ឆ្នាំជូត រាសីខ្ពស់ត្រដែត។ នៅពេលនេះអ្វីៗឃើញថាមានភាពរលូនល្អហើយធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់និងផ្តល់ជាផ្លែផ្កាល្អៗមកវិញជានិច្ច។ អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីឆ្ងាយជិតតែងទទួលជោគជ័យដោយកើបផលចំណេញត្រឡប់មកផ្ទះវិញគួរជាទីកក់ក្តៅ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើចង់ផ្សះផ្សាជម្លោះវិវាទអ្វីមួយដែលកើតឡើងតាំងពីយូរមកហើយជាឱកាសល្អប្រពៃបំផុត៕
ឆ្នាំឆ្លូវ រាសីល្អជាមធ្យម។ យីអ៊ុនរបស់លោកអ្នកថ្ងៃនេះមានដំណើរជឿនលឿនទៅមុខយឺតហើយពិសេសបើចង់បំពេញការងារអ្វីតែងមិនផ្តល់ផលជាផ្លែផ្កាដូចគាប់បំណងប៉ុន្មានទេ។អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមិនត្រូវឱ្យអតិថិជនជំពាក់ប្រាក់ច្រើនទ្បើយប្រយ័ត្នជួបរឿងដូចពាក្យចាស់ថាពេលឱ្យជំពាក់ធូរដូចទឹកហូរឯការសងមកវិញតឹងដូចអូសឫស្សីបញ្ច្រាសចុងហើយស្រួលមិនស្រួលកើតមានជម្លោះវិវាទគ្នាថែមទៀត។ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីចូរប្រយ័ត្នភាពប្រចែប្រច័ណ្ឌកើតជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំខាល រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកចរចាឬនិយាយបញ្ហាអ្វីមួយជាមួយអ្នកដទៃពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បោះទុនតូចធំឃើញថាមិនមានទាស់ខុសអ្វីដែរព្រោះផ្លែផ្កាទទួលបានក៏ឆ្លើយតបគ្រាន់កក់ក្តៅ។ រីឯបញ្ហាគូរស្នេហ៍កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើមានផែនការអ្វីសម្រាប់រៀបចំជាគ្រួសារហើយខ្នះខ្នែងធ្វើតែងជោគជ័យដូចបំណង៕
ឆ្នាំថោះ រាសីល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នកគប្បីរួសរាន់បំពេញការងារពីព្រោះថាផលល្អតែងឆ្លើយតបមកវិញគ្រាន់ជាទីពេញចិត្តផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញមានការហូរចូលមួយៗគ្រាន់បំពេញបំពង់អញ្ចឹងដែរតែយ៉ាងណាការជួញធំដុំគប្បីមានការប្រយ័ត្នប្រយែងព្រោះថាងាយចាញ់បោកគេណាស់។ក្នុងពេលនេះដែរទាំងស្ត្រីបុរសចូរប្រយ័ត្នបញ្ហាសុខភាពបន្តិចព្រោះថាមិនទាន់ឆ្លងផុតផលអាក្រក់នៅឡើយដែរទេ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រែប្រូលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំរោង រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបើលោកអ្នកមានដំណើរទៅណាមកណាគប្បីមានការប្រយ័ត្នប្រយែងពីបញ្ហាចរាចរបន្តិចពីព្រោះងាយទទួលរងប៉ះទង្គិចណាស់ផង។ក្រៅពីបញ្ហាចរាចរលោកអ្នកក៏តោងតែប្រយ័ត្នបញ្ហាអាក្រក់យាយីនិងបញ្ហាសុខភាពដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើមានការផ្សំផ្គុំគ្រួសារឬចូលស្តីដណ្តឹងជាពេលវេលាល្អប្រពៃបំផុត៕
ឆ្នាំម្សាញ់ រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះបើលោកអ្នកធ្វើអ្វីត្រូវសន្សឹមៗកុំបំបោលនោះផលល្អនឹងហុចឱ្យមកវិញដូចជាទីគាប់បំណងផង។ការប្រកបការងារក៏ដូច្នេះដែរលោកអ្នកត្រូវធ្វើថ្នាក់ធនកណ្តាលឬមិនសំខាន់ពេកព្រោះថាបើធ្វើធំពេកឬសំខាន់ខ្លាំងផ្លែផ្កាដែលហុចមកវិញមិនសូវដូចគាប់បំណងនោះឡើយ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកឱ្យប្រយ័ត្នជនខិលខូចតាមលួចបន្លំឬបង្ករឿងដោយប្រការណាមួយ។ រីឯសេចក្តីស្នេហាប្រុសស្រីមានការខ្វាយខ្វល់ព្រោះតែការប្រឆាំងគ្នានោះកើតមានបន្តបន្ទាប់៕
ឆ្នាំមមី រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រុកការងារឬទំនាក់ទំនងចរចាបញ្ហាអ្វីមួយពីព្រោះថាផលល្អមាននៅចំពោះមុខជានិច្ច។នៅថ្ងៃនេះដែរដោយសារដួងរាសីឡើងខ្ពស់ដូចនេះជាឱកាសល្អក្នុងការពង្រីកមុខជំនួញព្រោះផ្លែផ្កាហុចមកវិញឃើញថាអាចឆ្លើយតបគួរជាទីពេញចិត្តតែយ៉ាងណាលោកអ្នកឱ្យប្រយ័ត្នគ្រោះចាញ់បោកគេព្រោះក៏មានខ្ពស់ផងដែរ។ការធ្វើដំណើរទីជិតឆ្ងាយបើលោកអ្នកចង់ពឹងពាក់អ្នកដទៃឱ្យជួយអ្វីមួយក៏តែងគេអាណិតស្រឡាញ់ជួយចូកជួយចែវឱ្យផុតការលំបាកផង។ រីឯបញ្ហាស្នេហាប្រុសស្រីលោកអ្នកមិនគប្បីលង់លក់តែក្នុងរឿងសេចក្តីស្នេហាខុសរបៀបដែលនាំឱ្យខូចអនាគតដោយប្រការណាមួយ៕
ឆ្នាំមមែ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតល្អប្រសើរម្ល៉ោះហើយធ្វើអ្វីក៏មានភាពស្រស់ស្រាយនិងមានការជឿនលឿនគួរសមផង។សម្រាប់បញ្ហាការងារនិងបញ្ហាប្រាក់កាស់ក៏រំសាយនូវភាពតានតឹងនិងមានជោគលាភច្រើន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានភាពកាក់កបគួរសមទាំងការជួញទីជិតឆ្ងាយដោយអាចប្រមូលផលចំណូលត្រឡប់មកផ្ទះវិញដូចគាប់បំណង។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាស្នេហាកំលោះក្រមុំពុំគប្បីលលេងជាមួយល្បែងកាមគុណប្រយ័ត្នជួបព្យុះជីវិតនាថ្ងៃខាងមុខចៀសពុំរួចហើយត្រូវមកខូចអនាគតភ្លឺស្វាងឥតអំពើ៕
ឆ្នាំវក រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកជួបភាពរដិបរដុបច្រើនដូច្នេះទោះប្រកបការងារតូចធំគប្បីមានការប្រយ័ត្នប្រយែងព្រោះថាបញ្ហាអាក្រក់ៗនោះតែងតាមជាប់ជានិច្ច។សម្រាប់លោកអ្នកជាកម្មករឬប្រកបការងារជាបុគ្គលិកក្រុមហ៊ុនឯកជនក្តីចូរប្រយ័ត្នការមានជម្លោះវិវាទណាមួយជាមួយក្រុមមនុស្សក្បែរខ្លួននាំឱ្យជួបផលលំបាកនៅគ្រាក្រោយ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញការរកផលចំណូលជួបភាពប្រទាំងប្រទើសនិងពិសេសឱ្យប្រយ័ត្នគ្រោះចាញ់បោកអតិថិជនដែលទើបតែស្គាល់គ្នាថ្មីៗតែម្តង។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំត្រូវចេះពូនជ្រោយសេចក្តីស្នេហារបស់ខ្លួន\និងមានការចេះអត់ឱនឱ្យគ្នាទើបប្រសើរ៕
ឆ្នាំរកា រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតោងតែមានការប្រយ័ត្នប្រយែងបើពុំនោះទេផលមិនល្អងាយកើតឡើងនាំជួបការលំបាកទាំងខ្លួនឯងនិងក្រុមគ្រួសារថែមទៀត។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកជួបរឿងខ្វាយខ្វល់ច្រើនព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសមដូចប្រកបប៉ុន្មានទេច្រើនខកបំណងច្រើនជាង។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។ រីឯបញ្ហាស្នេហាប្រុសស្រីមានការប្រែប្រូលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំច រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកក្រឡាប់ចាក់គឺបានផ្លាស់ប្តូរមកល្អប្រសើរម្ល៉ោះហើយទោះធ្វើអ្វីឃើញថាជឿនលឿនទៅមុខគ្រាន់គាប់ប្រសើរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរឃើញថាមានភាពលូតលាស់និងបើចង់ធ្វើអ្វីមួយដែលថ្មីតែងឆ្លើយតបផ្លែផ្កាមកវិញជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរការធ្វើជំនួញទោះទីជិតឆ្ងាយមានភាពសុខដុមល្អតែទោះធ្វើអ្វីៗលោកអ្នកតោងតែចេះបែងចែកល្អអាក្រក់ឱ្យបានត្រឹមត្រូវទើបគ្មានរឿងរាវចម្រូងចម្រាសជាមួយអ្នកដទៃ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការរីកលូតលាស់ទៅមុខនិងកំពុងផ្អែមល្ហែមប្រពៃណាស់ដែរ៕
ឆ្នាំកុរ រាសីល្អជាមធ្យម។ដំណើរជីវិតរបស់លោកអ្នកនៅថ្ងៃនេះធ្វើអ្វីមានការចម្រើនលូតលាស់ទៅមុខយឺតណាស់ហើយទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យមកវិញ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកចេញធ្វើជំនួញទីជិតឆ្ងាយពុំអាចទុកចិត្តក្រុមមនុស្សបានទេពិសេសអតិថិជនជំពាក់ប្រាក់កាសត្រូវតែចេះពិនិត្យសមាសភាពឱ្យបានច្បាស់លាស់បើពុំនោះអាចត្រូវចាញ់បោកគេហើយត្រូវមកដេកឈឺចាប់នៅពេលក្រោយ។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានចិត្តរេព្រោះតែសម្លឹងអ្នកផ្សេងច្រើនម្ល៉ោះហើយបើមិនចេះកាត់បន្ថយទេប្រយ័ត្នកើតរឿងរាវរកាំរកូសចៀសមិនផុត៕
0 comments:
Post a Comment