ឆុតណាស់ ! ជូត ថោះ មមែ វក រកា កុរ ពាក់កណ្តាលខែកញ្ញានេះ លុយកាក់ លាភទ្រព្យ និង មហាសំណាង ហូរចូលទ្វេដង!

បើតាមការទស្សន៍ទាយជើងលេខនៅថ្ងៃនេះបានអោយដឹងថា នៅពាក់កណ្តាលខែកញ្ញានេះ មានឆ្នាំចំនួន៦ (ជូត ថោះ មមែ វក រកា កុរ ) ដែលមានដំណើររាសីខ្ពស់ត្រដែត ពោលគឺល្អណាស់ ហើយអ្វីដែលរឹតតែអស្ចារ្យទៀតនោះគឺថ្ងៃនោះជាថ្ងៃដែលឆ្នាំទាំង៦នេះ ទទួលបាននូវលុយកាក់ លាភទ្រព្យ និង មហាសំណាង ហូរចូលទ្វេដង! សូមអនុមោទនាទទួលយកលាភជ័យ មហាសម្បត្តិ លាភធំ លុយធំ នេះផងចុះ សាធុ សាធុ សាធុ ។  ដូចនេះហើយសូមបួងសួងដល់ទេវតាទ្រព្យនៅឋានលើជាន់ទី៩ ទេវតាទ្រព្យទាំង៣ និង បារមីវត្ថុស័ក្តសិទ្ធក្នុងលោក ទេវតាឆ្នាំថ្មី ទេវតារក្សាឆ្នាំទាំង ១២ តាមថែរក្សារអ្នក អោយទទួលបាននូវលាភសំណាងធំចូល! ឈ្នះអស់សត្រូវមកពីគ្រប់ទិសត្រូវរលាយសាបសូន្យ និង មានតែសុភមង្គលក្នុងក្រុមគ្រួសារ មានទ្រព្យសម្បត្តិហូរហៀរ មានលាភធំចូល!!! ហេងចូលហេង! សូមអោយអស់លោកអ្នកដែលបានស៊ែរចេញ(បួងសួង)ទៅហើយនោះ ទទួលបានមហាលាភ មហាសំណាង និងមហាសម្បត្តិអស់់មួយជីវិត សាធុ...សាធុ...សាធុ...


ឆ្នាំជូត ​រាសី​ខ្ពស់ត្រដែត​។ ​នៅ​ថ្ងៃ​នេះ​លោកអ្នក​ប្រកប​ការងារ​អ្វី​តែង​ជឿនលឿន​និង​ហុច​ជា​ស្នាដៃ​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​លោកអ្នក​អាច​សម្រុក​ការងារ​ពី​ព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​ទីជិត​ឆ្ងាយ​ទោះ​ពុំ​សូវ​ផ្តល់​ផល​ល្អ​ពិតមែនតែ​ក៏​មាន​ភាព​សុខដុម​ប្រពៃ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មាន​តែ​ក្រុម​មនុស្ស​ជួយ​ជ្រោមជ្រែង​និង​អាណិត​ស្រឡាញ់​ជានិច្ច​។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាពជឿន​លឿន​ទៅមុខ​និង​កំពុង​មាន​ភាព​ស្រុះស្រួល​គ្នា​ប្រពៃ ៕


ឆ្នាំថោះ រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នកទំនាក់ទំនង​ការងារ​ឬ​យក​ថ្ងៃ​នេះ​ធ្វើបុណ្យ​ទាន​អ្វីមួយ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការរីកលូតលាស់​គួរសម​ម្ល៉ោះហើយ​ជា​ឱកាស​ល្អ​ក្នុង​ការពង្រីក​មុខរប​រ​ថ្មី​ឬ​បណ្តាក់​ទុន​បន្ថែម​ព្រោះ​ផ្លែផ្កា​ដែល​ទទួល​បាន​តែង​ហុច​មក​វិញ​ដូច​សមប្រកប​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ មានការ​ជឿនលឿន​ទៅ​មុខ​និង​កំពុង​ស្រស់ស្រាយ​ប្រពៃ​៕


