ឆ្នាំជូត រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ដូចនេះបើទោះបីលោកអ្នកធ្វើអ្វីក៏ដោយតែងមានការជឿនលឿនទៅមុខហើយការបង្កកំហុសឬមានបញ្ហាចោទឡើងនោះតិចតួចណាស់។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំផង។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ រីឯសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងផ្អែមល្ហែមប្រពៃណាស់៕
ឆ្នាំឆ្លូវ រាសីស្រុតចុះ។ នៅថ្ងៃនេះដួងរាសីស្រុតចុះដូចនេះហើយធ្វើអ្វីក៏តែងជួបនូវបញ្ហាមិនល្អយាយីផង។ការរស់នៅមិនថាការងារបញ្ហាផ្ទាល់ខ្លួនឬបញ្ហាប្រាក់កាសតែងជួបរឿងរាវខ្វាយខ្វល់ច្រើន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញផលចំណូលជួបការលំបាកប៉ុន្តែយ៉ាងណាលោកអ្នកត្រូវចេះចាយវាយឱ្យបានត្រឹមត្រូវហើយមិនត្រូវខ្ជះខ្ជាយដៃធំឡើយក្រែងជួបវិបត្តិថវិកាណាមួយឡើងនៅគ្រាខាងមុខ។ រីឯគូគ្រងប្តីប្រពន្ធឬគូស្នេហ៍កំលោះក្រមុំមានដំណើរថយក្រោយនិងសម្បូរទៅដោយរឿងរ៉ាវរកាំរកូសច្រើនដូច្នេះបើមិនចេះអត់ឱនឱ្យគ្នាទេបញ្ហាជម្លោះពិតជាកើតឡើងញឹកញាប់ពុំខាន៕
ឆ្នាំខាល រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតែងភ្លឺថ្លានិងជួបតែក្តីសោមនស្សច្រើន។លោកអ្នកសម្រុកការងារបានហើយពីព្រោះថាផលជាផ្លែផ្កាហុចមកវិញគួរជាទីកក់ក្តៅផង។ចំណែកបើជាអ្នកប្រកបរបររកស៊ីជួញដូរតែងអាចទាក់ទាញអតិថិជនចាស់ថ្មីឱ្យចូលមកបានគួរជាទីពេញចិត្តនិងពិសេសបើចង់ផ្លាស់មុខរបរថ្មីផងតែងសមដូចប្រកបជានិច្ច។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងមានការចម្រើនលូតលាស់ទៅមុខជានិច្ច៕
ឆ្នាំថោះ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរម្ល៉ោះហើយធ្វើឱ្យអាចលូតលាស់ច្រើនរឿងក្នុងនេះមិនថាជាកិច្ចការងារ ប្រាក់កាសឬសូម្បីតែរឿងផ្ទាល់ខ្លួនក្តី។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរមានភាពល្អប្រសើរគួរសមដូចនេះជាពេលវេលាល្អសម្រាប់លោកអ្នកប្រកបរបរថ្មីៗឬបណ្តាក់ទុនក្នុងរឿងអ្វីមួយផង។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។ សេចក្តីស្នេហាប្រុសស្រីមានការលូតលាស់ទៅមុខប្រពៃហើយកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕
ឆ្នាំរោង រាសីល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នកអាចទទួលនូវភាព ក្តៅខ្លះ ត្រជាក់ខ្លះហើយការបំពេញការងារអ្វីមិនសូវជារលូនល្អទេព្រោះមានបញ្ហារកាំចិត្តខ្លះៗយាយី។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញបើលោកអ្នកចង់បោះទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពផុយស្រួយជម្លោះវិវាទគួរប្រយ័ត្នប្រយែងពាក្សសម្តីបន្តិចទើបជាការប្រពៃបំផុត៕
ឆ្នាំម្សាញ់ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកមានអារម្មណ៍ភ្លឺថ្លាហើយពិសេសអាចមានដំណឹងល្អថែមទៀត។ក្រៅពីនេះបើមានការប្រកបការងារតែងត្រូវចៅហ្វាយនាយឬអ្នកគ្រប់គ្រងពេញចិត្តដែលផ្តល់ផលប្រយោជន៍អ្វីមួយឱ្យសប្បាយចិត្ត។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការចម្រើនលូតលាស់និងបើចង់រើទីកន្លែងលក់ដូរឬផ្លាស់ប្តូរកន្លែងលក់ដូរអ្វីមួយតែងផ្តល់ផលល្អផងដែរ។ បញ្ហាសេចក្តីស្នេហាប្រុសស្រីមានការស្រស់ស្រាយនិងផ្អែមល្ហែមប្រពៃណាស់៕
ឆ្នាំមមី រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបើលោកអ្នកមានការចាត់ចែងកិច្ចការងារចាស់ឬកិច្ចការដែលនៅសេសសល់ពីមុនមកតែងផ្តល់ផលល្អនៅពេលក្រោយវិញជានិច្ច។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានភាពយកចិត្តទុកដាក់និងផ្អែមល្ហែមល្អចំពោះគ្នាប្រពៃ។
ឆ្នាំវក រាសីខ្ពស់ត្រដែត។ ការរស់នៅរបស់យើងមានពេលល្អនិងមិនល្អជារឿងធម្មតា។ ហេតុនេះទោះធ្វើអ្វីៗបើមានបញ្ហាកើតឡើងលោកអ្នកតោងតែមិនព្រួយបារម្ភឬគិតច្រើននោះឡើយនិងត្រូវចេះតស៊ូជាមួយបញ្ហាទើបប្រសើរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរពេលនេះប្រៀបដូចបានជា”ភ្លៀងធ្លាក់មួយមេមេឃស្រទ្បះ”ព្រោះអាចកំចាត់រាល់ឧបទ្រពចង្រៃទាំងពួងឱ្យវិនាសជាអហោសិកម្មអស់ហើយលោកអ្នកអាចប្រកបមុខរបរពេញដៃពេញជើងទ្បើងវិញ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំនៅថ្ងៃនេះមានការរីកលូតលាស់ទៅមុខនិងកំពុងផ្អែមល្ហែមល្អប្រពៃ៕
ឆ្នាំរកា រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបើលោកអ្នកមានការចាត់ចែងកិច្ចការងារចាស់ឬកិច្ចការដែលនៅសេសសល់ពីមុនមកតែងផ្តល់ផលល្អនៅពេលក្រោយវិញជានិច្ច។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានភាពយកចិត្តទុកដាក់និងផ្អែមល្ហែមល្អចំពោះគ្នាប្រពៃ។
ឆ្នាំច រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់ការសម្រេចចិត្តការងារឬបណ្តាក់ទុនរកស៊ីអ្វីមួយពីព្រោះថាផលជាផ្លែផ្កាឆ្លើយតបមកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។បើជាអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសមហើយបើចង់ចរចារឿងទំនិញអ្វីមួយផងតែងអាចសម្រេចចប់ចុងចប់ដើមដូចគាប់បំណង។ រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំមានការរីកលូតលាស់ទៅមុខនិងបើមានការចង់ផ្សំផ្គុំគ្រួសារផងជាឱកាសល្អប្រពៃបំផុត៕
ឆ្នាំកុរ រាសីល្អជាមធ្យម។ នៅថ្ងៃនេះទាំងស្ត្រីបុរសបើចង់ធ្វើអ្វីមួយក៏ដោយតែងជួបលើកំណាត់ផ្លូវតានតឹងដោយមានសភាពពិបាករុលទៅមុខព្រោះជួបតែភាពប្រទាំងប្រទើសហើយក្រុមមនុស្សនៅជុំវិញខ្លួនចាំតែឈ្នានីសនិងមើលបំណាំងបង្ករឿង។ការរស់នៅលោកអ្នកមានបញ្ហាច្រើនលើបញ្ហាប្រាក់កាសដូច្នេះចូរប្រយ័ត្នការកើតមានជម្លោះណាមួយព្រោះតែបញ្ហានេះ។អ្នកប្រកបរបររកស៊ីជួញដូរជួបផលលំបាកក្នុងការរកផលចំណូលណាស់ហើយការជួញជិតឆ្ងាយទៀតសោតជួបតែភាពរកាំរកូសមិនស្ទើរដែរទេ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនល្អជួនអាក្រក់នាំឱ្យខ្វាយខ្វល់ជាញឹកញាប់ ៕
0 comments:
Post a Comment