សូមជូនហោរាសាស្ត្រប្រចាំថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០១៧ ៖
ឆ្នាំជូត រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងសំខាន់ពីព្រោះថាផ្លែផ្កាល្អៗតែងហុចមកវិញជានិច្ច។ក្នុងថ្ងៃនេះដែរអំណោយផលល្អសម្រាប់លោកអ្នកចរចាទំនាក់ទំនងអ្វីមួយផងដែរ។អ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញមិនថាផ្លូវគោកផ្លូវទឹកផ្លូវអាកាសក្តីតែងមានភាពសុខដុមហើយផលកម្រៃទៀតសោតបានគ្រាន់បំពេញបំពង់អញ្ចឹងផង ។ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីកុំគប្បីយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើននាំតែកើតរឿងសៅហ្មងចំពោះគ្នាប៉ុណ្ណោះ៕
ឆ្នាំឆ្លូវ រាសីល្អជាមធ្យម។ នៅថ្ងៃនេះការប្រកបការងារលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងពីព្រោះថាងាយកើតឡើងដោយសារមនុស្សនៅក្បែរខ្លួនឬមនុស្សពីចម្ងាយបង្កឡើងណាស់។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញបើចង់ទិញទំនិញឬចង់បញ្ចេញទំនិញអ្វីមួយគួររួសរាន់ទាន់មានឱកាសបើពុំនោះទេនឹងជួបបញ្ហាប្រឈមមុខការលក់មិនចេញទៀតពុំខាន។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើមិនទាន់មានគូគាប់ពេលនេះជាឱកាសល្អក្នុងការស្វែងរកបំផុត៕
ឆ្នាំខាល រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរហើយបើចង់ធ្វើអ្វីក៏តែងទទួលផលល្អៗមកវិញជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរមានការកម្រើកគួរសមហើយកំពុងមានភាពសុខដុមណាស់ផង។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើចង់ផ្សំផ្គុំគ្រួរសារជាឱកាសល្អបំផុតនិងបើមានជម្លោះវិវាទជាពេលវេលាល្អក្នុងការផ្សះផ្សារទៀតផង៕
ឆ្នាំថោះ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ដូចនេះការប្រកបការងារអ្វីក៏តែងជឿនលឿនទៅមុខនិងមានជោគជ័យត្រឡប់មកវិញផង។នៅថ្ងៃនេះដែរបើលោកអ្នកសម្រេចចិត្តរឿងរាវតូចធំក៏ដោយច្រើនតែទទួលផ្លែផ្កាមកវិញជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញចូរលោកអ្នកគប្បីបង្កើនការទំនាក់ទំនងជាមួយអ្នកដទៃឱ្យបានច្រើនព្រោះអាចទទួលផលប្រយោជន៍មកវិញជាក់ជាពុំខាន។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីត្រូវចេះយកចិត្តទុកដាក់ថែទាំចំណងស្នេហ៍ទើបមិនកើតរឿងបែកបាក់នៅគ្រាខាងមុខ៕
ឆ្នាំរោង រាសីល្អជាមធ្យម។ នៅថ្ងៃនេះការប្រកបការងារឃើញថាជួបបញ្ហារាំងស្ទះនិងមានឧបសគ្គខ្លះៗយាយីហេតុនេះគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបឆ្លងផលំបាកទាំងនេះទៅរួច។អ្នកប្រកបរបររកស៊ីជួញដូរវិញការជួញទីជិតឆ្ងាយក្តីផលកម្រៃមានហូរចូលគ្រាន់បំពេញបំពង់អញ្ចឹងដែរតែយ៉ាងណាលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទដោយប្រការណាមួយផង។ បញ្ហាសេចក្តីស្នេហាកំលោះក្រមុំមិនសូវមានការលូតលាស់ទៅមុខទេហើយពិសេសងាយកើតជម្លោះវិវាទដោយសារការមិនសូវចេះអត់ឱនឱ្យគ្នា៕
ឆ្នាំម្សាញ់ រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរដូចនេះអាចបានទទួលដំណឹងល្អពីមនុស្សក្បែរខ្លួនឬពីចម្ងាយផង។អ្នកអាជីវករទោះមានការជួញទីជិតឆ្ងាយតែងអាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។ការធ្វើដំណើរឆ្ងាយជិតជួបបញ្ហាប្រទាំងប្រទើសនិងរឿងរាវយាយីច្រើន។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕
ឆ្នាំមមី រាសីខ្ពស់ត្រដែត។ នៅក្នុងថ្ងៃនេះឃើញថាលោកអ្នកមានជោគសិរីហើយធ្វើអ្វីក៏តែងមានផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅផង។នៅថ្ងៃនេះដែរបើចង់ធ្វើអ្វីគប្បីប្រញាប់រួសរាន់ហើយបើចង់ខ្ចីអ្វីមួយពីអ្នកដទៃឃើញថាគេតែងអាណិតស្រឡាញ់ជ្រោមជ្រែងផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាការជួញទីជិតឆ្ងាយទោះមានការថយចុះបន្តិចក្តីតែក៏មានភាពសុខដុមល្អដូចសព្វមួយដង។ការធ្វើដំណើរទីជិតឆ្ងាយមិនគប្បីសេពគប់គ្រឿងស្រវឹងឡើយពោះពុំនោះទេអាចមានបញ្ហាអាក្រក់ណាមួយកើតឡើង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការលូតលាស់ទៅមុខនិងផ្អែមល្ហែមប្រពៃ៕
ឆ្នាំមមែ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដោយសារដំណើរជីវិតល្អប្រសើរហេតុនេះលោកអ្នកអាចសម្រុកការងារតូចធំឬចង់ធ្វើអ្វីមួយក៏តែងមានជោគមានជ័យជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះទ្រព្យសំណាងបានឡើងខ្ពស់ដូចនេះលោកអ្នកអាចប្រកបរបររកស៊ីជួញដូរឬបើកមុខរបរថ្មីមានភាពគាប់ប្រសើរព្រោះថាផ្លែផ្កាដែលហុចឱ្យមកវិញតែងមានការធំធាត់ជាបណ្តើរៗជានិច្ច។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំពេលនេះជាឱកាសល្អក្នុងការពិភាក្សាសម្រាប់ការរៀបចំគ្រួសារហើយ៕
ឆ្នាំវក រាសីស្រុតចុះ។ ក្នុងថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយតែងជួបបញ្ហារញ្ជួយចិត្តឬមិនដូច្នេះក៏ជួបបញ្ហាលំបាកណាមួយចូលយាយីផង។ចំពោះអ្នកអាជីវករលោកអ្នកមិនត្រូវលោភលន់ចង់បានជ្រុលឬមានភាពច្រណែនឈ្នានីសមិនមើលមុខមើលក្រោយបើពុំនោះនឹងនាំផលលំបាកដាក់ខ្លួនទៅវិញទេ។ការធ្វើដំណើរឆ្ងាយជិតជួបតែបញ្ហាប្រទាំងប្រទើសនិងក្រុមមនុស្សបង្កបញ្ហា។ សម្ព័ន្ធស្នេហាកំលោះក្រមុំមិនត្រូវភ្លើតភ្លើននឹងសេចក្តីស្នេហាឡើយត្រូវចេះអប់រំខ្លួនឯងទើបប្រសើរបំផុត៕
ឆ្នាំរកា រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបើលោកអ្នកចាត់ចែងការងារតូចធំតែងងាយឆាប់ចប់និងទទួលបានផលលឿន។ការរស់នៅមានភាពភ្លឺថ្លាគួរសមហើយពិសេសអាចមានក្រុមមនុស្សជួយជ្រោមថែមទៀត។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរចូរលោកអ្នកបង្កើនការទំនាក់ទំនងជាមួយអ្នកដទៃឱ្យបានច្រើនព្រោះអាចទទួលផលប្រយោជន៍មកវិញ ជាក់ជាពុំខាន។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការចម្រើនលូតលាស់និងកំពុងបើកទំព័រថ្មីសម្រាប់លោកអ្នកហើយ៕
ឆ្នាំច រាសីស្រុតចុះ។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនគាប់ប្រសើរទេពីព្រោះតែងជួបភ្លើងក្រហមឬមិនដូច្នេះក៏មានក្រុមបង្កបញ្ហាច្រើនមកទុកឱ្យដែរ។អ្នកប្រកបរបររកស៊ីជួញដូរការធ្វើជំនួញទីជិតឆ្ងាយមិនទាន់ភ្លឺថ្លាប៉ុន្មានទេគឺអួអាប់ណាស់ហើយផលចំណូលនោះទៀតសោតក៏ជួបការលំបាកដូចនេះទាល់តែខិតខំខ្លាំងបន្តិចទើបអាចរកប្រាក់កម្រៃគ្រាន់ធូរចិត្តទៅរួច។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការទៅមុខយឺតតែងាយថយក្រោយដូចនេះចូរប្រយ័ត្នជម្លោះវិវាទឈានដល់ការប្រេះស្រាំរហូតក្លាយជារឿងបែកបាក់៕
ឆ្នាំកុរ រាសីខ្ពស់ត្រដែត។ ដំណើរជីវិតល្អប្រសើរម្ល៉ោះហើយនៅថ្ងៃនេះតែងផ្តល់ផលល្អសម្រាប់លោកអ្នកដាក់ពាក្យសុំធ្វើការឬទំនាក់ទំនងការងារអ្វីមួយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលចំណូលបន្តិចព្រោះតែមានការប្រជែងគ្នាច្រើនហើយពិសេសប្រយ័ត្នមានជម្លោះវិវាទព្រោះតែការដណ្តើមអតិថិជនគ្នា។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពផ្អែមល្ហែមនិងបើចង់រៀបចំគ្រួសារជាពេលវេលាល្អប្រពៃផង៕
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment