស្រឡាញ់​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​៕


ឆ្នាំខាល រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​មិន​ល្អ​ប្រសើរ​ទេ​ពិសេស​បើ​មាន​លេង​ហ៊ុន​អ្វី​គប្បី​មាន​ការប្រយ័ត្នប្រយែង​ពីព្រោះ​ថា​ផល​អាក្រក់​នោះ​ងាយ​កើតមាន​ណាស់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុង​ការរក​ប្រាក់​កម្រៃ បន្តិច​វិញ​ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស​យាយី​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិន​គប្បី​សេពគប់​គ្រឿង​ស្រវឹង​ឡើយ​បើ​ពុំ​នោះ​ផល​អាក្រក់​អាច​កើតឡើង​ដោយ​ប្រការ​ណាមួយ​ផង​។​ សម្រាប់​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​សៅហ្មង​និង​រកាំរកូស​ដោយ​ទាស់សម្តី​គ្នាច្រើន​៕


ឆ្នាំថោះ រាសី​ខ្ពស់ត្រដែត​។​នៅ​ថ្ងៃ​នេះ​បើ​លោកអ្នក​ចង់​ធ្វើ​អ្វី​អាច​សម្រុក​បាន​ហើយ​ពីព្រោះ​ថា​ផល​ល្អៗ​តែង​ឆ្លើយ​តប​មក​វិញ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការរីកលូតលាស់​គួរសម​ម្ល៉ោះហើយ​ជា​ឱកាស​ល្អ​ក្នុង​ការពង្រីក​មុខរប​រ​ថ្មី​ឬ​បណ្តាក់​ទុន​បន្ថែម​ព្រោះ​ផ្លែផ្កា​ដែល​ទទួល​បាន​តែង​ហុច​មក​វិញ​ដូច​សមប្រកប​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មាន​តែ​ក្រុម​នុស្ស​ជួយ​យក​អាសារ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុង​សុខដុម​និង​មាន​ភាព​ផ្អែមល្ហែម​គួរសម​៕


ឆ្នាំរោង រាសី​ល្អ​ជា​មធ្យម​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​បើ​ទោះបី​មើលឃើញ​ថា​ប្រសើរ​ឡើង​បន្តិច​ក្តី​តែ​លោក​អ្នក​ពុំ​សូវ​មាន​ការរីកលូតលាស់​ផ្នែក​ការងារ​ប៉ុន្មាន​ទេ​ពោល​គឺ​មាន​ភាព​នឹងថ្កល់​ជាប់​មួយ​កន្លែង​ហើយ​បើ​មាន​ការរីកចម្រើន​នោះ​តិចតួច​បំផុត​។​ក្រៅពី​នេះ​ស្ត្រី​ចូរ​ប្រយ័ត្ន​ក្រុម​មនុស្ស​តាម​ផ្ចាញ់ផ្ចាល​កើត​ជម្លោះ​វិវាទ​ហើយ​នាំ​ជះឥទ្ធិពល​អាក្រក់​ទៅ​នា​ថ្ងៃ​ខាងមុខ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បណ្តាក់ទុន​អ្វីមួយ​ឃើញថា​មិន​ទាស់​ខុស​អ្វី​ទេ​ព្រោះ​តែង​ហុច​ផ្លែផ្កា​គ្រាន់​ជាទី​កក់ក្តៅ​ដែរ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​មាន​ការ​ជម្លោះ​វិវាទ​ត្រូវតែ​ប្រញាប់​ផ្សះផ្សារ​ទើប​ប្រសើរ​៕


ឆ្នាំម្សាញ់ រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​មិន​ថា​ការងារ​តូច​ធំ​លោកអ្នក​អាច​សម្រុក​បាន​ហើយ​ពីព្រោះ​ថា​ផល​ល្អៗ​តែង​ឆ្លើយ​តប​មក​វិញ​ជានិច្ច​។​ក្នុង​រង្វង់​គ្រួសារ​កំពុង​កើត​មាន​វា​លកាល​កុម្ព​ត្រជាក់ត្រជុំ​ប្រពៃ​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការរីកលូតលាស់​គួរសម​ម្ល៉ោះហើយ​ជា​ឱកាស​ល្អ​ក្នុង​ការពង្រីក​មុខរប​រ​ថ្មី​ឬ​បណ្តាក់​ទុន​បន្ថែម​ព្រោះ​ផ្លែផ្កា​ដែល​ទទួល​បាន​តែង​ហុច​មក​វិញ​ដូច​សមប្រកប​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕


ឆ្នាំមមី រាសី​ស្រុតចុះ​។​ ក្នុង​ថ្ងៃនេះ​លោក​អ្នក​មិន​គប្បី​រឹង​មានះ​ឬ​ចចេស​រឹងរូស​ក្នុង​រឿង​អ្វីមួយ​ឡើយ​ពីព្រោះ​ថា​ផល​មិន​ល្អ​នោះ​ក៏​តែង​មាន​ចំពោះមុខ​ច្រើន​។​ការរស់នៅ​ទោះ​លោក​អ្នក​ទៅ​កាន់​ទីកន្លែង​ណា​បញ្ហា​ប្រទាំង​ប្រទើស​និង​ក្រុម​មនុស្ស​ព្យាបាទ​យាយី​នោះ​មាន​ច្រើន​ដូចនេះ​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​កើតឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ពេល​នេះ​មាន​ការប្រែប្រួល​ប្តូរផ្លាស់​ឥត​ឈប់ឈរ​ហើយ​មានការ​ដាំ​ក្បាល​ចុះ ម្ល៉ោះហើយ​ត្រូវ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​អាច​ចៀសផុត​ពី​ជម្លោះ​ ​ពាក្យសម្តី​ទាំងពួង​ទៅរួច​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​បែរខ្នង​ដាក់​គ្នា​ច្រើន​ដោយសារ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​លុក​លុយ​៕


ឆ្នាំមមែ រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​មាន​ការ​ចម្រើន​លូតលាស់​ច្រើន​មុខ​ផង​ក្នុង​នេះ​មិន​ថា​ជា​ការងារ​ប្រាក់កាស​ឬ​រឿង​ផ្ទាល់​ខ្លួន​ទេ​សុទ្ធតែ​ផ្តល់​ផល​ល្អ​គួរសម​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បើក​របរ​ថ្មី​ឬ​បើកហាង​ថ្មី​ក៏​ជា​ពេលវេលា​ល្អ​ប្រពៃ​ណាស់​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តីកើតមាន​ការ​ប្រចែប្រច័ណ្ឌ​ច្រើន​ម្ល៉ោះហើយ​បើ​មិន​ចេះ​កាត់បន្ថយ​ទេ​ពិតជា​មាន​រឿង​បែកបាក់​រង់ចាំ​នា​ថ្ងៃ​ខាង​មុខ​ពុំខាន​៕


ឆ្នាំវក ​រាសី​ខ្ពស់ត្រដែត​។​ ក្នុង​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នកសម្រេចចិត្ត​អ្វី​មួយ​ពីព្រោះ​ថា​ផល​ល្អៗ​នោះ​តែង​ផ្តល់​ឱ្យ​មក​វិញ​នៅ​ពេល​ក្រោយ​ផង​ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការរីកលូតលាស់​គួរសម​ម្ល៉ោះហើយ​ជា​ឱកាស​ល្អ​ក្នុង​ការពង្រីក​មុខរប​រ​ថ្មី​ឬ​បណ្តាក់​ទុន​បន្ថែម​ព្រោះ​ផ្លែផ្កា​ដែល​ទទួល​បាន​តែង​ហុច​មក​វិញ​ដូច​សមប្រកប​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​ដូច​ទឹកឃ្មុំ​៕


ឆ្នាំរកា រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នក​បំពេញ​កិច្ច​ការងារ​ដែល​សំខាន់​ពីព្រោះ​ក្រៅពី​ងាយ​ឆាប់​ចប់​ហើយ​នៅ​មាន​ភាព​សុខដុម​ថែមទៀត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បើក​របរ​ថ្មី​ឬ​បណ្តាក់ទុន​ធ្វើ​អ្វីមួយ​មិន​ត្រូវ​ប្រថុយប្រថាន​ពេក​ឡើយ​ហើយ​ត្រូវតែ​ចង​ចាំ​ថា​ត្រូវ​គិតគូរ​ឱ្យបាន​ច្បាស់លាស់​មុននឹង​ធ្វើ​ទើប​មិន​ជះឥទ្ធិពល​អាក្រក់​ណាមួយ​មក​វិញ​។ សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវវស្សា​ដូច្នេះ​ដែរ​៕


ឆ្នាំច រាសី​ល្អ​ជា​មធ្យម​។​ នៅ​ថ្ងៃ​នេះ​បើ​ទោះបី​ធ្វើ​អ្វីមួយ​ចូរ​ប្រយ័ត្ន​ធ្លាក់​ចូល​ក្នុង​ឧបាយកល​របស់​ក្រុម​មនុស្ស​អមិត្ត​ហើយ​ដាច់​ខាត​មិន​ត្រូវ​ខឹងច្រឡោត​ឡើយ​ត្រូវ​ដោះស្រាយ​តាម​សន្តិវិធី​ទើប​ប្រសើរ​។​ចំ​ណែ​ការប្រកប​ការងារ​វិញ​ឃើញ​ថា​ពុំ​មាន​អ្វី​ប៉ះពាល់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​មាន​ការរីកលូតលាស់​សន្សឹមៗ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ផល​លំបាក​ក្នុងការ​ប្រាក់កម្រៃ​បន្តិច​ហើយ​បើ​មានការ​ជួញ​ឆ្ងាយ​ទៀតសោត​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ ។​ រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ការប្រែប្រួល​ប្តូរផ្លាស់​ពីព្រោះ​ជួន​ផ្អែមល្ហែម​ជួន​ពាក់មុខយក្ស​ដាក់គ្នា​៕


ឆ្នាំកុរ រាសី​ស្រុតចុះ​។​ នៅ​ថ្ងៃនេះ​លោក​អ្នក​ធ្វើ​អ្វី​តោង​តែ​មាន​ការប្រយ័ត្នប្រយែង​ពីព្រោះថា​ផល​អាក្រក់​នោះ​ងាយ​កើត​ចំពោះមុខ​ផង​។​បើ​មានការ​ប្រកបការងារ​ចាប់ផ្តើម​មាន​ការរាំងស្ទះ​និង​ធ្វើ​មិន​ទាន់​។​សម្រាប់​ពេល​វេលា​មិន​ល្អ​របស់​លោក​អ្នក​ក្នុង​ថ្ងៃនេះ​ដែរ​គឺ​ម៉ោង​៩ ,០០​ទៅដល់​១០,៥៩​នាទី​ព្រឹក​។​ក្រៅពី​នេះ​បញ្ហា​ប្រាក់កាស​ក៏​ងាយ​ហូរ​ធ្លាយ​ចេញ​ច្រើន​ជាង​ហូរ​ចូល​ផងដែរ​។​សម្រាប់​ថ្ងៃ​នេះ​ដែរ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ដូចនេះ​ការប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រកាំចិត្ត​និង​ពិសេស​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​កើតឡើង​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​វិញ​មាន​ដំណើរ​ថយក្រោយ​ច្រើន​ជាង​ការរីកលូតលាស់​ទៅមុខ​៕

Share on Google Plus

About todayfortune

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment