ឆ្នាំជូត រាសីល្អជាមធ្យម។ យីអ៊ុនថ្ងៃនេះមិនគាប់ប្រសើរប៉ុន្មានទេពីព្រោះមានតែក្រុមមនុស្សចាំចាប់កំហុសនិងមើលបំណាំងច្រើន។ក្រៅពីនេះទោះលោកអ្នកធ្វើអ្វីក៏ដោយមិនត្រូវប្រញាប់ប្រញាល់មិនមើលមុខមើលក្រោយឡើយប្រយ័ត្នជួបរឿងខុសលើខុសហើយមិនទទួលបានផលអ្វីទាំងអស់។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរចូរប្រយ័ត្នប្រយែងជនខិលខូចនៅក្បែរខ្លួនពីព្រោះគេអាចមានបំណងមិនល្អចាំតែផ្តួលរំលំលោកអ្នកប៉ុណ្ណោះ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីត្រូវឃ្លាតពីគ្នាខ្លះហើយរកពេលវេលាបំពេញការងារទើបជាការប្រពៃបំផុត៕
ឆ្នាំឆ្លូវ រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះបើទោះបីលោកអ្នកមានកិច្ចការច្រើនត្រូវបំពេញនិងមានការហត់នឿយបន្តិចក្តីប៉ុន្តែមិនឥតប្រយោជន៍ឡើយព្រោះតែងហុចផ្លែផ្កាយ៉ាងល្អនៅពេលក្រោយវិញ។ក្រៅពីនេះការរស់នៅលោកអ្នកត្រូវបានចាស់ទុំឬចៅហ្វាយនាយមើលឃើញពីគុណសម្បតិ្តហើយផ្តល់ភាពកក់ក្តៅផ្លូវចិត្តទៀតផង។បើជាអ្នកប្រកបរបររកស៊ីជួញដូរពុំសូវគាប់ប្រសើរទេទាំងការជួញទីជិតឆ្ងាយព្រោះលាភតូចធំច្រើនបោលហួសឬមិនក៏ត្រូវគេដណ្តើមយកអស់ៗមុនតែយ៉ាងណាមុខរបររបស់លោកអ្នកមានភាពសុខដុមដូចសព្វមួយដង។ រីឯបញ្ហាស្នេហាប្រុសស្រីបើចង់ផ្សំផ្គុំគ្រួសារជាឱកាសល្អប្រពៃគួរសម៕
ឆ្នាំខាល រាសីល្អជាមធ្យម។ នៅថ្ងៃនេះការប្រកបការងារអ្វីឃើញថាមិនសូវជឿនលឿនទៅមុខទេហើយពិសេសងាយ កើតបញ្ហាជាមួយអ្នកដទៃផងគប្បីប្រយ័ត្នប្រយែង។ក្នុងផ្ទះសម្បែងឬសមាជិកគ្រួសារកើតមានភាពរកាំចិត្តច្រើនហើយទាល់តែកាត់បន្ថយជម្លោះទើបល្អប្រពៃបំផុត។សម្រាប់នៅថ្ងៃនេះវិញចំពោះការប្រកបរបររកស៊ីជួញដូរបើមានអតិថិជនស្នើសុំជំពាក់ប្រាក់កាសពុំត្រូវចិត្តល្អឱ្យជុំពាក់ច្រើនឡើយព្រោះកាលបើធ្លាក់ដល់ដៃគេហើយមិនងាយសងមិនវិញឡើយ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នារៀងៗខ្លួន៕
ឆ្នាំថោះ រាសីខ្ពស់ត្រដែត។ អ្នកកើតឆ្នាំទន្សាយនៅខែនេះដួងរាសីល្អប្រសើរហើយថ្ងៃនេះដួងរាសីឡើងខ្ពស់ថែមទៀត ហេតុនេះលោកអ្នកអាចទទួលដំណឹងល្អនិងពិសេសអាចមានការផ្លាស់ប្តូរអ្វីមួយដែលប្រសើរជាងនេះផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរប្រាក់រត់ចូលឬរត់ចេញអាស្រ័យទៅលើមាត់ហើយបើមិនចេះប្រើឱ្យចំទិសដៅទេប្រាក់កាសនឹងរត់ចូលថង់លុយអ្នកដទៃអស់ពុំខានទ្បើយ។ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពលូតលាស់និងកំពុងផ្អែមល្ហែមល្អប្រពៃ៕
ឆ្នាំរោង រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះអារម្មណ៍ភ្លឺថ្លាការប្រកបការងារអ្វីតែងជឿនលឿនទៅមុខជានិច្ច។លោកអ្នកអាចទទួលដំណឹងល្អហើយធ្វើអ្វីក៏តែងមានភាពរលូនល្អទៅមុខដែរ។អ្នកប្រកបរបររកស៊ីជួញដូរបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃឃើញថាមិនគាប់ប្រសើរប៉ុន្មានទេប៉ុន្តែបើចង់បោះទុនតូចធំសម្រាប់ខ្លួនឯងវិញគឺមានភាពគាប់ប្រសើរជាង។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីបើពុំទាន់មានគូគាប់ជាឱកាសល្អក្នុងការស្វែងរកបំផុត៕
ឆ្នាំម្សាញ់ រាសីស្រុតចុះ។ នៅថ្ងៃនេះការប្រកបការងារតែងយឺតយូរនិងមានកំហុសឆ្គងច្រើនផងគប្បីមានការប្រយ័ត្នប្រយែង។ទាំងស្ត្រីបុរសការរស់នៅក្នុងក្រុមគ្រួសារលោកអ្នកគួរប្រកាន់ភាពស្លូតបូតដោយនិយាយឱ្យតិចធ្វើឱ្យច្រើនទើបគ្មានរឿងរាវចម្រូងចម្រាសកើតឡើង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញមានភាពនៅទ្រឹងមួយកន្លែងហើយផលចំណូលបានត្រឹមមួយទប់ទល់។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការរង្កៀសចិត្តនិងចាប់កំហុសគ្នាច្រើន៕
ឆ្នាំមមី រាសីល្អជាមធ្យម។ ឈានមកដល់ថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពល្អប្រសើរឡើងវិញហើយ បន្ទាប់ពីឆ្លងកាត់ផលលំបាករយះការលំបាកខ្លះៗនាកន្លងមក។ការប្រកបការងារកន្លងមកលោកអ្នកបានជួបបញ្ហាព្យុះភ្លៀងមួយចំនួនយាយីប៉ុន្តែពេលនេះមានភាពភ្លឺថ្លានិងជឿនលឿនគួរសម។អ្នកប្រកបរបររកស៊ីជួញដូរមានភាពរស់រវើកហើយទោះធ្វើអ្វីក៏តែងមានការជឿនលឿនទៅមុខនិងមានជោគជ័យច្រើនត្រឡប់មកវិញ។ចំណែកការធ្វើដំណើរពេលយប់ព្រលប់ពុំសូវមានសុវត្តិភាពទេគួរបន្ថែមការប្រុងប្រយ័ត្ន។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការរកាំចិត្តនិងខ្វាយខ្វល់ច្រើនព្រោះតែម្នាក់ៗចិត្តខ្លាំងរៀងៗខ្លួន៕
ឆ្នាំមមែ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះមានជោគមានសិរីសួរស្តីហើយធ្វើអ្វីក៏តែងជឿនលឿនទៅមុខជានិច្ច។ការប្រកបការងារមានភាពរលូនល្អទៅមុខ ហើយពិសេសអាចសម្រេចជោគជ័យដល់គោលដៅថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកអាចបើកហាងថ្មីឬទិញកន្លែងលក់ដូរថ្មីតែងជោគជ័យដូចសមប្រកប។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ រីឯបញ្ហាស្នេហាប្រុសស្រីបើមិនទាន់មានគូគាប់កុំឃើញភ្លាមស្រឡាញ់ភ្លែតនាំជួបផលលំបាកនៅគ្រាក្រោយ៕
ឆ្នាំវក រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបើលោកអ្នកចង់ពឹងពាក់ឬខ្ចីរបស់អ្វីមួយពីអ្នកដទៃតែងសម្រេចជោគជ័យផង។ក្រៅពីនេះបើលោកអ្នកប្រកបកិច្ចការអ្វីមានតែក្រុមមនុស្សជួយជ្រោមជ្រែងឱ្យរួចចាកផុតពីគ្រាលំបាកៗទាំងពួងផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំ។ការធ្វើដំណើរទីជិតឆ្ងាយជួបតែសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពយកចិត្តទុកដាក់និងផ្អែមល្ហែមចំពោះគ្នាល្អប្រពៃ៕
ឆ្នាំរកា រាសីស្រុតចុះ។ ក្នុងថ្ងៃនេះការប្រកបការងារលោកអ្នកតោងតែប្រយ័ត្នប្រយែងហើយមើលមុខក្រោយខ្លះពីព្រោះថាផលអាក្រក់នោះចាំតែយាយីប៉ុណ្ណោះ។ក្រៅពីនេះសម្រាប់ស្ត្រីបើធ្វើអ្វីមួយចូរប្រយ័ត្នធ្លាក់ចូលក្នុងឧបាយកលគេហើយពិសេសឱ្យប្រយ័ត្នបញ្ហាប្រាក់កាសតែម្តងព្រោះថាងាយត្រូវបាត់បង់ណាស់ដែរ។អ្នកប្រកបរបររកស៊ីជួញដូរវិញជួបផលលំបាកក្នុងការរកផលចំណូលបន្តិចហើយបើមានការជួញឆ្ងាយទៀតសោតចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេ ។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានការមិនសូវចុះសម្រុងគ្នាប៉ុន្មានឡើយហើយពិសេសបើមានជម្លោះវិវាទងាយបាក់បែកទៀតផង៕
ឆ្នាំច រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារឬចរចាអ្វីមួយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូសព្វមួយដង។ សម្ព័ន្ធស្នេហាប្រុសស្រីបើពុំទាន់មានគូគាប់ពេលនេះជាឱកាសល្អក្នុងការស្វែងរកបំផុត៕
ឆ្នាំកុរ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះឱកាសល្អៗមានច្រើនហើយពិសេសមានអាចមានក្រុមនុស្សណែនាំអ្វីមួយឱ្យមានភាពភ្លឺថ្លាជាងនេះផង។សម្រាប់ពេលវេលាល្អក្នុងការសម្រេចចិត្តអ្វីមួយនៅថ្ងៃនេះគឺម៉ោង៧,០០ទៅដល់១០,៥៩នាទីព្រឹក។អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់បោះទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕
0 comments:
Post a Comment