ឆ្នាំមមែ រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ការប្រកប​ការងារ​លោក​អ្នក​អាច​សម្រុក​ពេញទី​បាន​ហើយ​ពីព្រោះ​ថា​ផ្លែផ្កា​ល្អៗ​តែង​ផ្តល់​មក​វិញ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ស្ត្រី​បុរស​តែង​ផ្តល់​ផល​ល្អ​ហើយ​ទោះ​ចង់​បណ្តាក់​ទុន​រកស៊ី​ឬ​ធ្វើ​អ្វីមួយ​តែង​ហុច​ផ្លែផ្កា​ដូច​សមប្រកប​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពត្រជាក់ត្រជុំ​ដូច​ទឹក​អ​ម្រិត​៕


ឆ្នាំវក ​រាសី​ខ្ពស់ត្រដែត​។ ​នៅ​ថ្ងៃនេះ​លោក​អ្នកខ្លះ​បាន​ធូរ​កាយ​សប្បាយចិត្ត​គ្រាន់​គាប់​ប្រសើរ​បន្តិច​វិញ​និង​ពិសេស​អាច​ទទួលបាន​អ្វីមួយ​ថែមទៀត​។​សម្រាប់​ស្ត្រី​នៅពេល​នេះ​ដំណើរ​ជីវិត​មាន​ភាព​ធូរស្បើយ​ផ្លូវចិត្ត​វិញ​តែ​បុរស​ជួប​ភាព​តានតឹង​ពោល​គឺ​មិន​សូវ​សុខ​ស្រួល​ខ្លួន​ប៉ុន្មាន​ឡើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​នៅ​ពេល​នេះ​មុន​នឹង​ចង់​ដាក់ទុន​អ្វីមួយ​ត្រូវ​ចេះ​គិតគូរ​ឱ្យបាន​ច្បាស់លាស់​សិន​មុន​អនុវត្ត​ជា​ក្រោយ​ទើប​អាច​ទទួល​ផល​សម្រេច​ល្អៗ​ទៅរួច​។​ ​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​លោកអ្នក​ចង់​ចូល​និយាយ​ដល់​ចាស់ទុំ ឬ​ផ្សំផ្គុំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ប្រពៃ​ហើយ​៕


ឆ្នាំរកា រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នកសម្រេចចិត្ត​រឿង​សំខាន់​ពីព្រោះ​ថា​ផ្លែផ្កា​ល្អៗ​តែង​ហុច​មកវិញ​ជានិច្ច​។​ក្នុង​ថ្ងៃនេះ​ដែរ​អំណោយផល​ល្អ​សម្រាប់​លោក​អ្នកចរចា​ទំនាក់ទំនង​អ្វីមួយ​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ផ្លូវ​អាកាស​ក្តី​តែង​មាន​ភាព​សុខដុម​ហើយ​ផល​កម្រៃ​ទៀតសោត​បាន​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ផង ។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​នាំ​តែ​កើត​រឿង​សៅហ្មង​ចំពោះ​គ្នា​ប៉ុណ្ណោះ​៕


ឆ្នាំកុរ រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​ការប្រកប​ការងារ​អ្វី​ក៏​តែង​ជឿនលឿន​ទៅ​មុខ​និង​មាន​ជោគជ័យ​ត្រឡប់​មក​វិញ​ផង​។​នៅ​ថ្ងៃនេះ​ដែរ​បើ​លោក​អ្នក​សម្រេចចិត្ត​រឿង​រាវ​តូចធំ​ក៏​ដោយ​ច្រើនតែ​ទទួល​ផ្លែផ្កា​មកវិញ​ជា​និច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ចូរ​លោកអ្នក​គប្បី​បង្កើន​ការទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ​ឱ្យ​បាន​ច្រើន​ព្រោះ​អាច​ទទួល​ផលប្រយោជន៍​មកវិញ​ជាក់​ជា​ពុំខាន​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ត្រូវ​ចេះ​យកចិត្តទុកដាក់​ថែទាំ​ចំណង​ស្នេហ៍​ទើប​មិន​កើត​រឿង​បែកបាក់​នៅ​គ្រា​ខាងមុខ​៕

Share on Google Plus

About todayfortune

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment